ទាយ​និស្ស័យ​មនុស្ស​តាម​រយៈ​ការ​បរិភោគ​ផ្លែឈើ

ផ្លែឈើ​គឺ​ជា​អាហារ​សាកសម​សម្រាប់​មនុស្ស​គ្រប់រូប គ្រប់វ័យ ។ អ្នក​ណាៗ​ក៏ចូលចិត្ត​វា​ដែរ ។ យើង​ជឿជាក់ថា មនុស្ស​គ្រប់រូប មាន​ផ្លែឈើ​ដែល​ខ្លួន​ចូលចិត្ត​បរិភោគ​ខ្លាំង​ជាក់ជា​មិនខាន ។ មក​ទាយ​មើល​ថា តើ​ផ្លែឈើ​មួយមុខៗ​ដែល​លោកអ្នក​ចូលចិត្ត អាច​សបញ្ជាក់​ពីនិស្ស័យ​របស់​អ្នក​ចូលចិត្ត​វា​ច្បាស់​កម្រិត​ណា ?

ផ្លែ​កំពីងរាជ ៖ អ្នក​ចូលចិត្ត​ផ្លែ​កំពីងរាជ គឺ​ជា​មនុស្ស​ដែល​មាន​លក្ខណៈ រឹង​ខាងក្រៅ តែ​ទន់​ខាងក្នុង ។ មើល​តែ​ពី​សំបកក្រៅ ហាក់ដូចជា​មនុស្ស​កាចសាហាវ តែ ការពិត​ទៅ​ជាមនុស្ស​ដែល​មាន​ទឹកចិត្ត​ល្អ ងាយ​នឹង​ទន់ជ្រាយ មិនចូលចិត្ត​ភាព​ហឹង្សា និង​ស្រឡាញ់​ភាពស្ងប់ស្ងៀម ។

ផ្លែ​ចេក ៖ មើល​ពី​សំបកក្រៅ លោក​អ្នក​ជាមនុស្ស​ស្ងប់ ហ្នឹងហ្នរ តែ​ខាងក្នុង​វិញ ជាមនុស្ស​មាន​ចិត្ត​ទន់ជ្រាយ ។ ប្រសិនបើ​ជាមាន​អ្នក​ណាម្នាក់​និយាយ​ប៉ះពាល់​ដល់ខ្លួន​បន្តិចបន្តួច និង​យក​ទៅ​គិត​ទាំងមិន​សប្បាយចិត្ត ។ លោក​អ្នក​ជាមនុស្ស​មាន​ហេតុផល មើល​អ្វី​វែងឆ្ងាយ ចូលចិត្ត​កំណត់​ផែនការ​ឲ្យ​ខ្លួន​ឯង និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ឯង​ជានិច្ច ។ លោក​អ្នក​ជាមនុស្ស​មាន​ចិត្ត​សណ្ដោស​ប្រណី និង​ជាមនុស្ស​មានចិត្ត​កុសល ចូលចិត្ត​ធ្វើ​បុណ្យ​ដល់អ្នក​ដែល​មាន​ទុក្ខ ឬ​លំបាក​វេទនា ។

ផ្លែ​សាវម៉ាវ ៖ លោកអ្នក​ជាមនុស្ស​ចូលចិត្ត​លេងសើចច្រើន ដែល​អាច​ធ្វើឲ្យ​មនុស្ស​នៅជុំ​វិញ​ខ្លួន​មាន​សេចក្ដីសុខ​ជាមួយ ។ ទោះបី​ជា​លោក​អ្នក​ពូកែ ង បន្តិច​ក៏ដោយ តែ​មិត្ត​ភក្តិ​របស់​លោកអ្នក​នៅតែ​ចូលចិត្ត​លោក​អ្នក ដោយសារ​តែ​ចរឹត​រួសរាយ​របស់​លោក​អ្នក ។

