រូប​គំនូរ​

picture-020នេះ​គឺ​ជា​រូប​ដែល​ខ្ញុំ​គូរ​ពេល​ប្រលង​!​ យ៉ាប់​គូរ​អត់​ស្អាត​! 😦

Advertisements

ជើង​កាង​ថ្មី​ប៉ះ​មេ​ក្រុម​ស្រី​ ណាលី​ (វគ្គ​ប្រាំ​មួយ​)​

វគ្គប្រាំ មួយ៖
សងសឹក

នៅផ្សាសូរិយា…
សប្បាយដល់ហើយ! នេះដើរយូរហើយនៅតែមិនហត់អីបន្តិច! ណាក់ដើរនៅខាងក្រោយខ្ញុំ ថែមទាំងមានយួរអីវ៉ាន់ជ្រែកដៃទៀតផង…

– ដើរឲ្យលឿនបន្តិចបានដែរទេ?
ខ្ញុំងាកទៅស្ដីឲ្យអាមុខងាប់នោះ ដែលដើរដូចអណ្ដើក
– អស់លឿនហើយ! បើចង់លឿនជាងនេះ ខ្លួនឯងមកជួយបន្តិចមក!

ជួយ! ជួយហ្អេ៎? ច្រលំមាត់ទេដឹង? ពេលនេះគ្មានពាក្យថាជួយក្នុងវចនានុក្រមរបស់ណាលីទេ សុំទោសផងចុះ! ( ^ . ^ )
– ដេកចាំទៅ!
ខ្ញុំនិយាយហើយក៏ដើរទៅមុននាយមុមុខងាប់! …………

…………If you haven change your mind,
sobaniite hoshiyou tonight……….

សម្លេងទូរស័ព្ទរបស់ខ្ញុំបន្លឺឡើង……
– នុតហ្អេ៎? នៅណាហ្នឹង?
(នៅកន្លែងផ្ញើរម៉ូតូ! ហ្អែងនៅណា?)
– ជាន់លើបង្អស់ហ្នឹងណា!
(នៅជាមួយណាគេហ្នឹង?)
– ធនាគារ…
(បងឌីណាហ្អេស?)
– ពេលម៉ោនឹងដឹងហើយ! ឲ្យលឿនឡើងណា!
(អូឃេ! បន្តិចទៀតនឹងទៅដល់ហើយ! ប៉ុណ្ណឹងសិនចុះណា!)
– អើ! ប៉ុណ្ណឹងសិនចុះ!

ខ្ញុំនឹងអាមុខងាប់ក៏បន្តដំណើរទៅកាន់កន្លែងលេងហ្គេម( ^ . ^ )

