អ្នក​លេង​ជើង​ថ្មី​ ប៉ះ​ មេ​ក្រុម​ស្រី ណាលី​​(​វគ្គ​បួន)

វគ្គ​បួន​៖​ អា​មុខ​ងាប់​ម្នាក់​នេះ​មាន​ឈ្មោះ​ថា​ រតនៈ
ឈឺ​ក្បាល
អារម្មណ៍​ដែល​ខ្ញុំ​ដឹង​ពេល​នេះ​ គឺ​ឈឺ​ក្បាល​! ហើយ​ក៏​វា​មិន​មែន​ឈឺ​ធម្មតា​ទេ​ គឺ​ចង់​ផ្ទុះ​ចេញ​មក​ទៅ​ហើយ​!​​ ហើយ​អា​​ម្ចាស់​សម្លេង​ជជែក

គ្នា​ខ្លាំង​ៗ​រំខាន​ពេល​ដេក​របស់​ខ្ញុំ​នៀក​​ វា​ហ៊ាន​ដល់​ថ្នាក់​ហ្នឹង​ហ្ន៎​!​ ហេតុ​អី​ក៏​មិន​នាំ​គ្នា​ទៅ​និយាយ​គ្នា​ខាង​ក្រៅ​វ៉ី​?
– ឯង​ថា​​ណាលី​ធ្ងន់​ធ្ងរ​ឬ​អត់​វ៉ី​?
– អាច​បាត់​បង់​ការ​ចង​ចាំ​អត់​ណ៎​?
– ហើយ​ឯង​នឹង​ប្រាប់​បង​គេ​ថា​ម៉េច​?
សំនួរ​មហា​រំខាន​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ក្បាល​កាន់​តែ​ខ្លាំង​ឡើង​ហើយ​នៀក​!
-​ គ្មាន​ឃើញ​ពិបាក​ស្អី​ផង​!​ ប្រាប់​ទៅ​ថា​ណាលី​ទៅ​មាន​រឿង​ជា​មួយ​ពួក​បង​ធំ​​ ហើយ​សឺ​ៗ​​ក៏​ត្រូវ​គេ​វ៉ៃ​ចំ​ក្បាល​នឹង​ណា៎​!
សម្លេង​មនុស្ស​ស្រី​! នាង​នេះ​ជា​នរណា​​វ៉ី​?​ ហ៊ាន​ថា​យើង​សឺ​​ៗ​ហើយ​ត្រូវ​គេ​វ៉ៃ​ចំ​ក្បាល​អញ្ចឹង​ហ្អេ៎​?​​ យើង​ត្រូវ​​ក្បាល​ម៉ា​ដំបង​ទៅ​វិញ​ទេ​នាង

ល្ងង់​!​ អូយ៎​! នៅ​មិន​ទាន់​បាត់​ឈឺ​ទេ​!​​ ម៉្យាង​យើង​ជួយ​រង​ជំនួស​អាតា​មុខ​ងាប់​តើ​!
– អញ្ចឹង​ធ្វើ​ម៉េច​ទៅ​?
នាង​និយាយ​ត
– មិន​បាច់​ធ្វើ​ស្អី​ទាំង​អស់​!​​ ចេញ​ទៅ​ឲ្យ​អស់​ទៅ​!
ខ្ញុំ​ទ្រាំ​លែង​បាន ​ហើយ​ក៏​ហែក​មាត់​ស្រែក​​​! អ្នក​ណា​ទៅ​ទ្រាំ​បាន​លេង​មក​ថា​ឲ្យ​គ្នា​បែប​នេះ​នោះ​!
– ភ្ញាក់​ហើយ​ហ្អ៎​?
សម្លេង​អា​មុខ​ងាប់​តើ​នៀក​!
– ……
ហេតុ​អី​មាន​មនុស្ស​ច្រើន​ម៉្លេះ​?​ ​ខ្ញុំ​សម្លឹង​មនុស្ស​ដែល​ឈរ​ក្បែរ​ៗ​គ្រែ​​ អ៎​​ពួក​ម៉ាក​របស់​អា​តា​មុខ​ងាប់​តើ​នៀក​ តែ​ស្រី​ម្នាក់​ទៀត​មិន​ដែល

ឃើញ​ទេ​!
– យ៉ាង​ម៉េច​ហើយ​?​ ត្រូវ​ការ​ឲ្យ​ខ្ញុំ​ទៅ​​ហៅ​ពេទ្យ​ម៉ោ​ទេ​?
អា​មុខ​ងាប់​​សួរ​ខ្ញុំ​ មើល​ធ្វើ​មុខ​ចុះ​​! បើ​មិន​ចង់​សួរ​ថា​​ចុះ​ ណាលី​ម្នាក់​នេះ​ទទួល​យក​បាន​!!!​​ ហើយ​ពណ៌​បន្ទប់​​ស​ វាំង​នន​ស​ ថែម​ទាំង

មាន​ក្លិន​ថ្នាំ​ពេទ្យ​ហួង​បែប​នេះ​! មិន​ថា​ពេទ្យ​ណា​ទេ​ គឺ​ដូច​គ្នា​ទាំង​អស់​ហ្នឹង​!​​ ពេទ្យ​តើ​នៀក​! យើង​ម៉ោ​នៅ​ពេទ្យ​យ៉ាង​ម៉េច​នឹង​?
– នេះ​ជា​មន្ទីរ​ពេទ្យ​មែន​ទេ​?
ខ្ញុំ​បែរ​ទៅ​សម្លឹង​តា​មុខ​ងាប់​ដែល​ឈរ​ធ្វើ​មុខ​​ឆ្ងល់
– បាន​ន័យ​ថា​មិន​បាន​បាត់​បង់​ការ​ចងចាំ
សម្លេង​របស់​នរណា​ម្នាក់​!​ អេ៎​!​ បើ​ចាំ​មិន​ខុស​ទេ​ ម្នាក់​នេះ​​ឈ្មោះ​សត្យា​​​!​ ឈ្មោះ​ពិរោះ​ មុខ​មាត់​ស្អាត​បាត​ តែ​គួរ​ឲ្យ​ស្ដាយ​ត្រង់​មាត់​ឆ្កែ​!

បើ​យើង​មិន​ស្ថិត​ក្នុង​សភាព​បែប​នេះ​ណា៎​ ថ្មើ​នេះ​ឯង​ប្រហែល​បែក​មាត់​ទៅ​ហើយ​វ៉ីយ​!
– នៅ​ឈឺ​ខ្លាំង​មែន​ទេ​?​ ទ្រាំ​បន្តិច​ទៅ​ណា៎​! បន្តិច​ទៀត​​បង​ប្រុស​ឯង​មក​ដល់​ហើយ​!
អា​មុខ​ងាប់​និយាយ​ព្រម​ទាំង​ឱន​មុខ​មក​រក​ខ្ញុំ
– ហ៊ើយ​!​ ​ខិត​ចេញ​ទៅ​ឲ្យ​ឆ្ងាយ​ទៅ​!​ គិត​ថា​ត្រូវ​ក្បាល​ម៉ា​ដំបង​នេះ​វា​មិន​ឈឺ​ទេ​ហ្អេ៎​?​ អញ្ចឹង​ចាំ​បន្តិច​ទៀត​យើង​យក​ដំបង​មក​វ៉ៃ​ក្បាល

ឯង​!​ ហើយ​ឯង​នឹង​បាន​ដឹង​ចម្លើយ​ហើយ​ថា​វា​ឈឺ​ ឬ​អត់​!
– កុំ​អី​ល្អ​ជាង​!
អា​មុខ​ងាប់​និយាយ​ចេញ​មក​ ពេល​ដែល​មិត្ត​ទាំង​​បួន​នាក់​របស់​វា​សើច​សឹង​នឹង​ផ្ទុះ​មន្ទីរពេទ្យ​!
– មុន​នេះ​ឯង​ថា​ម៉េច​?​ បង​ឌីណា​នឹង​មក​មន្ទីរ​ពេទ្យ​អញ្ចឹង​ហ្អេ៎​?
(​ទើប​តែ​នឹង​ធ្វើ​ឯង​ភ្ញាក់​ផ្អើល​)
– មែន​ហើយ​!
អា​មុខ​ងាប់​និយាយ​ព្រម​ទាំង​បញ្ជូន​ខ្សែភ្នែក​​​ស្រទន់​មក​កាន់​ខ្ញុំ​!​​ ងាប់​! លើក​នេះ​ទោះ​មិន​ងាប់​ព្រោះ​អា​ Tiger ក៏​ឯង​ត្រូវ​ងាប់​ព្រោះ​បង​ឌី

ណា​កាប់​ដែរ​វ៉ើយ​!
គ្រាំង​!!!
សម្លេង​ទ្វារ​របើក​ដោយ​កំហឹង​ ឬ​ការ​បារម្ភ​ប្អូន​ហ្នឹង​បង​?
– កើត​អី​ធ្ងន់​ធ្ងរ​អត់​ណាលី​?
មនុស្ស​ប្រុស​ដែល​ខ្ពស់​ មុខ​មាត់​ស្អាតបាត​​​ ជា​កូន​ខ្មែរ​កាត់​អង់គ្លេស​​នេះ​ មិន​បាច់​ប្រាប់​ក៏​ដឹង​ដែរ​ថា​ជា​បង​ប្រុស​បង្កើត​របស់​ខ្ញុំ​!
– បង​!
ខ្ញុំ​ស្រែក​ចេញ​មក​ដោយ​​ (​ភាព​រំអួយ​តិច​តួច​)​ ភាព​សប្បាយ​ចិត្ត​ពេល​ឃើញ​បង​ជា​ទី​ស្នេហា​ត្រលប់​មក​ពី​ម៉ាឡេ​ស៊ី​វិញ​!
– មើល​ឲ្យ​បង​​ មើល​តិច​មើល​! ក្បាល​មុត​ជ្រៅ​ដែរ​អត់​?
– មិន​ជ្រៅ​ប៉ុន្មាន​ទេ​! គ្រាន់​តែ​ហូរ​ឈាម​ច្រើន​បន្តិច​!
នេះ​គេ​មិន​បាន​សួរ​ផង​ចេះ​មក​ហួង​ហែង​ណាស់​តា​មុខ​ងាប់​នេះ​! ទៅ​ងាប់​ឲ្យ​បាត់​ទៅ​! (​នេះ​ហ្អេ៎​ពាក្យ​អគុណ​?​)
– បង​អគុណ​ច្រើន​ណា៎​ណាក់​! ដែល​បាន​ទូរស័ព្ទ​មក​ប្រាប់​!
បង​ណា​បែរ​ទៅ​អគុណ​នាយ​ណាក់​មុខ​ងាប់​ ទុក​ឲ្យ​ប្អូន​ស្រី​ដ៏​គួរ​ឲ្យ​អាណិត​អង្គុយ​អន់​ចិត្ត​នៅ​លើ​គ្រែ​ (​ដែល​មិន​ដឹង​ជា​មាន​មនុស្ស​ដេក