ផ្លែ​ជំពូរ ៖ ចំពោះ​លោកអ្នក​ដែល​ចូលចិត្ត​បរិភោគ​ផ្លែ​ជំពូរ គឺ​ជាមនុស្ស​ដែល​ពូកែ​ក្រែងចិត្ត​គេ ។ លោកអ្នក​ជាមនុស្ស​ពូកែ​អត់ធ្មត់ខ្ពស់ អាច​ញញឹមបាន​គ្រប់ស្ថានការណ៍ តែ​ជាមនុស្ស​ដែល​មើល​ពិភព​លោក​ក្នុង​ផ្លូវ​អាក្រក់ និង​ជាមនុស្ស​ដែល​គិត​ច្រើន ។ លោកអ្នក​មិនចូលចិត្ត​ធ្វើបាន​ទឹកចិត្ត​អ្នក​ណាម្នាក់​នោះ​ទេ ។ សម្រាប់​លោកអ្នក​ដែល​មាន​បណ្ដូលចិត្ត​ជា​អ្នក​ចូលចិត្ត​ញ៉ាំ​ផ្លែ​ជំពូរ លោកអ្នក​ត្រូវ​ពូកែ​យកចិត្ត​បន្តិច​ហើយ ព្រោះ​គាត់គិត​អ្វី​ គឺ​ផ្លូវ​មិន​ល្អ​ជានិច្ច ។

ផ្លែ​ឳឡឹក ៖ លោក​អ្នក​ជាមនុស្ស​ដែល​មាន​ទឹកចិត្ត​ទូលាយ ទន់ភ្លន់ មាន​ចិត្ត​ស្រឡាញ់​មិត្តភក្តិ ស្មោះត្រង់ ជាមនុស្ស​ងាយៗ សម្លឹង​ពិភពលោក​ក្នុង​ផ្លូវល្អ មិនចូលចិត្ត​រអ៊ូរទាំ ឬ​គិត​ច្រើន និង​ជមនុស្ស​តាំងចិត្ត​ធ្វើការ​យ៉ាង​ល្អ ។ ចំណុច​ខ្សោយ​របស់​លោកអ្នក​គឺ មាន​ភាព​អៀនខ្មាស់ និង​ចាញ់ច្រាប​មនុស្ស​ដែល​មានភេទ​ផ្ទុយ​ពី​ខ្លួន ។

ផ្លែ​ដូង ៖ លោក​អ្នក​ជាមនុស្ស ដែល​មាន​ចិត្ត​បុណ្យ មានចិត្ត​កុសល សុទិដ្ឋិនិយម និយាយ​អ្វី​តឮមាន​ឥទ្ធិពល ហើយ​អាច​ធ្វើឲ្យ​អ្នក​ដទៃ​ឈឺចិត្ត​បាន​យ៉ាងងាយ​ដោយ​គ្រាន់តែ​ប្រើ​វាចា ។

ផ្លែ​ល្ហុង ៖ លោក​អ្នក​ដែល​ចូល​ចិត្ត​បរិភោគ​ផ្លែ​ល្ហុង គឺ​ជា​មនុស្ស​ដែល​មាន​ចិត្ត​អត់ធ្មត់​ខ្ពស់ មាន​ការគិត​វែងឆ្ងាយ គិត​មាន​ហេតុផល និង​ជាមនុស្ស​ដែល​ពូកែ​ធ្វើ​ផែនការ ។