(OoO)
អាម្នាក់នេះពូកែលេងបាល់បោះមែនទែន! សូម្បីតែកន្រ្តកវិលចុះឡើងក៏អាចបោះចូលបានដែរ! វ៉ាវ!!! មិនយល់សោះហើយ!មុខមាត់អញ្ចឹងសោះ ចេះលេងបាល់ពូកែដល់ថ្នាក់នេះ! មិនគួរឲ្យជឿសោះ!  (>_<)
ប៉ូក!
– អូយ៎!
មិនបាច់សួរទេថាជាអ្នកណា! អារ៉ាវ៉ៃក្បាលខ្ញុំម៉ាដៃ!     ឈឺដល់ហើយ!
– ក្បាលយើងនៅឈឺណាវ៉ីយ! (-.-)
– អូ៎! សុំទោសអាម៉ាក!នៅឈឺខ្លាំងដែរអត់ហ្នឹង?
ដឹងខុសក៏ល្អហើយ! (-_-)
– ម៉ោដែរហ្អេ៎?
នុតសួរបន្ទាប់ពីអាមុខងាប់ទម្លាក់បាល់ចុះ
– ចៃដន្យចាញ់ភ្នាល់គេ! ទើបត្រូវមកប៉ាវ…
និយាយរួចអាមុខងាប់ងាកមកមើលមុខខ្ញុំ ទំនងប្រហែលជាចង់សួរថាត្រូវប៉ាវទាំងអស់គ្នានេះមែនទេ?         ចម្លើយគឺ យ៉េស!(^.^)បន្ទាប់ពីលេងឆ្អែតឆ្អន់យើងក៏មករកញ៉ាំភីហ៉្សា(Pizza)នៅ The Pizza Company…
ស៊ីច្រើនដល់ហើយថ្ងៃនេះ!ហត់… (-_-) សរុបទឹកប្រាក់អស់ប្រមាណ$60គ្រាន់តាថ្លៃភីហ៉្សា! (មិនដឹងថាភហ៉្សាថ្លៃ ឬក៏អ្នកស៊ីថោក?) (^.^)
– ឆ្អែតដល់ហើយ!
ខ្ញុំនិយាយឡើងបន្ទាប់ពីវ៉ៃផ្ដាច់ភីហ៉្សាស្លៃត៏ចុងក្រោយ!(-_-)
– ហាល់ឡូ!
នុតលើកទូរស័ព្ទ! ប្លែកមែនទេដែលវាមិនលឺសម្លេងដូចខ្ញុំ! (ព្រោះវាដាក់សៃត៍ឡេនត៍ហ្នឹងណា៎)
–    បាទប៉ា!
–    …………
–    ចាំបាន!
–    ………
–    ខ្ញុំចេញទៅឥឡូវនេះហើយ!
–    ………
–    បាទ! ប៉ុណ្ណឹងសិនចុះ…
ចុចបិទរួចនុតងាកមកញញឹមដាក់ខ្ញុំ
–    ទៅសិនហើយណា៎! មានការប្រញាប់!
–    ការសំខាន់ស្អីធំជាងពួកម៉ាកទៀតវ៉ី?
អារ៉ាហាមាត់សួរ
– ណាក់!ផ្ញើអាលីផងណា៎!កុំឲ្យទៅវិញម្នាក់ឯងណា៎!
ឃើញយើងជាមនុស្សឬ ក៏ឥវ៉ាន់? ចង់ផ្ញើក៏ផ្ញើ ចង់យក ចង់ផ្ទេរ តាមក្បាលចិត្តអញ្ចឹងហ្អេ៎? ចង់ងាប់ហើយឯង! (-_-) (គិតក៏បានតែគិត បើខ្លាំងម៉េចមិននិយាយចេញម៉ោ?= អ្នកនិពន្ធ)
– ជិះម៉ូតូឲ្យស្រួលបួលវ៉ើយ!
ខ្ញុំស្រែកពេលដែលនុតងើបទាញកាតាបពីកៅអីមកស្ពាយ នុតងាកមកញញឹមដាក់ខ្ញុំ! សង្ហាមែនទែនពូកម៉ាកខ្ញុំ»តួស្រីយ៉ាប់ដល់ហើយ!!! (-_-)បន្ទាប់ពីនុត រ៉ា រិទ្ធ និងអាត្រាក៏រំកិលក្បាលចេញទៅម្នាក់ម្ដងៗរហូតនៅសល់តែខ្ញុំនឹងអាតាមុខងាប់ប៉ុណ្ណោះដែលនៅអង្គុយបឺតទឹកក្រូចដែលសល់តែសម្បកនិង ទឹកកក…
ពេលនេះម៉ោងប្រាំមួយល្ងាចហើយណា៎! ខ្ជិលអង្គុយនៅទីនេះដល់ហើយ! (‘-‘)
– នៅអង្គុយបឺតយូរទៀតហ្អេ៎?
ខ្ញុំងាកមកសួរតាមុខជុច (ចាត់ទុកថាអភិវឌ្ឍន៍ជាងមុន)
– ធុញហើយហ្អេ៎?
អាតាមុខជុតសួរវិញ! យើងសួរឲ្យឯងឆ្លើយណាវ៉ើយ! មិនមែនសួរហើយឲ្យតមាត់ម៉ោវិញអញ្ចឹងទេ!
– អើ! អាណាមិនធុញនោះ! លេងម៉ោអង្គុយស្ងាត់ៗមិនមាត់មិនក! មុននេះយើងគិតណា៎! ថានេះយើងកំពុងអង្គុយជាមួយមនុស្សឬក៏ខ្មោច?
លេងជាមួយអ្នកណាមិនលេង! មកលេងជាមួយណាលីម្នាក់នេះ!
– អញ្ចឹងតោះ!
អាតាមុខជុចនិយាយព្រមទាំងងើបមកអូសដៃខ្ញុំ!
–    ចង់ទៅណា៎? នៅមិនទាន់ប្រាប់ផងហ្នឹង!
ខ្ញុំហែកមាត់សួរបន្ទាប់ពីអាតាមុខជុចអូសដៃខ្ញុំចេញពីហាងហើយដើរសំដៅជណ្ដើរប្រអប់!
–    បិទមាត់សិនទៅបានហ្អេ៎?
អេ៎! អាម្នាក់នេះ!សួរទៅស្រួលៗសោះចាំបាច់សម្លុតមកវិញ?សង្ស័យស្កន់ម្ដាយដើមទេដឹង? (T_T)
បន្ទាប់ពីយកឥវ៉ាន់ទៅញ៉ុកនៅគូទឡានរួច ខ្ញុំនិងអាតាមុខជុចក៏ចេញឡានមកខាងក្រោម!មិនដឹងថាវានឹងនាំខ្ញុំទៅណាទេ?ផ្លូវក៏ស្ទះ!ម៉ូតូក៏ច្រើន ឡានគរទឹកគរដីបែបនេះពេលណាទើបចេញរួចទៅ? អាតាម្នាក់នេះចេះបើកឡានឬអត់ហ្នឹង?(-_-)
–    ចេះបើកឡានឬអត់ហ្នឹង?
ខ្ញុំសួរអាតាមុខងាប់! តែមើលចុះ! វាធ្វើព្រងើយ! សូម្បីមុខខ្ញុំក៏មិនមើលដែរ!
– ថ្លង់ទេដឹងតានេះ!  (-.-)
– ថាឲ្យអ្នកណាថ្លង់?
ទីបំផុតវិធីនេះក៏បានផល! ពូកែទេខ្ញុំ? (>-<)
–    ថាឲ្យអ្នកក្បែរៗនេះទេដឹង!
–    ខ្ញុំមានឈ្មោះណា៎!
–    ចុះឯងឈ្មោះអី? (ចំជាតួឯកស្រីដែលមហាអស្ចារ្យមែន! សូមសសើរដោយស្មោះអស់ពីចិត្ត!)
–    …………
–    ហាស់ហាស់ហា!!!! លលេងទេណាក់តូច! (^__^)
–    នៅមានណាក់ធំទៀតហ្អេ៎?
អាតាមុខងាប់សួរ (ប្ដូរឈ្មោះទៀតហើយហ្អេ៎?) (-_-)
–    ពេលនេះនៅមិនទាន់មាន! តែពេលក្រោយអាចនឹងមានក៏ថាបាន! (^-^)
–    …………
យ៉ាប់ដល់ហើយ!និយាយៗក៏ស្ងាត់!ស្ងាត់ៗក៏និយាយ!មនុស្សស្អីអញ្ចេះ?កើតហើយស្លាប់ទៅវិញពីរ បីដងហើយទើបតែឃើញទេ!!! (^~^) ពេលនេះឡានបានមកឈប់នៅមុខវាំង!សង្ស័យតានេះភ្លេចលាបំណន់កាលពីពេលប្រលងទីដប់ពីរទេដឹង? (-___-)
–    ដល់ហើយ!
នៅសុខៗក៏និយាយ! អូយ៎ស្លុត……                                       (ព្រលឹងតិចមែនតួឯកស្រី) ខ្ញុំប្រញាប់ចុះពីលើឡានព្រោះចង់ដឹងថាតានេះម៉ោម្ដុំនេះធ្វើស្អី? ពេលឆ្លងថ្នល់អាតាមុខងាប់ចាប់ដៃខ្ញុំឲ្យដើរទន្ទឹមវា! មិនត្រូវទេ! គេហៅថាច្របាច់ដៃច្រើនជាង! ទោះបីជាកាលពីតូចខ្ញុំញ៉ាំទឺកដោះក្របីប៉ុណ្ណាក៏មិនអាចរើរួចដែរ! ម៉្យាងពេលនេះជាពេលឆ្លងថ្នល់! មិនចង់ឲ្យមានរឿងរកាំរកូសច្រើនសុខចិត្តឲ្យចាប់តាមសម្រួលចុះ! អាតានេះកាលពីតូចសង្ស័យបៅទឹកដោះដំរីទេដឹងបានជាខ្លាំងម៉្លេះ?

