ជើងកាងថ្មីប៉ះមេក្រុមស្រី ណាលី (វគ្គប្រាំមួយ)
វគ្គប្រាំ មួយ៖
សងសឹក
នៅផ្សាសូរិយា…
សប្បាយដល់ហើយ! នេះដើរយូរហើយនៅតែមិនហត់អីបន្តិច! ណាក់ដើរនៅខាងក្រោយខ្ញុំ ថែមទាំងមានយួរអីវ៉ាន់ជ្រែកដៃទៀតផង…
- ដើរឲ្យលឿនបន្តិចបានដែរទេ?
ខ្ញុំងាកទៅស្ដីឲ្យអាមុខងាប់នោះ ដែលដើរដូចអណ្ដើក
- អស់លឿនហើយ! បើចង់លឿនជាងនេះ ខ្លួនឯងមកជួយបន្តិចមក!
ជួយ! ជួយហ្អេ៎? ច្រលំមាត់ទេដឹង? ពេលនេះគ្មានពាក្យថាជួយក្នុងវចនានុក្រមរបស់ណាលីទេ សុំទោសផងចុះ! ( ^ . ^ )
- ដេកចាំទៅ!
ខ្ញុំនិយាយហើយក៏ដើរទៅមុននាយមុមុខងាប់! …………
…………If you haven change your mind,
sobaniite hoshiyou tonight……….
សម្លេងទូរស័ព្ទរបស់ខ្ញុំបន្លឺឡើង……
- នុតហ្អេ៎? នៅណាហ្នឹង?
(នៅកន្លែងផ្ញើរម៉ូតូ! ហ្អែងនៅណា?)
- ជាន់លើបង្អស់ហ្នឹងណា!
(នៅជាមួយណាគេហ្នឹង?)
- ធនាគារ…
(បងឌីណាហ្អេស?)
- ពេលម៉ោនឹងដឹងហើយ! ឲ្យលឿនឡើងណា!
(អូឃេ! បន្តិចទៀតនឹងទៅដល់ហើយ! ប៉ុណ្ណឹងសិនចុះណា!)
- អើ! ប៉ុណ្ណឹងសិនចុះ!
ខ្ញុំនឹងអាមុខងាប់ក៏បន្តដំណើរទៅកាន់កន្លែងលេងហ្គេម( ^ . ^ )
(OoO)
អាម្នាក់នេះពូកែលេងបាល់បោះមែនទែន! សូម្បីតែកន្រ្តកវិលចុះឡើងក៏អាចបោះចូលបានដែរ! វ៉ាវ!!! មិនយល់សោះហើយ!មុខមាត់អញ្ចឹងសោះ ចេះលេងបាល់ពូកែដល់ថ្នាក់នេះ! មិនគួរឲ្យជឿសោះ! (>_<)
ប៉ូក!
- អូយ៎!
មិនបាច់សួរទេថាជាអ្នកណា! អារ៉ាវ៉ៃក្បាលខ្ញុំម៉ាដៃ! ឈឺដល់ហើយ!
- ក្បាលយើងនៅឈឺណាវ៉ីយ! (-.-)
- អូ៎! សុំទោសអាម៉ាក!នៅឈឺខ្លាំងដែរអត់ហ្នឹង?
ដឹងខុសក៏ល្អហើយ! (-_-)
- ម៉ោដែរហ្អេ៎?
នុតសួរបន្ទាប់ពីអាមុខងាប់ទម្លាក់បាល់ចុះ
- ចៃដន្យចាញ់ភ្នាល់គេ! ទើបត្រូវមកប៉ាវ…
និយាយរួចអាមុខងាប់ងាកមកមើលមុខខ្ញុំ ទំនងប្រហែលជាចង់សួរថាត្រូវប៉ាវទាំងអស់គ្នានេះមែនទេ? ចម្លើយគឺ យ៉េស!(^.^)បន្ទាប់ពីលេងឆ្អែតឆ្អន់យើងក៏មករកញ៉ាំភីហ៉្សា(Pizza)នៅ The Pizza Company…
ស៊ីច្រើនដល់ហើយថ្ងៃនេះ!ហត់… (-_-) សរុបទឹកប្រាក់អស់ប្រមាណ$60គ្រាន់តាថ្លៃភីហ៉្សា! (មិនដឹងថាភហ៉្សាថ្លៃ ឬក៏អ្នកស៊ីថោក?) (^.^)
- ឆ្អែតដល់ហើយ!
ខ្ញុំនិយាយឡើងបន្ទាប់ពីវ៉ៃផ្ដាច់ភីហ៉្សាស្លៃត៏ចុងក្រោយ!(-_-)
- ហាល់ឡូ!
នុតលើកទូរស័ព្ទ! ប្លែកមែនទេដែលវាមិនលឺសម្លេងដូចខ្ញុំ! (ព្រោះវាដាក់សៃត៍ឡេនត៍ហ្នឹងណា៎)
- បាទប៉ា!
- …………
- ចាំបាន!
- ………
- ខ្ញុំចេញទៅឥឡូវនេះហើយ!
- ………
- បាទ! ប៉ុណ្ណឹងសិនចុះ…
ចុចបិទរួចនុតងាកមកញញឹមដាក់ខ្ញុំ
- ទៅសិនហើយណា៎! មានការប្រញាប់!
- ការសំខាន់ស្អីធំជាងពួកម៉ាកទៀតវ៉ី?
អារ៉ាហាមាត់សួរ
- ណាក់!ផ្ញើអាលីផងណា៎!កុំឲ្យទៅវិញម្នាក់ឯងណា៎!
ឃើញយើងជាមនុស្សឬ ក៏ឥវ៉ាន់? ចង់ផ្ញើក៏ផ្ញើ ចង់យក ចង់ផ្ទេរ តាមក្បាលចិត្តអញ្ចឹងហ្អេ៎? ចង់ងាប់ហើយឯង! (-_-) (គិតក៏បានតែគិត បើខ្លាំងម៉េចមិននិយាយចេញម៉ោ?= អ្នកនិពន្ធ)
- ជិះម៉ូតូឲ្យស្រួលបួលវ៉ើយ!
ខ្ញុំស្រែកពេលដែលនុតងើបទាញកាតាបពីកៅអីមកស្ពាយ នុតងាកមកញញឹមដាក់ខ្ញុំ! សង្ហាមែនទែនពូកម៉ាកខ្ញុំ»តួស្រីយ៉ាប់ដល់ហើយ!!! (-_-)បន្ទាប់ពីនុត រ៉ា រិទ្ធ និងអាត្រាក៏រំកិលក្បាលចេញទៅម្នាក់ម្ដងៗរហូតនៅសល់តែខ្ញុំនឹងអាតាមុខងាប់ប៉ុណ្ណោះដែលនៅអង្គុយបឺតទឹកក្រូចដែលសល់តែសម្បកនិង ទឹកកក…
ពេលនេះម៉ោងប្រាំមួយល្ងាចហើយណា៎! ខ្ជិលអង្គុយនៅទីនេះដល់ហើយ! (’-')
- នៅអង្គុយបឺតយូរទៀតហ្អេ៎?
ខ្ញុំងាកមកសួរតាមុខជុច (ចាត់ទុកថាអភិវឌ្ឍន៍ជាងមុន)
- ធុញហើយហ្អេ៎?
អាតាមុខជុតសួរវិញ! យើងសួរឲ្យឯងឆ្លើយណាវ៉ើយ! មិនមែនសួរហើយឲ្យតមាត់ម៉ោវិញអញ្ចឹងទេ!
- អើ! អាណាមិនធុញនោះ! លេងម៉ោអង្គុយស្ងាត់ៗមិនមាត់មិនក! មុននេះយើងគិតណា៎! ថានេះយើងកំពុងអង្គុយជាមួយមនុស្សឬក៏ខ្មោច?
លេងជាមួយអ្នកណាមិនលេង! មកលេងជាមួយណាលីម្នាក់នេះ!
- អញ្ចឹងតោះ!
អាតាមុខជុចនិយាយព្រមទាំងងើបមកអូសដៃខ្ញុំ!
- ចង់ទៅណា៎? នៅមិនទាន់ប្រាប់ផងហ្នឹង!
ខ្ញុំហែកមាត់សួរបន្ទាប់ពីអាតាមុខជុចអូសដៃខ្ញុំចេញពីហាងហើយដើរសំដៅជណ្ដើរប្រអប់!
- បិទមាត់សិនទៅបានហ្អេ៎?
អេ៎! អាម្នាក់នេះ!សួរទៅស្រួលៗសោះចាំបាច់សម្លុតមកវិញ?សង្ស័យស្កន់ម្ដាយដើមទេដឹង? (T_T)
បន្ទាប់ពីយកឥវ៉ាន់ទៅញ៉ុកនៅគូទឡានរួច ខ្ញុំនិងអាតាមុខជុចក៏ចេញឡានមកខាងក្រោម!មិនដឹងថាវានឹងនាំខ្ញុំទៅណាទេ?ផ្លូវក៏ស្ទះ!ម៉ូតូក៏ច្រើន ឡានគរទឹកគរដីបែបនេះពេលណាទើបចេញរួចទៅ? អាតាម្នាក់នេះចេះបើកឡានឬអត់ហ្នឹង?(-_-)
- ចេះបើកឡានឬអត់ហ្នឹង?
ខ្ញុំសួរអាតាមុខងាប់! តែមើលចុះ! វាធ្វើព្រងើយ! សូម្បីមុខខ្ញុំក៏មិនមើលដែរ!
- ថ្លង់ទេដឹងតានេះ! (-.-)
- ថាឲ្យអ្នកណាថ្លង់?
ទីបំផុតវិធីនេះក៏បានផល! ពូកែទេខ្ញុំ? (>-<)
- ថាឲ្យអ្នកក្បែរៗនេះទេដឹង!
- ខ្ញុំមានឈ្មោះណា៎!
- ចុះឯងឈ្មោះអី? (ចំជាតួឯកស្រីដែលមហាអស្ចារ្យមែន! សូមសសើរដោយស្មោះអស់ពីចិត្ត!)
- …………
- ហាស់ហាស់ហា!!!! លលេងទេណាក់តូច! (^__^)
- នៅមានណាក់ធំទៀតហ្អេ៎?
អាតាមុខងាប់សួរ (ប្ដូរឈ្មោះទៀតហើយហ្អេ៎?) (-_-)
- ពេលនេះនៅមិនទាន់មាន! តែពេលក្រោយអាចនឹងមានក៏ថាបាន! (^-^)
- …………
យ៉ាប់ដល់ហើយ!និយាយៗក៏ស្ងាត់!ស្ងាត់ៗក៏និយាយ!មនុស្សស្អីអញ្ចេះ?កើតហើយស្លាប់ទៅវិញពីរ បីដងហើយទើបតែឃើញទេ!!! (^~^) ពេលនេះឡានបានមកឈប់នៅមុខវាំង!សង្ស័យតានេះភ្លេចលាបំណន់កាលពីពេលប្រលងទីដប់ពីរទេដឹង? (-___-)
- ដល់ហើយ!