ផ្លែ​មង្ឃុត ៖ គឺ​សក្តិ​សម​សម្រាប់​មនុស្ស​ដែល​ចូលចិត្ត​ថែរក្សា​ខ្លួន រក្សា​ប្រាណ ពូកែ​ស្រមើស្រមៃ និង​មាន​អារម្មណ៍​រ៉ូមែនទិច ។ លោក​អ្នក​ជាមនុស្ស​ងាយ​ទន់ជ្រាយ ស្រឡាញ់​មនុស្ស​ងាយ ហើយ​ចូលចិត្ត​យក​ទៅ​គិត​តែ​ម្នាក់ឯង តែ​មិនយូរ​ទេនឹង​ភ្លេច​ដោយ​ខ្លួនឯង ហើយ​នឹង​ទៅលង់​ស្រឡាញ់​អ្នក​ណាផ្សេង​ទៀត​ជា​ប្រចាំ ។ និយាយ​ឲ្យ​ស្រួលស្ដាប់ គឺ​ជា​មនុស្ស​ដែល​មាន​សណ្ដាណ​ជា​ព្រាន​ស្នេហា ។

ផ្លែ​ភ្ញៀវ ៖ លោក​អ្នក​ជាមនុស្ស​ដែល​មាន​ទឹកចិត្ត​សណ្ដោស​ប្រោស​ប្រណី ចូលចិត្ត​ការ​ធ្វើ​ដំណើរ ចូលចិត្ត​ការ​ផ្សង​ព្រេង​ទៅ​កន្លែង​ដែល​ខ្លួន​មិនធ្លាប់​ទៅ និង​ជាមនុស្ស​ដែល​អភិរក្ស​និយម ។

ផ្លែ​គូលេន ៖ គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ធ្វើការ​ស្រាលៗ មិនត្រូវការ​ប្រើ​កំលាំងកាយ​ច្រើន ។ មនុស្ស​នេះ ខ្លាចថា​មិត្តភក្តិ​នឹង​ធ្វើការ​លំបាក​តិច​ជាង ទើប​ការងារ​ទាំងឡាយ តែងតែ​ឲ្យ​មិត្ត​ភក្តិ​ជួយ​ធ្វើ​ជាប្រចាំ ហើយ​ខ្លួន​ឯង​គឺ​សម្ងំ​ផ្ដល់កំលាំងចិត្ត​ពីក្រោយ​យ៉ាងស្រួល ។ ស្រឡាញ់​មិត្ត​ភក្តិ​ណាស់ !

ផ្លែ​សារី ៖ លោក​អ្នក​ជាមនុស្ស​ដែល​មាន​ចរិត​ផ្អែមល្អែម សុភាព ទន់ភ្លន់ មិនចូលចិត្ត​ជំទាស់​ចិត្តគេ សុទិដ្ឋិនិយម មិននិន្ទា ឈ្នានីស​នរណា ហើយ​ថែមទាំង​ជាមនុស្ស​ពូកែ​និយាយ​រឿង​ទៀត​ផង ។

ផ្លែ​ក្រូច ៖ លោក​អ្នក​ជាមនុស្ស​ទាន់សម័យ គិត​អ្វី​ឈាន​មុខ តែ​ពូកែ​ហួងហែង និង​អាច​នឹង​ត្រូវ​មើល​ចិត្ត​ឲ្យ​ធ្លុះ​យ៉ាង​ងាយ ។

ផ្លែ​ក្រូច​ថ្លុង ៖ អ្នក​ចូលចិត្ត​ផ្លែ​ក្រូចថ្លុង គឺ​ជាមនុស្ស​ដែល​ចូលចិត្ត​ភាព​សប្បាយរីករាយ ចិត្ត​ងាយ​ទន់ជ្រាយ ហើយ​ងាយស្រួល​លួងលោម ។

ផ្លែ​ម្នាស់ ៖ លោក​អ្នក​ជាមនុស្ស​ដែលយកចិត្ត​ទុកដាក់​លើ​អ្នក​ដទៃ ជ្រុល​ហួសហេតុ ដែល​នេះ​អាច​នឹង​ធ្វើឲ្យ​មិត្តភក្តិ​មានការ​រំខាន​ចិត្ត​បាន ។