ម៉ោងប្រាំបីជិតកន្លះ
ខ្ញុំអង្គុយនៅលើបង់មាត់ទន្លេមុខវាំង… ខាងឆ្វេងដៃខ្ញុំគឺអាតាមុខងាប់! ធុញដល់ហើយ!!! (-_____-) នៅពេលនេះម៉ោងប្រាំបីជិតកន្លះហើយសូមជ្រាប! មនុស្សក៏ស្បើយខ្លះហើយដែរ! អាតាមុខងាប់នៅតែអង្គុយស្ងៀម មិននិយាយស្អីក្រៅពីងើយក្បាលមើលមេឃ!!! (^.^)ចង់ប្រាប់ថាថ្ងៃនេះព្រះចន្ទស្អាតដល់ហើយ! តែមិនមែនព្រោះតែមើលជាមួយអាតាណាក់ហេងស៊យនេះទេ! តែព្រោះថ្ងៃនេះព្រះចន្ទពេញបូណ៌មី!
–    នៅស៊ីខ្យល់យូរទៀតហ្អេ៎?
ខ្ញុំទ្រាំលែងបានក៏ព្រលែងចេញមក! (ព្រលែងកំហឹង ខ្ជិលសរសេរវែង) (-_-)
–    ថ្ងៃនេះផ្កាយរះស្អាតដល់ហើយ! ខ្លួនឯងគិតអញ្ចឹងដែរអត់?
ផ្កាយហ្អេ៎? ស្រវឹងទឹកក្រូចទេដឹង?
–    មិនឃើញស្អាតត្រង់ណាផង! តូចក៏តូច ភ្លឺក៏មិនភ្លឺ មើលក៏មិនពេញភ្នែក ស្អាតក៏មិនស្អាត! ឯងនេះខ្វាក់ទេដឹងមើលឃើញផ្កាយស្អាត? និយាយបែបនេះមិនខ្លាចចន្ទអន់ចិត្តទេហ្អេ៎? (-^-)
–    ខ្លួនឯងចូលចិត្តចន្ទហ្អេ៎?
អាតាមុខងាប់ងាកមកសួរ
–    ខុសដែរហ្អេ៎?
–    …………
ស្ងាត់ទៀតហើយហ្អេ៎? មនុស្សស្អីអញ្ចេះ? មិនដែលឃើញទេវ៉ើយ!
–    តាមមើលទៅឯងដូចជាចូលចិត្តផ្កាយណាស់មែនទេ?
–    មែនហើយ!!!
–    សាករាប់ឈ្មោះផ្កាយឲ្យស្ដាប់តិចមើល! ស្គាល់ផ្កាយណាខ្លះដែរ?
–    ស្គាល់តែមួយប៉ុណ្ណោះ!តែពេលនេះមិនទាន់រះ! រវល់ធ្វើអីណ៎? មិនដឹងទេហ្អេ៎ថាមានគេនឹក!
–    …………
និយាយស្អីអញ្ចេះវ៉ី? កាន់តែស្ដាប់មិនយល់ហើយនៀក! សង្ស័យត្រូវទៅរៀនភាសាមនុស្សរោគចិត្តហើយខ្ញុំ! បើមិនអញ្ចឹងនិយាយស្ដាប់គ្នាមិនយល់…… (-___-)
ស្ងាត់ទៀតហើយវ៉ើយ! ធុញណាស់!!!
–    រះហើយណាលី! ណាលីរះហើយ!
(-_-) ស្អីអញ្ចេះ? ម៉េចក៏ភ្ញាក់ផ្អើលម៉្លេះ? ផែនដីនៅមិនទាន់ផ្ទុះទេវ៉ើយ! និយាយមួយៗក៏បាន!
– រះហើយហ្អេ៎? មួយណាទៅផ្កាយសំណប់ចិត្ត?
– អាមួយដែលទើបតែរះ ហើយភ្លឺភ្លិបភ្លែតនោះណា៎?
អាមួយដែលទើបតែរះ? អាណាទៅដឹងបើទើបតាងើយក្បាលមើលពេលឯងហៅហ្នឹង? ហើយអាមួយណាដែលភ្លឺភ្លិបភ្លែតនោះ? (-_-)
–    មួយណាទៅ?
–    មួយនួក!
លើកនេះធូរស្រាលបន្តិចព្រោះអាតាមុខងាប់និយាយព្រមទាំងចង្អុលឲ្យខ្ញុំមើលតាមដៃ! ឃើញហើយៗ! មិនស្អាតទេ! តូចសឹងតែមើលមិនឃើញថាវានៅជ្រុងណានៃមេឃ? មិនយល់សោះ? ព្រះចន្ទគ្រាន់តែក្រលេកក៏ឃើញថាស្អាតហើយ ហេតុអីមិនចូលចិត្ត?
–    ហើយប្រាប់បានហើយនៅថាអាផ្កាយសំណប់ចិត្តនៀកឈ្មោះស្អី?
–    ណាលី!
–    ………… (O^O)
អាតាមុខងាប់និយាយព្រមទាំងងាកមកញញឹមដាក់ខ្ញុំ!