នៅសុខៗក៏និយាយ! អូយ៎ស្លុត…… (ព្រលឹងតិចមែនតួឯកស្រី) ខ្ញុំប្រញាប់ចុះពីលើឡានព្រោះចង់ដឹងថាតានេះម៉ោម្ដុំនេះធ្វើស្អី? ពេលឆ្លងថ្នល់អាតាមុខងាប់ចាប់ដៃខ្ញុំឲ្យដើរទន្ទឹមវា! មិនត្រូវទេ! គេហៅថាច្របាច់ដៃច្រើនជាង! ទោះបីជាកាលពីតូចខ្ញុំញ៉ាំទឺកដោះក្របីប៉ុណ្ណាក៏មិនអាចរើរួចដែរ! ម៉្យាងពេលនេះជាពេលឆ្លងថ្នល់! មិនចង់ឲ្យមានរឿងរកាំរកូសច្រើនសុខចិត្តឲ្យចាប់តាមសម្រួលចុះ! អាតានេះកាលពីតូចសង្ស័យបៅទឹកដោះដំរីទេដឹងបានជាខ្លាំងម៉្លេះ?
ម៉ោងប្រាំបីជិតកន្លះ
ខ្ញុំអង្គុយនៅលើបង់មាត់ទន្លេមុខវាំង… ខាងឆ្វេងដៃខ្ញុំគឺអាតាមុខងាប់! ធុញដល់ហើយ!!! (-_____-) នៅពេលនេះម៉ោងប្រាំបីជិតកន្លះហើយសូមជ្រាប! មនុស្សក៏ស្បើយខ្លះហើយដែរ! អាតាមុខងាប់នៅតែអង្គុយស្ងៀម មិននិយាយស្អីក្រៅពីងើយក្បាលមើលមេឃ!!! (^.^)ចង់ប្រាប់ថាថ្ងៃនេះព្រះចន្ទស្អាតដល់ហើយ! តែមិនមែនព្រោះតែមើលជាមួយអាតាណាក់ហេងស៊យនេះទេ! តែព្រោះថ្ងៃនេះព្រះចន្ទពេញបូណ៌មី!
- នៅស៊ីខ្យល់យូរទៀតហ្អេ៎?
ខ្ញុំទ្រាំលែងបានក៏ព្រលែងចេញមក! (ព្រលែងកំហឹង ខ្ជិលសរសេរវែង) (-_-)
- ថ្ងៃនេះផ្កាយរះស្អាតដល់ហើយ! ខ្លួនឯងគិតអញ្ចឹងដែរអត់?
ផ្កាយហ្អេ៎? ស្រវឹងទឹកក្រូចទេដឹង?
- មិនឃើញស្អាតត្រង់ណាផង! តូចក៏តូច ភ្លឺក៏មិនភ្លឺ មើលក៏មិនពេញភ្នែក ស្អាតក៏មិនស្អាត! ឯងនេះខ្វាក់ទេដឹងមើលឃើញផ្កាយស្អាត? និយាយបែបនេះមិនខ្លាចចន្ទអន់ចិត្តទេហ្អេ៎? (-^-)
- ខ្លួនឯងចូលចិត្តចន្ទហ្អេ៎?
អាតាមុខងាប់ងាកមកសួរ
- ខុសដែរហ្អេ៎?
- …………
ស្ងាត់ទៀតហើយហ្អេ៎? មនុស្សស្អីអញ្ចេះ? មិនដែលឃើញទេវ៉ើយ!
- តាមមើលទៅឯងដូចជាចូលចិត្តផ្កាយណាស់មែនទេ?
- មែនហើយ!!!
- សាករាប់ឈ្មោះផ្កាយឲ្យស្ដាប់តិចមើល! ស្គាល់ផ្កាយណាខ្លះដែរ?
- ស្គាល់តែមួយប៉ុណ្ណោះ!តែពេលនេះមិនទាន់រះ! រវល់ធ្វើអីណ៎? មិនដឹងទេហ្អេ៎ថាមានគេនឹក!
- …………
និយាយស្អីអញ្ចេះវ៉ី? កាន់តែស្ដាប់មិនយល់ហើយនៀក! សង្ស័យត្រូវទៅរៀនភាសាមនុស្សរោគចិត្តហើយខ្ញុំ! បើមិនអញ្ចឹងនិយាយស្ដាប់គ្នាមិនយល់…… (-___-)
ស្ងាត់ទៀតហើយវ៉ើយ! ធុញណាស់!!!
- រះហើយណាលី! ណាលីរះហើយ!
(-_-) ស្អីអញ្ចេះ? ម៉េចក៏ភ្ញាក់ផ្អើលម៉្លេះ? ផែនដីនៅមិនទាន់ផ្ទុះទេវ៉ើយ! និយាយមួយៗក៏បាន!
- រះហើយហ្អេ៎? មួយណាទៅផ្កាយសំណប់ចិត្ត?
- អាមួយដែលទើបតែរះ ហើយភ្លឺភ្លិបភ្លែតនោះណា៎?
អាមួយដែលទើបតែរះ? អាណាទៅដឹងបើទើបតាងើយក្បាលមើលពេលឯងហៅហ្នឹង? ហើយអាមួយណាដែលភ្លឺភ្លិបភ្លែតនោះ? (-_-)
- មួយណាទៅ?
- មួយនួក!
លើកនេះធូរស្រាលបន្តិចព្រោះអាតាមុខងាប់និយាយព្រមទាំងចង្អុលឲ្យខ្ញុំមើលតាមដៃ! ឃើញហើយៗ! មិនស្អាតទេ! តូចសឹងតែមើលមិនឃើញថាវានៅជ្រុងណានៃមេឃ? មិនយល់សោះ? ព្រះចន្ទគ្រាន់តែក្រលេកក៏ឃើញថាស្អាតហើយ ហេតុអីមិនចូលចិត្ត?
- ហើយប្រាប់បានហើយនៅថាអាផ្កាយសំណប់ចិត្តនៀកឈ្មោះស្អី?
- ណាលី!
- ………… (O^O)
អាតាមុខងាប់និយាយព្រមទាំងងាកមកញញឹមដាក់ខ្ញុំ!
12.30.08
អ្នកលេងជើងថ្មី ប៉ះ មេក្រុមស្រី ណាលី(វគ្គប្រាំ)
វគ្គប្រាំ៖ អ្នកមើលថែ
ព្រឹកដ៏សែនស្រស់ស្រាយបានចូលមកជំនួសថ្ងៃដែលស៊យៗៗៗៗៗ! ខ្ញុំបើកភ្នែកឡើង ហើយសម្លឹងមើលក្នុងបន្ទប់, ពេលនេះម៉ោងប្រាំបួនហើយ! ខ្ញុំដឹងច្បាស់ថាបងណា នឹងចាត់ការសុំច្បាប់ឲ្យខ្ញុំមិនខាន! សម្លេងស្រាលៗលាន់ចេញមកពីរានហាលបន្ទប់ខ្ញុំ, សម្លេងដូចជាស្រដៀងៗ…
ខ្ញុំប្រញាប់ចុះពីលើគ្រែហើយដើរទៅកាន់រានហាលដែលទ្វារត្រូវបានចំហរ…
- នាងមិនស្រួលខ្លួនទេ!…មិនបាច់មកទេ ព្រោះនៅខាងណេះខ្ញុំចាត់ការរួចរាល់ហើយ!…ពួកឯងនៅរៀនចុះ!…អើ! ប៉ុណ្ណឹងចុះណា៎!
នេះ, នេះជាទូរស័ព្ទរបស់ខ្ញុំតើនៀក! នាយនេះជាស្អីហ៊ានប៉ះពាល់របស់របរខ្ញុំផងហ្អេ៎?
- ឲ្យម៉ោនេះ!
ខ្ញុំប្រញាប់ទៅកញ្ឆក់ទូរស័ព្ទពីដៃរបស់នាយមុខងាប់!
- អេ៎! ភ្ញាក់ហើយហ្អេ៎?
នាយមុខងាប់ងាកមកញញឹមដាក់ខ្ញុំ
- ហើយឯងណា៎! ចូលមកក្នុងបន្ទប់យើងបានយ៉ាងម៉េចហ្អា៎?
- អ៎! កាលពីព្រឹកមិញនេះ បងណាគាត់ខលមកថាឲ្យមកជួយមើលខ្លួនឯងហ្នឹងណា៎! ព្រោះដេវីតត្រូវទៅរៀន ហើយបងណាក៏ត្រូវទៅមើលការងារឯសណ្ឋាគារទើបឲ្យខ្ញុំមកជួយមើលខ្លួនឯង!
អាម្នាក់នេះជានរណា? ចាំសួរបងណាល្អជាង! ពេលនេះធ្វើយ៉ាងណាគឺបណ្ដេញម្នាក់នេះចេញពីបន្ទប់សិន!
- មិនចាំបាច់ទេ! យើងអាចមើលថែខ្លួនឯងបាន!
ខ្ញុំសម្លុត!
- មិនបានទេ! បងណាផ្ដាំដាច់ខាតថាត្រូវមើលខ្លួនឯងឲ្យល្អ! ម៉្យាងទោះជាបងណាមិនផ្ដាំក៏ខ្ញុំត្រូវមើលខ្លួនឯងដែរ!
និយាយមើលតាវាជាម្ចាស់យើងអញ្ចឹងវ៉ើយ!
- ចុះរឿងដែលឯងទទួលទូរស័ព្ទយើងដោយគ្មានការអនុញ្ញាតពីម្ចាស់ទូរស័ព្ទនោះជាស្អី?
- ឃើញខ្លួនឯងកំពុងគេងមិនទាន់ភ្ញាក់ក៏ទទួលជំនួសទៅព្រោះខ្លាចសង្សារខ្លួនឯងពិបាកចិត្តពេលដែលខ្លួនឯងអត់ទទួលទូរស័ព្ទ!
ស្អីគេ? យើងមានសង្សារពីអង្កាល់វ៉ី?
- ឯងថាអ្នកណាជាសង្សារយើង? តាំងពីកើតរហូតដល់អាយុប៉ុណ្ណេះយើងមិនដែលពាក់ព័ន្ធជាមួយនរណាបានម្នាក់ទេវ៉ើយ!
- ហ្អាស?
- ហ្អាសស្អី?
- ស្មានថារ៉ានុតនឹងឯងជាសង់…
- បិទមាត់ឆ្កែរបស់ឯងទៅ! បើគេមិនប្រាប់! កុំប្រញាប់ម៉ៃពេក!
ខ្ញុំនិយាយហើយក៏ដើរចេញពីមុខអាមុខងាប់!
- អញ្ចឹងខ្ញុំក៏នៅមានសង្ឃឹម! មែនទេ?
អាមុខងាប់ខ្សឹបក្បែរត្រចៀកខ្ញុំ! បែបនេះត្រូវតែប្រដៅបន្តិចទើបបាន
ផាច់!
ហាសហា! ត្រូវម៉ាដៃហើយ!
- នេះរាប់ថាជាមេរៀនទីមួយរបស់ឯង!
ខ្ញុំប្រញាប់ដើរចូលបន្ទប់ទឹកមុនពេលដែលនាយណាក់ច្រវាក់វ័នកនោះហាមាត់ទាន់!
- គ្រាន់តែខ្សឹបត្រូវម៉ាកំភ្លៀងទៅហើយ! ចំជាឆ្នាស់មែន!
