ខ្មោច​ព្រាយ​អសុរកាយ​៚​

ឃើញ​ផ្ទះ​បង​​អាចម៍​ផ្កាយ​​មាន​សប្ដាហ៍​ខ្មោច​លង​! ចឹង​ផ្ទះ​ខ្ញុំ​​សុំ​យក​រឿង​គេ​មក​ដាក់​​ ដើម្បី​ឲ្យ​មាន​សម្លេង​អ៊ូអរ​បន្តិច​! ចង់​ស្ដាប់​ឆ្កែ​លូ​! យ៉ាង​ណា​ៗ ដើរ​កាត់​ហើយ​ សូម​មេត្តា​កុំ​ងាកក្រោយ​! ខ្ញុំ​មិន​ធានា​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទេ​! រឿង​នេះ​ដក​ស្រង់​ចេញ​មក​ពី​សៀវ​ភៅ​ខ្មោច​ព្រាយ​អសុរកាយ​ របស់​លោក​ ជ្ជិត​ ខ៉្យៃ​ ខ្មែរ​អាន​ ជុត​ ខៃ

ខ្មោច​ព្រាយ​អសុរកាយ​៚

ជំពូក​មួយ

យប់​ពាក់​កណ្ដាល​អធ្រាត​ទៅ​ហើយ​…​ខ្ញុំ​ភ្ញាក់​នឹង​សម្លេង​ម្ដាយ​​ខ្ញុំ​ដែល​គាត់​ស្រែក​ឡើង​យ៉ាង​​ខ្លាំង​ថា​ “បើ​ទៀ​វា​ឯង​ស្លាប់​ទៅ​ហើយ​ សូម​កុំ​មក​ធ្វើ​បាប​ខ្ញុំ​!​”។
បង​ប្រុស​និង​បង​ស្រី​ខ្ញុំ​ក៏​ស្ទុះ​មក​រក​ម្ដាយ​ខ្ញុំ​។​ កាល​នោះ​ខ្ញុំ​ទើប​តែ​អាយុ​បាន​៨​ឆ្នាំ​ទេ​។​ ខ្ញុំ​ឃើញ​ខ្លួ​ន​គាត់​ញ័រ​ បែក​ញើស​ជោក​អាវ​។​ បបូរ​មាត់​ឡើង​ស្វាយ​ បញ្ជាក់​ឲ្យ​ឃើញ​ថា​អម្បាញ់​មិញ​នេះ​ គាត់​មាន​ការ​ភ័យ​សម្បើម​​នឹង​រឿង​អ្វី​ម៉្យាង​។
“ម៉េ​ច​បាន​ជា​អ្នក​​(ម្ដាយ​) ស្រែក​ខ្លាំង​ម្លេះ​? (បង​ស្រី​ខ្ញុំ​សួរ​ទៅ​ម្ដាយ​ខ្ញុំ​)​”​។
” អញ​ឃើញ​ទៀ​​ឯង​គាត់​មក​រក​អញ​ (ម្ដាយ​ខ្ញុំ​ឆ្លើយ​) គាត់​ដាស់​ឲ្យ​អញ​​ក្រោក​ ដល់​អញ​មិន​ក្រោក​​គាត់​ក៏​ទះ​ខ្នង​អញ​មួយ​ដៃ​យ៉ាង​ស្រាល​ តែ​ដៃ​របស់​គាត់​​ត្រជាក់​​ជាង​ទឹក​កក​ ឬ ក៏​ថ្ម​សំរិទ្ធ​ទៅ​ទៀត​។​”
នៅ​ពេល​ដែល​រឿង​ហេតុ​នេះ​កើត​ឡើង​ ពុក​ខ្ញុំ​គាត់​តែ​អនិច្ចកម្ម​ទៅ​បាន​បី​ថ្ងៃ​គត់​។​ ហើយ​នៅ​យប់​នោះ​គឺ ជា​យប់​ទី​មួយ​ហើយ​ដែល​គេ​យក​គាត់​ទៅ​ទុកឯព្រៃ​។
បើ​តាម​ម្ដាយ​ខ្ញុំ​មាន​ប្រសាសន៍​ប្រាប់​កូន​ចៅ​ ថា​ពុក​ខ្ញុំ​ដែល​គាត់​អនិច្ចកម្ម​ទៅ​នោះ​ ភ្នែក​គាត់​បិទ​មិន​ជិត​ទេ​ គាត់​នៅ​មាន​អារម្មណ៍​គេត​មក​រក​ប្រពន្ធ​កូន​ខ្លាំង​ណាស់​ ព្រោះ​កាលៈទេសៈ​នៃ​ការ​ស្លាប់​របស់​គាត់​ដូច​ជា​ឆាប់​ពេក​ រក​តែ​ផ្ដាំ​ផ្ញើ​កូន​ប្រពន្ធ​បង​ប្អូន​ថា​ដូច​ម្ដេច​ក៏​មិន​បាន​ផង​។
ម្ដាយ​ខ្ញុំ​​មាន​ការ​សោក​ស្ដាយ​​ពុក​ខ្ញុំ​ជា​ខ្លាំង​ ព្រោះ​គាត់​មិន​បាន​មើល​ពុក​ខ្ញុំ​សោះ​ មុន​ពេល​ដែល​គាត់​ធ្វើ​មរណកាល​ទៅ​។
កាល​នោះ​ជា​រដូល​ទឹក​ឡើង​ អ្នក​ស្រុក​​កោះ​សំរោង​ឲ្យ​តែ​ទឹក​ឡើង​ក៏​នាំ​គ្នា​ទៅ​កាប់​ឧស​នៅ​តាម​ទន្លេ​មេគង្គ​។​ ចំណែក​ពុក​ខ្ញុំ​និង​មា​ខ្ញុំ​ម្នាក់​ឈ្មោះ​ វ៉ាន់​ បាន​ទៅ​កាប់​ឱស​ជាមួយ​គ្នា​ដល់​ខែត្រ​ក្រចេះ​ឯ​ណោះ​។​ មួយ​ខែ​ក្រោយ​មក​ គេ​ឃើញ​ពុក​ខ្ញុំ​និង​មា​ខ្ញុំ​ នាំ​ឧស​ជា​ច្រើន​ក្បូន​មក​ផ្ទះ​។​ លុះ​មក​ដល់​ផ្ទះ​ភ្លាម​ ពុក​ខ្ញុំ​ចាប់​ឈឺ​គ្រុន​ក្ដៅ​តែ​ម្ដង​។​ មុន​ដំបូង​​ម្ដាយ​ខ្ញុំ​គាត់​ស្មាន​ថា​ពុក​ខ្ញុំ​ឈឺ​ក្ដៅ​​ធម្មតា​ គាត់​ក៏​ពុំ​សូវ​ជា​យក​ចិត្ត​ទុក​​ដាក់​នឹង​មើល​ឪពុក​ខ្ញុំ​ទាល់​តែ​សោះ​។​ លុះ​ដល់​ថ្ងៃ​ទី​ពីរ​​ស្រាប់​តែ​គាត់​ក្ដៅ​សន្លប់​បាត់​មាត់​ហើយ​ក៏​ធ្វើ​មរណកាល​ទៅ​…​ ទុក​ឲ្យ​ម្ដាយ​ខ្ញុំ​សោកសង្រេង​ចិញ្ចឹម​​កូន​តូច​ៗ​ជា​ច្រើន​នាក់​តែ​ម្នាក់​ឯង​។​ អ្នក​ជិត​ខាង​​បាន​និយាយ​ថា​ “​ឪពុក​ខ្ញុំ​ស្លាប់​នេះ​ គឺ​មក​ពី​អ្នក​តា​ធ្វើ​”​ ។​ ពេល​នោះ​ខ្ញុំ​ក៏​ជឿ​គេ​ថា​អ្នកតា​ធ្វើ​ឪពុក​ខ្ញុំ​មែន​បាន​ជា​គាត់​ស្លាប់​។​ ដល់​ខ្ញុំ​ធំ​ដឹង​ក្ដី​​បាន​ទៅ​រៀន​សូត្រ​នឹង​គេ​ ទើប​ខ្ញុំ​យល់​ថា​​ ឪពុក​ខ្ញុំ​គ្មាន​អ្នក​តា​ អ្នក​យាយ​ឯណា​ធ្វើ​គាត់​ឲ្យ​ស្លាប់​។​ កាល​ដែល​គាត់​ស្លាប់​គឺ​ដោយសារ​មក​តែ​ឈឺ​នឹង​ជំងឺ​គ្រុណចាញ់​តែ​ប៉ុណ្ណោះ​​ ព្រោះ​ការ​ធ្វើ​ដំណើរ​តាម​ទន្លេ​មេគង្គ​ទៅ​ខែត្រ​ក្រចេះ​នៅ​ពេល​ទឹក​ឡើង​ខ្លាំង​ដូច្នេះ​ ឪពុក​ខ្ញុំ​គាត់​ពិសា​ទឹក​ឆៅ​។​ ការ​ទទួល​ទាន​ទឹក​ឆៅ​នេះ​ហើយ​ ដែល​ជា​ហេតុ​បបណ្ដាល​ឲ្យ​គាត់​ទៅ​ជា​គ្រុន​ចាញ់​ ដែល​គ្មាន​អ្នក​ណា​គិត​ស្មាន​ហើយ​នាំ​គ្នា​យល់​ថា​ “​អ្នក​តា​ធ្វើ​”​ ទៅ​វិញ​ ព្រោះ​រឿង​ “​អ្នក​តា​ធ្វើ​” នេះ​អ្នក​ស្រុក​កាល​ជំនាន់​នោះ​​ (​ឆ្នាំ​1954)​​ ​ដែល​មិន​ស្គាល់​ពេទ្យ​ហ្ម​ ដូច​ម្ដេច​ផង​តែង​តែ​នាំ​គ្នា​ជឿ​យ៉ាង​នេះ​។
មរណភាព​នៃ​ឪពុក​ខ្ញុំ​​​ឃើញ​ថា​វា​រហ័ស​​ពេក​ ដូច្នេះ​ហើយ​បាន​ជា​អ្នក​ជិត​ខាង​ គេ​​នាំ​គ្នា​និយាយ​ប្រាប់​ម្ដាយ​ខ្ញុំ​និង​បង​ៗ​ ខ្ញុំ​ថា​ “​ឪពុក​ខ្ញុំ​គាត់​ត្រូវ​តែ​មក​រក​កូន​ប្រពន្ធ​អញ្ចឹង​ហើយ​ ព្រោះ​កាលៈ​ទេសៈ​នៃ​ការ​​គាត់​ស្លាប់​​នោះ​វា​ឆាប់​​​ពេក​ណាស់​ រក​តែ​គាត់​ផ្ដាំ​ផ្ញើ​កូន​ប្រពន្ធ​មិន​ទាន់​។​ ដើម្បី​កុំ​ឲ្យ​គាត់​មក​ទៀត​ នៅ​យប់​ក្រោយ​ៗ​ទាល់​តែ​​រក​អាចារ្យ​ណា​ពូកែ​មែន​ទែន​​មក​ពទ័្ធ​សីមា​​​នៅ​លើ​ផ្នូរ​គាត់​នឹង​នៅ​ផ្ទះ​។
ពេល​យប់​បាន​មក​ដល់​ទៀត​ហើយ​ គឺ​ជា​យប់​ទី​ពីរ​ដែល​គេ​យក​ឪពុក​ខ្ញុំ​ទៅ​ទុក​នៅ​ឯ​ព្រៃ​។​ ម្ដាយ​ខ្ញុំ​ដោយ​គាត់​​ភ័យ​​ហើយ​ខ្លាច​ផង​នោះ​ គាត់​ក៏​បាន​ហៅ​កូន​ប្រុស ​​​ស្រី​​មក​កំដរ​គាត់​នៅ​ក្នុង​មុង​ជា​មួយ​គ្នា​។
បង​ស្រី​ខ្ញុំ​ម្នាក់​ជា​អ្នក​មិន​ចេះ​ខ្លាច​ខ្មោច​​ បិសាច​ទេ​។​ ​​​លឺ​ថា​​ឪពុក​ខ្ញុំ​មក​រក​ដូច្នេះ​ គាត់​សប្បាយ​ចិត្ត​ខុស​គេ​ទៅ​វិញ​ ព្រោះ​គាត់​ចង់​ឃើញ​ឪពុក​ខ្ញុំ​។​ នៅ​ពេល​ព្រលប់​​ គាត់​ក៏​អុជ​ចង្កៀង​ប្រេង​កាត​​មួយ​​ទុក​ជា​ស្រេច​ ដើម្បី​នឹង​បំភ្លឺ​មើល​ខ្មោច​​ឪពុក​ខ្ញុំ​។
ចំណែក​ម្ដាយ​ខ្ញុំ​វិញ​​គាត់​ញ័រ​អស់​ហើយ​ខ្លួន​ប្រាណ​ ព្រោះ​គាត់​ភ័យ​។​ ការ​ដែល​គាត់​ភ័យ​ខ្លាច​​នេះ​ បណ្ដាល​ឲ្យ​គាត់​ទៅ​ជា​ខ្យល់​ចាប់​។​ បង​ប្រុស​​ បង​ស្រី​ខ្ញុំ​ពីរ​នាក់​​ ព្រម​ទាំង​ខ្ញុំ​ផង​ ជួយ​កោស​រឹត​គាត់​ តែ​​​ខ្ញុំ​មិន​សូវ​ជា​ដឹង​អី​នឹង​គេ​ទេ​ ព្រោះ​ខ្ញុំ​នៅ​តូច​​។​ ខ្ញុំ​​ឥត​ខ្លាច​ ខ្ញុំ​គ្រាន់​តែ​លឺ​ថា​ ឪពុក​ខ្ញុំ​មក​រក​ម្ដាយ​ខ្ញុំ​នៅ​ពេល​យប់​។​ ម្ដាយ​ខ្ញុំ​គាត់​ឥត​សម្រាន្ត​ទេ​នៅ​យប់​នោះ​។​ ចំណែក​បង​ស្រី​ខ្ញុំ​វិញ​គាត់​ក៏​ឥត​សម្រាន្ត​លក់​ដែរ​ ព្រោះ​គាត់​អង្គុយ​​យាម​ចាំ​មើល​ផ្លូវ​ខ្មោច​ឪពុក​ខ្ញុំ​។​ ​អង្គុយ​ដល់​ពេល​យប់​ជ្រៅ​​​ គាត់​ក៏​មិន​ទាន់​សម្រាន្ត​​ទៀត​។​ ពេល​នោះ​យើង​ចូល​មក​ដល់​ខែរងា​។​ ​នៅ​តាម​ទន្លេ​មេគង្គ​ ខ្យល់​រងា​បក់​បោក​ខ្លាំង​ណាស់​។
ខាង​ក្រៅ​ផ្ទះ​​ គេ​គ្មាន​​​លឺ​សូរ​អ្វី​ក្រៅ​ពី​ស្លឹក​ចេក​បក​បោក​លើ​គ្នា​ឡើយ​។​ ខ្យល់​ពាក់​កណ្ដាល​អាធ្រាត​​បក់​មក​លឺ​សូរ​វឺ​ៗ​គួរ​ឲ្យ​ខ្លាច​​​​…​។​ ឆ្កែ​លូ​លឺ​សូរ​ល្វើយ​ៗ​ព្រឺ​អស់​ឆ្អឹង​ខ្នង​។
ដោយ​ទ្រាំ​នឹង​ការ​ងងុយ​ដេក​មិន​បាន​ បង​ខ្ញុំ​និង​ម្ដាយ​ខ្ញុំ​ ក៏​លក់​មួយ​ភាំង​ទៅ​។​ ​នៅ​ពេល​លក់​នោះ​​ ស្រាប់​តែ​លឺ​សម្លេង​​​ស្រែក​ពី​ក្រៅ​ ​”​​អ្នក​វា​បើក​ទ្វារ​​ អ្នក​វា​បើក​ទ្វារ​ ដល់​ពេល​ទៅ​​កាប់​ឧស​​ហើយ​ អា​វ៉ាន់​វា​នៅ​ចាំ​ក្រោម​ផ្ទះ​…​លឿន​ឡើង​ៗ​”​ ។​ រូច​មក​គេ​លឺ​សូរ​សម្លេង​ច្រវ៉ាក់​​វូៗ​ គឺ​ច្រវាក់​សម្រាប់​យក​ទៅ​ចង​ទូក​ឬ​ចង​ឧស​។
បង​ស្រី​ខ្ញុំគាត់​ឥត​ខ្លាច​ក៏​ស្ទុះ​ទៅ​បើក​ទ្វារ​​ភ្លាម​ ហើយ​ស្រែក​ថា​៖​ “​ទៀ​! ទៀ​!​”​។​ តែ​គ្មាន​លឺ​សូរ​​អ្វី​ឡើយ​ ក្រៅ​ពី​សម្លេង​មនុស្ស​ចុះ​ជណ្ដើរ​ស្រឹប​ៗ​។​ បង​​ស្រី​ខ្ញុំ​ក៏​​ចុះ​ទៅ​តាម​ភ្លាម​។​ គាត់​លឺ​សូរ​សម្លេង​មនុស្ស​​និយាយ​​គ្នា​តិច​ៗ​ ដើរ​ទៅ​ក្រោយ​ផ្ទះ​បាត់​។
បង​ស្រី​ខ្ញុំ​ក៏​កាន់​ចង្កៀង​ឡើង​​មក​លើ​ផ្ទះ​វិញ​។​ ម្ដាយ​ខ្ញុំ​ឡើង​ភ័យ​ញ័រ​ជា​ខ្លាំង​។​ ​បង​ស្រី​ខ្ញុំ​ក៏​កាន់​ចង្កៀង​ឡើង​មក​លើ​ផ្ទះ​វិញ​។​ ម្ដាយ​ខ្ញុំ​​ឡើង​ភ័យ​ញ័រ​ជា​ខ្លាំង​។ រួច​មក​បង​ស្រី​ខ្ញុំ​ក៏​កោស​ខ្យល់​ឲ្យ​គាត់​ម្ដង​ទៀត​។​ ស្អែក​ឡើង​ម្ដាយ​ខ្ញុំ​ក៏​ឲ្យ​បង​ខ្ញុំ​ទៅ​និមន្ត​លោក​និង​ អញ្ជើញ​អាចារ្យ​មក​ពទ័្ធ​សីមា​នៅ​ផ្នូរ​ឪពុក​ខ្ញុំ​ និង​ផ្ទះ​ខ្ញុំ​។
ដល់​យប់​ទី​បី​ បង​ៗ​ខ្ញុំ​​ចាំ​មើល​ហេតុ​​ភេទ​នេះ​​​ទៀត​ដោយ​ប្រយត្ន័​​និង​ស្ងៀម​ស្ងាត់​ជាទី​បំផុត​ តែ​គេ​គ្មាន​​​​​ឃើញ​រឿង​អ្វី​កើត​ឡើង​ឡើយ​។​ ឪពុក​ខ្ញុំ​គាត់​លែង​មក​ទៀត​ហើយ​​​ រឺ​មួយ​ក៏​គាត់​មក​ដែរ​​ តែ​ចូល​ផ្ទះ​មិន​ចុះ​ ដោយ​សារ​លោក​​​​អាចារ្យ​ពទ័្ធ​សីមា​ផ្ទះ​មាំ​ពេក​?​ មួយ​ថ្ងៃ​​ ពីរ​ថ្ងៃ​​ក្រោយ​មក​ ម្ដាយ​ខ្ញុំ​ចាប់​ឈឺ​រហូត​ ឈឺ​កាន់​ខែ​ កាន់​ឆ្នាំ​។
ចាប់​តាំង​ពី​ពេល​នោះ​មក​ដែរ​ ខ្ញុំ​ក៏​ក្នុង​ចិត្ត​ថា​ ខ្មោច​ពិត​ជា​មាន​មែន​ មិន​អត់​ទេ​ ព្រោះ​​ខ្ញុំ​បាន​ឃើញ​ច្បាស់​នឹង​ភ្នែក​។​ លុះ​ដល់​ខ្ញុំ​មក​រៀន​សាលា​ រៀន​អក្សរ​​​បារាំង​ ទោះ​ជា​គ្រូ​បារាំង​ឬ​ ក៏​មិត្ត​​​ភក្តិ​ឯណា​ ពន្យល់​ថា​អត់​មាន​ខ្មោច​ទេ​ ខ្ញុំ​ក៏​ឥត​ជឿ​ដែរ​។​ តើ​ឲ្យ​ខ្ញុំ​ជឿ​ដូច​ម្ដេច​ បើ​ខ្ញុំ​ធ្លាប់​​ដឹ​ង​និង​ធ្លាប់​លឺ​ផ្ទាល់​ត្រចៀក​ទៅ​ហើយ​នោះ​?​ ៚

កុំ​ភ្លេច​រង​ចាំ​អាន​ជំពូក​បន្ត​ទៀត​ណា​! ប្រចាំ​​អាទិត្យ​! ម៉ា​អាទិត្យ​ ម៉ា​ជំពូក​!
បើ​អត់​ឃើញ​បាន​ន័យ​ថា​ អត់​!!!

Advertisements

15 Comments (+add yours?)

  1. chharda
    May 25, 2008 @ 08:38:38

    roueng nis la or merl men , orkun for sharing na

    Reply

  2. Kon Sva Touch
    May 25, 2008 @ 10:48:31

    ល្អ​មើល​សម្រាប់​អ្នក​អត់​ខ្លាច​! តែ​សម្រាប់​អ្នក​ខ្លាច​វិញ​ អត់​ដឹង​ម៉េច​ទេ​!!!​ មិន​អី​ទេ​បង​ ចាំ​ដាក់​ឲ្យ​បាន​ច្រើន​!​

    Reply

  3. ស្រីភា
    May 25, 2008 @ 13:51:03

    លឺ បង​​​ឆ៉រដា​និយាយ​​ថា​ល្អ​ហើយ​ដូច​ជា​មិន​វា​អ្វី គួរ​អោយ​ខ្លាច​ទេ​មើល​ទៅ​នោះ។
    បើ​បង​ឆ៉រដា​មិន​ខ្លាច​ផង​ហ្នឹង​ម៉េច​អ្នក​ដទៃ​គេ​ខ្លាច​ទៅ បង?
    បង!ប្អូនអត់ទេ​ខ្លោច​ព្រោះ ប្អូនបានជួបម្តងហើយ។
    ស្លៀករ៉ូបសរ។
    ស្អាតៗមែនទែន។
    និយាយចឹង!បងចង់ឃើញដូចប្អូនដែរ​រឺទេបង?

    Reply

  4. រជ្ជនី​
    May 27, 2008 @ 03:59:06

    ចង់​គួរសម​ដែរ​! តែ​បើ​គេ​មិន​ឲ្យ​ឃើញ ហើយ​នោះ​! កុំ​ចង់​ឃើញ​អី​វា​ល្អ​ជាង​!

    Reply

  5. ស្រីភា
    May 27, 2008 @ 15:50:31

    បងខ្លាច​រឺបង?
    មានន័យថាបងមិនដែលបានឃើញទេមើលទៅនោះ?
    បានឃើញហើយគឺអត់មានអីគួរអោយខ្លាច​ណាស់​ណាទេបង!

    Reply

  6. រជ្ជនី​
    May 30, 2008 @ 14:50:23

    នៅ​មិន​ទាន់​បាន​ឃើញ​​ទេ​! ហើយ​ក៏​មិន​ដែល​ខ្លាច​សូម្បី​បន្តិច​!!!!​

    Reply

  7. ស្រីភា
    May 31, 2008 @ 02:10:03

    ប្រយ័ត្នយប់ហ្នឹងណាបងគឺភ្នែកធំៗភ្នែកលាចេញមកក្រៅ​ហើយសក់វែងអូសដី
    ក្រចកដៃខ្មៅហើយវែង​។​ហូរឈាមតាមមាត់តាមភ្នែក​
    ឈាមពេញខ្លួនណាបង។
    ប្រយ័ត្នហោះចូលតាមបង្ងួតណាបង។
    នៅម្នាក់ឯងប្រយ័ត្នគាត់មកនៅពីក្រោយណាបង។
    ហា​ហា​ហា

    Reply

  8. រជ្ជនី​
    Jun 03, 2008 @ 11:55:17

    បន្ទប់​បង​បិទ​បង្អួច​ជិត​រាល់​ង៉ៃ​ មិន​ដែល​បើក​ទេ​អូន​អើយ​!
    យ៉ាង​ណា​ៗ​ ក៏​នៅ​តែ​អត់​ខ្លាច​ដែរ​!

    Reply

  9. អាចម៍ផ្កាយ
    Jun 03, 2008 @ 16:44:18

    ល្អណាស់!​ ចឹង​យើង​ត្រូធ្វើឲ្យ​ពិភព​ប្លក់​នេះ​រំជើប​រំជួល​ដោយ​សារវិញ្ញាណ​ខ្មោច​ម្តង..ហាស់!!!ហា!!!ហា!!!
    បង​ធ្លាប់​អាន​ហើយ​រឿង​នេះ! អ្នក​និពន្ធ​គឺ​ជា​អ្នក​ភូមិ​តែ​មួយ​ជា​មួយ​ឪពុក​បង ហើយ​ព្រឹត្តិការណ៍​ក្នុង​រឿង​នោះ​ គាត់​បាន​ស្រង់​ចេញ​ពី​រឿង​ពិត​ខ្លះ​ៗ​ដែរ…
    មុន​នឹង​បង​បា​ន​អានរឿង​នេះ​ ពុក​បង​ធ្លាប់​ដំនាល​ប្រាប់​ដែរ​ គឺ​ដូច​គ្នា​នឹង​ការ​សរសេរ​របស់​គាត់​ណាស់។
    ភាគ​ច្រើន​ស្នាដៃ​របស់​លោក​ជុត​ ខៃ គាត់​ស្រង់​ចេញ​ពី​រឿង​ពិត​ ដូច​ជា​រឿង​«ក្មេង​វត្តនិង​ក្មេង​សា​លា​បារាំង​»​ ជា​ដើម​ ដែល​មាន​អ្នក​ខ្លះ​ថា​មិន​ជឿ​ តែ​សុំ​ប្រាប់​ចុះ​ វាជា​រឿង​ពិត​មែន(ក្មេត​វត្ត​និង​ក្មេង​សាលា​បារាំង)។

    Reply

  10. រជ្ជនី​
    Jun 04, 2008 @ 14:29:39

    ត្រួវ​ហើយ​បង​!​ យើង​ត្រូវ​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ គេង​មិន​លក់​បក់​មិន​ល្ហើយ​! ភ្នែក​នៅ​កញ្ចឹង​ក​!!!​

    Reply

  11. ស្រីភា
    Jun 04, 2008 @ 17:12:17

    ចឹងហ៎បង!
    អត់ខ្លាចមែនរឺបង?បងនីគង់មានថ្ងៃណាភ្លេចមិនខានទេបងអើយ!
    បងផ្កាយគ្មានអីគួរអោយខ្លាចទេសំរាប់ខ្ញុំនោះ។
    ទោះពិភពប្លក់សុទ្ធសឹងដោយរឿងខ្មោចក៏ខ្ញុំមិនខ្លាចដែរ។
    បើចេះខ្លាចខ្មោចដូចគេនោះចាំតែអាចនៅវាយកុំព្យូទ័រដល់យប់ម៉ោង១ម៉ោងពីរ
    យប់ម្នាក់ឯងបានតើ!
    រឿងក្មេងវត្តនិងក្មេងសាលាបារាំងខ្ញុំដឹងថារឿងនោះមានគោលបំនង
    សំខាន់មួយហើយក៏ជារឿងដែលមានចំនោទបញ្ហាស្មោគស្មាញក្នុងពេលបច្ចុប្បន្ននេះដែរ។
    បងរជ្ជនី​និង​បងផ្កាយពិត​ជាត្រូវរូវគ្នាណាខាងរឿងខ្មោចហើយចូលចិត្តបន្លាចគេណាស់។
    ខ្ញុំអត់គាំទ្រសោះ។រឿងអឺមិនដាក់ទៅត្រូវរូវគ្នាដាក់រឿងខ្មោចទៅវិញទៅ!
    «គប់យោបល់ហើយខ្ញុំ!»

    Reply

  12. រជ្ជនី​
    Jun 05, 2008 @ 05:59:09

    បង​ចឹង​!!! 😀

    Reply

  13. អាចម៍ផ្កាយ
    Jun 05, 2008 @ 13:04:12

    បង​ក៏​ចឹង​ដែរ!!! 😀

    Reply

  14. ស្រីភា
    Jun 05, 2008 @ 13:17:44

    ពួកែដូចគ្នាណាស់ពួកបងៗនេះ។
    អាងតែខ្ញុំអត់សូវមានជំនាញខាងសរសេរអារឿងខ្មោចនោះ។
    មិនដឹងថាចេះរឺមិនចេះទេបើមិនដែលសាកផងហ្នឹង។

    Reply

  15. som096
    May 20, 2013 @ 09:36:46

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: