ទាយ​និស្ស័យ​មនុស្ស​តាម​រយៈ​ការ​បរិភោគ​ផ្លែឈើ

ផ្លែឈើ​គឺ​ជា​អាហារ​សាកសម​សម្រាប់​មនុស្ស​គ្រប់រូប គ្រប់វ័យ ។ អ្នក​ណាៗ​ក៏ចូលចិត្ត​វា​ដែរ ។ យើង​ជឿជាក់ថា មនុស្ស​គ្រប់រូប មាន​ផ្លែឈើ​ដែល​ខ្លួន​ចូលចិត្ត​បរិភោគ​ខ្លាំង​ជាក់ជា​មិនខាន ។ មក​ទាយ​មើល​ថា តើ​ផ្លែឈើ​មួយមុខៗ​ដែល​លោកអ្នក​ចូលចិត្ត អាច​សបញ្ជាក់​ពីនិស្ស័យ​របស់​អ្នក​ចូលចិត្ត​វា​ច្បាស់​កម្រិត​ណា ?

ផ្លែ​កំពីងរាជ ៖ អ្នក​ចូលចិត្ត​ផ្លែ​កំពីងរាជ គឺ​ជា​មនុស្ស​ដែល​មាន​លក្ខណៈ រឹង​ខាងក្រៅ តែ​ទន់​ខាងក្នុង ។ មើល​តែ​ពី​សំបកក្រៅ ហាក់ដូចជា​មនុស្ស​កាចសាហាវ តែ ការពិត​ទៅ​ជាមនុស្ស​ដែល​មាន​ទឹកចិត្ត​ល្អ ងាយ​នឹង​ទន់ជ្រាយ មិនចូលចិត្ត​ភាព​ហឹង្សា និង​ស្រឡាញ់​ភាពស្ងប់ស្ងៀម ។

ផ្លែ​ចេក ៖ មើល​ពី​សំបកក្រៅ លោក​អ្នក​ជាមនុស្ស​ស្ងប់ ហ្នឹងហ្នរ តែ​ខាងក្នុង​វិញ ជាមនុស្ស​មាន​ចិត្ត​ទន់ជ្រាយ ។ ប្រសិនបើ​ជាមាន​អ្នក​ណាម្នាក់​និយាយ​ប៉ះពាល់​ដល់ខ្លួន​បន្តិចបន្តួច និង​យក​ទៅ​គិត​ទាំងមិន​សប្បាយចិត្ត ។ លោក​អ្នក​ជាមនុស្ស​មាន​ហេតុផល មើល​អ្វី​វែងឆ្ងាយ ចូលចិត្ត​កំណត់​ផែនការ​ឲ្យ​ខ្លួន​ឯង និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ឯង​ជានិច្ច ។ លោក​អ្នក​ជាមនុស្ស​មាន​ចិត្ត​សណ្ដោស​ប្រណី និង​ជាមនុស្ស​មានចិត្ត​កុសល ចូលចិត្ត​ធ្វើ​បុណ្យ​ដល់អ្នក​ដែល​មាន​ទុក្ខ ឬ​លំបាក​វេទនា ។

ផ្លែ​សាវម៉ាវ ៖ លោកអ្នក​ជាមនុស្ស​ចូលចិត្ត​លេងសើចច្រើន ដែល​អាច​ធ្វើឲ្យ​មនុស្ស​នៅជុំ​វិញ​ខ្លួន​មាន​សេចក្ដីសុខ​ជាមួយ ។ ទោះបី​ជា​លោក​អ្នក​ពូកែ ង បន្តិច​ក៏ដោយ តែ​មិត្ត​ភក្តិ​របស់​លោកអ្នក​នៅតែ​ចូលចិត្ត​លោក​អ្នក ដោយសារ​តែ​ចរឹត​រួសរាយ​របស់​លោក​អ្នក ។

ផ្លែ​ជំពូរ ៖ ចំពោះ​លោកអ្នក​ដែល​ចូលចិត្ត​បរិភោគ​ផ្លែ​ជំពូរ គឺ​ជាមនុស្ស​ដែល​ពូកែ​ក្រែងចិត្ត​គេ ។ លោកអ្នក​ជាមនុស្ស​ពូកែ​អត់ធ្មត់ខ្ពស់ អាច​ញញឹមបាន​គ្រប់ស្ថានការណ៍ តែ​ជាមនុស្ស​ដែល​មើល​ពិភព​លោក​ក្នុង​ផ្លូវ​អាក្រក់ និង​ជាមនុស្ស​ដែល​គិត​ច្រើន ។ លោកអ្នក​មិនចូលចិត្ត​ធ្វើបាន​ទឹកចិត្ត​អ្នក​ណាម្នាក់​នោះ​ទេ ។ សម្រាប់​លោកអ្នក​ដែល​មាន​បណ្ដូលចិត្ត​ជា​អ្នក​ចូលចិត្ត​ញ៉ាំ​ផ្លែ​ជំពូរ លោកអ្នក​ត្រូវ​ពូកែ​យកចិត្ត​បន្តិច​ហើយ ព្រោះ​គាត់គិត​អ្វី​ គឺ​ផ្លូវ​មិន​ល្អ​ជានិច្ច ។

ផ្លែ​ឳឡឹក ៖ លោក​អ្នក​ជាមនុស្ស​ដែល​មាន​ទឹកចិត្ត​ទូលាយ ទន់ភ្លន់ មាន​ចិត្ត​ស្រឡាញ់​មិត្តភក្តិ ស្មោះត្រង់ ជាមនុស្ស​ងាយៗ សម្លឹង​ពិភពលោក​ក្នុង​ផ្លូវល្អ មិនចូលចិត្ត​រអ៊ូរទាំ ឬ​គិត​ច្រើន និង​ជមនុស្ស​តាំងចិត្ត​ធ្វើការ​យ៉ាង​ល្អ ។ ចំណុច​ខ្សោយ​របស់​លោកអ្នក​គឺ មាន​ភាព​អៀនខ្មាស់ និង​ចាញ់ច្រាប​មនុស្ស​ដែល​មានភេទ​ផ្ទុយ​ពី​ខ្លួន ។

ផ្លែ​ដូង ៖ លោក​អ្នក​ជាមនុស្ស ដែល​មាន​ចិត្ត​បុណ្យ មានចិត្ត​កុសល សុទិដ្ឋិនិយម និយាយ​អ្វី​តឮមាន​ឥទ្ធិពល ហើយ​អាច​ធ្វើឲ្យ​អ្នក​ដទៃ​ឈឺចិត្ត​បាន​យ៉ាងងាយ​ដោយ​គ្រាន់តែ​ប្រើ​វាចា ។

ផ្លែ​ល្ហុង ៖ លោក​អ្នក​ដែល​ចូល​ចិត្ត​បរិភោគ​ផ្លែ​ល្ហុង គឺ​ជា​មនុស្ស​ដែល​មាន​ចិត្ត​អត់ធ្មត់​ខ្ពស់ មាន​ការគិត​វែងឆ្ងាយ គិត​មាន​ហេតុផល និង​ជាមនុស្ស​ដែល​ពូកែ​ធ្វើ​ផែនការ ។

ផ្លែ​មង្ឃុត ៖ គឺ​សក្តិ​សម​សម្រាប់​មនុស្ស​ដែល​ចូលចិត្ត​ថែរក្សា​ខ្លួន រក្សា​ប្រាណ ពូកែ​ស្រមើស្រមៃ និង​មាន​អារម្មណ៍​រ៉ូមែនទិច ។ លោក​អ្នក​ជាមនុស្ស​ងាយ​ទន់ជ្រាយ ស្រឡាញ់​មនុស្ស​ងាយ ហើយ​ចូលចិត្ត​យក​ទៅ​គិត​តែ​ម្នាក់ឯង តែ​មិនយូរ​ទេនឹង​ភ្លេច​ដោយ​ខ្លួនឯង ហើយ​នឹង​ទៅលង់​ស្រឡាញ់​អ្នក​ណាផ្សេង​ទៀត​ជា​ប្រចាំ ។ និយាយ​ឲ្យ​ស្រួលស្ដាប់ គឺ​ជា​មនុស្ស​ដែល​មាន​សណ្ដាណ​ជា​ព្រាន​ស្នេហា ។

ផ្លែ​ភ្ញៀវ ៖ លោក​អ្នក​ជាមនុស្ស​ដែល​មាន​ទឹកចិត្ត​សណ្ដោស​ប្រោស​ប្រណី ចូលចិត្ត​ការ​ធ្វើ​ដំណើរ ចូលចិត្ត​ការ​ផ្សង​ព្រេង​ទៅ​កន្លែង​ដែល​ខ្លួន​មិនធ្លាប់​ទៅ និង​ជាមនុស្ស​ដែល​អភិរក្ស​និយម ។

ផ្លែ​គូលេន ៖ គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ធ្វើការ​ស្រាលៗ មិនត្រូវការ​ប្រើ​កំលាំងកាយ​ច្រើន ។ មនុស្ស​នេះ ខ្លាចថា​មិត្តភក្តិ​នឹង​ធ្វើការ​លំបាក​តិច​ជាង ទើប​ការងារ​ទាំងឡាយ តែងតែ​ឲ្យ​មិត្ត​ភក្តិ​ជួយ​ធ្វើ​ជាប្រចាំ ហើយ​ខ្លួន​ឯង​គឺ​សម្ងំ​ផ្ដល់កំលាំងចិត្ត​ពីក្រោយ​យ៉ាងស្រួល ។ ស្រឡាញ់​មិត្ត​ភក្តិ​ណាស់ !

ផ្លែ​សារី ៖ លោក​អ្នក​ជាមនុស្ស​ដែល​មាន​ចរិត​ផ្អែមល្អែម សុភាព ទន់ភ្លន់ មិនចូលចិត្ត​ជំទាស់​ចិត្តគេ សុទិដ្ឋិនិយម មិននិន្ទា ឈ្នានីស​នរណា ហើយ​ថែមទាំង​ជាមនុស្ស​ពូកែ​និយាយ​រឿង​ទៀត​ផង ។

ផ្លែ​ក្រូច ៖ លោក​អ្នក​ជាមនុស្ស​ទាន់សម័យ គិត​អ្វី​ឈាន​មុខ តែ​ពូកែ​ហួងហែង និង​អាច​នឹង​ត្រូវ​មើល​ចិត្ត​ឲ្យ​ធ្លុះ​យ៉ាង​ងាយ ។

ផ្លែ​ក្រូច​ថ្លុង ៖ អ្នក​ចូលចិត្ត​ផ្លែ​ក្រូចថ្លុង គឺ​ជាមនុស្ស​ដែល​ចូលចិត្ត​ភាព​សប្បាយរីករាយ ចិត្ត​ងាយ​ទន់ជ្រាយ ហើយ​ងាយស្រួល​លួងលោម ។

ផ្លែ​ម្នាស់ ៖ លោក​អ្នក​ជាមនុស្ស​ដែលយកចិត្ត​ទុកដាក់​លើ​អ្នក​ដទៃ ជ្រុល​ហួសហេតុ ដែល​នេះ​អាច​នឹង​ធ្វើឲ្យ​មិត្តភក្តិ​មានការ​រំខាន​ចិត្ត​បាន ។

ផ្លែ​ទំពាំង​បាយជូរ ៖ លោក​អ្នក​ជាមនុស្ស​ស្អាត មាន​មន្ត​ស្នេហ៍ ។ អ្នក​ជាមនុស្ស​ពូកែ​ទំនាក់ទំនង ចូល​ចំណោម​នឹង​អ្នក​ដទៃ​បាន​យ៉ាងងាយ និស្ស័យ​រាក់ទាក់ មាន​ការ​គិត​គ្រប់ជ្រុង​ជ្រោយ តែ​សំដី និង​ចិត្ត​មិនសូវ​ជាដូចគ្នា​ទេ ហើយ​ថែមទាំង​ជាមនុស្ស​មិនចូលចិត្ត​និយាយ​រឿង​ខ្លួនឯង​ប្រាប់​អ្នក​ដទៃ​ទៀត​ ផង ។

ផ្លែ​ប៉ោម ៖ លោកអ្នក​ជាមនុស្ស​កណ្ដោចកណ្ដែង ខ្វះ​មិត្តភក្តិ​មិនបាន ជាមនុស្ស​មិនសូវ​ខ្វស់​ពី​រឿង​ស្នេហា គឺ​របៀប​គិត​ស្រឡាញ់ គឺ​ស្រឡាញ់​ភ្លាម ហើយ​បើគេ​ចង់បែក គឺ​បែក​ភ្លាម ។ ប៉ុន្តែ​ជាមនុស្ស​ដែលឧស្សាហ៍​ព្យាយាម អត់ធ្មត់​ក្នុងការ​ងារ ។

អគុណ​សម្រាប់​ការ​ចែក​រំលែក​ ពី​ ស្តាយ​យុវវ័យ

Advertisements

សង្ខប​ព្រឹត្តិការណ៍​ម្សិល​មិញ​​ ថ្ងៃ​នេះ​…​

កំពុង​តា​ Chitchat ជា​មួយ​បង​រដ្ឋ​ ស្រាប់​តា​ឃ្លាន​ ព្រោះ​អត់​បាន​អ៊ីត​អី​តាំង​ពី​ថ្ងៃ​! រើ​ចុះ​រើ​ឡើង​បាន​អា​នេះ​ម៉ា​កម៉ុង​ដែរ​៖

កាល​ពី​យប់​មិញ​មាន​ការ​ព្រម​ព្រាង​ជាមួយ​បង​​ Khmer Bird ថា​​ជួយ​ឌីសាញ​ Poster រឿង​ឲ្យ​! តែ​សុំ​ទោស​ណា​​បង​ដែល​មិន​បាន​ប្រគល់​ឲ្យ​នៅ​ម៉ោង​ ១២​យប់​មិញ​! ព្រោះ​ខ្ញុំ​ឆក់​ខ្សែរ​ភ្លើង​ ហើយ​ស្ពឹក​អស់​ម៉ា​ចុះហៀង​ខ្លួន​! ក៏​សំងំ​ដេក​ទៅ​!

កាល​ពី​ម៉ោង​៣​ល្ងាច​នេះ​ មាន​ភ្លៀង​បន្តិច​ដែរ​នៅ​ម្ដុំ​ផ្ទះ​​ ទើប​មាន​​អី​ដែល​ស្អាត​អើយ​…​សែន​ស្អាត​ ៖

នៅ​មិន​ទាន់​ស្រួល​ខ្លួន​នៅ​ឡើយ​ទេ​!!!!

Internet Party

កាល​ពី​ម្សិលម្ង៉ៃ​​បាន​ទៅ​ដែរ​ តែ​ចេះ​តា​មាន​អី​រំខាន​ទើប​មិន​បាន​យក​អី​ឲ្យ​មើល​!

មាន​រូប​ម៉ោ​​ចែក​៖

ថត​ជា​មួយ​​មិត្ត​ពេល​ព្រឹក​…

សត្វ​ល្អិត​​ ខ្ញុំ​ បង​រ៉ាមណា

សត្វ​ល្អិត​ បង​Chharda ខ្ញុំ​ បង​រ៉ាមណា

មិន​បាច់​ឆ្ងល់​ថា​បាត់​នី​ទៅ​ណា​ទេ​! ខ្ញុំ​អ្នក​ថត​…

មនុស្ស​ច្រើន​ដល់​ហើយ​!

អញ្ជើញ​ល្បង​បឿន​ ឡើង​បញ្ហាញ​បន្តិច​បាទ​!!!​ 🙂

Free Internet…

ខ្មោច​ព្រាយ​អសុរកាយ​៚​

ឃើញ​ផ្ទះ​បង​​អាចម៍​ផ្កាយ​​មាន​សប្ដាហ៍​ខ្មោច​លង​! ចឹង​ផ្ទះ​ខ្ញុំ​​សុំ​យក​រឿង​គេ​មក​ដាក់​​ ដើម្បី​ឲ្យ​មាន​សម្លេង​អ៊ូអរ​បន្តិច​! ចង់​ស្ដាប់​ឆ្កែ​លូ​! យ៉ាង​ណា​ៗ ដើរ​កាត់​ហើយ​ សូម​មេត្តា​កុំ​ងាកក្រោយ​! ខ្ញុំ​មិន​ធានា​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទេ​! រឿង​នេះ​ដក​ស្រង់​ចេញ​មក​ពី​សៀវ​ភៅ​ខ្មោច​ព្រាយ​អសុរកាយ​ របស់​លោក​ ជ្ជិត​ ខ៉្យៃ​ ខ្មែរ​អាន​ ជុត​ ខៃ

ខ្មោច​ព្រាយ​អសុរកាយ​៚

ជំពូក​មួយ

យប់​ពាក់​កណ្ដាល​អធ្រាត​ទៅ​ហើយ​…​ខ្ញុំ​ភ្ញាក់​នឹង​សម្លេង​ម្ដាយ​​ខ្ញុំ​ដែល​គាត់​ស្រែក​ឡើង​យ៉ាង​​ខ្លាំង​ថា​ “បើ​ទៀ​វា​ឯង​ស្លាប់​ទៅ​ហើយ​ សូម​កុំ​មក​ធ្វើ​បាប​ខ្ញុំ​!​”។
បង​ប្រុស​និង​បង​ស្រី​ខ្ញុំ​ក៏​ស្ទុះ​មក​រក​ម្ដាយ​ខ្ញុំ​។​ កាល​នោះ​ខ្ញុំ​ទើប​តែ​អាយុ​បាន​៨​ឆ្នាំ​ទេ​។​ ខ្ញុំ​ឃើញ​ខ្លួ​ន​គាត់​ញ័រ​ បែក​ញើស​ជោក​អាវ​។​ បបូរ​មាត់​ឡើង​ស្វាយ​ បញ្ជាក់​ឲ្យ​ឃើញ​ថា​អម្បាញ់​មិញ​នេះ​ គាត់​មាន​ការ​ភ័យ​សម្បើម​​នឹង​រឿង​អ្វី​ម៉្យាង​។
“ម៉េ​ច​បាន​ជា​អ្នក​​(ម្ដាយ​) ស្រែក​ខ្លាំង​ម្លេះ​? (បង​ស្រី​ខ្ញុំ​សួរ​ទៅ​ម្ដាយ​ខ្ញុំ​)​”​។
” អញ​ឃើញ​ទៀ​​ឯង​គាត់​មក​រក​អញ​ (ម្ដាយ​ខ្ញុំ​ឆ្លើយ​) គាត់​ដាស់​ឲ្យ​អញ​​ក្រោក​ ដល់​អញ​មិន​ក្រោក​​គាត់​ក៏​ទះ​ខ្នង​អញ​មួយ​ដៃ​យ៉ាង​ស្រាល​ តែ​ដៃ​របស់​គាត់​​ត្រជាក់​​ជាង​ទឹក​កក​ ឬ ក៏​ថ្ម​សំរិទ្ធ​ទៅ​ទៀត​។​”
នៅ​ពេល​ដែល​រឿង​ហេតុ​នេះ​កើត​ឡើង​ ពុក​ខ្ញុំ​គាត់​តែ​អនិច្ចកម្ម​ទៅ​បាន​បី​ថ្ងៃ​គត់​។​ ហើយ​នៅ​យប់​នោះ​គឺ ជា​យប់​ទី​មួយ​ហើយ​ដែល​គេ​យក​គាត់​ទៅ​ទុកឯព្រៃ​។
បើ​តាម​ម្ដាយ​ខ្ញុំ​មាន​ប្រសាសន៍​ប្រាប់​កូន​ចៅ​ ថា​ពុក​ខ្ញុំ​ដែល​គាត់​អនិច្ចកម្ម​ទៅ​នោះ​ ភ្នែក​គាត់​បិទ​មិន​ជិត​ទេ​ គាត់​នៅ​មាន​អារម្មណ៍​គេត​មក​រក​ប្រពន្ធ​កូន​ខ្លាំង​ណាស់​ ព្រោះ​កាលៈទេសៈ​នៃ​ការ​ស្លាប់​របស់​គាត់​ដូច​ជា​ឆាប់​ពេក​ រក​តែ​ផ្ដាំ​ផ្ញើ​កូន​ប្រពន្ធ​បង​ប្អូន​ថា​ដូច​ម្ដេច​ក៏​មិន​បាន​ផង​។
ម្ដាយ​ខ្ញុំ​​មាន​ការ​សោក​ស្ដាយ​​ពុក​ខ្ញុំ​ជា​ខ្លាំង​ ព្រោះ​គាត់​មិន​បាន​មើល​ពុក​ខ្ញុំ​សោះ​ មុន​ពេល​ដែល​គាត់​ធ្វើ​មរណកាល​ទៅ​។
កាល​នោះ​ជា​រដូល​ទឹក​ឡើង​ អ្នក​ស្រុក​​កោះ​សំរោង​ឲ្យ​តែ​ទឹក​ឡើង​ក៏​នាំ​គ្នា​ទៅ​កាប់​ឧស​នៅ​តាម​ទន្លេ​មេគង្គ​។​ ចំណែក​ពុក​ខ្ញុំ​និង​មា​ខ្ញុំ​ម្នាក់​ឈ្មោះ​ វ៉ាន់​ បាន​ទៅ​កាប់​ឱស​ជាមួយ​គ្នា​ដល់​ខែត្រ​ក្រចេះ​ឯ​ណោះ​។​ មួយ​ខែ​ក្រោយ​មក​ គេ​ឃើញ​ពុក​ខ្ញុំ​និង​មា​ខ្ញុំ​ នាំ​ឧស​ជា​ច្រើន​ក្បូន​មក​ផ្ទះ​។​ លុះ​មក​ដល់​ផ្ទះ​ភ្លាម​ ពុក​ខ្ញុំ​ចាប់​ឈឺ​គ្រុន​ក្ដៅ​តែ​ម្ដង​។​ មុន​ដំបូង​​ម្ដាយ​ខ្ញុំ​គាត់​ស្មាន​ថា​ពុក​ខ្ញុំ​ឈឺ​ក្ដៅ​​ធម្មតា​ គាត់​ក៏​ពុំ​សូវ​ជា​យក​ចិត្ត​ទុក​​ដាក់​នឹង​មើល​ឪពុក​ខ្ញុំ​ទាល់​តែ​សោះ​។​ លុះ​ដល់​ថ្ងៃ​ទី​ពីរ​​ស្រាប់​តែ​គាត់​ក្ដៅ​សន្លប់​បាត់​មាត់​ហើយ​ក៏​ធ្វើ​មរណកាល​ទៅ​…​ ទុក​ឲ្យ​ម្ដាយ​ខ្ញុំ​សោកសង្រេង​ចិញ្ចឹម​​កូន​តូច​ៗ​ជា​ច្រើន​នាក់​តែ​ម្នាក់​ឯង​។​ អ្នក​ជិត​ខាង​​បាន​និយាយ​ថា​ “​ឪពុក​ខ្ញុំ​ស្លាប់​នេះ​ គឺ​មក​ពី​អ្នក​តា​ធ្វើ​”​ ។​ ពេល​នោះ​ខ្ញុំ​ក៏​ជឿ​គេ​ថា​អ្នកតា​ធ្វើ​ឪពុក​ខ្ញុំ​មែន​បាន​ជា​គាត់​ស្លាប់​។​ ដល់​ខ្ញុំ​ធំ​ដឹង​ក្ដី​​បាន​ទៅ​រៀន​សូត្រ​នឹង​គេ​ ទើប​ខ្ញុំ​យល់​ថា​​ ឪពុក​ខ្ញុំ​គ្មាន​អ្នក​តា​ អ្នក​យាយ​ឯណា​ធ្វើ​គាត់​ឲ្យ​ស្លាប់​។​ កាល​ដែល​គាត់​ស្លាប់​គឺ​ដោយសារ​មក​តែ​ឈឺ​នឹង​ជំងឺ​គ្រុណចាញ់​តែ​ប៉ុណ្ណោះ​​ ព្រោះ​ការ​ធ្វើ​ដំណើរ​តាម​ទន្លេ​មេគង្គ​ទៅ​ខែត្រ​ក្រចេះ​នៅ​ពេល​ទឹក​ឡើង​ខ្លាំង​ដូច្នេះ​ ឪពុក​ខ្ញុំ​គាត់​ពិសា​ទឹក​ឆៅ​។​ ការ​ទទួល​ទាន​ទឹក​ឆៅ​នេះ​ហើយ​ ដែល​ជា​ហេតុ​បបណ្ដាល​ឲ្យ​គាត់​ទៅ​ជា​គ្រុន​ចាញ់​ ដែល​គ្មាន​អ្នក​ណា​គិត​ស្មាន​ហើយ​នាំ​គ្នា​យល់​ថា​ “​អ្នក​តា​ធ្វើ​”​ ទៅ​វិញ​ ព្រោះ​រឿង​ “​អ្នក​តា​ធ្វើ​” នេះ​អ្នក​ស្រុក​កាល​ជំនាន់​នោះ​​ (​ឆ្នាំ​1954)​​ ​ដែល​មិន​ស្គាល់​ពេទ្យ​ហ្ម​ ដូច​ម្ដេច​ផង​តែង​តែ​នាំ​គ្នា​ជឿ​យ៉ាង​នេះ​។
មរណភាព​នៃ​ឪពុក​ខ្ញុំ​​​ឃើញ​ថា​វា​រហ័ស​​ពេក​ ដូច្នេះ​ហើយ​បាន​ជា​អ្នក​ជិត​ខាង​ គេ​​នាំ​គ្នា​និយាយ​ប្រាប់​ម្ដាយ​ខ្ញុំ​និង​បង​ៗ​ ខ្ញុំ​ថា​ “​ឪពុក​ខ្ញុំ​គាត់​ត្រូវ​តែ​មក​រក​កូន​ប្រពន្ធ​អញ្ចឹង​ហើយ​ ព្រោះ​កាលៈ​ទេសៈ​នៃ​ការ​​គាត់​ស្លាប់​​នោះ​វា​ឆាប់​​​ពេក​ណាស់​ រក​តែ​គាត់​ផ្ដាំ​ផ្ញើ​កូន​ប្រពន្ធ​មិន​ទាន់​។​ ដើម្បី​កុំ​ឲ្យ​គាត់​មក​ទៀត​ នៅ​យប់​ក្រោយ​ៗ​ទាល់​តែ​​រក​អាចារ្យ​ណា​ពូកែ​មែន​ទែន​​មក​ពទ័្ធ​សីមា​​​នៅ​លើ​ផ្នូរ​គាត់​នឹង​នៅ​ផ្ទះ​។
ពេល​យប់​បាន​មក​ដល់​ទៀត​ហើយ​ គឺ​ជា​យប់​ទី​ពីរ​ដែល​គេ​យក​ឪពុក​ខ្ញុំ​ទៅ​ទុក​នៅ​ឯ​ព្រៃ​។​ ម្ដាយ​ខ្ញុំ​ដោយ​គាត់​​ភ័យ​​ហើយ​ខ្លាច​ផង​នោះ​ គាត់​ក៏​បាន​ហៅ​កូន​ប្រុស ​​​ស្រី​​មក​កំដរ​គាត់​នៅ​ក្នុង​មុង​ជា​មួយ​គ្នា​។
បង​ស្រី​ខ្ញុំ​ម្នាក់​ជា​អ្នក​មិន​ចេះ​ខ្លាច​ខ្មោច​​ បិសាច​ទេ​។​ ​​​លឺ​ថា​​ឪពុក​ខ្ញុំ​មក​រក​ដូច្នេះ​ គាត់​សប្បាយ​ចិត្ត​ខុស​គេ​ទៅ​វិញ​ ព្រោះ​គាត់​ចង់​ឃើញ​ឪពុក​ខ្ញុំ​។​ នៅ​ពេល​ព្រលប់​​ គាត់​ក៏​អុជ​ចង្កៀង​ប្រេង​កាត​​មួយ​​ទុក​ជា​ស្រេច​ ដើម្បី​នឹង​បំភ្លឺ​មើល​ខ្មោច​​ឪពុក​ខ្ញុំ​។
ចំណែក​ម្ដាយ​ខ្ញុំ​វិញ​​គាត់​ញ័រ​អស់​ហើយ​ខ្លួន​ប្រាណ​ ព្រោះ​គាត់​ភ័យ​។​ ការ​ដែល​គាត់​ភ័យ​ខ្លាច​​នេះ​ បណ្ដាល​ឲ្យ​គាត់​ទៅ​ជា​ខ្យល់​ចាប់​។​ បង​ប្រុស​​ បង​ស្រី​ខ្ញុំ​ពីរ​នាក់​​ ព្រម​ទាំង​ខ្ញុំ​ផង​ ជួយ​កោស​រឹត​គាត់​ តែ​​​ខ្ញុំ​មិន​សូវ​ជា​ដឹង​អី​នឹង​គេ​ទេ​ ព្រោះ​ខ្ញុំ​នៅ​តូច​​។​ ខ្ញុំ​​ឥត​ខ្លាច​ ខ្ញុំ​គ្រាន់​តែ​លឺ​ថា​ ឪពុក​ខ្ញុំ​មក​រក​ម្ដាយ​ខ្ញុំ​នៅ​ពេល​យប់​។​ ម្ដាយ​ខ្ញុំ​គាត់​ឥត​សម្រាន្ត​ទេ​នៅ​យប់​នោះ​។​ ចំណែក​បង​ស្រី​ខ្ញុំ​វិញ​គាត់​ក៏​ឥត​សម្រាន្ត​លក់​ដែរ​ ព្រោះ​គាត់​អង្គុយ​​យាម​ចាំ​មើល​ផ្លូវ​ខ្មោច​ឪពុក​ខ្ញុំ​។​ ​អង្គុយ​ដល់​ពេល​យប់​ជ្រៅ​​​ គាត់​ក៏​មិន​ទាន់​សម្រាន្ត​​ទៀត​។​ ពេល​នោះ​យើង​ចូល​មក​ដល់​ខែរងា​។​ ​នៅ​តាម​ទន្លេ​មេគង្គ​ ខ្យល់​រងា​បក់​បោក​ខ្លាំង​ណាស់​។
ខាង​ក្រៅ​ផ្ទះ​​ គេ​គ្មាន​​​លឺ​សូរ​អ្វី​ក្រៅ​ពី​ស្លឹក​ចេក​បក​បោក​លើ​គ្នា​ឡើយ​។​ ខ្យល់​ពាក់​កណ្ដាល​អាធ្រាត​​បក់​មក​លឺ​សូរ​វឺ​ៗ​គួរ​ឲ្យ​ខ្លាច​​​​…​។​ ឆ្កែ​លូ​លឺ​សូរ​ល្វើយ​ៗ​ព្រឺ​អស់​ឆ្អឹង​ខ្នង​។
ដោយ​ទ្រាំ​នឹង​ការ​ងងុយ​ដេក​មិន​បាន​ បង​ខ្ញុំ​និង​ម្ដាយ​ខ្ញុំ​ ក៏​លក់​មួយ​ភាំង​ទៅ​។​ ​នៅ​ពេល​លក់​នោះ​​ ស្រាប់​តែ​លឺ​សម្លេង​​​ស្រែក​ពី​ក្រៅ​ ​”​​អ្នក​វា​បើក​ទ្វារ​​ អ្នក​វា​បើក​ទ្វារ​ ដល់​ពេល​ទៅ​​កាប់​ឧស​​ហើយ​ អា​វ៉ាន់​វា​នៅ​ចាំ​ក្រោម​ផ្ទះ​…​លឿន​ឡើង​ៗ​”​ ។​ រូច​មក​គេ​លឺ​សូរ​សម្លេង​ច្រវ៉ាក់​​វូៗ​ គឺ​ច្រវាក់​សម្រាប់​យក​ទៅ​ចង​ទូក​ឬ​ចង​ឧស​។
បង​ស្រី​ខ្ញុំគាត់​ឥត​ខ្លាច​ក៏​ស្ទុះ​ទៅ​បើក​ទ្វារ​​ភ្លាម​ ហើយ​ស្រែក​ថា​៖​ “​ទៀ​! ទៀ​!​”​។​ តែ​គ្មាន​លឺ​សូរ​​អ្វី​ឡើយ​ ក្រៅ​ពី​សម្លេង​មនុស្ស​ចុះ​ជណ្ដើរ​ស្រឹប​ៗ​។​ បង​​ស្រី​ខ្ញុំ​ក៏​​ចុះ​ទៅ​តាម​ភ្លាម​។​ គាត់​លឺ​សូរ​សម្លេង​មនុស្ស​​និយាយ​​គ្នា​តិច​ៗ​ ដើរ​ទៅ​ក្រោយ​ផ្ទះ​បាត់​។
បង​ស្រី​ខ្ញុំ​ក៏​កាន់​ចង្កៀង​ឡើង​​មក​លើ​ផ្ទះ​វិញ​។​ ម្ដាយ​ខ្ញុំ​ឡើង​ភ័យ​ញ័រ​ជា​ខ្លាំង​។​ ​បង​ស្រី​ខ្ញុំ​ក៏​កាន់​ចង្កៀង​ឡើង​មក​លើ​ផ្ទះ​វិញ​។​ ម្ដាយ​ខ្ញុំ​​ឡើង​ភ័យ​ញ័រ​ជា​ខ្លាំង​។ រួច​មក​បង​ស្រី​ខ្ញុំ​ក៏​កោស​ខ្យល់​ឲ្យ​គាត់​ម្ដង​ទៀត​។​ ស្អែក​ឡើង​ម្ដាយ​ខ្ញុំ​ក៏​ឲ្យ​បង​ខ្ញុំ​ទៅ​និមន្ត​លោក​និង​ អញ្ជើញ​អាចារ្យ​មក​ពទ័្ធ​សីមា​នៅ​ផ្នូរ​ឪពុក​ខ្ញុំ​ និង​ផ្ទះ​ខ្ញុំ​។
ដល់​យប់​ទី​បី​ បង​ៗ​ខ្ញុំ​​ចាំ​មើល​ហេតុ​​ភេទ​នេះ​​​ទៀត​ដោយ​ប្រយត្ន័​​និង​ស្ងៀម​ស្ងាត់​ជាទី​បំផុត​ តែ​គេ​គ្មាន​​​​​ឃើញ​រឿង​អ្វី​កើត​ឡើង​ឡើយ​។​ ឪពុក​ខ្ញុំ​គាត់​លែង​មក​ទៀត​ហើយ​​​ រឺ​មួយ​ក៏​គាត់​មក​ដែរ​​ តែ​ចូល​ផ្ទះ​មិន​ចុះ​ ដោយ​សារ​លោក​​​​អាចារ្យ​ពទ័្ធ​សីមា​ផ្ទះ​មាំ​ពេក​?​ មួយ​ថ្ងៃ​​ ពីរ​ថ្ងៃ​​ក្រោយ​មក​ ម្ដាយ​ខ្ញុំ​ចាប់​ឈឺ​រហូត​ ឈឺ​កាន់​ខែ​ កាន់​ឆ្នាំ​។
ចាប់​តាំង​ពី​ពេល​នោះ​មក​ដែរ​ ខ្ញុំ​ក៏​ក្នុង​ចិត្ត​ថា​ ខ្មោច​ពិត​ជា​មាន​មែន​ មិន​អត់​ទេ​ ព្រោះ​​ខ្ញុំ​បាន​ឃើញ​ច្បាស់​នឹង​ភ្នែក​។​ លុះ​ដល់​ខ្ញុំ​មក​រៀន​សាលា​ រៀន​អក្សរ​​​បារាំង​ ទោះ​ជា​គ្រូ​បារាំង​ឬ​ ក៏​មិត្ត​​​ភក្តិ​ឯណា​ ពន្យល់​ថា​អត់​មាន​ខ្មោច​ទេ​ ខ្ញុំ​ក៏​ឥត​ជឿ​ដែរ​។​ តើ​ឲ្យ​ខ្ញុំ​ជឿ​ដូច​ម្ដេច​ បើ​ខ្ញុំ​ធ្លាប់​​ដឹ​ង​និង​ធ្លាប់​លឺ​ផ្ទាល់​ត្រចៀក​ទៅ​ហើយ​នោះ​?​ ៚

កុំ​ភ្លេច​រង​ចាំ​អាន​ជំពូក​បន្ត​ទៀត​ណា​! ប្រចាំ​​អាទិត្យ​! ម៉ា​អាទិត្យ​ ម៉ា​ជំពូក​!
បើ​អត់​ឃើញ​បាន​ន័យ​ថា​ អត់​!!!

អាយ​ឡើហ្វ​ខ្មែរ​! លោគោ​ថ្មី​បស់​ញ៉ុម​!

ហេឡូ​! រជ្ជនី​ម៉ោ​វិញ​ហើយ​ណា​!

នេះ​គឺ​ជា​រូប​ថ្មី​ដែល​ខ្ញុំ​ឌី​សាញ​ម៉ោ​សម្រាប់​ Khmer!

ម៉េច​ដែរ​ស្អាត​ទេ​?