អាមុខងាប់បានត្រឹមតែយកដៃអង្អែលថ្ពាល់ញញឹម ហើយក៏ចេញពីបន្ទប់ទៅ!
ពេលនេះខ្ញុំស្លៀកពាក់រួចរាល់ហើយក៏ចេញពីបន្ទប់ទឹក នឹកថានឹងទៅរកស្អីញ៉ាំនៅខាងក្រោម តែក្លិនបបរឈ្ងុយពេញបន្ទប់ ខ្ញុំក៏ប្រញាប់ដើរទៅរកប្រភពក្លិនជាប្រញាប់ព្រោះពោះវាស្រែករករបបតាំងពីភ្ញាក់មកហើយ! នៅរានហាល! ក្លិនចេញមកពីរានហាល! នៅលើតុមានបបរមួយចានធំ! នាយណាក់ប្រញាប់ទាញដៃខ្ញុំមកអង្គុយតុ!
- ស្អីគេ?
ខ្ញុំសម្លុត
- ញ៉ាំបបរទៅ! ឃ្លានមិនអញ្ចឹងហ្អេ៎?
លែងគួរសមហើយណា៎!
ហាសហា! ទីបំផុតបបរម៉ាចានធំត្រូវខ្ញុំវ៉ៃផ្ដាច់! ខ្ញុំញញឹមចេញមកដោយសប្បាយចិត្ត!
- អេ៎! ឯងឈ្មោះអី?
ខ្ញុំនិយាយក្រោយពេលដាក់កែវទឹកចុះ ហើយងាកមករកនាយមុខងាប់!
- នៅមិនទាន់ស្គាល់ឈ្មោះខ្ញុំទេហ្អេ៎?
- យើងសួរឯងមុន! ដូច្នេះឯងត្រូវឆ្លើយនឹងយើងសិនថាឯងឈ្មោះអី? ជានរណា?
- បាន! ខ្ញុំបាទឈ្មោះរតនៈ! ហើយប៉ារបស់ឯងជាមិត្តជិតស្និទនឹងប៉ាខ្ញុំ!
ខ្ញុំងក់ក្បាល!
- ហើយមិនរៀនមិនសូត្រទេហ្អេ៎ បានជាទំនេរមកអង្គុយលេងនៅផ្ទះគេដោយគ្មានក្រែងចិត្តម្ចាស់ផ្ទះសោះ!
- ខ្ញុំត្រូវមើលថែខ្លួនឯងរហូតដល់ពេលដែលខ្លួនឯងជាស្រួលបួល!
- គ្មានអ្នកណាប្រើទេ! យើងធំហើយមិនចាំបាច់ឲ្យនរណាម៉ោមើលថែក៏បានដែរ! យើងចេះមើលថែខ្លួនឯងហើយ!
- ខ្លួនជាស្រី រៀននិយាយឲ្យពិរោះបន្តិចបានហ្អេ៎?
- មុនហ្នឹងនិយាយបែបហ្នឹង រៀនសួរខ្លួនឯងថា ជានរណាសិន!
ខ្ញុំប្រញាប់ងើបចេញពីតុ ហើយដើរទៅកាន់បង្កាន់ដៃរានហាល
- តែយ៉ាងណាខ្ញុំជាអ្នកមើលថែណាលីដែរ!
អ្នកមើលថែ! អ្នកមើលថែស្អី?
- អ្នកណាហៅ? ជួយមិនបានទេ! បើចង់ដើរតាមក៏តាមចិត្ត!
- ណាលីនិយាយខ្លួនឯងទេណា៎!
អាមុខងាប់និយាយទាំងញញឹមយ៉ាងសប្បាយចិត្ត! ខ្ញុំក៏សប្បាយចិត្តដូចគ្នា! ព្រោះបន្តិចទៀតនឹងមានរឿងសប្បាយៗឲ្យលេងច្រើន! បរិយាកាសស្ងាត់ស្ងៀមព្រោះនាយមុខងាប់បានត្រឹមតែអង្គុយមើលមុខខ្ញុំ! ហើយខ្ញុំក៏កំពុងតែគិតៗៗៗៗ រកល្បិចពិសពុលបន្តទៀត! ( ^ _ ^ )
- អផ្សុកដល់ហើយ! អេ៎! មិញឯងប្រាប់ថាឯងឈ្មោះអី?
- មេម៉ូរីតូចដល់ហើយ! រតនៈ! រតនៈ ចាំផងទៅ!
នាយមុខងាប់និយាយទាំងញឹមៗ! ស្ដាប់រួចខ្ញុំប្រញាប់ដើរចេញពីរានហាល ហើយចេញពីបន្ទប់
- ទៅណាហ្នឹងណាលី?
- រឿងអីដែលយើងត្រូវរាយការណ៍ប្រាប់ឯង?
ខ្ញុំនិយាយផងដើរផងដោយមិនចាប់អារម្មណ៍ពីអ្នកដែលដើរមកតាមក្រោយ!
- ក្បាលនៅមិនទាន់ជាផង! ចេញក្រៅត្រូវខ្យល់ប្រយ័ត្នទៅជាគ្រុនណា៎!
អ្នកនិយាយបានតានិយាយ, អ្នកដើរនៅតែដើរ!
- អ្នកណាប្រាប់ថាចង់ទៅក្រៅ!
ខ្ញុំនិយាយព្រមទាំងដើរចូលបន្ទប់របស់ដេវីត ហើយរើយកឌីសហ្គេមប្រណាំងឡាន
- ចេះលេងអត់?
ខ្ញុំនិយាយទាំងមិនមើលមុខនាយណាក់
- រឿងចឹងៗ ទាល់តាសាកសិន!
គេនិយាយព្រមទាំងទម្លាក់ខ្លួនមកអង្គុយពែនភ្នែនក្បែរខ្ញុំ! ហើយទាញដៃហ្គេមយកទៅត្រៀម
- យើងលេងបែបនេះហ្អេ៎? លេងធម្មតាៗ វាមិនសប្បាយទេ!
ខ្ញុំសួរ
- ចុះខ្លួនឯងចង់លេងយ៉ាងម៉េច?
ណាក់ងាកមកសួរ! (ខ្លួនឯង? យើងស្និទ្ធជាមួយវាដល់ថ្នាក់ហ្នឹងណ៎?)
- អញ្ចេះចុះណា៎! បើសិនយើងឈ្នះ, ឯងត្រូវប៉ាវយើងញ៉ាំ និងទិញអីវ៉ាន់ល្ងាចនេះ!
ខ្ញុំនិយាយមកទាំងប្រាកដក្នុងចិត្តថាឈ្នះ
- ចុះបើសិនខ្ញុំឈ្នះ?
- ចេះម៉ោសួរយើងទៅកើត! ឯងចង់យ៉ាងម៉េចក៏និយាយម៉ោ!!!
- ពេលនេះមិនទាន់ដឹងទេ! ជំពាក់សិនបានទេ!
- អូឃេ! ចាំនឹកឃើញក៏បាន!
Set one…
Ready
Go!
ហាស៎! ហា! មិននឹកស្មានថាតានេះលេងអន់ជាងដេវីតប្អូនខ្ញុំទៅទៀត! សង្ស័យមិនដែលលេងទេមើលទៅ! ( ^ _ ^ )
The Winner is Nalee!
- យ៉េស!
ខ្ញុំងាកមកញញឹមដាក់នាយមុខងាប់!
- មិននឹកស្មានថាឯងលេងអន់ជាងក្មេងទៅទៀត! ដឹងទេ! ដេវីតលេងល្អជាងឯងឆ្ងាយណាស់!!!
- អញ្ចឹងសង្ស័យត្រូវមកទីនេះញឹកញាប់ហើយមើលទៅ!
ខ្ញុំប្រញាប់ងាកមករកនាយមុខងាប់ភ្លាម
- ម៉ោធ្វើស្អី? ផ្ទះខ្លួនឯងគ្មាននៅទេហ្អេ៎? បានជាចូលចិត្តមកផ្ទះគេម៉្លេះ?
- ម៉ោរៀនលេងប្រណាំងឡានហ្នឹងណា៎! ( * . * )
មិននឹកស្មានថានៅលើលោកនេះមានមនុស្សប្រុសមុខក្រាស់ដល់ថ្នាក់នេះដែរណ៎!
- បានហើយ! ល្ងាចនេះ ត្រៀមខ្លួនប៉ាវអាហារពេលល្ងាចយើងឲ្យហើយទៅ! ( ^ . ^ )
ធានាថាលើកនេះឯងងាប់មិនខានទេ! ត្រៀមខ្លួនចុះនរកឲ្យហើយទៅ!
12.24.08
Trip…
ហេឡូ! មានពេលទំនេរមកអាប់ឌែតប្លកម្តដម្កាល! ទើបតែប្រលងចប់ សប្បាយចិត្ត! ចង់មកអើត ហើយអួតរូបហ្នឹងគេ….

នេះជាឈ្មោះ Group Design របស់ខ្ញុំ!

Smile Please….





ទាំងនេះជារូបភាពដ៏តិចតួចដែលមានបំណងយកមកអួត!
11.22.08
ត្រលប់មកវិញហើយ!
ក្រោយពីរវល់ រវល់ រវល់ ក្រោយពេលចូលមហាវិទ្យាល័យម៉ោ ទើបមានពេលបានអើតក្បាលមើលប្លក់ខ្លួនឯងខ្លះ! សុខសប្បាយជាទេបងប្អូន? សង្ឃឹមថាសុខចុះណា!
ការដែលចូលរៀនមុខវិជ្ជាឌីហ៉្សាញមកបានពីរខែ (ទើបដឹងខ្លួន) ថាវាមិនងាយស្រួលទេ! ការរៀនលាយពណ៌ ពិបាកណាស់!!!!
ហើយសម្រាប់ការគូររូបវិញ មានគេច្រើនដែលពូកែជាងយើង! និយាយរួមទៅគឺពូកែមែនទែន! តែដោយសារពួកគេធ្លាប់រៀនប៉ុណ្ណោះ!
អានេះគេហៅថាកង់រង្វង់នៃពណ៌! ពណ៌ចែកចេញជាបី គឺ លឿង ខៀវ និងក្រហម (មេពណ៌)! ហើយមេពណ៌អាចបង្កើតបានពណ៌ជាច្រើនដូចជាបានឃើញ…
08.31.08
អ្នកលេងជើងថ្មី ប៉ះ មេក្រុមស្រី ណាលី(វគ្គបួន)
វគ្គបួន៖ អាមុខងាប់ម្នាក់នេះមានឈ្មោះថា រតនៈ
ឈឺក្បាល
អារម្មណ៍ដែលខ្ញុំដឹងពេលនេះ គឺឈឺក្បាល! ហើយក៏វាមិនមែនឈឺធម្មតាទេ គឺចង់ផ្ទុះចេញមកទៅហើយ! ហើយអាម្ចាស់សម្លេងជជែក
គ្នាខ្លាំងៗរំខានពេលដេករបស់ខ្ញុំនៀក វាហ៊ានដល់ថ្នាក់ហ្នឹងហ្ន៎! ហេតុអីក៏មិននាំគ្នាទៅនិយាយគ្នាខាងក្រៅវ៉ី?
- ឯងថាណាលីធ្ងន់ធ្ងរឬអត់វ៉ី?
- អាចបាត់បង់ការចងចាំអត់ណ៎?
