អ្នក​លេង​ជើង​ថ្មី​ ប៉ះ​ មេ​ក្រុម​ស្រី ណាលី​​(​វគ្គ​ប្រាំ​)

វគ្គ​ប្រាំ​៖​ អ្នក​មើល​ថែ

ព្រឹក​ដ៏​សែន​ស្រស់​ស្រាយ​បាន​ចូល​មក​ជំនួស​ថ្ងៃ​ដែល​ស៊យ​ៗ​ៗៗៗៗ​!​ ខ្ញុំ​បើក​ភ្នែក​ឡើង​​​​​ ​ហើយ​សម្លឹង​មើល​ក្នុង​បន្ទប់​, ពេល​នេះ​ម៉ោង​ប្រាំ​បួន​ហើយ​! ខ្ញុំ​ដឹង​ច្បាស់​ថា​បង​ណា​ នឹង​ចាត់​ការ​សុំ​ច្បាប់​ឲ្យ​ខ្ញុំ​មិន​ខាន​​! សម្លេង​ស្រាលៗ​លាន់​​ចេញ​មក​ពី​រាន​ហាល​បន្ទប់​ខ្ញុំ​,​ សម្លេង​ដូច​ជា​ស្រដៀង​ៗ​…
ខ្ញុំ​ប្រញាប់​ចុះ​ពី​លើ​គ្រែ​​ហើយ​ដើរ​ទៅ​កាន់​រាន​ហាល​ដែល​ទ្វារ​ត្រូវ​បាន​ចំហរ​…
-​​ នាង​មិន​ស្រួល​ខ្លួន​ទេ​!…មិន​បាច់​មក​ទេ​ ព្រោះ​នៅ​​ខាង​ណេះ​ខ្ញុំ​ចាត់​ការ​រួច​រាល់​ហើយ​​!​…ពួក​ឯង​នៅ​រៀន​ចុះ​!​…​អើ​! ប៉ុណ្ណឹង​ចុះ​ណា៎​!
នេះ​, នេះ​ជា​ទូរស័ព្ទ​របស់​ខ្ញុំ​តើ​នៀក​! នាយ​នេះ​ជា​ស្អី​ហ៊ាន​ប៉ះ​ពាល់​របស់​របរ​ខ្ញុំ​ផង​ហ្អេ៎​?
– ឲ្យ​ម៉ោ​នេះ​!
ខ្ញុំ​ប្រញាប់​ទៅ​កញ្ឆក់​ទូរស័ព្ទ​ពី​ដៃ​របស់​នាយ​មុខ​ងាប់​!
– អេ៎! ភ្ញាក់​ហើយ​ហ្អេ៎​?
នាយ​មុខ​ងាប់​​ងាក​មក​ញញឹម​ដាក់​ខ្ញុំ
– ហើយ​ឯង​ណា៎​!​ ចូល​មក​ក្នុង​បន្ទប់​យើង​បាន​យ៉ាង​ម៉េច​ហ្អា៎​?
– អ៎! កាល​ពី​ព្រឹក​មិញ​នេះ​ បង​ណា​គាត់​​ខល​មក​ថា​ឲ្យ​មក​ជួយ​មើល​ខ្លួន​ឯង​ហ្នឹង​ណា៎​! ព្រោះ​ដេវីត​ត្រូវ​ទៅ​រៀន​ ហើយ​បង​ណា​ក៏​ត្រូវ​ទៅ​មើល​ការងារ​ឯ​សណ្ឋាគារ​ទើប​​ឲ្យ​ខ្ញុំ​មក​ជួយ​មើល​ខ្លួន​ឯង​​!
អា​ម្នាក់​នេះ​ជា​នរណា​? ចាំ​សួរ​បង​ណា​ល្អ​ជាង​! ពេល​នេះ​ធ្វើ​យ៉ាង​ណា​គឺ​បណ្ដេញ​ម្នាក់​នេះ​ចេញ​ពី​បន្ទប់​សិន​!