ស្លាប់​ប៉ុន្មាន​អ្នក​ហើយ​!​)​ ដែល​​ពោរ​ពេញ​ទៅ​ដោយ​ក្លិន​ថ្នាំ​ពេទ្យ​!​ មិន​ដឹង​ថា​ស្គាល់​គ្នា​ពី​អង្កាល់​មក​ទេ​? ធ្វើ​ឯង​ស្និទ្ធ​ស្នាល​….
– មិន​អី​ទេ​បង​! យ៉ាង​ណា​ៗ​ លោក​អ៊ំ​បាន​ផ្ដាំ​ថា​ឲ្យ​ជួយ​មើល​គេ​ផង​​! ព្រោះ​ពូកែ​រក​រឿង​…
នាយ​ណាក់​ច្រវ៉ាក់​វ័ន​ក​ ស្អី​គេ​នោះ​បែរ​មក​ញញឹង​រាង​បញ្ឈឺ​ដាក់​ខ្ញុំ
– ណាលី​តា​យ៉ាង​ហ្នឹង​ឯង​! បើ​លើក​ក្រោយ​បង​នឹង​ប៉ា​មិន​នៅ​! ប្រហែល​ជា​ត្រូវ​រំខាន​​ឯង​ជួយ​មើល​ឲ្យ​ហើយ​ណា៎​!
– បាទ​!
នាយ​ណាក់​ញញឹម​ទទួល​!​ ឆើស​! ធ្វើ​ឯង​ចង់​ការពារ​ស្រី​តូច​អស្ចារ្យ​ដូច​ជា​យើង​ផង​ហ្អេស​? គ្មាន​ផ្លូវ​ទេ​!!!
– បើ​អស់​អី​ហើយ​! ខ្ញុំ​សុំ​លា​ទៅ​វិញ​មុន​ហើយ​បង​!
នាយ​ណាក់​និយាយ​រួច​ញញឹម​រាយ​ច្រវ៉ាក់​ស្នេហ៍​ដាក់​បង​ណា​!
– បាទ​! បង​អគុណ​ណា៎​គ្រប់​គ្នា​!
– ទៅ​ហើយ​ណា៎​ ណាលី​​! ចាំ​ស្អែក​ចាំ​ម៉ោ​មើល​!
អេ៎​!​ នេះ​វា​ជា​នរណា​​វ៉ី​?​ ចង់​ម៉ោ​ក៏​ម៉ោ​​ ចង់​ទៅ​ក៏​ទៅ​!​ ទ្វារ​ត្រូវ​បាន​បិទ​បង​ណា​ក៏​បែរ​មក​រក​ខ្ញុំ​ដោយ​ខ្សែ​ភ្នែក​ស៊ី​សាច់​ហុត​ឈាម
– នេះ​ស្អី​ហា៎​?​ បង​ទើប​មក​ដល់​មិន​ទាន់​បាន​ដាក់​គូទ​អង្គុយ​ផង​!​ ឯង​មាន​រឿង​!​ វា​មិន​ហួស​ហេតុ​ពេក​ទេ​ហ្អេ៎​ណាលី​?
អ្នក​ណា​ប្រើ​ឲ្យ​បង​មិន​អង្គុយ​?​ ចេះ​មក​ទំលាក់​កំហុស​ឲ្យ​ក្មេង​​ស្រី ដែល​គួរ​ឲ្យ​អាណិត​បែប​នេះ​ទៅ​កើត​!
– គេ​មក​រក​រឿង​ខ្ញុំ​មុន​តើ​បង​!
– ហើយ​​នៅ​សុខ​ៗ​គេ​ក៏​មក​រឿង​ជា​មួយ​ឯង​អញ្ចឹង​ហ្អេ៎​?​ បើ​មិន​មែន​ឯង​ទៅ​មាន​រឿង​មាន​រ៉ាវ​ជា​មួយ​គេ​មុន​!
និយាយ​ត្រូវ​ម៉ាច់​តា​ម៉ង​ហើយ​​បង​ប្រុស​ខ្ញុំ​ ( – . – )
– នេះ​វា​ជា​រឿង​យូរ​ហើយ​!​ អ្នក​ណា​ទៅ​ដឹង​ថា​​វា​មក​​រក​រឿង​ពេល​នេះ​​នោះ​!
ខ្ញុំ​នៅ​តែ​រក​រឿង​មក​អាង​ឲ្យ​ខ្លួន​ឯង​ផុត​គ្រោះ​ថា្នក់​មុន​ពេល​បង​ណា​យក​រឿង​ផ្សេង​មក​សម្លុត​ខ្ញុំ
– បើ​មាន​រឿង​បែប​នេះ​កើត​ឡើង​ទៀត​ណា៎​! ណាលី​, ឯង​ប្រហែល​ត្រូវ​ទៅ​នៅ​ជា​មួយ​ម៉ាក់​ម្ដង​ហើយ​!
ថា​ម៉េច​​?​ ទៅ​នៅ​ជា​មួយ​ម៉ាក់​ហ្អេ៎​?​ ម៉ាក់​នៅ​អាមេរិច​ណាបង​​!​ ទោះ​​ស្លាប់​ក៏​មិន​ទៅ​នៅ​ជា​មួយ​ម៉ាក់​​ដែល​មាន​ប៉ា​ថ្មី​ដែរ​!​ មិន​ដឹង​ថា​ពេល

ទៅ​នៅ​ទី​នោះ​ប៉ា​ថ្មី​នឹង​ធ្វើ​ទារុណ​កម្ម​យ៉ាង​ម៉េច​ផង​?​ (​ហាត់​មើល​មនុស្ស​ក្នុង​ផ្លូវ​ល្អ​ខ្លះ​ផង​បាន​ទេ​ហ្អា៎​?​)
– បង​!​ នេះ​ខ្ញុំ​ជា​ប្អូន​បង​ណា៎​!
ខ្ញុំ​និយាយ​ចេញ​មក​ដោយ​ភ្ញាក់​ផ្អើល
– ព្រោះ​ឯង​ជា​ប្អូន​បង​ទើប​បង​និយាយ​បែប​នេះ​!
– …………
មិន​ដឹង​ត្រូវ​និយាយ​ថា​ម៉េច​ទៀត​ទេ​!​ គ្រប់​យ៉ាង​វា​ស្ទះ​នៅ​ត្រង់​បំពង់​ក​ ពេល​នឹក​ដល់​រឿង​ត្រូវ​ប្ដូរ​ផ្ទះ​!
– ពេល​ណា​ទើប​ឯង​ឈប់​?
បង​ណា​និយាយ​មក​ដោយ​សម្លេង​អស់​សង្ឃឹម
– ឈប់​!​ ឈប់​អី​ទៅ​?
ខ្ញុំ​និយាយ​ទាំង​ឆ្ងល់
-​ ឈប់​ធ្វើ​​អា​មេ​ក្រុម​ស្អី​គេ​នោះ​ហ្នឹង​ណា៎​!
– មិន​ដឹង​ដែរ​!
ខ្ញុំ​តប​តិច​ៗ
ហ៊ើយ​!
បង​ណាក់​ដក​ដង្ហើម​ធំ​​ បន្ទាប់​មក​ក៏​ញញឹម​ចេញ​មក​!​ ​ចង់​ប្រាប់​ថា​ពេល​បង​ខ្ញុំ​ញញឹម​សង្ហារ​ខ្លាំង​ណាស់​!​ ពិសេស​ពេល​​នេះ​គាត់​អង្អែល

ក្បាល​ខ្ញុំ​ហើយ​ញញឹម​! គាត់​នៅ​តែ​ស្រលាញ់​ប្អូន​ណា៎​! មិន​ថា​ខ្ញុំ​រឹង​ទទឹង​ មានៈ​ប៉ុណ្ណា ​ក៏​សាច់​ឈាម​កាត់​គ្នា​មិន​ដាច់​ដែរ​!
– ទោះ​ជា​យ៉ាង​ណា៎​ក៏​ដោយ​!​ បង​ដឹង​ថា​អនាគត​របស់​ឯង​នឹង​បាន​ល្អ​!
ខ្ញុំ​ញញឹម​ចេញ​មក
– បង​និយាយ​បែប​នេះ​​ ខ្ញុំ​ចង់​ឃើញ​អនា​គត​ដ៏​សែន​ស្រស់​ស្អាត​នោះ​ដល់​ហើយ​!
– ចង់​ឃើញ​ពិត​មែន​ហ្អេ៎​?
– មែន​ហើយ​!
– អញ្ចឹង​បិទ​ភ្នែក​ទៅ​!
ខ្ញុំ​ងក់​ក្បាល​ហើយ​បិទ​ភ្នែក​តាម​ដែល​គាត់​ប្រាប់
– មាន​ឃើញ​អី​អត់​?
បង​ណា​សួរ
– អត់​ឃើញ​អី​ផង​!​ ងងឹត​ឈឹង​ហ្នឹង​!
ស្ងាត់​​បន្តិច​…
– ហ្នឹង​ហើយ​អនា​គត​របស់​ឯង​​!
គាត់​និយាយ​ឡើង​មក​ព្រម​ទាំង​លាយ​សំណើច​​! នេះ​​ខ្ញុំ​ជា​ប្អូន​បង​ឬ​មិន​មែន​នឹង​?​  ចេះ​និយាយ​អញ្ចឹង​ទៅ​កើត​!​​​ ពិត​ជា​ពូកែ​ឌឺ​មែន​!
– ខ្ញុំ​ជា​ប្អូន​បង​ឬ​​មិន​មែន​?
– ព្រោះ​តែ​ឯង​ជា​ប្អូន​បង​ហ្នឹង​ណា៎​ទើប​បង​​​​ថា​ឲ្យ​!
– តែ​ថា​បង​ហ្អា៎​!
– ម៉េច​?
– បង​ស្គាល់​ម្នាក់​ហ្នឹង​ដែរ​ហ្អេ៎​?
– អ៎​! កូន​អ៊ំ​សក្កិ​នោះ​ណា៎​!
បង​ណា​និយាយ​ទាំង​ទាញ​ដៃ​ខ្ញុំ​ចុះ​ពី​លើ​គ្រែ
– ទៅ​ណា​ហ្នឹង​បង​?
ខ្ញុំ​សួរ​ទាំង​ឆ្ងល់
– ទៅ​ផ្ទះ​ណា៎​! ឬ​ក៏​ឯង​ចង់​គេង​គ្រែ​ដែល​មាន​…
ទោះ​គាត់​មិន​បញ្ចប់​​ក៏​ខ្ញុំ​ដឹង​ដែរ​ថា​វា​ជា​ស្អី​!
– អ្នក​ណា​ទៅ​ចង់​នោះ​បង​!
បង​ឌីណា​ញញឹម​ព្រម​ទាំង​ដឹក​ដៃ​ខ្ញុំ​ចេញ​ពី​​បន្ទប់​!​ ថ្ងៃ​នេះ​ខ្ញុំ​គេង​បាន​​លក់​ស្រួល​ណាស់​ ព្រោះ​អស់​កម្លាំង​ផង​ ឈឺ​ក្បាល​ផង​!
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

Advertisements

អ្នក​លេង​ជើង​ថ្មី​ ប៉ះ​ មេ​ក្រុម​ស្រី ណាលី​​ (វគ្គ​បី​)

វគ្គ​៣​៖​ ក្រុម​ពីងពាង​​ (Spider)
ខ្ញុំ​រអ៊ូ​តិចៗ​ក្រោយ​ពី​ដើរ​រក​ពេញ​ផ្ទះ​នឹង​សួន​មក​​!​ នៅ​មាន​កន្លែង​ខ្លះ​ដែល​ខ្ញុំ​មិន​ទាន់​ទៅ​​​ នោះ​ក៏​ជា​បន្ទប់​របស់​ដេវីត
…..តុក​….តុក​….តុក​….
មិន​បាច់​ឆ្ងល់​ទេ​ វា​ជា​សម្លេង​គោះ​ទ្វារ​!
– វីត​…​វីត​…បើក​ទ្វារ​!
– មាន​ការ​អី​?
(សួរ​មើល​តា​វា​ជា​ឪ​យើង​អញ្ចឹង​វ៉ើយ​!​)​ ទ្វារ​របើក​តែ​មិន​ឃើញ​មនុស្ស​…
– ឯង​ប្ដូរ​ឋានៈ​មក​ជា​ឪ​យើង​វិញ​ល្អ​ដែរ​ទេ​?
ខ្ញុំ​ដើរ​ទៅ​អង្គុយ​លើ​គ្រែ​ដែល​ពោរពេញ​ដោយ​សៀវ​ភៅ​តុក្កតា​របស់​វីត​!
– បង​លើក​តម្កើង​ខ្ញុំ​​ដល់​ថ្នាក់​នេះ​ហ្អ៎​?​ មិន​ហ៊ាន​ទទួល​ទេ​ៗ​​!
ដេវីត​និយាយ​ដោយ​មិន​ដក​ភ្នែក​ពី​អេក្រង់​ទូរទស្សន៍​ ( * o * ) (​គិត​ដល់​ណា​ហើយ​?​)
វា​កំពុង​តែ​លេង​ប្រណាំង​ឡាន​ហ្នឹង​ណា៎​! ង៉ៃ​​ក្រោយ​បើ​គេ​មិន​ទាន់​ប្រាប់​កុំអាល​គិត​ទៅ​ជ្រៅ​ពេក​ ( ^ . ^ )
ខ្លូស​!
– អូ៎យ​!​ វ៉ៃ​ខ្ញុំ​ធ្វើ​ស្អី​បង​? ឈឺ​ណា៎​!
មិន​ឲ្យ​ឈឺ​យ៉ាង​ម៉េច​?​ បើ​ខ្ញុំ​យក​សៀវភៅ​តុក្កតា​ដែល​នៅ​លើ​ពូក​វ៉ៃ​ម៉ា​តាហ៊ឹង​មនុស្ស​ចាស់​ទៅ​ហើយ​នោះ​!​ សម​មុខ​ហើយ​ឯង​!!!​ ( ^ _ ^ )
– សំដី​បាន​ផង​អាឡូវ​​​​!​ ( ” . ” )
– កាត់​តាម​បង​ហ្នឹង​ណា៎​!​​ ( ^ o ^ )
ទ្រាំមិន​ញញឹម​មិន​បាន​ទេ​! លេង​សសើរ​គ្នា​នៅ​នឹង​មុខ​បែប​នេះ​!​ (នេះ​ហ្អេ៎​ ពាក្យ​សសើរ​?​)​​ សុខ​ៗ​ទូរស័ព្ទ​របស់​ខ្ញុំ​ក៏​រោទិ៍​ឡើង​!​​ ខ្ញុំ​ប្រញាប់​ដើរ​ចេញ​ពី​បន្ទប់​ព្រោះ ដេវីត​មិន​ចូលចិត្ត​គេ​រំខាន​វា​លេង​ហ្គេម​ (​ចង់​គេច​មិន​ថា​ទេ​) ឈ្មោះ​នៅ​លើ​អេក្រង់​គឺ​​ នុត​!​ នុត​ខល​មក​ ខ្ញុំ​ប្រញាប់​ចុច​ទទួល​ពេល​រក​បាន​កន្លែង​គួរ​សម​​ (​តុ​អង្គុយ​​លេង​នៅ​រាន​ហាល​ផ្ទះ​ខ្ញុំ​)
– ណាលី​!​ មិញ​ហ្អែង​ខល​ម៉ោ​មែន​ហ្អេ៎​?
(​ដឹង​ហើយ​នៅ​សួរ​ទៀត​)
– អើ​! ព្រឹក​មិញ​ម៉េច​មិន​ម៉ោ​រៀន​?​ ង៉ៃ​តាបូង​ផង​វ៉ីយ​!
ខ្ញុំ​និយាយ​ចេញ​មក​បែប​ចាប់​អារម្មណ៍​ពេល​ដែល​ពួក​វា​បាត់​ទៅ​បួន​នាក់​ព្រម​ៗ​គ្នា​!
– គាប់​ជួន​ព្រឹក​មិញ​ជាប់​ណាត់​ហ្នឹង​ណា៎​!
ណាត់​! ណាត់​ស្រី​ហ្នឹង​ណា៎​!​​ ( – _ – )
– បាន​ស្រី​ភ្លេច​ពួក​ម៉ាក​ចឹង​ហ្អ៎​?​ កែ​មិន​ឡើង​មែន​…
– អើ​! ហើយ​ង៉ៃ​តាបូង​ ម៉េច​ដែរ​?
នាំ​និយាយ​ភ្លាម​ នៅ​មិន​ទាន់​បាត់​គុំ​ផង​…
– មា​ន​យ៉ាង​ម៉េច​! ចូល​មក​ក៏​ត្រូវ​អា​អ្នក​លេង​ក្បាល​មួយ​លេង​ម៉ា​ក្ដារ​​ ខ្មាស​គេ​​…
– អាណា​ អី​ក៏​ឈ្លើយ​ម៉េះ​វ៉ី​?
និយាយ​មិន​ទាន់​ចប់​ផង​ចេះ​កាត់​ទៅ​កើត​វ៉ីយ​​!
– មិន​ដែល​ឃើញ​មុខ​ដែរ​ហ្នឹង​ណា៎​! តែ​ស្អែក​វា​ណាត់​ឲ្យទៅ​ជួប​វា​នៅ​លើ​តាបូល​សាលា​ពេល​ចេញ​ពី​រៀន​!
– ចឹង​ ចាំ​ស្អែក​ជួប​គ្នា​ណា៎​! ប៉ុណ្ណឹង​បាន​ហើយ​មាន​គេ​កំពុង​ចាំ​ម៉ា​ខ្សែ​ទៀត​!
– អើ​!​ បាយ​!
– បាយ​!
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ព្រឹក​ដ៏​មហា​ស្រស់​ស្រាយ​បាន​មក​ដល់​!​ តែ​ខ្ញុំ​ដូច​ជា​មិន​សូវ​ស្រួល​ខ្លួន​សោះ​!​ ក្បាល​ដូច​ចង់​ក្រឡាប់​ចុះ​ក្រោម​ តែ​ទោះ​ជា​ឈឺ​យ៉ាង​ណា​ក៏​ខ្ញុំ​ត្រូវ​តែ​ទៅ​សាលា​ឲ្យ​បាន​​!​ ដោយ​សារ​ខ្ញុំ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​​ ខ្ញុំ​ក៏​ប្រញាប់​រៀបចំ​ខ្លួន​ទៅ​សាលា​!​​ ចុះ​មក​ដល់​ខាង​ក្រោម​​​ ខ្ញុំ​រក​ម៉ូតូ​មិន​ឃើញ​សោះ​…​ បាត់​ម៉ូតូ​ ហ្អា៎​បាត់​ម៉ូតូ​ខ្ញុំ​ទៅណា៎​?​ (​សង្ស័យ​គេ​យក​ទៅ​លាង​)
បាត់​ឡាន​សេរី​ឆ្លាម​ពណ៌​ទឹក​ប្រាក់​ពី​រោង​ចត​ឡាន​​ មាន​ន័យ​ថា​ដេវីត​ទៅ​រៀន​ ដែល​មាន​ពូ​ណាត​ (​អ្នក​បើក​ឡាន​ប្រចាំ​​ផ្ទះ​ខ្ញុំ​)​ជូន​ទៅ​ នៅ​សល់​ឡាន​ពីរ​ទៀត​​ អា​បើ​ក​ដំបូល​ពណ៌​ខ្មៅ​នោះ​ជា​របស់​ខ្ញុំ​! ធុញ​ដល់​ហើយ​ត្រូវ​បើក​ឡាន​ទៅ​សាលា…​ មាន​អ្នក​ខ្លះ​ឆ្ងល់​ថា​មាន​ឡាន​ហើយ​មិន​ជិះ​ សុខ​ចិត្ត​ជិះ​ម៉ូតូ​មក​សាលា​​! ខ្ញុំ​ក៏​មិន​ចង់​ដែរ​ តែ​បើ​ផ្លូវ​នៅ​ស្រុក​ខ្មែរ​យើងស្ទះ​ម្ដងៗ​​សុទ្ធ​តា​រាប់​ម៉ោង​ បែប​នេះ​ ខ្ញុំ​មិន​ត្រូវ​មក​យឺត​រាល់​ថ្ងៃ​ហើយ​ហ្អេស៎​?​​ ​​មាន​ម៉ូតូ​ជិះ​ចាត់​ទុក​ថា​សំណាង​ជាង​អ្នក​មាន​ឡាន​​ (​ព្រោះ​ស្រួល​ជ្រែ​ពេល​ស្ទះ​ម្ដង​ៗ​)
យេ៎​!​​ ទី​​បំផុត​មក​ដល់​សាលា​ហើយ​!
ក្រោម​អាគារ​សាលា​មាន​ដើម​ឈើ​ធំ​ម៉ា​ដើម​​ ហើយ​មាន​បង់​សម្រាប់​អង្គុយ​លេង​ផង​ដែរ​! ​កំលោះ​បួន​នាក់​​មុខ​មាត់​សង្ហារ​ៗ​​ ហើយ​មាន​ស្រី​ៗ​បួន​ប្រាំ​នាក់​កំពុង​ឈរ​ផ្គា​ប់ផ្គ​ន់​ចាំ​ហុយ​ទឹក​ ហុច​នំ​ នោះ​ហើយ​ជា​កូន​ចៅ​ខ្ញុំ​! ( ^ _ ^ ) ដោយ​សារ​​តែ​បង់​មាន​ទំហំ​តូច​​ ដូច្នេះ​ហើយ​មាន​ពីរ​នាក់​ឈរ​ និង​ពីរ​នាក់​អង្គុយ​!​ នាយ​ម្នាក់​ដែលអង្គុយ​នៅ​ខាង​ស្ដាំ​​ហើយ​​ស្លៀក​ពាក់​សម្លៀក​បំពាក់និសិត្ស​​មិន​រៀបរយ​ អាវ​​មូរ​ដៃ​ ហើយ​ថែម​ទាំង​ចំហរ​ឡេវ​បង្ហាញ​ដើម​ទ្រូង​ដ៏​ខ្ចី​​ អើយ​!​ មិន​មែន​ទេ​ចំហរ​ឡេវ​បង្ហាញ​ខ្សែក​ខ្មៅ​ដែល​មាន​បន្តោង​រូប​ពីងពាង​ដំណាង​ក្រុម​​​​​ សំបុរ​ស​​ (​ព្រោះ​ជា​កូន​កាត់​ចិន​)​ សក់ពណ៌​ទង់​ដែង​​​ ​ភ្លឺ​ផ្លេក​ៗ​ តែ​ទោះ​ជា​ស្លៀក​ពាក់​បែប​នេះ​ក៏​នៅ​តែ​សង្ហារ​ដូច​ដើម​​​,​ ម្នាក់​នេះ​​ឈ្មោះ​​ រ៉ានុត​​ មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ​របស់​ខ្ញុំ​!
ចំណែក​ម្នាក់​ដែល​អង្គុយ​នៅ​ខាង​ឆ្វេង​នោះ​គឺ​ នាយ​ចិត្រា​ ​ស្លៀក​ពាក់​​រៀប​រយ​​ ជា​មនុស្ស​រៀប​រយ​រឿង​រៀន​​ ហើយ​​​​ជា​ព្រាន​មុខ​ស្រស់​ ប្រមាញ់​មិន​រើស​មុខ​​ ( – _ – ) ភ្នែក​ធំៗ​ ច្រមុះ​ស្រួច
សាច់​មុខ​​​ម៉ត់​ ខ្ចី​​ (ជាង​ខ្ញុំ​ទៅ​ទៀត​!​)​ សំបុរ​ស្រអែម​ ហើយ​សក់​ពណ៌​មាស​​​​​!​ ចំនែក​អា​ពីរ​នាក់​ឈរ​ខាង​ក្រោយ​​គឺ​ រ៉ា​ និង​ រិទ្ធ​ គេ​ទាំង​ពីរ​ជា​កូន​ភ្លោះ​ដូច​នេះ​ការ​តែង​ខ្លួន​នឹង​ ចរិត​របស់​គេ​គឺ​ស្រដៀងៗ​គ្នា​ហ្នឹង​ឯង​!​ មុខ​មាត់​សង្ហារ​ (​លំដាប់​តារា​)​ សក់​ពណ៌​ទង់​ដែង​ ឆ្កឹះ​ពណ៌​ស​ ឬ​​​ពណ៌​មាស​​​ទុក​វែង​តាម​បែប​ស្ទាវ​សម័យ​ឥឡូវ​ ពាក់​អាវ​អត់​ស៊ក​ចូល​ក្នុង​ខោ​​ មូ​រដៃ​អាវ​ ហើយ​ចំហរឡេវ​ដូច​គ្នា​ទៅ​នឹង​នុត​ដែរ​! ពេល​នៅ​ជា​មួយ​អា​ពីរ​នាក់​នេះ​ខ្ញុំ​ត្រូវ​ញញឹម​រហូត​ព្រោះ​វា​ពូកែ​កំប្លែង​​ណាស់​! ( ^ _ ^ ) មិន​គិត​ច្រើន​ទេ​​​!​ ខ្ញុំ​ប្រញាប់​ដើរ​ចូល​ទៅ​រក​​ពួក​វា​ទាំង​បួន​នាក់​!
– ម៉ោហើយ​ហ្អេ៎​អា​លី​!
រិទ្ធិ ​បើក​មាត់​សួរ​ ខណៈ​ពេល​ដែល​ខ្ញុំ​ដើរ​ចូល​ទៅ​! ហើយ​ស្រី​ៗ​ដែល​នៅ​​​​ឈរ​អែន​អន​​មិញ​នេះ​ក៏​បែរ​ក្បាល​ចូល​ទៅ​ក្នុង​អាគារ​បាត់​ (​ខ្លាច​ងាប់​នឹង​ណា៎​!​)
– អើ​!
– ខាន​ជួប​គ្នា​យូរ​ឯង​ស្អាត​ជាង​មុន​ច្រើន​ណាស់​ណ៎​!
ចិត្រា​និយាយ​ពេល​ដែល​វែក​កន្លែង​ដែល​នៅ​សល់​ចន្លោះ​គេ​​ និង​រ៉ានុត​ឲ្យ​ខ្ញុំ
– សង្ហារ​វ៉ីយ​! បែប​យើង​គេ​មិន​ហៅ​ថា​ស្អាត​នោះ​ទេ​! ( ^ 3 ^ )
– អា​នុត​​វា​ប្រាប់​ថា​មាន​​​ក្មេង​​​​មិន​ទាន់​បាត់​ក្លិន​ទឹក​ដោះ​រក​រឿង​ឯង​មែន​ហ្អេ៎​?
រ៉ា​​​ហើប​មាត់​​ បន្ទាប់​ពី​ស្ងាត់​មក​យូរ​ហើយ​​!
– ប្រហែល​មិន​ទាន់​ស្គាល់​ Spider ច្បាស់​ទេ​មើល​ទៅ​!
ប្អូន​និយាយ​ បង​អ្នក​ថែម​…
– ដល់​ម៉ោង​ចូល​រៀន​ហើយ​!
នៅ​សុខៗ​ក៏​និយាយ​ឡើង​​​ យ៉ាប់​មែន​នុត​នេះ​!​​ មិន​ដឹង​ថា​ង៉ៃ​នេះ​វា​កើត​ស្អី​បាន​មិន​មាត់​មិន​ក​ស្អី​សោះ​​?​ ហើយ​យើង​ទាំង​ប្រាំ​ក៏​ងើប​ដើរ​ចេញ​ពី​បង់​ដើម្បី​ឡើង​ទៅ​ថ្នាក់​ដែល​នៅ​ជាន់​ទី​២​!
អេ៎​! ថ្ងៃ​នេះ​អា​ម្សៀរ​មុខ​ងាប់​នោះ​មិន​ម៉ោ​រៀន​ទេ​ហ្អេ៎​?​ សង្ស័យ​តែ​ដឹង​ខ្លួន​ហើយ​មើល​ទៅ​​!​​ ថ្ងៃ​នេះ​ជា​ថ្ងៃ​​ដែល​សប្បាយ​បំផុត​ព្រោះ​គ្មាន​អា​មុខ​ងាប់​នោះ​មក​តាម​រក​រឿង​!​ ( ^ _ ^ )
តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ខ្ញុំ​ត្រូវ​តែ​ឡើង​លើ​ដំបូល​សាលា​ដដែល​ហ្នឹង​! ស្មាន​អី​ចេះ​ខុស​​! ការ​ពិត​ទៅ​រក​​​​គ្នា​អញ្ចឹង​តើ​​​ បាន​ជា​អត់​ម៉ោ​រៀន​! ឆឺស​! ស្មាន​តា​ខ្លាំង​!!!
– ម៉ោ​ហើយ​ហ្អេ៎ស​?
អា​មុខ​ងាប់​សួរ​នៅ​ពេល​ដែល​ឃើញ​ខ្ញុំ​ដើរ​នាំ​មុខ​សម្លាញ់​ទាំង​បួន​​មក​ឈប់​នៅ​មុខ​វា​ ដែល​មាន​គ្នា​៤​នាក់​រាប់​ទាំង​អា​មុខ​ងាប់​ផង​! ថ្ងៃ​នេះ​​មើល​ទៅ​សង្ហារ​គួរសម​​ អាវ​យឺត​ស​ ហើយ​ពាក់​អាវ​ដៃ​វែង​ពី​ខាង​ក្រៅ​ ជា​មួយ​ហ្នឹង​ខោ​ខោប៊យ​​រៀង​សំយ៉េះ​បន្តិច​​ សក់​ពណ៌​ត្នោត​​វែង​ ស្តាយ​យុវវ័យ​ មុខ​ស​ស្អាត​ ភ្នែក​ធំៗ​ ច្រមុះ​ស្រួច​ នឹង​បបូរ​មាត់​ស្ដើង​​ ប្រាប់​​បាន​តែ​ម៉ា​ម៉ាត់​គត់​ថា​សង្ហារ​!​ ( ^ . ^ ) ​ហើយ​ចំណែក​បរិវារ​ទាំង​បី​ដែល​ឈរ​អែប​ៗ​នោះ​ក៏​មិន​ណយ​ដែរ​! ( ^ . ^ )
– ថ្ងៃ​នេះ​មាន​គ្នា​ផង​! ​នេះ​​ សក្កិ​ សត្យា​ រដ្ឋ​! ពួក​ម៉ាក​របស់​បង​!​​ ហើយ​ប្អូន​​ណាលី​មិន​គិត​ណែនាំ​មិត្ត​ឲ្យ​បង​ស្គាល់​ទេ​ហ្អេ៎ស​?
មិន​ប្លែក​ទេ​គ្រាន់​តែ​ឈ្មោះ​នោះ​ គ្រាន់​តែ​សួរ​អ្នក​បោស​សំអាត​នៅ​សាលា​ក៏​ស្គាល់​ដែរ​!
– ​យើង​មិន​បាន​សួរ​ឈ្មោះ​​បក្សពួក​ឯង​ទេ​! ប្រាប់​យើង​ធ្វើ​ស្អី​?​ ហើយ​ពួក​ម៉ាក​យើង​វា​ក៏​មាន​មាត់​របស់​វា​ដែរ​ មិន​ចាំ​បាច់​ឲ្យ​យើង​ឆ្លើយ​ជំនួស​នោះ​ទេ​!
– ខាង​ណេះ​ឈ្មោះ​ រ៉ានុត​,​ ចិត្រា​ ចំណែក​យើង​ឈ្មោះ​រិទ្ធិ​ ហើយ​នេះ​រ៉ា​!​ ដូច​ឯង​ឃើញ​ស្រាប់​យើង​នឹង​អា​រ៉ា​ជា​កូន​ភ្លោះ​ បើ​ចង់​​ដឹង​ថា​មួយ​ណា​ រ៉ា,​ មួយ​ណា​ រិទ្ធិ​ នោះ​ងាយ​បំផុត​​! ចាំ​ទៅ​ថា​យើង​ឈ្មោះ​រិទ្ធិ​ ហើយ​ម្នាក់​នេះ​ឈ្មោះ​រ៉ា​!
(នេះ​ហ្អេ៎​វិធី​ចំណាំ​របស់​វា​?​)​ ( = _ = )
– មាន​អី​ក៏​និយាយ​ឲ្យ​លឿន​ៗ​ទៅ​! យើង​គ្មាន​ពេល​ឈរ​មើល​មុខ​ឯង​យូរ​ហ្អេ​!
ខ្ញុំ​និយាយ​មក​ទាំង​ធុញ​!​ ហើយ​ពេល​នេះ​ណា៎​! ប្រាប់​ចុះ​ថា​ក្បាល​ខ្ញុំ​ដូច​ត្រូវ​គេ​វ៉ៃ​រាប់​​ម៉ឺន​ដំបង​អញ្ចឹង​​!
– ​បង​គ្រាន់​តែ​ចង់​ណែនាំ​ប្អូន​ៗ​ឲ្យ​ស្គាល់​បង​ហ្នឹង​ណា៎​! ព្រោះ​រៀន​ថ្នាក់​ជា​មួយ​គ្នា​​វា​ជៀស​មិន​ផុត​ទេ​!
– យើង​ជា​ប្អូន​ឯង​តាំង​ពី​អង្កាល់​ហ្អា៎​?
– បើ​តាម​មើល​ទៅ​​ ពួក​ឯង​អាយុ​តិច​ជាង​យើង​ហ្នឹង​ណា៎​​!
(ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ចាស់​!​)
– បើ​គ្មាន​ស្អី​ទៀត​ទេ​! យើង​ទៅ​វិញ​!
នុត​និយាយ​ឡើង​!​​ ហើយ​ក៏​​ដើរ​ចេញ​ទៅ​! ​ខ្ញុំ​នឹង​ចិត្រា​ រ៉ា​និង​ រិទ្ធិ​ក៏​ដើរ​ចេញ​ទៅ​ដូច​គ្នា​!
បន្ទាប់​ពី​បែក​ពី​អាតា​មុខ​ងាប់​ហើយ​ ខ្ញុំ​និង​គ្នីគ្នា​ក៏​ចុះ​មក​ក្រោម​អាគារ​រៀប​ចំ​ទៅ​ផ្ទះ
– ង៉ៃ​នេះ​យើង​មិន​បាន​ជិះ​ម៉ូតូ​មក​ទេ​!
ខ្ញុំ​និយាយ​ចេញ​មក​ដោយ​អារម្មណ៍​ខូច​ចិត្ត
– ម៉ូតូ​ឯង​កើត​អី​បាន​ជា​មិន​ជិះ​ម៉ោ?
នុត​ងាក​មក​សួរ​ ចំណែក​បី​នាក់​ទៀត​បាន​តែ​ធ្វី​មុខ​ឆ្ងល់
– អ្នក​នៅ​ផ្ទះ​ហ្នឹង​ណា៎​ យក​ម៉ូតូ​ទៅ​លាង​ទាំង​ព្រលឹម​​ទើប​យើង​យក​ឡាន​ចេញ​!
– អញ្ចឹង​យើង​បែក​គ្នា​ត្រឹម​ហ្នឹង​សិន​ចុះ​ណា៎​!
+++++++++++++++++++++++++++++++++++++++++++++++++++++++++

រសៀល​​ម៉ោង​បី​៖
ពេល​នេះ​ខ្ញុំ​កំពុង​តែ​ដើរ​នៅ​​បរិវេណ​សាលា​របស់​ខ្ញុំ​!​ សាលា​នេះ​មាន​អាគារ​​​​បោះ​បង់​ចោល​​ វា​ជា​អាគារ​ចំណាស់​ជាង​គេ​ហើយ​ម៉្យាង​ទៀត​​​​កន្លែង​នេះ​ក៏​ជា​កន្លែង​​ជំរះ​បញ្ជី​របស់​សិស្ស​សាលា​នេះ​ផង​ដែរ​!​ ​ កំពុង​តា​ដើរ​ទាំង​សឺ​ៗ​ ព្រោះ​ឈឺ​ក្បាល​ស្រាប់​តែ​សម្លេង​គ្រលរ​មួយ​​បន្លឺ​ឡើង​៖
– ថ្ងៃ​នេះ​ហេង​មែន​ទែន​ដែល​បាន​ជួប​ស្រី​ស្អាត​!
ខ្ញុំ​ប្រញាប់​ងាក​ទៅ​រក​​ប្រភព​សម្លេង​ Tiger, ម្នាក់​នេះ​ឈ្មោះ​ Tiger។​ ខ្ញុំ​ក៏​ធ្លាប់​មាន​រឿង​ជា​មួយ​ពួក​វា​ដែរ​​​ គឺ​ពេល​ដែល​នាយ​ចិត្រា​ ទៅ​ទាក់​ទង​ស្រី​របស់​​ Tiger! ពេល​នោះ​ណ៎ា​!​ អា​ Tiger ត្រូវ​ដេក​​​ពេទ្យ​ ចំណែក​គ្នី​គ្នា​ ក៏​ត្រូវ​ធ្ងន់​គ្រប់​ៗ​គ្នា​​, ប្រហែល​ជា​នៅ​ចង​អាឃាត​ខ្ញុំ​នឹង​ណា៎​!​ អេ៎​! កុំ​ប្រាប់​ណា៎​វ៉ីយ​ ថា​ចង់​មក​សកសឹក​ពេល​នេះ​នោះ​​!​ នៅ​ម្នាក់​ឯង​ហើយ​មិន​ស្រួល​ខ្លួន​ទៀត​! លើក​នេះ​ធ្ងន់​មិន​ខាន​ទេ​ខ្ញុំ​!!!​ ( OoO )
– ចាំ​លើក​ក្រោយ​ចុះ​ណា៎​! ថ្ងៃ​នេះ​យើង​គ្មាន​អារម្មណ៍​វ៉ៃ​គ្នា​ទេ​!
ខ្ញុំ​​ប្រថុយ​និយាយ​ពាក្យ​នេះ​ចេញ​មក​ ទោះ​ដឹង​ថា​លទ្ធផល​ដែល​​ចេញ​មក​វា​មិន​អាច​ស្រប​នឹង​ស្អី​ដែល​ខ្ញុំ​និយាយ​ចេញ​មក​ក៏​ដោយ​!
– គ្មាន​លើក​ក្រោយ​សម្រាប់​ឯង​ទេ​ ណាលី​!
អា​ Tiger ងាក​ទៅ​បក្ស​ពួក​ពីរ​នាក់​របស់​វា​ ហើយ​ធ្វើ​​មុខ​កាច​ ដែល​​ជា​សញ្ញា​បញ្ជា​ថា​ ‌​ចាត់​ការ​!
ហ៊ីយ​! ស្អី​គេ​វ៉ី​?​ នេះ​វា​លេង​មែន​ទែន​ហ្អ៎​?​​ ធ្វើ​ម៉េច​ទៅ​?
ផាច់​​!!!
– អូ៎យ​!
នេះ​វា​វ៉ៃ​មនុស្ស​ស្រី​ហ្អ៎​?​ ពួក​នេះ​មិន​មែន​មនុស្ស​ទេ​វ៉ីយ​! ឈឺ​ដល់​​ហើយ​! លេង​ទះ​គ្នា​ម៉ា​តា​ហឹង​បែប​នេះ​!
ឈើ​, ឈើ​!​ ស្អី​ដែល​​សំខាន់​ពេល​នេះ​គឺ​ឈើ​!​ បើ​មាន​ឈើ​ពួក​វា​មិន​រួច​ខ្លួន​ទេ​ ចាំ​មើល​ចុះ​​!
– យ៉ាង​ម៉េច​ដែរ​?​ ឈឺ​ដែរ​ទេ​ ណាលី​?​ ប្រហែល​ជា​ឈឺ​ខ្លាំង​ហើយ​មើល​ទៅ​?​ ឯណា​កូន​ឆ្កែ​ទាំង​បួន​​​ដ៏​សែន​ស្មោះ​ស្ម័គ្រ​របស់​ណាលី​មិន​មក​ជួយ​ទេ​ហ្អេ៎​?
Tiger និយាយ​ព្រម​ទាំង​យក​ដៃ​ដ៏​សែន​កខ្វក់​របស់​វា​មក​អង្អែល​ថ្ពាល់​ខ្ញុំ​!​ ហ៊ីយ​!​ អា​ឡប់​នេះ​វា​ហ៊ាន​ដល់​ថ្នាក់​នេះ​ផង​ហ្អេ៎​?​​ ​ហើយ​វា​ហៅ​ពួក​ម៉ាក​យើង​ថា​ឆ្កែ​ទៀត​! ទ្រាំ​លែង​បាន​ហើយ​វ៉ីយ​!
– អូយ​! មី​ស្រី​ឡប់​!
ខ្ញុំ​ប្រមូល​កម្លាំង​ចុង​ក្រោយ​​មក​ផ្ដុំ​នៅ​ត្រង់​ជើង​ហើយ​ទាត់​សំដៅ​អា​ប្អូន​របស់​វា​យ៉ាង​​​​ខ្លាំង​! សម​មុខ​ហើយ​​ឯង​! ដូច​ឯង​មិន​ឃើញ​ក្ដាម​ម្ឈូស​ មិន​ស្រក់​ទឹក​ភ្នែក​ទេ​មើល​ទៅ​!
– ដេញ​តាម​!
អា​ Tiger បញ្ជា​កូន​ចៅ​វា​ឲ្យ​ដេញ​ខ្ញុំ​ ខណៈ​ពេល​ដែល​វា​កំពុង​ដេក​ប្រកាច់​នៅ​នឹង​ដី​នៅ​ឡើយ​!​ ​ខ្ញុំ​ប្រញាប់​រត់​​យក​រួច​ខ្លួន​! ព្រោះ​ខ្ញុំ​គ្មាន​កម្លាំង​ស៊ូ​ទៀត​ទេ​!​ មើល​ចុះ​សូម្បី​រត់​ក៏​ដួល​ដែរ​! ពេល​នេះ​​មាន​តែ​ពាក្យ​មួយ​ឃ្លា​ទេ​ដែល​ខ្ញុំ​នឹក​​ឃើញ​ សូម​ព្រះ​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ដល់​ឋាន​សួគ៌​ផង​ចុះ​!
ដឹប​! ដឹប​!
ខ្ញុំ​បើក​ភ្នែក​ឡើង​!​ នេះ​អា​មុខ​ងាប់​តើ​! មាន​គេ​មក​ជួយ​យើង​ហើយ​! យេ៎​!​ ខ្ញុំ​ឈរ​​ភ្លឹក​មើល​អា​មុខ​ងាប់​​បញ្ចេញ​សមត្ថភាព​​​ ព្រោះ​មើល​ទៅ​វា​ក្លាហាន​លើស​ខ្ញុំ​ទៅ​ទៀត​! ប្រាកដ​ហើយ​! ព្រោះ​ម្នាក់​នេះ​ជា​មនុស្ស​ប្រុស​​!​ មួយ​រយ​ភាគ​រយ​ធានា​ថា​អា​កូន​ចាប​កូន​ព្រាប​របស់​ Tiger ត្រូវ​ស្ដូក​ក្នុង​ដៃ​អា​មុខ​ងាប់​!​ ចាត់​កា​រ​រួច​ហើយ​​ក៏​បែរ​មក​ញញឹម​ដាក់​ខ្ញុំ
– ប្រយ័ត្ន​!
ខ្ញុំ​ស្រែក​ឡើង​បន្ទាប់​ពី​ឃើញ​ក្រោយ​ខ្នង​របស់​អាមុខ​ងាប់​ គឺ​ Tiger ដែល​កំពុង​យា​ដំបង​សំដៅ​ក្បាល​​អា​មុខ​ងាប់
ប៉ូក​!!!
– អូយ​!
ខ្ញុំ​ស្រែក​ឡើង​​យ៉ាង​ខ្លី
– ណាលី​!
ខ្ញុំ​​បាន​លឺ​សម្លេង​អាតា​មុខ​ងាប់​ស្រែក​!​ ហើយ​វា​ក៏​ជា​សម្លេង​ចុង​ក្រោយ​ដែល​ខ្ញុំ​បាន​លឺ​!
++++++++++++++++++++++++++++++++++++++++++++++++++++++++++

អ្នក​លេង​ជើង​ថ្មី​ ប៉ះ​ មេ​ក្រុម​ស្រី ណាលី​​ (​វគ្គ​ពីរ​)​

វគ្គ​ពីរ​៖​ Ma Family ( ^ . ^ )
គ្រាន់​តែ​ដើរ​មិន​ទាន់​ដល់​​កន្លែង​អង្គុយ​ស្រួល​បួល​ផង​សិស្ស​គ្រប់​គ្នា​មើល​មក​ខ្ញុំ​ហាក់​ដូច​ខ្ញុំ​នេះ​ជា​តួ​ត្លុក​!
មិន​ដឹង​​!​ មិន​ខ្វល់​!​​ ទៅ​កន្លែង​អង្គុយ​ល្អ​ជាង​!​ ​តែ​ទ្រាំ​មិន​បាន​ទេ​វ៉ីយ​! អា​ខ្សែ​​ភ្នែក​បែប​នេះ​ស្អប់​ណាស់​!
ខ្ញុំ​ងាក​មក​ស្ញេញ​ដាក់​អា​ម្នាក់​ដែល​នៅ​ជិត
– សើច​ស្អី​?
អត់​បាន​ការ​!​ យ៉ាប់​មែន​ទែន​! គ្រាន់​តា​សម្លុត​ប៉ុណ្ណឹង​​ មើល​ចុះ​មុខ​ឡើង​ស្លេក​ ( – . – )
– ថ្លង់​ទេ​ហ្អី​? យើង​សួរ​ថា​សើច​ស្អី​?
មើល​ចុះ​! ណ្ហើយ​!​ គួរ​ឲ្យ​អាណិត​បែប​នេះ​ ខ្ជិល​ធ្វើ​បាប​!​ ខ្ញុំ​បែរ​ទៅ​មើល​អា​មុខ​ងាប់​ដែល​កំពុង​អង្គុយ​ញញឹម​​យ៉ាង​មាន​ក្ដី​សុខ​!
– អូយ​! ឈឺ​ណា៎​យាយ​ឡប់​!
សម្លេង​ស្រែក​របស់​អា​តា​មុខ​ងាប់​ពេល​ដែល​ខ្ញុំ​ដើរ​មក​ទាត់​ជើង​វា​ស្រស់​ៗ​! សម​មុខ​ហើយ​! ហ៊ាន​ហៅ​យើង​​ យាយ​ឡប់​ផង​!
– ឯង​ធ្វើ​ស្អី​? ញញឹម​ធ្វើ​ស្អី​?
កំពុង​តែ​សួរ​ចម្លើយ​អា​មុខ​ងាប់​ ក្រដាស​មួយ​សន្លឹក​បាន​លេច​ឡើង​នៅ​ចំពោះ​មុខ​ខ្ញុំ
(​ខ្ញុំ​ខុស​ហើយ​ល្ប​ង​​ណាក់​! ខ្ញុំ​សុំទោស​ដែល​និយាយ​សំដី​ឆ្គាំ​ឆ្គង​ដាក់​បង​កាល​ពី​ព្រឹក​មិញ​​)
(ស្រែក​…​)
ខ្ញុំ​ស្រែក​មុន​នឹង​ចាត់​ការ​អា​មុខ​ងាប់​!​ ការ​ពិត​ដើរ​តាម​យើង​ព្រោះ​ចង់​បិទ​ក្រដាស​នេះ​ទេ​ហ្អី​!​​ ខ្ញុំ​ងាក​មក​បំរុង​នឹង​ដាល់​ តែ
វា​ក៏​ចាប់​ច្របាច់​​​ដៃ​​ខ្ញុំ​យ៉ាង​ខ្លាំង​!
– លែង​ដៃ​យើង​!
ខ្ញុំ​ស្រែក​ចេញ​មក​ដោយ​ការ​ភ្ញាក់​ផ្អើល​!
– ចង់​ប្រើ​ដៃ​​ប្រើ​ជើង​ផង​ហ្អេ​ប្អូន​ស្រី​?​ ខ្លួន​ជា​ស្រី​ណា៎​! ធ្វើ​ខ្លួន​ឲ្យ​សុភាព​បន្តិច​ទៅ​! ​ ( @ O @ )
– ចុះ​បើ​យើង​ធ្វើ​ខ្លួន​បែប​នេះ​ វា​ទើស​​ស្អី​​​ឯង​!​​ (កាច​ហើយ​ថា​មិន​កាច​ទៀត​)
– សំដី​បាន​ណាស់​ណ៎​​!​ ហាត់​បន្ថយ​សម្លេង​ខ្លះ​ទៅ​បាន​ទេ​?
និយាយ​បាន​ប៉ុណ្ណេះ​គ្រូ​ក៏​មក​ដល់​។​ អា​មុខ​ងាប់​ងាក​មក​ខ្សិប​តិច​ៗ​ដាក់​ខ្ញុំ​៖
– ស្អែក​​ជួប​គ្នា​នៅ​លើ​ដំបូល​សាលា​ពេល​ចេញ​ពី​រៀន​ណា៎​!
– ​ហេតុ​អី​យើង​ត្រូវ​​ទៅ​ជួប​ឯង​?​ (​ – . ​- )
– បើ​មិន​ជួប​ មាន​តា​ខ្លាច​!
គ្មាន​ផ្លូវ​! ខ្ញុំ​គ្មាន​ផ្លូវ​ខ្លាច​វា​ដាច់​ខាត​! ខ្ញុំ​មើល​មុខ​វា​របៀប​ឌឺ​ហើយ​ដើរ​មក​កន្លែង​វិញ​! ត្រូវ​ហើយ​ សិស្ស​ក្នុង​ថ្នាក់​គ្មាន​នរណ​ហ៊ាន​ក្អក​នោះ​ទេ​!
(​ព្រោះ​ខ្លាច​ងាប់​អត់​ដី​កប់​ហ្នឹង​ណា៎​!​) ខ្ញុំ​ទប់​ខ្លាំង​ណាស់​(​កំហឹង​)​ទម្រាំ​ផុត​ថ្ងៃ​ដ៏​សែន​​ធុញ​ និង​ស៊យ​ៗៗៗៗៗៗ​​​…

មក​ដល់​ផ្ទះ

– មក​វិញ​ហើយ​​!
បន្ទាប់​ពី​ចត​ម៉ូតូ​ស្រួល​បួល​ហើយ​ ខ្ញុំ​ក៏​ស្រែក​ឲ្យ​ដំណឹង​អ្នក​ក្នុង​ផ្ទះ​!
– មក​វិញ​ហើយ​ហ្អេស​?
យើង​ឈរ​នៅ​ត្រង់​នេះ​ហើយ​នៅ​សួរ​ទៀត​!​ ពេល​ណា​ទើប​ឈប់​​សួរ​សំនួរ​ល្ងង់​ៗ​បែប​នេះ​ដាក់​យើង​?​​ ធុញ​…
ក្មេង​ប្រុស​អាយុ​ ១៦​ឆ្នាំ​ ដែល​កំពុង​អង្គុយ​មើល​ទូរទស្សន៍​​ [ (កីឡាកាស) ​ចង់​ប្រាប់​ថា​វា​ជា​កម្មវិធី​បោក​ក្មេង​ទេ​!
ឯង​ធំ​ហើយ​ ចង់​ឲ្យ​គេ​បោក​ដល់​ពេល​ណា​ហ្អាស៎​?​ ]
– អឺ​!
ត្រូវ​ហើយ​ក្មេង​ម្នាក់​នេះឈ្មោះ​ ដេវិត​ (ឈ្មោះ​ខុស​គេ​ម៉ា​ផ្ទះ​)​ ជា​ប្អូន​​ដែល​ចេញ​ពី​ពោះ​ម៉ែ​តែ​មួយ​ជា​មួយ​ខ្ញុំ​ ​មុខ​មាត់​ស្អាត​បាត
ព្រោះ​វា​ជា​កូន​កាត់​អង់គ្លេស​ (ម៉ាក់​ខ្ញុំ​ជា​ពួក​អាគាំ​ង​ហ្នឹង​ណា៎​​)​ ពេល​ធំ​ឡើង​ប្រាកដ​ជា​សង្ហារ​ដូច​បង​វា​​ហើយ​ (​មិន​បាន​អួត​ទេ​ណា៎​​)
ឆ្លើយ​តែ​ប៉ុណ្ណេះ​​ខ្ញុំ​ក៏​ឡើង​ទៅ​បន្ទប់​ដែល​នៅ​ជាន់​ទី​ពីរ​!​​ ​ក្រៅ​ពី​ដេវីត​ ខ្ញុំ​ក៏​នៅ​មាន​បង​ប្រុស​ម្នាក់​ទៀត​ដែរ​!
ប៉ា​និង​បង​ប្រុស​ធំ​របស់​ខ្ញុំ​​មិន​នៅ​ទេ​!ពួក​គាត់​ទៅ​ម៉ាឡេ​ស៊ី​ ព្រោះ​តែ​​ការ​ងារ​​ (បើក​សណ្ឋាគារ​និង​ ភោជនីយដ្ឋាន​)
របស់​ប៉ា​ទើប​ធ្វើ​ឲ្យ​យើង​មិន​សូវ​បាន​នៅ​ជុំ​គ្នា​!​ បង​ប្រុស​ខ្ញុំ​រៀន​ចប់​ផ្នែក​ គ្រប់​គ្រង​ ​និង​​សេដ្ឋកិច្ច
គ្រាន់​តែ​រៀន​ចប់​ភ្លាម​ប៉ា​ក៏​អូស​គាត់​ចូល​មក​ជួយ​ការងារ​​តែ​ម្ដង​​​​​​​​​ ​មុខ​មាត់​របស់​គាត់​សង្ហារ​ណាស់
មាន​ស្រី​ៗ​ជា​​ច្រើន​ចង់​តោង​គាត់​ព្រោះ​​សង្ឃឹម​ថា​គាត់​ជា​កូន​នាយក​សណ្ឋាគារ​លំដាប់
ផ្កាយ​ប្រាំ​​​ បើ​តោង​ជាប់​គេ​នឹង​ដេក​ស៊ី​យក​ងាប់​រស់​តែ​ម្ដង​!​​ តែ​សោក​ស្ដាយ​ផង​ចុះ
បង​ប្រុស​ដ៏​សែន​សង្ហារ​និង​ឆ្លាត​របស់​ខ្ញុំ​ មិន​ល្ងង់​ដល់​ថ្នាក់​​ឲ្យ​ពួក​នាង​តោង​ជាប់ទេ​!​ ( ^ _ ^ )

ផ្លាស់​ខោ​អាវ​រួច​ខ្ញុំ​ប្រញាប់​យក​ទូរស័ព្ទ​ដ៏​ទំនើប​របស់​ខ្ញុំ​ចេញ​ពី​កាតាប​រូប​ក្បាល​ខ្មោច​របស់​ខ្ញុំ​​ ហើយ​ខល​ទៅ​អា​ពួក
សម្លាញ់​អាប់​របស់​ខ្ញុំ​!
……តឺត​…..តឺត​…..តឺត​…..តឺត​…..តឺត​…..លេខ​ដែល​លោក​អ្នក​កំពុង​ហៅ​ពុំ​មាន​ការ​​​​ឆ្លើយ​តប​ទេ​នៅ​ពេល​នេះ​ សូម​ព្យាយាម​ម្ដង​ទៀត​នៅ​ពេល​ក្រោយ​…..តឺត
(​សង្ស័យ​តា​ភ្លេច​ទូរស័ព្ទ​នៅ​ក្រៅ​ម្ឈូស​ហើយ​មើល​ទៅ​)​​ នេះ​មិន​មែន​តែ​អា​នុត​ម្នាក់​ទេ​ ដែល​ហ៊ាន​មិន​ទទួល​ទូរស័ព្ទ​ខ្ញុំ​សូម្បី​អា​៣​ ក្បាល​ទៀត​ក៏​មិន​ទទួល​ដែរ​! មិន​ដឹង​ថា​ពួ​ក​វា​បាត់​ក្បាល​ទៅ​ណា​ទេ​!
– ធុញ!!!!!
ខ្ញុំ​ស្រែក​ហើយ​ក៏​ចុះ​ទៅ​ក្រោម​ដើម្បី​រក​ញ៉ាំ​បាយ​!​ ជា​ធម្មតា​ទេ​​ ​ផ្ទះ​ខ្ញុំ​មាន​អ្នក​នៅ​៤​នាក់​ឯណោះ​! មិន​ដឹង​ជា​ប៉ា​គាត់​ជួល​​មក​ច្រើន​បែប​នេះ​ធ្វើ​ស្អី​?​ តែ​វា​ជា​រឿង​របស់​គាត់​ ខ្ញុំ​មិន​ខ្វល់​រឿង​ក្នុង​ផ្ទះ​ស្រាប់​ទៅ​ហើយ​!​ ​នៅ​លើ​តុ​មាន​អាហារ​គ្រប​ស្រាប់​សម្រាប់​ខ្ញុំ​​ដែល​ទើប​មក​ពី​រៀន​ហត់​ (​ឈ្លោះ​គ្នា​ហត់​មិន​ថា​ទេ​)
ធម្មតា​ផ្ទះ​នេះ​មិន​ដែល​ញ៉ាំ​បាយ​ជុំ​គ្នា​ទេ​​ អ្នក​មក​មុន​ត្រូវ​ញ៉ាំ​មុន​ ព្រោះ​ម្នាក់​​ៗ​​មក​ផ្ទះ​មិន​ទៀង​ម៉ោង​ បើ​អាល័យ​តែ​ចាំ​ សង្ស័យ​ត្រូវ​ដាច់​ពោះ​ងាប់​!​ រាល់​ថ្ងៃ​ខ្ញុំ​ត្រូវ​ញ៉ាំ​បាយ​តែ​ម្នាក់ឯង​ ​ធុញ​ អផ្សុក​ ឯការ​​ (​អ្នក​ណា​ប្រើ​ឲ្យ​មក​ផ្ទះ​យឺត​?​)​​ ​ឆ្អែត​ហើយ​ក៏​ដើរ​ចេញ​ពី​តុ​ទៅ​​រក​មើល​ដេវីត​តែ​មិន​ឃើញ​!
– អេ៎​! ទៅ​ណា​ណ៎​?

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

សុំ​លាក់​ចំណង​ជើង​ (​មិន​ទាន់​រក​ឃើញ​ហ្នឹង​ណា៎​)​

គ្គ​១​៖​ មេ​ក្រុម​ស្រី​​ (ណាលី​)

សួស្ដី​! ខ្ញុំ​ឈ្មោះ​​ ណាលី​ ស្រី​ដែល​សង្ហារ​និង​​ ល្បី​ជាង​គេ​នៅ​ទី​នេះ​!​ មាន​​ក្មេង​ប្រុស​ជា​ច្រើន​ដែល​ច្រណែន​នឹង​ភាព​សង្ហារ​របស់​ខ្ញុំ​​​ ហាស​ហា​! ជួយ​មិន​បាន​ទេ​!​​ មនុស្ស​កើត​មក​សង្ហារ​ស្រាប់​ទៅ​ហើយ​។​​ ថ្ងៃ​នេះ​ជា​ថ្ងៃ​ចូល​រៀន​លើក​ដំបូង​នៃ​ជីវិត​សិស្ស​ឆ្នាំ​ទី​ពីរ​ដូច​​ខ្ញុំ​!​​​ (ជា​និស្សិត​ឆ្នាំ​ទី​ពីរ​​​ផ្នែក​​ទេសចរណ៍​ និងបដិសណ្ឋារកិច្ច)​​​​ មនុស្ស​ដូច​ខ្ញុំ​ក៏​មិន​សូវ​ជា​កាច​អី​ប៉ុន្មាន​ដែរ​ គ្រាន់​តែ​មិន​សូវ​ចូល​ចិត្ត​ឲ្យ​គេ​មើល​ងាយ​​​ (​មនុស្ស​មិន​ត្រូវ​មើល​ងាយ​មនុស្ស​)​ ហើយ​ក៏​​ជា​មនុស្ស​ដែល​​មិន​ចូល​ចិត្ត​ឲ្យ​គេ​ដើរ​ខ្សែរ​លើ​​​តា​ប៉ុណ្ណឹង​ឯង​។

ខ្ញុំ​រក​ថ្នាក់​ថ្មី​បាន​យ៉ាង​ងាយ​ (​ព្រោះ​ដើរ​ឡើង​សឹក​​សាលា​)​ ​ព្រោះ​រៀន​ម៉ោ​ពី​​ឆ្នាំ​មុន​ក៏​​ល្មម​ម៉ា​ស្គាល់​ទឹក​ដី​សាលា​​នឹង​ណា៎​! ​ពួក​ម៉ាក​ភាគ​ច្រើន​របស់​ខ្ញុំ​ជា​ក្មេង​ប្រុស​​ ហើយ​​ខ្ញុំ​ក៏​ចូល​ចរិត​បែប​ប្រុស​ៗ​នឹង​ម៉ោ​ព្រោះ​នៅ​ផ្ទះ​ខ្ញុំ​មាន​តែ​មនុស្ស​ប្រុស​​ (​ម៉ាក់​បែក​ផ្លូវ​ជា​មួយ​ប៉ា​)​​ ទើប​និស្ស័យ​ទន់​ភ្លន់​ដែល​មនុស្ស​ស្រី​មាន​ វា​មិន​កាត់​មក​រក​ខ្ញុំ​សោះ​!

ថ្មើរ​នេះ​ហើយ​អា​ពួក​ម៉ាក​ក្បាល​ខូច​របស់​ខ្ញុំ​នៅ​មិន​ទាន់​មក​ទៀត​​ (​សង្ស័យ​មិន​ទាន់​ងើប​ពី​ម្ឈូស​)​ ​​ដើរ​ចូល​ថ្នាក់​មិន​ប្រយត្ន័​ក៏​ជាន់​ជើង​មនុស្ស​ប្រុស​ម្នាក់​៖
-​ សុំទោស​!     ( –  . – )
ខ្ញុំ​និយាយ​ទាំង​ធុញ
– សុំទោស​ហើយ​វា​បាត់​ឈឺ​ដែរ​ទេ​ប្អូន​?
គេ​ងើប​ឡើង​​ហើយ​ធ្វើ​មុខ​ដូច​ជា​ចង់​រក​រឿង​​ តាម​មើល​ទៅ​មុខ​មាត់​សង្ហារ​ដែរ​ (សម្រាប់​ពួក​ឆ្កួត​នឹង​ប្រុស​ម៉ា​ចំនួន​ តែ​ចំពោះ​ខ្ញុំ​​ គ្មាន​ផ្លូវ​ចូល​ចិត្ត​គេ​ដាច់​ខាត​)
– ខ្ញុំ​គ្មាន​ចេតនា​នោះ​ទេ​!
ខ្ញុំ​តម្លើង​សម្លេង​បន្តិច​ (​ប្រាប់​ហើយ​ថា​មនុស្ស​ដូច​ខ្ញុំ​មិន​ចេះ​ខ្លាច​គេ​នោះ​ទេ​)
– ឯង​ហ៊ាន​តម្លើង​សម្លង​ជាមួយ​យើង​ផង​ហ្អេ​?​ ដឹង​ទេ​ថា​យើង​ជា​នរណា​?
(ចង់​សើច​ណាស់​វ៉ីយ​!​)
– បង​ខ្លួន​ឯង​នៅ​មិន​ស្គាល់​ផង​ ចុះ​ទម្រាំ​ខ្ញុំ​ជា​អ្នក​ក្រៅ​!​    ( ^  ~ ^ )
(​សាក​ទាយ​មើល​ទៅ​ថា​ពេល​នេះ​ អា​ម្សៀ​រ​មុខ​ងាប់​នោះ​វា​ធ្វើ​មុខ​បែប​ណា​)
– ឯង​….     (  = _ =  )
គ្រូ​ក៏​មក​ដល់​ល្មម​​…​ ខ្ញុំ​ញញឹម​រួច​ដើរ​ទៅ​អង្គុយ​នៅ​ខាង​ក្រោយ​បំផុត​នៃ​ថ្នាក់​! ​​ម្សៀរ​នេះ​នៅ​មិន​ទាន់​ស្គាល់​ទេ​ថា​ខ្ញុំ​ជា​នរណា​​ ហ៊ឹស​​!​ ចង់​លេង​ជា​មួយ​នរណា​មិន​លេង​ លេង​ជា​មួយ​ណាលី​ ឯង​ត្រៀម​ខ្លួន​ចុះ​នរក​ឲ្យ​ហើយ​ទៅ​​! ហាស​ហាស​ហា​…​  ខ្ញុំ​ក៏​ញញឹម​ចេញ​មក​យ៉ាង​មាន​ក្ដី​សុខ​ ធ្វើ​ឲ្យ​អា​តា​មុខ​ងាប់​នោះ​មើល​មក​ខ្ញុំ​ដោយ​កំហឹង​ចង​អាឃាត​!​   ( ^  o  ^ )

សម្លេង​កណ្ដឹង​រោទិ៍​ឡើង​ ​​អារម្មណ៏​ធុញ​របស់​ខ្ញុំ​នៅ​មិន​ទាន់​បាត់​នៅ​ឡើយ​ទេ​ ព្រោះ​អា​ពួក​ម៉ាក​ក្បាល​ខូច​ខ្ញុំ​វា​មិន​មក​រៀន​ថ្ងៃ​ដំបូង​ (សង្ស័យ​យមរាជ​កោះ​ហៅ​ដឹង​!)​​​ ទៅ​រក​ទិញ​ទឹក​ញ៉ាំ​បន្តិច​​ ហើយ​ខ្ញុំ​ក៏​មក​អង្គុយ​យក​ខ្យល់​អាកាស​ដើម្បី​ឲ្យ​​ស្រួល​​ចិត្ត​ស្រួល​អារម្មណ៍​ខ្លះ​​ ជើង​ស្អាត​មួយ​គូ​​ឈប់​នៅ​ចំពោះ​មុខ​ខ្ញុំ​ខណៈ​ពេល​ដែល​ខ្ញុំ​ឈ្ងោក​ផឹក​ទឹក​​។
– ជួប​គ្នា​ទៀត​ហើយ​ប្អូន​!
(​មាន​ចេតនា​រក​យើង​សងសឹក​ច្បាស់​ណាស់​)
– ចៃដន្យ​មែន​ណ៎​!
ខ្ញុំ​និយាយ​ទាំង​ញញឹម​ដាក់​អា​មុខ​ងាប់​​    ( ^ . ^ )  តាម​មើល​ទៅ​សង្ស័យ​តែ​ជា​ពួក​​ជើង​កាង​កំប៉ិក​កំប៉ុក (​ថែម​ទាំង​ក្បាល​មួយ​ទៀត​)
ប្រចាំ​សាលាហើយ​មើ​ល​ទៅ​! (ម៉េច​នឹង​អាច​ប្រៀន​ជា​មួយ​ខ្ញុំ​បាន​ទៅ​)
និយាយ​​រួច​ក៏​ដើរ​ចេញ​​ ប៉ុន្តែ​អា​មុខ​ងាប់​នោះ​នៅ​តែ​ដើរ​តាម​ខ្ញុំ​ជាប់​! មក​ដល់​មុខ​ស្រះ​ទឹក​​​៖
– ចង់​ដើរ​តាម​ខ្ញុំ​ដល់​ណា​ហ្អា​?​ (​ធុញ​មុខ​ដល់​ហើយ​ ​បើ​គិត​តែ​ញញឹម​បែប​នេះ​​ គួរ​ឲ្យស្អប់​!)
– មិន​ដឹង​ដែរ​!
– (  – _ –  )
យេ៎​! ទី​បំផុត​មក​ដល់​ថ្នាក់​ហើយ​!​ ធុញ​បំផុត​ដែល​ត្រូវ​អា​មុខ​ងាប់​ដើរ​តាម​!
ហ៊ីយ​! ពួក​ម៉ាក​ស្អី​!​ មេក្រុម​ស្អី​!​​ សុទ្ធ​តា​ពាក្យ​បោក​ប្រាស់​!
ទុក​យើង​ចោល​ម្នាក់​ឯង​!​ ចាំ​មើល​ណា៎​…
ខ្ញុំ​បាន​ប្រាប់​ហើយ​មែន​ទេ​ថា​ខ្ញុំ​​ក៏​មិន​សូវ​​កាច​ទេ
បើ​ភ្លេច​ទៅ​អាន​ពី​ខាង​លើ​មក​វិញ​ម្ដង​ទៀត​​ទៅ​!​ ខ្ញុំ​ជា​មេ​ក្រុម​​ពីងពាង​​ រឺ​អ្នក​ដទៃ​គេ​ចូលចិត្ត​ហៅ​ថា​ Spider
អាច​និយាយ​ថា​កាង​ក៏​បាន​!​ តែ​ពួក​ខ្ញុំ​មិន​មែន​ចូលចិត្ត​​ដើរ​រក​រឿង​គេ​គ្រប់​គ្នា​នោះ​ទេ​!
ពួក​ខ្ញុំ​គ្រាន់​តែ​មិន​ចូល​ចិត្ត​ឈរ​​មើល​គេ​​​​ធ្វើ​បាប​អ្នក​ដែល​ទន់​ខ្សោយ​ជាង​ខ្លួន​ប៉ុណ្ណោះ​​។
ក្រុម​របស់​ខ្ញុំ​មាន​ប្រាំ​នាក់​​​​​​​ ក្នុង​នោះ​មាន​ខ្ញុំ​ ចិត្រា​ នុត​​ រិទ្ធ​​ និង​រ៉ា​ (ពីរ​នាក់​នេះ​ជា​ធ្វីន​)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
គិត​គិត​ទៅ​ក៏​ពិបាក​ដែរ​ណា៎​​ មនុស្ស​ទើប​តែ​សរសេរ​រឿង​លើក​ដំបូង​! (ជួយ​ណែរនាំ​ផង​ណា៎​!​)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

តាម​ដាន​វគ្គ​ក្រោយ​!​ ឆាប់​ៗ​នេះ​!

ជំនាញ​ថ្មី​ជា​មួយ​Adobe Illustrator

 

កាដូ​ង៉ៃ​កំណើត​បស់​ញ៉ុម​! ម៉ិច​ដែរ​?

បន្ទាប់​ពី​បាន​​គូរ​រួច​! គួរ​ឲ្យ​ស្រលាញ់​ដល់​ហើយ​!!!​