- ហើយឯងនឹងប្រាប់បងគេថាម៉េច?
សំនួរមហារំខានទាំងនេះធ្វើឲ្យខ្ញុំឈឺក្បាលកាន់តែខ្លាំងឡើងហើយនៀក!
- គ្មានឃើញពិបាកស្អីផង! ប្រាប់ទៅថាណាលីទៅមានរឿងជាមួយពួកបងធំ ហើយសឺៗក៏ត្រូវគេវ៉ៃចំក្បាលនឹងណា៎!
សម្លេងមនុស្សស្រី! នាងនេះជានរណាវ៉ី? ហ៊ានថាយើងសឺៗហើយត្រូវគេវ៉ៃចំក្បាលអញ្ចឹងហ្អេ៎? យើងត្រូវក្បាលម៉ាដំបងទៅវិញទេនាង
ល្ងង់! អូយ៎! នៅមិនទាន់បាត់ឈឺទេ! ម៉្យាងយើងជួយរងជំនួសអាតាមុខងាប់តើ!
- អញ្ចឹងធ្វើម៉េចទៅ?
នាងនិយាយត
- មិនបាច់ធ្វើស្អីទាំងអស់! ចេញទៅឲ្យអស់ទៅ!
ខ្ញុំទ្រាំលែងបាន ហើយក៏ហែកមាត់ស្រែក! អ្នកណាទៅទ្រាំបានលេងមកថាឲ្យគ្នាបែបនេះនោះ!
- ភ្ញាក់ហើយហ្អ៎?
សម្លេងអាមុខងាប់តើនៀក!
- ……
ហេតុអីមានមនុស្សច្រើនម៉្លេះ? ខ្ញុំសម្លឹងមនុស្សដែលឈរក្បែរៗគ្រែ អ៎ពួកម៉ាករបស់អាតាមុខងាប់តើនៀក តែស្រីម្នាក់ទៀតមិនដែល
ឃើញទេ!
- យ៉ាងម៉េចហើយ? ត្រូវការឲ្យខ្ញុំទៅហៅពេទ្យម៉ោទេ?
អាមុខងាប់សួរខ្ញុំ មើលធ្វើមុខចុះ! បើមិនចង់សួរថាចុះ ណាលីម្នាក់នេះទទួលយកបាន!!! ហើយពណ៌បន្ទប់ស វាំងននស ថែមទាំង
មានក្លិនថ្នាំពេទ្យហួងបែបនេះ! មិនថាពេទ្យណាទេ គឺដូចគ្នាទាំងអស់ហ្នឹង! ពេទ្យតើនៀក! យើងម៉ោនៅពេទ្យយ៉ាងម៉េចនឹង?
- នេះជាមន្ទីរពេទ្យមែនទេ?
ខ្ញុំបែរទៅសម្លឹងតាមុខងាប់ដែលឈរធ្វើមុខឆ្ងល់
- បានន័យថាមិនបានបាត់បង់ការចងចាំ
សម្លេងរបស់នរណាម្នាក់! អេ៎! បើចាំមិនខុសទេ ម្នាក់នេះឈ្មោះសត្យា! ឈ្មោះពិរោះ មុខមាត់ស្អាតបាត តែគួរឲ្យស្ដាយត្រង់មាត់ឆ្កែ!
បើយើងមិនស្ថិតក្នុងសភាពបែបនេះណា៎ ថ្មើនេះឯងប្រហែលបែកមាត់ទៅហើយវ៉ីយ!
- នៅឈឺខ្លាំងមែនទេ? ទ្រាំបន្តិចទៅណា៎! បន្តិចទៀតបងប្រុសឯងមកដល់ហើយ!
អាមុខងាប់និយាយព្រមទាំងឱនមុខមករកខ្ញុំ
- ហ៊ើយ! ខិតចេញទៅឲ្យឆ្ងាយទៅ! គិតថាត្រូវក្បាលម៉ាដំបងនេះវាមិនឈឺទេហ្អេ៎? អញ្ចឹងចាំបន្តិចទៀតយើងយកដំបងមកវ៉ៃក្បាល
ឯង! ហើយឯងនឹងបានដឹងចម្លើយហើយថាវាឈឺ ឬអត់!
- កុំអីល្អជាង!
អាមុខងាប់និយាយចេញមក ពេលដែលមិត្តទាំងបួននាក់របស់វាសើចសឹងនឹងផ្ទុះមន្ទីរពេទ្យ!
- មុននេះឯងថាម៉េច? បងឌីណានឹងមកមន្ទីរពេទ្យអញ្ចឹងហ្អេ៎?
(ទើបតែនឹងធ្វើឯងភ្ញាក់ផ្អើល)
- មែនហើយ!
អាមុខងាប់និយាយព្រមទាំងបញ្ជូនខ្សែភ្នែកស្រទន់មកកាន់ខ្ញុំ! ងាប់! លើកនេះទោះមិនងាប់ព្រោះអា Tiger ក៏ឯងត្រូវងាប់ព្រោះបងឌី
ណាកាប់ដែរវ៉ើយ!
គ្រាំង!!!
សម្លេងទ្វាររបើកដោយកំហឹង ឬការបារម្ភប្អូនហ្នឹងបង?
- កើតអីធ្ងន់ធ្ងរអត់ណាលី?
មនុស្សប្រុសដែលខ្ពស់ មុខមាត់ស្អាតបាត ជាកូនខ្មែរកាត់អង់គ្លេសនេះ មិនបាច់ប្រាប់ក៏ដឹងដែរថាជាបងប្រុសបង្កើតរបស់ខ្ញុំ!
- បង!
ខ្ញុំស្រែកចេញមកដោយ (ភាពរំអួយតិចតួច) ភាពសប្បាយចិត្តពេលឃើញបងជាទីស្នេហាត្រលប់មកពីម៉ាឡេស៊ីវិញ!
- មើលឲ្យបង មើលតិចមើល! ក្បាលមុតជ្រៅដែរអត់?
- មិនជ្រៅប៉ុន្មានទេ! គ្រាន់តែហូរឈាមច្រើនបន្តិច!
នេះគេមិនបានសួរផងចេះមកហួងហែងណាស់តាមុខងាប់នេះ! ទៅងាប់ឲ្យបាត់ទៅ! (នេះហ្អេ៎ពាក្យអគុណ?)
- បងអគុណច្រើនណា៎ណាក់! ដែលបានទូរស័ព្ទមកប្រាប់!
បងណាបែរទៅអគុណនាយណាក់មុខងាប់ ទុកឲ្យប្អូនស្រីដ៏គួរឲ្យអាណិតអង្គុយអន់ចិត្តនៅលើគ្រែ (ដែលមិនដឹងជាមានមនុស្សដេក
ស្លាប់ប៉ុន្មានអ្នកហើយ!) ដែលពោរពេញទៅដោយក្លិនថ្នាំពេទ្យ! មិនដឹងថាស្គាល់គ្នាពីអង្កាល់មកទេ? ធ្វើឯងស្និទ្ធស្នាល….
- មិនអីទេបង! យ៉ាងណាៗ លោកអ៊ំបានផ្ដាំថាឲ្យជួយមើលគេផង! ព្រោះពូកែរករឿង…
នាយណាក់ច្រវ៉ាក់វ័នក ស្អីគេនោះបែរមកញញឹងរាងបញ្ឈឺដាក់ខ្ញុំ
- ណាលីតាយ៉ាងហ្នឹងឯង! បើលើកក្រោយបងនឹងប៉ាមិននៅ! ប្រហែលជាត្រូវរំខានឯងជួយមើលឲ្យហើយណា៎!
- បាទ!
នាយណាក់ញញឹមទទួល! ឆើស! ធ្វើឯងចង់ការពារស្រីតូចអស្ចារ្យដូចជាយើងផងហ្អេស? គ្មានផ្លូវទេ!!!
- បើអស់អីហើយ! ខ្ញុំសុំលាទៅវិញមុនហើយបង!
នាយណាក់និយាយរួចញញឹមរាយច្រវ៉ាក់ស្នេហ៍ដាក់បងណា!
- បាទ! បងអគុណណា៎គ្រប់គ្នា!
- ទៅហើយណា៎ ណាលី! ចាំស្អែកចាំម៉ោមើល!
អេ៎! នេះវាជានរណាវ៉ី? ចង់ម៉ោក៏ម៉ោ ចង់ទៅក៏ទៅ! ទ្វារត្រូវបានបិទបងណាក៏បែរមករកខ្ញុំដោយខ្សែភ្នែកស៊ីសាច់ហុតឈាម
- នេះស្អីហា៎? បងទើបមកដល់មិនទាន់បានដាក់គូទអង្គុយផង! ឯងមានរឿង! វាមិនហួសហេតុពេកទេហ្អេ៎ណាលី?
អ្នកណាប្រើឲ្យបងមិនអង្គុយ? ចេះមកទំលាក់កំហុសឲ្យក្មេងស្រី ដែលគួរឲ្យអាណិតបែបនេះទៅកើត!
- គេមករករឿងខ្ញុំមុនតើបង!
- ហើយនៅសុខៗគេក៏មករឿងជាមួយឯងអញ្ចឹងហ្អេ៎? បើមិនមែនឯងទៅមានរឿងមានរ៉ាវជាមួយគេមុន!
និយាយត្រូវម៉ាច់តាម៉ងហើយបងប្រុសខ្ញុំ ( – . – )
- នេះវាជារឿងយូរហើយ! អ្នកណាទៅដឹងថាវាមករករឿងពេលនេះនោះ!
ខ្ញុំនៅតែរករឿងមកអាងឲ្យខ្លួនឯងផុតគ្រោះថា្នក់មុនពេលបងណាយករឿងផ្សេងមកសម្លុតខ្ញុំ
- បើមានរឿងបែបនេះកើតឡើងទៀតណា៎! ណាលី, ឯងប្រហែលត្រូវទៅនៅជាមួយម៉ាក់ម្ដងហើយ!
ថាម៉េច? ទៅនៅជាមួយម៉ាក់ហ្អេ៎? ម៉ាក់នៅអាមេរិចណាបង! ទោះស្លាប់ក៏មិនទៅនៅជាមួយម៉ាក់ដែលមានប៉ាថ្មីដែរ! មិនដឹងថាពេល
ទៅនៅទីនោះប៉ាថ្មីនឹងធ្វើទារុណកម្មយ៉ាងម៉េចផង? (ហាត់មើលមនុស្សក្នុងផ្លូវល្អខ្លះផងបានទេហ្អា៎?)
- បង! នេះខ្ញុំជាប្អូនបងណា៎!
ខ្ញុំនិយាយចេញមកដោយភ្ញាក់ផ្អើល
- ព្រោះឯងជាប្អូនបងទើបបងនិយាយបែបនេះ!
- …………
មិនដឹងត្រូវនិយាយថាម៉េចទៀតទេ! គ្រប់យ៉ាងវាស្ទះនៅត្រង់បំពង់ក ពេលនឹកដល់រឿងត្រូវប្ដូរផ្ទះ!
- ពេលណាទើបឯងឈប់?
បងណានិយាយមកដោយសម្លេងអស់សង្ឃឹម
- ឈប់! ឈប់អីទៅ?
ខ្ញុំនិយាយទាំងឆ្ងល់
- ឈប់ធ្វើអាមេក្រុមស្អីគេនោះហ្នឹងណា៎!
- មិនដឹងដែរ!
ខ្ញុំតបតិចៗ
ហ៊ើយ!
បងណាក់ដកដង្ហើមធំ បន្ទាប់មកក៏ញញឹមចេញមក! ចង់ប្រាប់ថាពេលបងខ្ញុំញញឹមសង្ហារខ្លាំងណាស់! ពិសេសពេលនេះគាត់អង្អែល
ក្បាលខ្ញុំហើយញញឹម! គាត់នៅតែស្រលាញ់ប្អូនណា៎! មិនថាខ្ញុំរឹងទទឹង មានៈប៉ុណ្ណា ក៏សាច់ឈាមកាត់គ្នាមិនដាច់ដែរ!
- ទោះជាយ៉ាងណា៎ក៏ដោយ! បងដឹងថាអនាគតរបស់ឯងនឹងបានល្អ!
ខ្ញុំញញឹមចេញមក
- បងនិយាយបែបនេះ ខ្ញុំចង់ឃើញអនាគតដ៏សែនស្រស់ស្អាតនោះដល់ហើយ!
- ចង់ឃើញពិតមែនហ្អេ៎?
- មែនហើយ!
- អញ្ចឹងបិទភ្នែកទៅ!
ខ្ញុំងក់ក្បាលហើយបិទភ្នែកតាមដែលគាត់ប្រាប់
- មានឃើញអីអត់?
បងណាសួរ
- អត់ឃើញអីផង! ងងឹតឈឹងហ្នឹង!
ស្ងាត់បន្តិច…
- ហ្នឹងហើយអនាគតរបស់ឯង!
គាត់និយាយឡើងមកព្រមទាំងលាយសំណើច! នេះខ្ញុំជាប្អូនបងឬមិនមែននឹង? ចេះនិយាយអញ្ចឹងទៅកើត! ពិតជាពូកែឌឺមែន!
- ខ្ញុំជាប្អូនបងឬមិនមែន?
- ព្រោះតែឯងជាប្អូនបងហ្នឹងណា៎ទើបបងថាឲ្យ!
- តែថាបងហ្អា៎!
- ម៉េច?
- បងស្គាល់ម្នាក់ហ្នឹងដែរហ្អេ៎?
- អ៎! កូនអ៊ំសក្កិនោះណា៎!
បងណានិយាយទាំងទាញដៃខ្ញុំចុះពីលើគ្រែ
- ទៅណាហ្នឹងបង?
ខ្ញុំសួរទាំងឆ្ងល់
- ទៅផ្ទះណា៎! ឬក៏ឯងចង់គេងគ្រែដែលមាន…
ទោះគាត់មិនបញ្ចប់ក៏ខ្ញុំដឹងដែរថាវាជាស្អី!
- អ្នកណាទៅចង់នោះបង!
បងឌីណាញញឹមព្រមទាំងដឹកដៃខ្ញុំចេញពីបន្ទប់! ថ្ងៃនេះខ្ញុំគេងបានលក់ស្រួលណាស់ ព្រោះអស់កម្លាំងផង ឈឺក្បាលផង!
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
08.27.08
អ្នកលេងជើងថ្មី ប៉ះ មេក្រុមស្រី ណាលី (វគ្គបី)
វគ្គ៣៖ ក្រុមពីងពាង (Spider)
ខ្ញុំរអ៊ូតិចៗក្រោយពីដើររកពេញផ្ទះនឹងសួនមក! នៅមានកន្លែងខ្លះដែលខ្ញុំមិនទាន់ទៅ នោះក៏ជាបន្ទប់របស់ដេវីត
…..តុក….តុក….តុក….
មិនបាច់ឆ្ងល់ទេ វាជាសម្លេងគោះទ្វារ!
- វីត…វីត…បើកទ្វារ!
- មានការអី?
(សួរមើលតាវាជាឪយើងអញ្ចឹងវ៉ើយ!) ទ្វាររបើកតែមិនឃើញមនុស្ស…
- ឯងប្ដូរឋានៈមកជាឪយើងវិញល្អដែរទេ?
ខ្ញុំដើរទៅអង្គុយលើគ្រែដែលពោរពេញដោយសៀវភៅតុក្កតារបស់វីត!
- បងលើកតម្កើងខ្ញុំដល់ថ្នាក់នេះហ្អ៎? មិនហ៊ានទទួលទេៗ!
ដេវីតនិយាយដោយមិនដកភ្នែកពីអេក្រង់ទូរទស្សន៍ ( * o * ) (គិតដល់ណាហើយ?)
វាកំពុងតែលេងប្រណាំងឡានហ្នឹងណា៎! ង៉ៃក្រោយបើគេមិនទាន់ប្រាប់កុំអាលគិតទៅជ្រៅពេក ( ^ . ^ )
ខ្លូស!
- អូ៎យ! វ៉ៃខ្ញុំធ្វើស្អីបង? ឈឺណា៎!
មិនឲ្យឈឺយ៉ាងម៉េច? បើខ្ញុំយកសៀវភៅតុក្កតាដែលនៅលើពូកវ៉ៃម៉ាតាហ៊ឹងមនុស្សចាស់ទៅហើយនោះ! សមមុខហើយឯង!!! ( ^ _ ^ )
- សំដីបានផងអាឡូវ! ( ” . ” )
- កាត់តាមបងហ្នឹងណា៎! ( ^ o ^ )
ទ្រាំមិនញញឹមមិនបានទេ! លេងសសើរគ្នានៅនឹងមុខបែបនេះ! (នេះហ្អេ៎ ពាក្យសសើរ?) សុខៗទូរស័ព្ទរបស់ខ្ញុំក៏រោទិ៍ឡើង! ខ្ញុំប្រញាប់ដើរចេញពីបន្ទប់ព្រោះ ដេវីតមិនចូលចិត្តគេរំខានវាលេងហ្គេម (ចង់គេចមិនថាទេ) ឈ្មោះនៅលើអេក្រង់គឺ នុត! នុតខលមក ខ្ញុំប្រញាប់ចុចទទួលពេលរកបានកន្លែងគួរសម (តុអង្គុយលេងនៅរានហាលផ្ទះខ្ញុំ)
- ណាលី! មិញហ្អែងខលម៉ោមែនហ្អេ៎?
(ដឹងហើយនៅសួរទៀត)
- អើ! ព្រឹកមិញម៉េចមិនម៉ោរៀន? ង៉ៃតាបូងផងវ៉ីយ!
ខ្ញុំនិយាយចេញមកបែបចាប់អារម្មណ៍ពេលដែលពួកវាបាត់ទៅបួននាក់ព្រមៗគ្នា!
- គាប់ជួនព្រឹកមិញជាប់ណាត់ហ្នឹងណា៎!
ណាត់! ណាត់ស្រីហ្នឹងណា៎! ( – _ – )
- បានស្រីភ្លេចពួកម៉ាកចឹងហ្អ៎? កែមិនឡើងមែន…
- អើ! ហើយង៉ៃតាបូង ម៉េចដែរ?
នាំនិយាយភ្លាម នៅមិនទាន់បាត់គុំផង…
- មានយ៉ាងម៉េច! ចូលមកក៏ត្រូវអាអ្នកលេងក្បាលមួយលេងម៉ាក្ដារ ខ្មាសគេ…
- អាណា អីក៏ឈ្លើយម៉េះវ៉ី?
និយាយមិនទាន់ចប់ផងចេះកាត់ទៅកើតវ៉ីយ!
- មិនដែលឃើញមុខដែរហ្នឹងណា៎! តែស្អែកវាណាត់ឲ្យទៅជួបវានៅលើតាបូលសាលាពេលចេញពីរៀន!
- ចឹង ចាំស្អែកជួបគ្នាណា៎! ប៉ុណ្ណឹងបានហើយមានគេកំពុងចាំម៉ាខ្សែទៀត!
- អើ! បាយ!
- បាយ!
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ព្រឹកដ៏មហាស្រស់ស្រាយបានមកដល់! តែខ្ញុំដូចជាមិនសូវស្រួលខ្លួនសោះ! ក្បាលដូចចង់ក្រឡាប់ចុះក្រោម តែទោះជាឈឺយ៉ាងណាក៏ខ្ញុំត្រូវតែទៅសាលាឲ្យបាន! ដោយសារខ្ញុំមានការតាំងចិត្តខ្ពស់ ខ្ញុំក៏ប្រញាប់រៀបចំខ្លួនទៅសាលា! ចុះមកដល់ខាងក្រោម ខ្ញុំរកម៉ូតូមិនឃើញសោះ… បាត់ម៉ូតូ ហ្អា៎បាត់ម៉ូតូខ្ញុំទៅណា៎? (សង្ស័យគេយកទៅលាង)
បាត់ឡានសេរីឆ្លាមពណ៌ទឹកប្រាក់ពីរោងចតឡាន មានន័យថាដេវីតទៅរៀន ដែលមានពូណាត (អ្នកបើកឡានប្រចាំផ្ទះខ្ញុំ)ជូនទៅ នៅសល់ឡានពីរទៀត អាបើកដំបូលពណ៌ខ្មៅនោះជារបស់ខ្ញុំ! ធុញដល់ហើយត្រូវបើកឡានទៅសាលា… មានអ្នកខ្លះឆ្ងល់ថាមានឡានហើយមិនជិះ សុខចិត្តជិះម៉ូតូមកសាលា! ខ្ញុំក៏មិនចង់ដែរ តែបើផ្លូវនៅស្រុកខ្មែរយើងស្ទះម្ដងៗសុទ្ធតារាប់ម៉ោង បែបនេះ ខ្ញុំមិនត្រូវមកយឺតរាល់ថ្ងៃហើយហ្អេស៎? មានម៉ូតូជិះចាត់ទុកថាសំណាងជាងអ្នកមានឡាន (ព្រោះស្រួលជ្រែពេលស្ទះម្ដងៗ)
យេ៎! ទីបំផុតមកដល់សាលាហើយ!
ក្រោមអាគារសាលាមានដើមឈើធំម៉ាដើម ហើយមានបង់សម្រាប់អង្គុយលេងផងដែរ! កំលោះបួននាក់មុខមាត់សង្ហារៗ ហើយមានស្រីៗបួនប្រាំនាក់កំពុងឈរផ្គាប់ផ្គន់ចាំហុយទឹក ហុចនំ នោះហើយជាកូនចៅខ្ញុំ! ( ^ _ ^ ) ដោយសារតែបង់មានទំហំតូច ដូច្នេះហើយមានពីរនាក់ឈរ និងពីរនាក់អង្គុយ! នាយម្នាក់ដែលអង្គុយនៅខាងស្ដាំហើយស្លៀកពាក់សម្លៀកបំពាក់និសិត្សមិនរៀបរយ អាវមូរដៃ ហើយថែមទាំងចំហរឡេវបង្ហាញដើមទ្រូងដ៏ខ្ចី អើយ! មិនមែនទេចំហរឡេវបង្ហាញខ្សែកខ្មៅដែលមានបន្តោងរូបពីងពាងដំណាងក្រុម សំបុរស (ព្រោះជាកូនកាត់ចិន) សក់ពណ៌ទង់ដែង ភ្លឺផ្លេកៗ តែទោះជាស្លៀកពាក់បែបនេះក៏នៅតែសង្ហារដូចដើម, ម្នាក់នេះឈ្មោះ រ៉ានុត មិត្តចិត្តមួយថ្លើមមួយរបស់ខ្ញុំ!
ចំណែកម្នាក់ដែលអង្គុយនៅខាងឆ្វេងនោះគឺ នាយចិត្រា ស្លៀកពាក់រៀបរយ ជាមនុស្សរៀបរយរឿងរៀន ហើយជាព្រានមុខស្រស់ ប្រមាញ់មិនរើសមុខ ( – _ – ) ភ្នែកធំៗ ច្រមុះស្រួច
សាច់មុខម៉ត់ ខ្ចី (ជាងខ្ញុំទៅទៀត!) សំបុរស្រអែម ហើយសក់ពណ៌មាស! ចំនែកអាពីរនាក់ឈរខាងក្រោយគឺ រ៉ា និង រិទ្ធ គេទាំងពីរជាកូនភ្លោះដូចនេះការតែងខ្លួននឹង ចរិតរបស់គេគឺស្រដៀងៗគ្នាហ្នឹងឯង! មុខមាត់សង្ហារ (លំដាប់តារា) សក់ពណ៌ទង់ដែង ឆ្កឹះពណ៌ស ឬពណ៌មាសទុកវែងតាមបែបស្ទាវសម័យឥឡូវ ពាក់អាវអត់ស៊កចូលក្នុងខោ មូរដៃអាវ ហើយចំហរឡេវដូចគ្នាទៅនឹងនុតដែរ! ពេលនៅជាមួយអាពីរនាក់នេះខ្ញុំត្រូវញញឹមរហូតព្រោះវាពូកែកំប្លែងណាស់! ( ^ _ ^ ) មិនគិតច្រើនទេ! ខ្ញុំប្រញាប់ដើរចូលទៅរកពួកវាទាំងបួននាក់!
- ម៉ោហើយហ្អេ៎អាលី!
រិទ្ធិ បើកមាត់សួរ ខណៈពេលដែលខ្ញុំដើរចូលទៅ! ហើយស្រីៗដែលនៅឈរអែនអនមិញនេះក៏បែរក្បាលចូលទៅក្នុងអាគារបាត់ (ខ្លាចងាប់នឹងណា៎!)
- អើ!
- ខានជួបគ្នាយូរឯងស្អាតជាងមុនច្រើនណាស់ណ៎!
ចិត្រានិយាយពេលដែលវែកកន្លែងដែលនៅសល់ចន្លោះគេ និងរ៉ានុតឲ្យខ្ញុំ
- សង្ហារវ៉ីយ! បែបយើងគេមិនហៅថាស្អាតនោះទេ! ( ^ 3 ^ )
- អានុតវាប្រាប់ថាមានក្មេងមិនទាន់បាត់ក្លិនទឹកដោះរករឿងឯងមែនហ្អេ៎?
រ៉ាហើបមាត់ បន្ទាប់ពីស្ងាត់មកយូរហើយ!
- ប្រហែលមិនទាន់ស្គាល់ Spider ច្បាស់ទេមើលទៅ!
ប្អូននិយាយ បងអ្នកថែម…
- ដល់ម៉ោងចូលរៀនហើយ!
នៅសុខៗក៏និយាយឡើង យ៉ាប់មែននុតនេះ! មិនដឹងថាង៉ៃនេះវាកើតស្អីបានមិនមាត់មិនកស្អីសោះ? ហើយយើងទាំងប្រាំក៏ងើបដើរចេញពីបង់ដើម្បីឡើងទៅថ្នាក់ដែលនៅជាន់ទី២!
អេ៎! ថ្ងៃនេះអាម្សៀរមុខងាប់នោះមិនម៉ោរៀនទេហ្អេ៎? សង្ស័យតែដឹងខ្លួនហើយមើលទៅ! ថ្ងៃនេះជាថ្ងៃដែលសប្បាយបំផុតព្រោះគ្មានអាមុខងាប់នោះមកតាមរករឿង! ( ^ _ ^ )
តែទោះជាយ៉ាងណាក៏ខ្ញុំត្រូវតែឡើងលើដំបូលសាលាដដែលហ្នឹង! ស្មានអីចេះខុស! ការពិតទៅរកគ្នាអញ្ចឹងតើ បានជាអត់ម៉ោរៀន! ឆឺស! ស្មានតាខ្លាំង!!!
- ម៉ោហើយហ្អេ៎ស?
អាមុខងាប់សួរនៅពេលដែលឃើញខ្ញុំដើរនាំមុខសម្លាញ់ទាំងបួនមកឈប់នៅមុខវា ដែលមានគ្នា៤នាក់រាប់ទាំងអាមុខងាប់ផង! ថ្ងៃនេះមើលទៅសង្ហារគួរសម អាវយឺតស ហើយពាក់អាវដៃវែងពីខាងក្រៅ ជាមួយហ្នឹងខោខោប៊យរៀងសំយ៉េះបន្តិច សក់ពណ៌ត្នោតវែង ស្តាយយុវវ័យ មុខសស្អាត ភ្នែកធំៗ ច្រមុះស្រួច នឹងបបូរមាត់ស្ដើង ប្រាប់បានតែម៉ាម៉ាត់គត់ថាសង្ហារ! ( ^ . ^ ) ហើយចំណែកបរិវារទាំងបីដែលឈរអែបៗនោះក៏មិនណយដែរ! ( ^ . ^ )
- ថ្ងៃនេះមានគ្នាផង! នេះ សក្កិ សត្យា រដ្ឋ! ពួកម៉ាករបស់បង! ហើយប្អូនណាលីមិនគិតណែនាំមិត្តឲ្យបងស្គាល់ទេហ្អេ៎ស?
មិនប្លែកទេគ្រាន់តែឈ្មោះនោះ គ្រាន់តែសួរអ្នកបោសសំអាតនៅសាលាក៏ស្គាល់ដែរ!
- យើងមិនបានសួរឈ្មោះបក្សពួកឯងទេ! ប្រាប់យើងធ្វើស្អី? ហើយពួកម៉ាកយើងវាក៏មានមាត់របស់វាដែរ មិនចាំបាច់ឲ្យយើងឆ្លើយជំនួសនោះទេ!
- ខាងណេះឈ្មោះ រ៉ានុត, ចិត្រា ចំណែកយើងឈ្មោះរិទ្ធិ ហើយនេះរ៉ា! ដូចឯងឃើញស្រាប់យើងនឹងអារ៉ាជាកូនភ្លោះ បើចង់ដឹងថាមួយណា រ៉ា, មួយណា រិទ្ធិ នោះងាយបំផុត! ចាំទៅថាយើងឈ្មោះរិទ្ធិ ហើយម្នាក់នេះឈ្មោះរ៉ា!
(នេះហ្អេ៎វិធីចំណាំរបស់វា?) ( = _ = )
- មានអីក៏និយាយឲ្យលឿនៗទៅ! យើងគ្មានពេលឈរមើលមុខឯងយូរហ្អេ!
ខ្ញុំនិយាយមកទាំងធុញ! ហើយពេលនេះណា៎! ប្រាប់ចុះថាក្បាលខ្ញុំដូចត្រូវគេវ៉ៃរាប់ម៉ឺនដំបងអញ្ចឹង!
- បងគ្រាន់តែចង់ណែនាំប្អូនៗឲ្យស្គាល់បងហ្នឹងណា៎! ព្រោះរៀនថ្នាក់ជាមួយគ្នាវាជៀសមិនផុតទេ!
- យើងជាប្អូនឯងតាំងពីអង្កាល់ហ្អា៎?
- បើតាមមើលទៅ ពួកឯងអាយុតិចជាងយើងហ្នឹងណា៎!
(ទទួលស្គាល់ថាខ្លួនឯងចាស់!)
- បើគ្មានស្អីទៀតទេ! យើងទៅវិញ!
នុតនិយាយឡើង! ហើយក៏ដើរចេញទៅ! ខ្ញុំនឹងចិត្រា រ៉ានិង រិទ្ធិក៏ដើរចេញទៅដូចគ្នា!
បន្ទាប់ពីបែកពីអាតាមុខងាប់ហើយ ខ្ញុំនិងគ្នីគ្នាក៏ចុះមកក្រោមអាគាររៀបចំទៅផ្ទះ
- ង៉ៃនេះយើងមិនបានជិះម៉ូតូមកទេ!
ខ្ញុំនិយាយចេញមកដោយអារម្មណ៍ខូចចិត្ត
- ម៉ូតូឯងកើតអីបានជាមិនជិះម៉ោ?
នុតងាកមកសួរ ចំណែកបីនាក់ទៀតបានតែធ្វីមុខឆ្ងល់
- អ្នកនៅផ្ទះហ្នឹងណា៎ យកម៉ូតូទៅលាងទាំងព្រលឹមទើបយើងយកឡានចេញ!
- អញ្ចឹងយើងបែកគ្នាត្រឹមហ្នឹងសិនចុះណា៎!
+++++++++++++++++++++++++++++++++++++++++++++++++++++++++
រសៀលម៉ោងបី៖
ពេលនេះខ្ញុំកំពុងតែដើរនៅបរិវេណសាលារបស់ខ្ញុំ! សាលានេះមានអាគារបោះបង់ចោល វាជាអាគារចំណាស់ជាងគេហើយម៉្យាងទៀតកន្លែងនេះក៏ជាកន្លែងជំរះបញ្ជីរបស់សិស្សសាលានេះផងដែរ! កំពុងតាដើរទាំងសឺៗ ព្រោះឈឺក្បាលស្រាប់តែសម្លេងគ្រលរមួយបន្លឺឡើង៖
- ថ្ងៃនេះហេងមែនទែនដែលបានជួបស្រីស្អាត!
ខ្ញុំប្រញាប់ងាកទៅរកប្រភពសម្លេង Tiger, ម្នាក់នេះឈ្មោះ Tiger។ ខ្ញុំក៏ធ្លាប់មានរឿងជាមួយពួកវាដែរ គឺពេលដែលនាយចិត្រា ទៅទាក់ទងស្រីរបស់ Tiger! ពេលនោះណ៎ា! អា Tiger ត្រូវដេកពេទ្យ ចំណែកគ្នីគ្នា ក៏ត្រូវធ្ងន់គ្រប់ៗគ្នា, ប្រហែលជានៅចងអាឃាតខ្ញុំនឹងណា៎! អេ៎! កុំប្រាប់ណា៎វ៉ីយ ថាចង់មកសកសឹកពេលនេះនោះ! នៅម្នាក់ឯងហើយមិនស្រួលខ្លួនទៀត! លើកនេះធ្ងន់មិនខានទេខ្ញុំ!!! ( OoO )
- ចាំលើកក្រោយចុះណា៎! ថ្ងៃនេះយើងគ្មានអារម្មណ៍វ៉ៃគ្នាទេ!
ខ្ញុំប្រថុយនិយាយពាក្យនេះចេញមក ទោះដឹងថាលទ្ធផលដែលចេញមកវាមិនអាចស្របនឹងស្អីដែលខ្ញុំនិយាយចេញមកក៏ដោយ!
- គ្មានលើកក្រោយសម្រាប់ឯងទេ ណាលី!
អា Tiger ងាកទៅបក្សពួកពីរនាក់របស់វា ហើយធ្វើមុខកាច ដែលជាសញ្ញាបញ្ជាថា ចាត់ការ!
ហ៊ីយ! ស្អីគេវ៉ី? នេះវាលេងមែនទែនហ្អ៎? ធ្វើម៉េចទៅ?
ផាច់!!!
- អូ៎យ!
នេះវាវ៉ៃមនុស្សស្រីហ្អ៎? ពួកនេះមិនមែនមនុស្សទេវ៉ីយ! ឈឺដល់ហើយ! លេងទះគ្នាម៉ាតាហឹងបែបនេះ!
ឈើ, ឈើ! ស្អីដែលសំខាន់ពេលនេះគឺឈើ! បើមានឈើពួកវាមិនរួចខ្លួនទេ ចាំមើលចុះ!
- យ៉ាងម៉េចដែរ? ឈឺដែរទេ ណាលី? ប្រហែលជាឈឺខ្លាំងហើយមើលទៅ? ឯណាកូនឆ្កែទាំងបួនដ៏សែនស្មោះស្ម័គ្ររបស់ណាលីមិនមកជួយទេហ្អេ៎?
Tiger និយាយព្រមទាំងយកដៃដ៏សែនកខ្វក់របស់វាមកអង្អែលថ្ពាល់ខ្ញុំ! ហ៊ីយ! អាឡប់នេះវាហ៊ានដល់ថ្នាក់នេះផងហ្អេ៎? ហើយវាហៅពួកម៉ាកយើងថាឆ្កែទៀត! ទ្រាំលែងបានហើយវ៉ីយ!
- អូយ! មីស្រីឡប់!
ខ្ញុំប្រមូលកម្លាំងចុងក្រោយមកផ្ដុំនៅត្រង់ជើងហើយទាត់សំដៅអាប្អូនរបស់វាយ៉ាងខ្លាំង! សមមុខហើយឯង! ដូចឯងមិនឃើញក្ដាមម្ឈូស មិនស្រក់ទឹកភ្នែកទេមើលទៅ!
- ដេញតាម!
អា Tiger បញ្ជាកូនចៅវាឲ្យដេញខ្ញុំ ខណៈពេលដែលវាកំពុងដេកប្រកាច់នៅនឹងដីនៅឡើយ! ខ្ញុំប្រញាប់រត់យករួចខ្លួន! ព្រោះខ្ញុំគ្មានកម្លាំងស៊ូទៀតទេ! មើលចុះសូម្បីរត់ក៏ដួលដែរ! ពេលនេះមានតែពាក្យមួយឃ្លាទេដែលខ្ញុំនឹកឃើញ សូមព្រះបញ្ជូនខ្ញុំឲ្យទៅដល់ឋានសួគ៌ផងចុះ!
ដឹប! ដឹប!
ខ្ញុំបើកភ្នែកឡើង! នេះអាមុខងាប់តើ! មានគេមកជួយយើងហើយ! យេ៎! ខ្ញុំឈរភ្លឹកមើលអាមុខងាប់បញ្ចេញសមត្ថភាព ព្រោះមើលទៅវាក្លាហានលើសខ្ញុំទៅទៀត! ប្រាកដហើយ! ព្រោះម្នាក់នេះជាមនុស្សប្រុស! មួយរយភាគរយធានាថាអាកូនចាបកូនព្រាបរបស់ Tiger ត្រូវស្ដូកក្នុងដៃអាមុខងាប់! ចាត់ការរួចហើយក៏បែរមកញញឹមដាក់ខ្ញុំ
- ប្រយ័ត្ន!
ខ្ញុំស្រែកឡើងបន្ទាប់ពីឃើញក្រោយខ្នងរបស់អាមុខងាប់ គឺ Tiger ដែលកំពុងយាដំបងសំដៅក្បាលអាមុខងាប់
ប៉ូក!!!
- អូយ!
ខ្ញុំស្រែកឡើងយ៉ាងខ្លី
- ណាលី!
ខ្ញុំបានលឺសម្លេងអាតាមុខងាប់ស្រែក! ហើយវាក៏ជាសម្លេងចុងក្រោយដែលខ្ញុំបានលឺ!
++++++++++++++++++++++++++++++++++++++++++++++++++++++++++
08.25.08
អ្នកលេងជើងថ្មី ប៉ះ មេក្រុមស្រី ណាលី (វគ្គពីរ)
វគ្គពីរ៖ Ma Family ( ^ . ^ )
គ្រាន់តែដើរមិនទាន់ដល់កន្លែងអង្គុយស្រួលបួលផងសិស្សគ្រប់គ្នាមើលមកខ្ញុំហាក់ដូចខ្ញុំនេះជាតួត្លុក!
មិនដឹង! មិនខ្វល់! ទៅកន្លែងអង្គុយល្អជាង! តែទ្រាំមិនបានទេវ៉ីយ! អាខ្សែភ្នែកបែបនេះស្អប់ណាស់!
ខ្ញុំងាកមកស្ញេញដាក់អាម្នាក់ដែលនៅជិត
- សើចស្អី?
អត់បានការ! យ៉ាប់មែនទែន! គ្រាន់តាសម្លុតប៉ុណ្ណឹង មើលចុះមុខឡើងស្លេក ( – . – )
- ថ្លង់ទេហ្អី? យើងសួរថាសើចស្អី?
មើលចុះ! ណ្ហើយ! គួរឲ្យអាណិតបែបនេះ ខ្ជិលធ្វើបាប! ខ្ញុំបែរទៅមើលអាមុខងាប់ដែលកំពុងអង្គុយញញឹមយ៉ាងមានក្ដីសុខ!
- អូយ! ឈឺណា៎យាយឡប់!
សម្លេងស្រែករបស់អាតាមុខងាប់ពេលដែលខ្ញុំដើរមកទាត់ជើងវាស្រស់ៗ! សមមុខហើយ! ហ៊ានហៅយើង យាយឡប់ផង!
- ឯងធ្វើស្អី? ញញឹមធ្វើស្អី?
កំពុងតែសួរចម្លើយអាមុខងាប់ ក្រដាសមួយសន្លឹកបានលេចឡើងនៅចំពោះមុខខ្ញុំ
(ខ្ញុំខុសហើយល្បងណាក់! ខ្ញុំសុំទោសដែលនិយាយសំដីឆ្គាំឆ្គងដាក់បងកាលពីព្រឹកមិញ)
(ស្រែក…)
ខ្ញុំស្រែកមុននឹងចាត់ការអាមុខងាប់! ការពិតដើរតាមយើងព្រោះចង់បិទក្រដាសនេះទេហ្អី! ខ្ញុំងាកមកបំរុងនឹងដាល់ តែ
វាក៏ចាប់ច្របាច់ដៃខ្ញុំយ៉ាងខ្លាំង!
- លែងដៃយើង!
ខ្ញុំស្រែកចេញមកដោយការភ្ញាក់ផ្អើល!
- ចង់ប្រើដៃប្រើជើងផងហ្អេប្អូនស្រី? ខ្លួនជាស្រីណា៎! ធ្វើខ្លួនឲ្យសុភាពបន្តិចទៅ! ( @ O @ )
- ចុះបើយើងធ្វើខ្លួនបែបនេះ វាទើសស្អីឯង! (កាចហើយថាមិនកាចទៀត)
- សំដីបានណាស់ណ៎! ហាត់បន្ថយសម្លេងខ្លះទៅបានទេ?
និយាយបានប៉ុណ្ណេះគ្រូក៏មកដល់។ អាមុខងាប់ងាកមកខ្សិបតិចៗដាក់ខ្ញុំ៖
- ស្អែកជួបគ្នានៅលើដំបូលសាលាពេលចេញពីរៀនណា៎!
- ហេតុអីយើងត្រូវទៅជួបឯង? ( – . - )
- បើមិនជួប មានតាខ្លាច!
គ្មានផ្លូវ! ខ្ញុំគ្មានផ្លូវខ្លាចវាដាច់ខាត! ខ្ញុំមើលមុខវារបៀបឌឺហើយដើរមកកន្លែងវិញ! ត្រូវហើយ សិស្សក្នុងថ្នាក់គ្មាននរណហ៊ានក្អកនោះទេ!
(ព្រោះខ្លាចងាប់អត់ដីកប់ហ្នឹងណា៎!) ខ្ញុំទប់ខ្លាំងណាស់(កំហឹង)ទម្រាំផុតថ្ងៃដ៏សែនធុញ និងស៊យៗៗៗៗៗៗ…
មកដល់ផ្ទះ
- មកវិញហើយ!
បន្ទាប់ពីចតម៉ូតូស្រួលបួលហើយ ខ្ញុំក៏ស្រែកឲ្យដំណឹងអ្នកក្នុងផ្ទះ!
- មកវិញហើយហ្អេស?
យើងឈរនៅត្រង់នេះហើយនៅសួរទៀត! ពេលណាទើបឈប់សួរសំនួរល្ងង់ៗបែបនេះដាក់យើង? ធុញ…
ក្មេងប្រុសអាយុ ១៦ឆ្នាំ ដែលកំពុងអង្គុយមើលទូរទស្សន៍ [ (កីឡាកាស) ចង់ប្រាប់ថាវាជាកម្មវិធីបោកក្មេងទេ!
ឯងធំហើយ ចង់ឲ្យគេបោកដល់ពេលណាហ្អាស៎? ]
- អឺ!
ត្រូវហើយក្មេងម្នាក់នេះឈ្មោះ ដេវិត (ឈ្មោះខុសគេម៉ាផ្ទះ) ជាប្អូនដែលចេញពីពោះម៉ែតែមួយជាមួយខ្ញុំ មុខមាត់ស្អាតបាត
ព្រោះវាជាកូនកាត់អង់គ្លេស (ម៉ាក់ខ្ញុំជាពួកអាគាំងហ្នឹងណា៎) ពេលធំឡើងប្រាកដជាសង្ហារដូចបងវាហើយ (មិនបានអួតទេណា៎)
ឆ្លើយតែប៉ុណ្ណេះខ្ញុំក៏ឡើងទៅបន្ទប់ដែលនៅជាន់ទីពីរ! ក្រៅពីដេវីត ខ្ញុំក៏នៅមានបងប្រុសម្នាក់ទៀតដែរ!
ប៉ានិងបងប្រុសធំរបស់ខ្ញុំមិននៅទេ!ពួកគាត់ទៅម៉ាឡេស៊ី ព្រោះតែការងារ (បើកសណ្ឋាគារនិង ភោជនីយដ្ឋាន)
របស់ប៉ាទើបធ្វើឲ្យយើងមិនសូវបាននៅជុំគ្នា! បងប្រុសខ្ញុំរៀនចប់ផ្នែក គ្រប់គ្រង និងសេដ្ឋកិច្ច
គ្រាន់តែរៀនចប់ភ្លាមប៉ាក៏អូសគាត់ចូលមកជួយការងារតែម្ដង មុខមាត់របស់គាត់សង្ហារណាស់
មានស្រីៗជាច្រើនចង់តោងគាត់ព្រោះសង្ឃឹមថាគាត់ជាកូននាយកសណ្ឋាគារលំដាប់
ផ្កាយប្រាំ បើតោងជាប់គេនឹងដេកស៊ីយកងាប់រស់តែម្ដង! តែសោកស្ដាយផងចុះ
បងប្រុសដ៏សែនសង្ហារនិងឆ្លាតរបស់ខ្ញុំ មិនល្ងង់ដល់ថ្នាក់ឲ្យពួកនាងតោងជាប់ទេ! ( ^ _ ^ )
ផ្លាស់ខោអាវរួចខ្ញុំប្រញាប់យកទូរស័ព្ទដ៏ទំនើបរបស់ខ្ញុំចេញពីកាតាបរូបក្បាលខ្មោចរបស់ខ្ញុំ ហើយខលទៅអាពួក
សម្លាញ់អាប់របស់ខ្ញុំ!
……តឺត…..តឺត…..តឺត…..តឺត…..តឺត…..លេខដែលលោកអ្នកកំពុងហៅពុំមានការឆ្លើយតបទេនៅពេលនេះ សូមព្យាយាមម្ដងទៀតនៅពេលក្រោយ…..តឺត
(សង្ស័យតាភ្លេចទូរស័ព្ទនៅក្រៅម្ឈូសហើយមើលទៅ) នេះមិនមែនតែអានុតម្នាក់ទេ ដែលហ៊ានមិនទទួលទូរស័ព្ទខ្ញុំសូម្បីអា៣ ក្បាលទៀតក៏មិនទទួលដែរ! មិនដឹងថាពួកវាបាត់ក្បាលទៅណាទេ!
- ធុញ!!!!!
ខ្ញុំស្រែកហើយក៏ចុះទៅក្រោមដើម្បីរកញ៉ាំបាយ! ជាធម្មតាទេ ផ្ទះខ្ញុំមានអ្នកនៅ៤នាក់ឯណោះ! មិនដឹងជាប៉ាគាត់ជួលមកច្រើនបែបនេះធ្វើស្អី? តែវាជារឿងរបស់គាត់ ខ្ញុំមិនខ្វល់រឿងក្នុងផ្ទះស្រាប់ទៅហើយ! នៅលើតុមានអាហារគ្របស្រាប់សម្រាប់ខ្ញុំដែលទើបមកពីរៀនហត់ (ឈ្លោះគ្នាហត់មិនថាទេ)
ធម្មតាផ្ទះនេះមិនដែលញ៉ាំបាយជុំគ្នាទេ អ្នកមកមុនត្រូវញ៉ាំមុន ព្រោះម្នាក់ៗមកផ្ទះមិនទៀងម៉ោង បើអាល័យតែចាំ សង្ស័យត្រូវដាច់ពោះងាប់! រាល់ថ្ងៃខ្ញុំត្រូវញ៉ាំបាយតែម្នាក់ឯង ធុញ អផ្សុក ឯការ (អ្នកណាប្រើឲ្យមកផ្ទះយឺត?) ឆ្អែតហើយក៏ដើរចេញពីតុទៅរកមើលដេវីតតែមិនឃើញ!
- អេ៎! ទៅណាណ៎?
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
08.21.08
សុំលាក់ចំណងជើង (មិនទាន់រកឃើញហ្នឹងណា៎)
គ្គ១៖ មេក្រុមស្រី (ណាលី)
សួស្ដី! ខ្ញុំឈ្មោះ ណាលី ស្រីដែលសង្ហារនិង ល្បីជាងគេនៅទីនេះ! មានក្មេងប្រុសជាច្រើនដែលច្រណែននឹងភាពសង្ហាររបស់ខ្ញុំ ហាសហា! ជួយមិនបានទេ! មនុស្សកើតមកសង្ហារស្រាប់ទៅហើយ។ ថ្ងៃនេះជាថ្ងៃចូលរៀនលើកដំបូងនៃជីវិតសិស្សឆ្នាំទីពីរដូចខ្ញុំ! (ជានិស្សិតឆ្នាំទីពីរផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច) មនុស្សដូចខ្ញុំក៏មិនសូវជាកាចអីប៉ុន្មានដែរ គ្រាន់តែមិនសូវចូលចិត្តឲ្យគេមើលងាយ (មនុស្សមិនត្រូវមើលងាយមនុស្ស) ហើយក៏ជាមនុស្សដែលមិនចូលចិត្តឲ្យគេដើរខ្សែរលើតាប៉ុណ្ណឹងឯង។
ខ្ញុំរកថ្នាក់ថ្មីបានយ៉ាងងាយ (ព្រោះដើរឡើងសឹកសាលា) ព្រោះរៀនម៉ោពីឆ្នាំមុនក៏ល្មមម៉ាស្គាល់ទឹកដីសាលានឹងណា៎! ពួកម៉ាកភាគច្រើនរបស់ខ្ញុំជាក្មេងប្រុស ហើយខ្ញុំក៏ចូលចរិតបែបប្រុសៗនឹងម៉ោព្រោះនៅផ្ទះខ្ញុំមានតែមនុស្សប្រុស (ម៉ាក់បែកផ្លូវជាមួយប៉ា) ទើបនិស្ស័យទន់ភ្លន់ដែលមនុស្សស្រីមាន វាមិនកាត់មករកខ្ញុំសោះ!
ថ្មើរនេះហើយអាពួកម៉ាកក្បាលខូចរបស់ខ្ញុំនៅមិនទាន់មកទៀត (សង្ស័យមិនទាន់ងើបពីម្ឈូស) ដើរចូលថ្នាក់មិនប្រយត្ន័ក៏ជាន់ជើងមនុស្សប្រុសម្នាក់៖
- សុំទោស! ( - . – )
ខ្ញុំនិយាយទាំងធុញ
- សុំទោសហើយវាបាត់ឈឺដែរទេប្អូន?
គេងើបឡើងហើយធ្វើមុខដូចជាចង់រករឿង តាមមើលទៅមុខមាត់សង្ហារដែរ (សម្រាប់ពួកឆ្កួតនឹងប្រុសម៉ាចំនួន តែចំពោះខ្ញុំ គ្មានផ្លូវចូលចិត្តគេដាច់ខាត)
- ខ្ញុំគ្មានចេតនានោះទេ!
ខ្ញុំតម្លើងសម្លេងបន្តិច (ប្រាប់ហើយថាមនុស្សដូចខ្ញុំមិនចេះខ្លាចគេនោះទេ)
- ឯងហ៊ានតម្លើងសម្លងជាមួយយើងផងហ្អេ? ដឹងទេថាយើងជានរណា?
(ចង់សើចណាស់វ៉ីយ!)
- បងខ្លួនឯងនៅមិនស្គាល់ផង ចុះទម្រាំខ្ញុំជាអ្នកក្រៅ! ( ^ ~ ^ )
(សាកទាយមើលទៅថាពេលនេះ អាម្សៀរមុខងាប់នោះវាធ្វើមុខបែបណា)
- ឯង…. ( = _ = )
គ្រូក៏មកដល់ល្មម… ខ្ញុំញញឹមរួចដើរទៅអង្គុយនៅខាងក្រោយបំផុតនៃថ្នាក់! ម្សៀរនេះនៅមិនទាន់ស្គាល់ទេថាខ្ញុំជានរណា ហ៊ឹស! ចង់លេងជាមួយនរណាមិនលេង លេងជាមួយណាលី ឯងត្រៀមខ្លួនចុះនរកឲ្យហើយទៅ! ហាសហាសហា… ខ្ញុំក៏ញញឹមចេញមកយ៉ាងមានក្ដីសុខ ធ្វើឲ្យអាតាមុខងាប់នោះមើលមកខ្ញុំដោយកំហឹងចងអាឃាត! ( ^ o ^ )
សម្លេងកណ្ដឹងរោទិ៍ឡើង អារម្មណ៏ធុញរបស់ខ្ញុំនៅមិនទាន់បាត់នៅឡើយទេ ព្រោះអាពួកម៉ាកក្បាលខូចខ្ញុំវាមិនមករៀនថ្ងៃដំបូង (សង្ស័យយមរាជកោះហៅដឹង!) ទៅរកទិញទឹកញ៉ាំបន្តិច ហើយខ្ញុំក៏មកអង្គុយយកខ្យល់អាកាសដើម្បីឲ្យស្រួលចិត្តស្រួលអារម្មណ៍ខ្លះ ជើងស្អាតមួយគូឈប់នៅចំពោះមុខខ្ញុំខណៈពេលដែលខ្ញុំឈ្ងោកផឹកទឹក។
- ជួបគ្នាទៀតហើយប្អូន!
(មានចេតនារកយើងសងសឹកច្បាស់ណាស់)
- ចៃដន្យមែនណ៎!
ខ្ញុំនិយាយទាំងញញឹមដាក់អាមុខងាប់ ( ^ . ^ ) តាមមើលទៅសង្ស័យតែជាពួកជើងកាងកំប៉ិកកំប៉ុក (ថែមទាំងក្បាលមួយទៀត)
ប្រចាំសាលាហើយមើលទៅ! (ម៉េចនឹងអាចប្រៀនជាមួយខ្ញុំបានទៅ)
និយាយរួចក៏ដើរចេញ ប៉ុន្តែអាមុខងាប់នោះនៅតែដើរតាមខ្ញុំជាប់! មកដល់មុខស្រះទឹក៖
- ចង់ដើរតាមខ្ញុំដល់ណាហ្អា? (ធុញមុខដល់ហើយ បើគិតតែញញឹមបែបនេះ គួរឲ្យស្អប់!)
- មិនដឹងដែរ!
- ( – _ - )
យេ៎! ទីបំផុតមកដល់ថ្នាក់ហើយ! ធុញបំផុតដែលត្រូវអាមុខងាប់ដើរតាម!
ហ៊ីយ! ពួកម៉ាកស្អី! មេក្រុមស្អី! សុទ្ធតាពាក្យបោកប្រាស់!
ទុកយើងចោលម្នាក់ឯង! ចាំមើលណា៎…
ខ្ញុំបានប្រាប់ហើយមែនទេថាខ្ញុំក៏មិនសូវកាចទេ
បើភ្លេចទៅអានពីខាងលើមកវិញម្ដងទៀតទៅ! ខ្ញុំជាមេក្រុមពីងពាង រឺអ្នកដទៃគេចូលចិត្តហៅថា Spider
អាចនិយាយថាកាងក៏បាន! តែពួកខ្ញុំមិនមែនចូលចិត្តដើររករឿងគេគ្រប់គ្នានោះទេ!
ពួកខ្ញុំគ្រាន់តែមិនចូលចិត្តឈរមើលគេធ្វើបាបអ្នកដែលទន់ខ្សោយជាងខ្លួនប៉ុណ្ណោះ។
ក្រុមរបស់ខ្ញុំមានប្រាំនាក់ ក្នុងនោះមានខ្ញុំ ចិត្រា នុត រិទ្ធ និងរ៉ា (ពីរនាក់នេះជាធ្វីន)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
គិតគិតទៅក៏ពិបាកដែរណា៎ មនុស្សទើបតែសរសេររឿងលើកដំបូង! (ជួយណែរនាំផងណា៎!)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
តាមដានវគ្គក្រោយ! ឆាប់ៗនេះ!
នេះគឺជារូបដែលខ្ញុំគូរពេលប្រលង! យ៉ាប់គូរអត់ស្អាត! 