– មិន​ចាំ​បាច់​ទេ​! យើង​អាច​មើល​ថែ​ខ្លួន​ឯង​បាន​!
ខ្ញុំ​សម្លុត​!
– មិន​បាន​ទេ​! បង​ណា​ផ្ដាំ​ដាច់​ខាត​ថា​ត្រូវ​មើល​ខ្លួន​ឯង​ឲ្យ​ល្អ​! ម៉្យាង​ទោះ​ជា​បង​ណា​មិន​ផ្ដាំ​ក៏​ខ្ញុំ​ត្រូវ​មើល​ខ្លួន​ឯង​ដែរ​!
និយាយ​មើល​តា​វា​ជា​ម្ចាស់​យើង​អញ្ចឹង​វ៉ើយ​!
– ចុះ​រឿង​ដែល​ឯង​ទទួល​ទូរស័ព្ទ​យើង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​ទូរស័ព្ទ​នោះ​ជា​ស្អី​?
– ឃើញ​ខ្លួន​ឯង​​កំពុង​គេង​មិន​ទាន់​ភ្ញាក់​ក៏​ទទួល​ជំនួស​ទៅ​ព្រោះ​ខ្លាច​សង្សារ​ខ្លួន​ឯង​ពិបាក​ចិត្ត​ពេល​ដែល​ខ្លួន​ឯង​អត់​ទទួល​ទូរស័ព្ទ​!
ស្អី​គេ​?​ យើង​មាន​សង្សារ​ពី​អង្កាល់​វ៉ី​?
– ឯង​ថា​អ្នក​ណា​ជា​សង្សារ​យើង​?​ តាំង​ពី​កើត​រហូត​ដល់​អាយុ​ប៉ុណ្ណេះ​យើង​មិន​ដែល​ពាក់​ព័ន្ធ​ជា​មួយ​នរណា​បាន​ម្នាក់​ទេ​វ៉ើយ​!
– ហ្អាស​?
– ហ្អាស​ស្អី​?
– ស្មាន​ថា​រ៉ានុត​នឹង​ឯង​ជា​សង់…
– បិទ​មាត់​ឆ្កែ​របស់​ឯង​ទៅ​! បើ​គេ​មិន​ប្រាប់​! កុំ​ប្រញាប់​ម៉ៃ​ពេក​!
ខ្ញុំ​និយាយ​ហើយ​ក៏​ដើរ​ចេញ​​ពី​មុខ​អា​មុខ​ងាប់​!
– អញ្ចឹង​ខ្ញុំ​ក៏​នៅ​មាន​សង្ឃឹម​! មែន​ទេ​?
អា​មុខ​ងាប់​ខ្សឹប​ក្បែរ​ត្រចៀក​ខ្ញុំ​! បែប​នេះ​ត្រូវ​តែ​ប្រដៅ​បន្តិច​ទើប​បាន
ផាច់​!
ហាស​ហា​! ត្រូវ​ម៉ា​ដៃ​ហើយ​!
– នេះ​រាប់​ថា​ជា​មេរៀន​ទី​មួយ​របស់​ឯង​​!
ខ្ញុំ​ប្រញាប់​ដើរ​ចូល​បន្ទប់​ទឹក​មុន​ពេល​ដែល​នាយ​ណាក់​ច្រវាក់​វ័ន​ក​នោះ​ហា​មាត់​ទាន់​!
– គ្រាន់​តែ​ខ្សឹប​ត្រូវ​ម៉ា​កំភ្លៀង​ទៅ​ហើយ​! ចំ​ជា​ឆ្នាស់​​មែន​!
អា​មុខ​ងាប់​បាន​ត្រឹម​តែ​យក​ដៃ​អង្អែល​ថ្ពាល់​ញញឹម​​ ហើយ​ក៏​ចេញ​ពី​បន្ទប់​ទៅ​!

ពេល​នេះ​ខ្ញុំ​ស្លៀកពាក់​រួច​រាល់​ហើយ​ក៏​ចេញ​ពី​បន្ទប់​ទឹក​ នឹក​ថា​នឹង​ទៅ​រក​ស្អី​ញ៉ាំ​នៅ​ខាង​ក្រោម​ តែ​ក្លិន​បបរ​ឈ្ងុយ​ពេញ​បន្ទប់​ ខ្ញុំ​ក៏​ប្រញាប់​ដើរ​ទៅ​រក​ប្រភព​ក្លិន​ជា​ប្រញាប់​ព្រោះ​ពោះ​​វា​ស្រែក​រក​របប​តាំង​ពី​ភ្ញាក់​មក​​ហើយ​!​ នៅ​​រាន​ហាល​! ក្លិន​ចេញ​មក​ពី​រាន​ហាល​! នៅ​លើ​តុ​មាន​បបរ​​មួយ​ចាន​ធំ​! ​​នាយ​ណាក់​ប្រញាប់​ទាញ​ដៃ​ខ្ញុំ​មក​អង្គុយ​តុ​​!
– ស្អី​គេ​?
ខ្ញុំ​សម្លុត
– ញ៉ាំ​បបរ​ទៅ​! ឃ្លាន​មិន​អញ្ចឹង​ហ្អេ៎?
លែង​គួរ​សម​ហើយ​ណា៎​!
ហាស​ហា​! ទី​បំផុត​បបរ​ម៉ា​ចាន​ធំ​ត្រូវ​​​ខ្ញុំ​វ៉ៃ​ផ្ដាច់​! ខ្ញុំ​ញញឹម​ចេញ​មក​ដោយ​សប្បាយ​ចិត្ត​!
– អេ៎​!​ ឯង​ឈ្មោះ​អី​?
ខ្ញុំ​និយាយ​ក្រោយ​ពេល​ដាក់​កែវ​ទឹក​ចុះ​ ហើយ​​ងាក​មក​រក​នាយ​មុខ​ងាប់​!
– នៅ​មិន​ទាន់​ស្គាល់​ឈ្មោះ​ខ្ញុំ​ទេ​ហ្អេ៎​?
– យើង​សួរ​ឯង​មុន​! ដូច្នេះ​ឯង​ត្រូវ​ឆ្លើយ​នឹង​យើង​សិន​ថា​ឯង​ឈ្មោះ​អី​? ជា​នរណា​?
– បាន​! ខ្ញុំ​បាទ​ឈ្មោះ​រតនៈ​! ហើយ​ប៉ា​របស់ឯង​​ជា​មិត្ត​ជិតស្និទ​នឹង​ប៉ា​ខ្ញុំ​!
ខ្ញុំ​ងក់​ក្បាល​!
– ហើយ​មិន​រៀន​មិន​សូត្រ​ទេ​ហ្អេ៎​​ បាន​ជា​ទំនេរ​មក​អង្គុយ​លេង​នៅ​ផ្ទះ​គេ​ដោយ​គ្មាន​ក្រែង​ចិត្ត​ម្ចាស់​ផ្ទះ​សោះ​!
– ខ្ញុំ​ត្រូវ​មើល​ថែ​ខ្លួន​ឯង​រហូត​ដល់​ពេល​ដែល​ខ្លួន​ឯង​ជា​ស្រួល​បួល​!
– គ្មាន​អ្នក​ណា​ប្រើ​ទេ​! យើង​ធំ​ហើយ​មិន​ចាំ​បាច់​ឲ្យ​នរណា​​ម៉ោ​មើល​ថែ​ក៏​បាន​ដែរ​! យើង​ចេះ​មើល​ថែ​ខ្លួន​ឯង​ហើយ​!
– ខ្លួន​ជា​ស្រី​ រៀន​និយាយ​​ឲ្យ​ពិរោះ​បន្តិច​​បាន​ហ្អេ៎​?
-​ មុន​ហ្នឹង​និយាយ​បែប​ហ្នឹង​​​ រៀន​សួរ​ខ្លួន​ឯង​ថា​​ ជា​នរណា​សិន​!
ខ្ញុំ​ប្រញាប់​ងើប​ចេញ​ពី​តុ​​ ហើយ​ដើរ​ទៅ​កាន់​បង្កាន់​ដៃ​រាន​ហាល
– ​តែ​យ៉ាង​ណា​​ខ្ញុំ​ជា​អ្នក​មើល​ថែ​ណាលី​ដែរ​!
អ្នក​មើល​ថែ​! អ្នក​មើល​ថែ​ស្អី​?
– អ្នក​ណា​ហៅ​? ជួយ​មិន​បាន​ទេ​! បើ​ចង់​ដើរ​តាម​ក៏​តាម​ចិត្ត​!
– ណាលី​និយាយ​ខ្លួន​ឯង​ទេ​ណា៎​!
អាមុខ​ងាប់​និយាយ​ទាំង​ញញឹម​​​យ៉ាង​សប្បាយ​ចិត្ត​!​​ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដូច​គ្នា​! ព្រោះ​បន្តិច​ទៀត​នឹង​មាន​រឿង​សប្បាយ​ៗ​ឲ្យ​លេង​ច្រើន​!​ បរិយាកាស​ស្ងាត់​ស្ងៀម​ព្រោះ​នាយ​មុខ​ងាប់​​បាន​ត្រឹម​តែ​អង្គុយ​មើល​​មុខ​ខ្ញុំ​! ហើយ​ខ្ញុំ​ក៏​កំពុង​តែ​គិត​ៗៗៗៗ​ រក​​ល្បិច​ពិសពុល​បន្ត​ទៀត​! ( ^ _ ^ )
– អផ្សុក​ដល់​ហើយ​!​ អេ៎​! មិញ​ឯង​ប្រាប់​ថា​ឯង​ឈ្មោះ​អី​?
– មេម៉ូរី​តូច​ដល់​ហើយ​! រតនៈ​​! រតនៈ​ ចាំ​ផង​ទៅ​!
នាយ​មុខ​ងាប់​​និយាយ​ទាំង​ញឹម​ៗ​​! ស្ដាប់​រួច​ខ្ញុំ​ប្រញាប់​​​ដើរ​ចេញ​ពី​រាន​ហាល​ ហើយ​ចេញ​ពី​បន្ទប់
– ទៅ​ណា​ហ្នឹង​ណាលី​?
– រឿង​អី​ដែល​យើង​ត្រូវ​រាយការណ៍​ប្រាប់​ឯង​​?
ខ្ញុំ​​​និយាយ​ផង​ដើរ​ផង​ដោយ​មិន​ចាប់​អារម្មណ៍​ពី​អ្នក​ដែល​ដើរ​មក​តាម​ក្រោយ​!
– ក្បាល​នៅ​មិន​ទាន់​ជា​ផង​​! ចេញ​ក្រៅ​ត្រូវ​ខ្យល់​ប្រយ័ត្ន​ទៅ​ជា​គ្រុន​ណា៎​!
អ្នក​និយាយ​បាន​តា​និយាយ​,​ អ្នក​ដើរ​នៅ​តែ​ដើរ​!
– អ្នក​ណា​ប្រាប់​ថា​ចង់​ទៅ​ក្រៅ​!
ខ្ញុំ​និយាយ​ព្រម​ទាំង​ដើរ​ចូល​បន្ទប់​របស់​ដេវីត​​​ ហើយ​រើ​យក​ឌីស​ហ្គេម​ប្រណាំង​ឡាន
– ចេះ​លេង​អត់​?
ខ្ញុំ​និយាយ​ទាំង​មិន​មើល​មុខ​នាយ​ណាក់
– រឿង​ចឹង​ៗ​ ទាល់​តា​សាក​សិន​!
គេ​និយាយ​ព្រម​ទាំង​ទម្លាក់​ខ្លួន​មក​អង្គុយ​ពែន​ភ្នែន​ក្បែរ​ខ្ញុំ​! ហើយ​ទាញ​ដៃ​ហ្គេម​យក​ទៅ​ត្រៀម
– យើង​លេង​បែប​នេះ​ហ្អេ៎​? លេង​ធម្មតា​ៗ​ វា​មិន​សប្បាយ​ទេ​!
ខ្ញុំ​សួរ
– ចុះ​ខ្លួន​ឯង​ចង់​លេង​យ៉ាង​ម៉េច​?
ណាក់​ងាក​មក​សួរ​! (ខ្លួន​ឯង​?​ យើង​ស្និទ្ធ​ជា​មួយ​វា​ដល់​ថ្នាក់​ហ្នឹង​ណ៎​?​)
– អញ្ចេះ​ចុះ​ណា៎​! បើ​សិន​យើង​ឈ្នះ​,​ ឯង​ត្រូវ​ប៉ាវ​​​​​យើង​ញ៉ាំ​ និង​​ទិញ​អីវ៉ាន់​​ល្ងាច​នេះ​​!
ខ្ញុំ​និយាយ​មក​ទាំង​​​​ប្រាកដ​ក្នុង​ចិត្ត​ថា​ឈ្នះ
– ចុះ​បើ​សិន​ខ្ញុំ​ឈ្នះ​?
– ចេះ​ម៉ោ​សួរ​យើង​ទៅ​កើត​! ឯង​ចង់​យ៉ាង​ម៉េច​ក៏​​និយាយ​ម៉ោ​!!!
– ពេល​នេះ​មិន​ទាន់​ដឹង​ទេ​! ជំពាក់​សិន​បាន​ទេ​!
– អូឃេ​! ចាំ​នឹក​ឃើញ​ក៏​បាន​!
Set one…
Ready
Go!
ហាស៎​! ហា​! មិន​នឹក​ស្មាន​ថា​តា​នេះ​លេង​អន់​ជាង​ដេវីត​ប្អូន​ខ្ញុំ​ទៅ​ទៀត​! សង្ស័យ​មិន​ដែល​លេង​ទេ​មើល​ទៅ​! ( ^ _ ^ )
The Winner is Nalee!
– យ៉េស​!
ខ្ញុំ​ងាក​មក​ញញឹម​ដាក់​នាយ​មុខ​ងាប់​!
– មិន​នឹក​ស្មាន​ថា​ឯង​លេង​អន់​ជាង​ក្មេង​ទៅ​ទៀត​! ដឹង​ទេ​! ដេវីត​លេង​ល្អ​ជាង​ឯង​ឆ្ងាយ​ណាស់​!!!
– អញ្ចឹង​សង្ស័យ​ត្រូវ​មក​ទី​នេះ​ញឹក​ញាប់​ហើយ​មើល​ទៅ​!
ខ្ញុំ​ប្រញាប់​ងាក​មក​រក​នាយ​មុខ​ងាប់​ភ្លាម
– ម៉ោ​ធ្វើ​ស្អី​? ផ្ទះ​ខ្លួន​ឯង​គ្មាន​នៅ​ទេ​ហ្អេ៎​? បាន​ជា​ចូល​ចិត្ត​មក​ផ្ទះ​គេ​ម៉្លេះ​?
– ម៉ោ​រៀន​លេង​ប្រណាំង​ឡាន​ហ្នឹង​ណា៎​! ( * . * )
មិន​នឹក​ស្មាន​ថា​នៅ​លើ​លោក​នេះ​​​មាន​មនុស្ស​ប្រុស​មុខ​ក្រាស់​ដល់​ថ្នាក់​នេះ​ដែរ​ណ៎​!
– បាន​ហើយ​! ល្ងាច​នេះ​ ត្រៀម​ខ្លួន​ប៉ាវ​អាហារ​ពេល​ល្ងាច​យើង​ឲ្យ​ហើយ​ទៅ​! ( ^ . ^ )
ធានា​ថា​លើក​នេះ​ឯង​ងាប់​មិន​ខាន​ទេ​! ត្រៀម​ខ្លួន​ចុះ​នរក​​ឲ្យ​ហើយ​ទៅ​!

Advertisements

Trip…

ហេឡូ​! ​មាន​ពេល​ទំនេរ​មក​អាប់​ឌែត​​ប្លក​ម្តដ​ម្កាល​!​ ទើប​តែ​​ប្រលង​ចប់​ សប្បាយ​ចិត្ត​!​​ ចង់​មក​អើត​​ ហើយ​អួត​រូប​ហ្នឹង​គេ​​​….

ssids16

នេះ​ជា​ឈ្មោះ​ Group Design របស់​ខ្ញុំ​!

kps001

Smile Please…. 😀

kps002

kps0031

kps0041

s6306006

s6306118

ទាំង​នេះ​ជា​រូប​ភាព​ដ៏​តិច​តួច​ដែល​មាន​បំណង​យក​មក​អួត​!

😉