ផ្លែ​ទំពាំង​បាយជូរ ៖ លោក​អ្នក​ជាមនុស្ស​ស្អាត មាន​មន្ត​ស្នេហ៍ ។ អ្នក​ជាមនុស្ស​ពូកែ​ទំនាក់ទំនង ចូល​ចំណោម​នឹង​អ្នក​ដទៃ​បាន​យ៉ាងងាយ និស្ស័យ​រាក់ទាក់ មាន​ការ​គិត​គ្រប់ជ្រុង​ជ្រោយ តែ​សំដី និង​ចិត្ត​មិនសូវ​ជាដូចគ្នា​ទេ ហើយ​ថែមទាំង​ជាមនុស្ស​មិនចូលចិត្ត​និយាយ​រឿង​ខ្លួនឯង​ប្រាប់​អ្នក​ដទៃ​ទៀត​ ផង ។

ផ្លែ​ប៉ោម ៖ លោកអ្នក​ជាមនុស្ស​កណ្ដោចកណ្ដែង ខ្វះ​មិត្តភក្តិ​មិនបាន ជាមនុស្ស​មិនសូវ​ខ្វស់​ពី​រឿង​ស្នេហា គឺ​របៀប​គិត​ស្រឡាញ់ គឺ​ស្រឡាញ់​ភ្លាម ហើយ​បើគេ​ចង់បែក គឺ​បែក​ភ្លាម ។ ប៉ុន្តែ​ជាមនុស្ស​ដែលឧស្សាហ៍​ព្យាយាម អត់ធ្មត់​ក្នុងការ​ងារ ។

អគុណ​សម្រាប់​ការ​ចែក​រំលែក​ ពី​ ស្តាយ​យុវវ័យ

Advertisements

33 Comments (+add yours?)

  1. ដើមត្នោត មួយ
    May 27, 2008 @ 23:09:32

    គួរអោយចាប់អារម្មណ៍ ប៉ុន្តែ រកផ្លែស្វាយមិនឃើញ !

    Reply

  2. រដ្ឋ
    May 28, 2008 @ 13:04:53

    យ៉ាប់​តាម៉ង​វ៉ី!!ឯង​ចូល​ចិត្ត​ផ្លែ​ឪឡឹក 😕 ចឹង​តើ​ ឲ្យ​តែ​ឃើញ​ស្រី​ស្អាត​ចេះ​តែ​ដើរ​គេច ។

    Reply

  3. secretgirl
    May 28, 2008 @ 14:00:41

    Mr. Raths. I like watermelon like you too.
    why you said like this? if you don’t polite have not only one of good lady
    to love you. but i don’t know about bad girl…………………..!
    but I think you are so good, maybe.coz by your blog!
    I don’t believe about guess. little girl! coz I think it doesn’t ture guess.
    little girl you are very nice.
    you can write something that very useful for the people.
    Try more and more for you.
    nice to know you!

    Reply

  4. naraths
    May 29, 2008 @ 02:30:21

    thanks for your recommanded secretgirl 🙂

    Reply

  5. ada
    May 30, 2008 @ 06:54:05

    ផ្លែ​ឳឡឹក ៖ លោក​អ្នក​ជាមនុស្ស​ដែល​មាន​ទឹកចិត្ត​ទូលាយ ទន់ភ្លន់ មាន​ចិត្ត​ស្រឡាញ់​មិត្តភក្តិ ស្មោះត្រង់ ជាមនុស្ស​ងាយៗ សម្លឹង​ពិភពលោក​ក្នុង​ផ្លូវល្អ មិនចូលចិត្ត​រអ៊ូរទាំ ឬ​គិត​ច្រើន និង​ជមនុស្ស​តាំងចិត្ត​ធ្វើការ​យ៉ាង​ល្អ ។ ចំណុច​ខ្សោយ​របស់​លោកអ្នក​គឺ មាន​ភាព​អៀនខ្មាស់ និង​ចាញ់ច្រាប​មនុស្ស​ដែល​មានភេទ​ផ្ទុយ​ពី​ខ្លួន ។

    yes maybe heuy , i like watermelon men ten ta mong . how are u sis

    Reply

  6. secretgirl
    May 30, 2008 @ 13:10:22

    ួYou’re welcome. Mr.Raths.
    I had wonder! why your name have “s” ?
    could you tell me?
    mabye it meant have many raths right.

    Reply

  7. រជ្ជនី​
    May 30, 2008 @ 14:08:36

    ស្រីភា​ បង​ក៏​ចូល​ចិត្ត​ស្វាយ​ដូច​គ្នា​! តែ​បង​ចូល​ចិត្ត​សាវម៉ាវ​ជាង​!
    បង​រដ្ឋ​ សម​ហើយ​!!!​
    Secretgirl Thanks sis!
    Bong Da ort ey te! jea hery! or kun na…

    ប្រាប់​ចុះ​ រ៉េនណា​ចួល​ចិត្ត​មង្ឃុត​។​ 😀

    Reply

  8. samnang
    May 30, 2008 @ 14:52:19

    “ផ្លែ​សារី ៖ លោក​អ្នក​ជាមនុស្ស​ដែល​មាន​ចរិត​ផ្អែមល្អែម សុភាព ទន់ភ្លន់ មិនចូលចិត្ត​ជំទាស់​ចិត្តគេ សុទិដ្ឋិនិយម មិននិន្ទា ឈ្នានីស​នរណា ហើយ​ថែមទាំង​ជាមនុស្ស​ពូកែ​និយាយ​រឿង​ទៀត​ផង”

    បង​ចូល​ចិត្ត​ញ៉ាំ សារី​ តែ​​ពេល​បង​និយាយ​ទៅ​ក៏​ផ្អែម​ដែរ មិន​ដែល​កោង​កាច​ដាក់​អ្នក​ណាទេ​ តែ​មាន​ស្រីណា​គេ​បាក់​មក​លើ​បង​ចឹង!!!!

    សូម​ជំរាប​សួរ​បង​ប្អូន​WP ទាំងអស់!!!

    Reply

  9. រជ្ជនី​
    May 30, 2008 @ 14:59:20

    អត់​ជឿ​! បើ​ចឹង​មែន​! មិន​មែន​រក​មួយ​មិន​បាន​ដូច​គេ​ទេ​! 🙂

    Reply

  10. samnang
    May 30, 2008 @ 15:54:25

    ចឹង​បាន​ជា​ឆ្ងល់​ហ្នឹងណា៎!!

    Reply

  11. រជ្ជនី​
    May 30, 2008 @ 15:56:54

    សង្ស័យ​នៅ​មិន​ទាន់​ដល់​គូ​!!!!​

    Reply

  12. samnang
    May 31, 2008 @ 13:48:28

    ប្រ​ហែល​មិន​ទាន់​ដល់​មែន​ទេ​ដឹង!! ហេហេ មិន​ដឹហ​អង្កាល​ណ៎??

    Reply

  13. ស្រីភា
    Jun 01, 2008 @ 01:24:39

    បងនរណាគេប្រាប់បងទៅណាភាចូលចិត្តហូបស្វាយនោះ?
    ដូចជាអត់មានអ្នកណាប្រាប់បងទេ។
    ប្អូនចូលចិត្តហូបឪឡឹកជាងសាវម៉ាវ។ឯមង្ឃុតចូលចិត្តដែរតែពេលហូបពេលយប់គឺ
    ចុកពោះរាល់យប់ដូច្នេះមិនសូវជាចូលចិត្តប៉ុន្មានទេ។
    ចូលចិត្តស្វាយទុំ​ស្វាយខ្ចីពេលថ្ងៃត្រង់ផ្ទបជាមួយអំបិលបុកលាយម្ទេសដបរឺក៏ម្ភៃ
    គ្រាប់ទៅត្រូវតែម្តងហ្នឹងហើយ!​ចំអ្នកចូលចិត្តម្ទេសផងអត់មានបញ្ហា។
    បើមានចូលពេទ្យតែប៉ុននោះរួចស្រេចហើយ។​​ហើយចូលចិត្តខ្លាំងបំផុតនោះគេឪឡឹក
    ពេលដែលអង្គុយហូបជាមួយឪពុកម្តាយ។

    Reply

  14. រចនា
    Jun 01, 2008 @ 08:44:45

    ចូល​ចិត្ត​ទាំង​អស់… មិន​ដឹង​រើស​យក​មួយ​ណា​ទេ…lolz

    Reply

  15. ស្រីភា
    Jun 01, 2008 @ 22:14:50

    រើសយកអាមួយណាឆ្ងាញ់ទៅបង!
    អោយតែអាណាអត់ឆ្ងាញ់កុំរើសយកអី។
    ចូលចិត្តទាំងអស់តែស្មោះតែមួយ។
    ឆ្ងាញ់ទាំងអស់តែចូលចិត្តហូបតែមួយ!
    បងរចនាចូលចិត្តម្ឃុតរឺបង?

    Reply

  16. naraths
    Jun 03, 2008 @ 03:58:40

    ចុះ​បើ​ចូលចិត្ត​ផ្លែ កន្ទួត ពុទ្ទ្រា អី​អា​ហ្នឹង​គេ​ទាយ​ម៉េច​វិញ​ណ៎??

    Reply

  17. samnang
    Jun 03, 2008 @ 05:53:02

    ខ្ញុំ​ទាយ​ឲ្យ​ចុះ! អាហ្នឹង​គេ​ហៅ​ថា​សន្តាន​កាំ​ប្រម៉ា​ និង​ សត្វ​ចាប ឬ​ ក៏​សេក…………… (និយាយ​លេង​ទេ អត់​ចេះ​ទាយ​ទេ!)

    Reply

  18. រជ្ជនី​
    Jun 03, 2008 @ 11:59:52

    បង​ណាង​​ ប្រហែល​នៅ​យូរ​ណាស់​បង​អើយ​!​
    ស្រី​ភា​​ បង​ប្រហែ​ល​ជា​ច្រលំ​ជា​មួយ​បង​ដើម​ត្នោត​! សុំទោស​!
    បង​រដ្ឋ​ អត់​ដឹង​ដែរ​!!!​

    Reply

  19. chharda
    Jun 04, 2008 @ 02:47:02

    hahah u like to eat sari huh , kekekek , u talk sweet too heheh , talk to me tech mok na ,

    to aun Rachny , glad u r find na dear , hope to c u again na ,

    hello to everyone too na .

    Reply

  20. រជ្ជនី​
    Jun 04, 2008 @ 14:33:47

    Yes! Me too sis!

    Reply

  21. ស្រីភា
    Jun 04, 2008 @ 16:54:03

    ok . That’s ok. I also like to eat mango too.
    you guessed right.
    don’t you sorry me.
    I will forgive to all of the people that have mistake fo me,
    now you shoudn’t sorry me .coz you didn’t have mistake on me.

    Reply

  22. រជ្ជនី​
    Jun 05, 2008 @ 05:55:43

    That OK sis!

    Reply

  23. កាក​អំពៅ
    Jun 06, 2008 @ 12:49:35

    ម៉េច​រក​មិន​ឃើញ ស្រម៉រ និង កន្ទួត​ព្រៃ​អីចឹង។
    បើ​បាន​​អំបិល​ម្ទេស ឬ ក៏​ផ្អក​ត្រី​ប្រៃ​រឹត​តែ​ប្រសើរ​​ជាមួយ​បាយ​កក​ពេល​រសៀល។

    Reply

  24. រជ្ជនី​
    Jun 07, 2008 @ 05:00:07

    ខ្ញុំ​មិន​ដែល​ញ៉ាំ​ផង​​! ប្រហែល​ជា​ឆ្ងាញ់​ហើយ​មែន​ទេ​បង​?

    Reply

  25. naraths
    Jun 07, 2008 @ 06:01:33

    ឆ្ងាញ់​រំបល់​យក៍​អី!! កន្ទួត​ព្រៃ​និង ស្រម៉ ល្វីញ​ណាស់… តែ​វិធី​ដែល​ឆ្ងាញ់ គឺ​ជ្រលក់​ជាមួយ​ត្រី​ប្រៃ (ត្រី​ល្អិតៗ) ។ ស្រម៉ បើ​ជ្រលក់​អំបិល​បន្តិច​ទំពារ​ច្រិបៗ ទៅ រួច​លេប​ទឹក​មាត់​ក្រោយ​ទំពារ នឹង​មាន​អារម្មណ៍​ក្នុង​មាត់​មាន​ជាតិ​ផ្អែម ជីបជីប… (នេះ​ជា​អាថ៌កំបាំង​នៃ​រសជាតិ) 😀 ។ ផ្លែ​ឈើ​ពួក​ប្រភេទ​នេះ យក​មក​ត្រាំ​ក៏​មាន​រសជាតិ​ឆ្ងាញ់​ដែរ ភាគ​ច្រើន​គេ​ចូលចិត្ត ។

    Reply

  26. រជ្ជនី​
    Jun 09, 2008 @ 12:23:09

    ម៉ោ​ពី​ខ្ញុំ​មិន​ដែល​ញ៉ាំ​! ទើប​ខ្ញុំ​សួរ​!​ ចង់​ញ៉ាំ​ដល់​ហើយ​! 😦

    Reply

  27. បណ្ឌិត
    Jun 15, 2008 @ 19:14:40

    ចុះអ្នកចូលចិត្តផ្លែស្លែងជាមនុស្សអាម៉េចវិញរ៉ូវ

    Reply

  28. រជ្ជនី​
    Jun 16, 2008 @ 05:00:22

    អា​នឹង​អត់​ដឹង​រ៉េ​!!!!

    Reply

  29. piseth
    Jun 20, 2008 @ 04:48:15

    ហេហេហេ! អត់​ដែល​បាន​ចូល​មើល​កំណត់ហេតុ​របស់​រជ្ជនី​សោះ!
    ខ្ញុំ​ប្រកាស​ក្នុង​ប្លុក​ខ្ញុំ​អត់​មាន​អ្នក comment សោះ តែ​ដល់​ដាក់​ក្នុង​ប្លុក​របស់​រជ្ជនី អូយ! អាន​ ២​ ថ្ងៃ​ទំរាំ​ចប់ ។ ខ្ញុំ​មិនដែល​បាន update ប្លុក​ខ្ញុំ​សោះ។ ចាំ​មើល​រក​ទៅ​អើត​វា​ម៉ា​ដង​ម៉ាកាល កុំ​ឲ្យ​វា​ភ្លេច​មុខ​ម្ចាស់​វា។ :p

    Reply

  30. Posoky
    Jun 20, 2008 @ 05:00:06

    អុញម៉ោក្រោយគេ គេយកអស់អាលីងបានអីញាំនឹងគេទៅឮ?​ សួរដូចឆោតបើពីតូចចូលចិត្តញាំផ្លែ តាឡឹងតឹង(ដូចផ្លែរស្ពឺ​ ម៉ោពីតូចមានតែដើមនឹងសំបូរក្បែរផ្ទះ) មានន័យមិចទៅ?

    Reply

  31. រជ្ជនី​
    Jun 28, 2008 @ 02:44:43

    បង​ពិសិដ្ឋ​៖​ ​អគុណ​បង​ដែល​បាន​ម៉ោ​អើត​! ​
    បង​Posoky: អត់​ដឹង​ដែរ​បង​! 😦

    Reply

  32. Someone Cool
    Mar 24, 2011 @ 04:20:57

    ខ្ញុំចូលចិត្តផ្លែសាវម៉ៅ

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: