New look, With New Uniform!

Mic de?  Cute de te?

😀

Advertisements

ម្សិល​មិញ​!​

កាល​ពី​ម្សិល​មិញ​​មាន​នរណា​គេ​បាន​ទៅ​ស្តាត​ខ្លះ​? សម្រាប់​ខ្ញុំ​បាន​ទៅ​ជា​ហ្វូង​តា​ម៉ង​! សប្បាយ​អស់​ទាស់​! ខាន​ឃើញ​មនុស្ស​ច្រើន​ចឹង​យូរ​ហើយ​! 😀

មនុស្ស​ច្រើន​ដល់​ក​!

ការ​ពិត​ទៅ​ហ្នឹង​មាន​​គម្រោង​ទៅ​តា​គ្នា​ឯង​ទេ​! តែ​ទៅ​ដល់​ជួប​ក្រុម​សាលា​ និង​គ្រូ​ៗ​ ក៏​ចូល​អង្គុយ​ដែរ​ទៅ​​                               (​ក្នុង​ឋានៈ​សិស្ស​ប៊ែលធី​ដូច​គ្នា​!)​ 😀

ពេល​ច្រៀង​ ហេតុ​អី​ចាំ​បាច់​មើល​ក្រដាស​?

បន្ទាប់​ពី​ហ្នុ៎ង​ម៉ោ​! ញ៉ុម​ក៏​ត្រលប់​មក​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​!

អាវ​ថ្មី​!

បង​ប្អូន​! ​ពេល​នេះ​រូបភាព​បាន​ចេញ​មក​ដល់​ហើយ​! ​មិន​ដឹង​ថា​​ បើ​សិន​ជា​បោះ​លក់​ទៅ​មាន​គេ​ទិញ​ពាក់​ឬ​អត់​ទេ​! ហើយ​មិន​ដឹង​យក​ទៅ​លក់​នៅ​ណា​? បើ​តាំង​ក្នុង​ហាង​ម៉ាក់​ មិន​បាច់​និយាយ​ទេ​,​ មាន​តែ​គេ​​រក​អាវ​ ស៊ីភីភី​ គ្មាន​នរណា​រក​អាវ

“I ♥ KHMER“ ទេ​!​  អាច​នឹង​មាន​ពីរ​ពណ៌​ ស​&ខ្មៅ​! អាម៉េច​ដែរ​?​​ បើ​មាន​ទី​ផ្សារ​ អាច​នឹង​ពិភាក្សារ​ជា​មួយ​ថ្នាក់​លើ​បោះ​លក់​!

គួរ​ឲ្យ​ស្រលាញ់​​ដល់​ហើយ​!​

ពេល​ប្រលង​ឆមាស​​ខ្ញុំ​បាន​ទៅ​ប្រលង​ជា​មួយ​សិស្ស​សាលា​រដ្ឋ​ដែរ​! ពេល​ទៅ​កន្លែង​ញ៉ាំ​អី​នោះ​ ងើយ​ៗ​ ស្រាប់​តែ​ឃើញ​រូប​​ស្ដេច​យើង​ដាក់​តាំង​! ខ្ញុំ​​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​! ដែល​សំខាន់​មិន​មែន​មាន​តែ​កន្លែង​ហ្នឹង​មួយ​ទេ​ដែល​មាន​! សូម្បី​​កន្លែង​លក់​នំ​ផ្សេង​ៗ​ក៏​មាន​ដែរ​! អ្នក​លក់​នេះ​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​មែន​! 😉

😀

កំប្លែង​មែន​!​

កាល​ពី​ប៉ុន្មាន​ង៉ៃ​មុន​ទៅ​ញ៉ាំ​អី​នៅ​ដូរ៉េម៉ុន​ (Doraemon) នៅ​ម្ដុំ​សាលា​រៀន​គួរ​ ជ័យ​ថាវី​! កន្លែង​នោះ​តែង​តែ​មាន​សិស្ស​សរសេរ​ចង់​រាប់​អាន​មិត្ត​ដាក់​ក្រោម​កញ្ចក់​តុ​! បន្ទាប់​ពី​ហៅ​អី​រួច​ហើយ​ខ្ញុំ​ក៏​ត្រូវ​រង់​ចាំ​ហើយ​ក៏​ឈ្ងោក​​អាន​ស្អី​ដែល​គេ​សរសេរ​! ឈ្ងោក​ៗ ស្រាប់​តែ​ឃើញ​ក្រដាស​ពីរ​សន្លឹក​ដែល​គេ​សរសេរ​ឆ្លើយ​ឆ្លង​គ្នា​! អាន​ហើយ​សើច​ឡើង​ចុក​ពោះ​! 😀

ខ្ញុំ​បាទ​ឈ្មោះ​ Ka ស្វែង​រក​មិត្ត​ស្រី​ស្អាត​ៗ​ លេខ​ទូរស័ព្ទ​ 011 57 88 72 ​រៀន​នៅ​វត្ត​កោះ​ ជាសិស្ស​ក្រៅ​សាលា​។

បើ​ជា​សិស្ស​ក្រៅ​សាលា​ គ្មាន​នរណា​រាប់​អាន​ជា​មួយ​ឯង​ទេ​!

ចេះ​តា​មាន​ម៉ង​! កំប្លែង​ដល់​ហើយ​! 😀