Posted by: រជ្ជនី on: August 25, 2008
វគ្គពីរ៖ Ma Family ( ^ . ^ )
គ្រាន់តែដើរមិនទាន់ដល់កន្លែងអង្គុយស្រួលបួលផងសិស្សគ្រប់គ្នាមើលមកខ្ញុំហាក់ដូចខ្ញុំនេះជាតួត្លុក!
មិនដឹង! មិនខ្វល់! ទៅកន្លែងអង្គុយល្អជាង! តែទ្រាំមិនបានទេវ៉ីយ! អាខ្សែភ្នែកបែបនេះស្អប់ណាស់!
ខ្ញុំងាកមកស្ញេញដាក់អាម្នាក់ដែលនៅជិត
- សើចស្អី?
អត់បានការ! យ៉ាប់មែនទែន! គ្រាន់តាសម្លុតប៉ុណ្ណឹង មើលចុះមុខឡើងស្លេក ( – . – )
- ថ្លង់ទេហ្អី? យើងសួរថាសើចស្អី?
មើលចុះ! ណ្ហើយ! គួរឲ្យអាណិតបែបនេះ ខ្ជិលធ្វើបាប! ខ្ញុំបែរទៅមើលអាមុខងាប់ដែលកំពុងអង្គុយញញឹមយ៉ាងមានក្ដីសុខ!
- អូយ! ឈឺណា៎យាយឡប់!
សម្លេងស្រែករបស់អាតាមុខងាប់ពេលដែលខ្ញុំដើរមកទាត់ជើងវាស្រស់ៗ! សមមុខហើយ! ហ៊ានហៅយើង យាយឡប់ផង!
- ឯងធ្វើស្អី? ញញឹមធ្វើស្អី?
កំពុងតែសួរចម្លើយអាមុខងាប់ ក្រដាសមួយសន្លឹកបានលេចឡើងនៅចំពោះមុខខ្ញុំ
(ខ្ញុំខុសហើយល្បងណាក់! ខ្ញុំសុំទោសដែលនិយាយសំដីឆ្គាំឆ្គងដាក់បងកាលពីព្រឹកមិញ)
(ស្រែក…)
ខ្ញុំស្រែកមុននឹងចាត់ការអាមុខងាប់! ការពិតដើរតាមយើងព្រោះចង់បិទក្រដាសនេះទេហ្អី! ខ្ញុំងាកមកបំរុងនឹងដាល់ តែ
វាក៏ចាប់ច្របាច់ដៃខ្ញុំយ៉ាងខ្លាំង!
- លែងដៃយើង!
ខ្ញុំស្រែកចេញមកដោយការភ្ញាក់ផ្អើល!
- ចង់ប្រើដៃប្រើជើងផងហ្អេប្អូនស្រី? ខ្លួនជាស្រីណា៎! ធ្វើខ្លួនឲ្យសុភាពបន្តិចទៅ! ( @ O @ )
- ចុះបើយើងធ្វើខ្លួនបែបនេះ វាទើសស្អីឯង! (កាចហើយថាមិនកាចទៀត)
- សំដីបានណាស់ណ៎! ហាត់បន្ថយសម្លេងខ្លះទៅបានទេ?
និយាយបានប៉ុណ្ណេះគ្រូក៏មកដល់។ អាមុខងាប់ងាកមកខ្សិបតិចៗដាក់ខ្ញុំ៖
- ស្អែកជួបគ្នានៅលើដំបូលសាលាពេលចេញពីរៀនណា៎!
- ហេតុអីយើងត្រូវទៅជួបឯង? ( – . - )
- បើមិនជួប មានតាខ្លាច!
គ្មានផ្លូវ! ខ្ញុំគ្មានផ្លូវខ្លាចវាដាច់ខាត! ខ្ញុំមើលមុខវារបៀបឌឺហើយដើរមកកន្លែងវិញ! ត្រូវហើយ សិស្សក្នុងថ្នាក់គ្មាននរណហ៊ានក្អកនោះទេ!
(ព្រោះខ្លាចងាប់អត់ដីកប់ហ្នឹងណា៎!) ខ្ញុំទប់ខ្លាំងណាស់(កំហឹង)ទម្រាំផុតថ្ងៃដ៏សែនធុញ និងស៊យៗៗៗៗៗៗ…
មកដល់ផ្ទះ
- មកវិញហើយ!
បន្ទាប់ពីចតម៉ូតូស្រួលបួលហើយ ខ្ញុំក៏ស្រែកឲ្យដំណឹងអ្នកក្នុងផ្ទះ!
- មកវិញហើយហ្អេស?
យើងឈរនៅត្រង់នេះហើយនៅសួរទៀត! ពេលណាទើបឈប់សួរសំនួរល្ងង់ៗបែបនេះដាក់យើង? ធុញ…
ក្មេងប្រុសអាយុ ១៦ឆ្នាំ ដែលកំពុងអង្គុយមើលទូរទស្សន៍ [ (កីឡាកាស) ចង់ប្រាប់ថាវាជាកម្មវិធីបោកក្មេងទេ!
ឯងធំហើយ ចង់ឲ្យគេបោកដល់ពេលណាហ្អាស៎? ]
- អឺ!
ត្រូវហើយក្មេងម្នាក់នេះឈ្មោះ ដេវិត (ឈ្មោះខុសគេម៉ាផ្ទះ) ជាប្អូនដែលចេញពីពោះម៉ែតែមួយជាមួយខ្ញុំ មុខមាត់ស្អាតបាត
ព្រោះវាជាកូនកាត់អង់គ្លេស (ម៉ាក់ខ្ញុំជាពួកអាគាំងហ្នឹងណា៎) ពេលធំឡើងប្រាកដជាសង្ហារដូចបងវាហើយ (មិនបានអួតទេណា៎)
ឆ្លើយតែប៉ុណ្ណេះខ្ញុំក៏ឡើងទៅបន្ទប់ដែលនៅជាន់ទីពីរ! ក្រៅពីដេវីត ខ្ញុំក៏នៅមានបងប្រុសម្នាក់ទៀតដែរ!
ប៉ានិងបងប្រុសធំរបស់ខ្ញុំមិននៅទេ!ពួកគាត់ទៅម៉ាឡេស៊ី ព្រោះតែការងារ (បើកសណ្ឋាគារនិង ភោជនីយដ្ឋាន)
របស់ប៉ាទើបធ្វើឲ្យយើងមិនសូវបាននៅជុំគ្នា! បងប្រុសខ្ញុំរៀនចប់ផ្នែក គ្រប់គ្រង និងសេដ្ឋកិច្ច
គ្រាន់តែរៀនចប់ភ្លាមប៉ាក៏អូសគាត់ចូលមកជួយការងារតែម្ដង មុខមាត់របស់គាត់សង្ហារណាស់
មានស្រីៗជាច្រើនចង់តោងគាត់ព្រោះសង្ឃឹមថាគាត់ជាកូននាយកសណ្ឋាគារលំដាប់
ផ្កាយប្រាំ បើតោងជាប់គេនឹងដេកស៊ីយកងាប់រស់តែម្ដង! តែសោកស្ដាយផងចុះ
បងប្រុសដ៏សែនសង្ហារនិងឆ្លាតរបស់ខ្ញុំ មិនល្ងង់ដល់ថ្នាក់ឲ្យពួកនាងតោងជាប់ទេ! ( ^ _ ^ )
ផ្លាស់ខោអាវរួចខ្ញុំប្រញាប់យកទូរស័ព្ទដ៏ទំនើបរបស់ខ្ញុំចេញពីកាតាបរូបក្បាលខ្មោចរបស់ខ្ញុំ ហើយខលទៅអាពួក
សម្លាញ់អាប់របស់ខ្ញុំ!
……តឺត…..តឺត…..តឺត…..តឺត…..តឺត…..លេខដែលលោកអ្នកកំពុងហៅពុំមានការឆ្លើយតបទេនៅពេលនេះ សូមព្យាយាមម្ដងទៀតនៅពេលក្រោយ…..តឺត
(សង្ស័យតាភ្លេចទូរស័ព្ទនៅក្រៅម្ឈូសហើយមើលទៅ) នេះមិនមែនតែអានុតម្នាក់ទេ ដែលហ៊ានមិនទទួលទូរស័ព្ទខ្ញុំសូម្បីអា៣ ក្បាលទៀតក៏មិនទទួលដែរ! មិនដឹងថាពួកវាបាត់ក្បាលទៅណាទេ!
- ធុញ!!!!!
ខ្ញុំស្រែកហើយក៏ចុះទៅក្រោមដើម្បីរកញ៉ាំបាយ! ជាធម្មតាទេ ផ្ទះខ្ញុំមានអ្នកនៅ៤នាក់ឯណោះ! មិនដឹងជាប៉ាគាត់ជួលមកច្រើនបែបនេះធ្វើស្អី? តែវាជារឿងរបស់គាត់ ខ្ញុំមិនខ្វល់រឿងក្នុងផ្ទះស្រាប់ទៅហើយ! នៅលើតុមានអាហារគ្របស្រាប់សម្រាប់ខ្ញុំដែលទើបមកពីរៀនហត់ (ឈ្លោះគ្នាហត់មិនថាទេ)
ធម្មតាផ្ទះនេះមិនដែលញ៉ាំបាយជុំគ្នាទេ អ្នកមកមុនត្រូវញ៉ាំមុន ព្រោះម្នាក់ៗមកផ្ទះមិនទៀងម៉ោង បើអាល័យតែចាំ សង្ស័យត្រូវដាច់ពោះងាប់! រាល់ថ្ងៃខ្ញុំត្រូវញ៉ាំបាយតែម្នាក់ឯង ធុញ អផ្សុក ឯការ (អ្នកណាប្រើឲ្យមកផ្ទះយឺត?) ឆ្អែតហើយក៏ដើរចេញពីតុទៅរកមើលដេវីតតែមិនឃើញ!
- អេ៎! ទៅណាណ៎?
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
Posted by: រជ្ជនី on: August 21, 2008
គ្គ១៖ មេក្រុមស្រី (ណាលី)
សួស្ដី! ខ្ញុំឈ្មោះ ណាលី ស្រីដែលសង្ហារនិង ល្បីជាងគេនៅទីនេះ! មានក្មេងប្រុសជាច្រើនដែលច្រណែននឹងភាពសង្ហាររបស់ខ្ញុំ ហាសហា! ជួយមិនបានទេ! មនុស្សកើតមកសង្ហារស្រាប់ទៅហើយ។ ថ្ងៃនេះជាថ្ងៃចូលរៀនលើកដំបូងនៃជីវិតសិស្សឆ្នាំទីពីរដូចខ្ញុំ! (ជានិស្សិតឆ្នាំទីពីរផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច) មនុស្សដូចខ្ញុំក៏មិនសូវជាកាចអីប៉ុន្មានដែរ គ្រាន់តែមិនសូវចូលចិត្តឲ្យគេមើលងាយ (មនុស្សមិនត្រូវមើលងាយមនុស្ស) ហើយក៏ជាមនុស្សដែលមិនចូលចិត្តឲ្យគេដើរខ្សែរលើតាប៉ុណ្ណឹងឯង។
ខ្ញុំរកថ្នាក់ថ្មីបានយ៉ាងងាយ (ព្រោះដើរឡើងសឹកសាលា) ព្រោះរៀនម៉ោពីឆ្នាំមុនក៏ល្មមម៉ាស្គាល់ទឹកដីសាលានឹងណា៎! ពួកម៉ាកភាគច្រើនរបស់ខ្ញុំជាក្មេងប្រុស ហើយខ្ញុំក៏ចូលចរិតបែបប្រុសៗនឹងម៉ោព្រោះនៅផ្ទះខ្ញុំមានតែមនុស្សប្រុស (ម៉ាក់បែកផ្លូវជាមួយប៉ា) ទើបនិស្ស័យទន់ភ្លន់ដែលមនុស្សស្រីមាន វាមិនកាត់មករកខ្ញុំសោះ!
ថ្មើរនេះហើយអាពួកម៉ាកក្បាលខូចរបស់ខ្ញុំនៅមិនទាន់មកទៀត (សង្ស័យមិនទាន់ងើបពីម្ឈូស) ដើរចូលថ្នាក់មិនប្រយត្ន័ក៏ជាន់ជើងមនុស្សប្រុសម្នាក់៖
- សុំទោស! ( - . – )
ខ្ញុំនិយាយទាំងធុញ
- សុំទោសហើយវាបាត់ឈឺដែរទេប្អូន?
គេងើបឡើងហើយធ្វើមុខដូចជាចង់រករឿង តាមមើលទៅមុខមាត់សង្ហារដែរ (សម្រាប់ពួកឆ្កួតនឹងប្រុសម៉ាចំនួន តែចំពោះខ្ញុំ គ្មានផ្លូវចូលចិត្តគេដាច់ខាត)
- ខ្ញុំគ្មានចេតនានោះទេ!
ខ្ញុំតម្លើងសម្លេងបន្តិច (ប្រាប់ហើយថាមនុស្សដូចខ្ញុំមិនចេះខ្លាចគេនោះទេ)
- ឯងហ៊ានតម្លើងសម្លងជាមួយយើងផងហ្អេ? ដឹងទេថាយើងជានរណា?
(ចង់សើចណាស់វ៉ីយ!)
- បងខ្លួនឯងនៅមិនស្គាល់ផង ចុះទម្រាំខ្ញុំជាអ្នកក្រៅ! ( ^ ~ ^ )
(សាកទាយមើលទៅថាពេលនេះ អាម្សៀរមុខងាប់នោះវាធ្វើមុខបែបណា)
- ឯង…. ( = _ = )
គ្រូក៏មកដល់ល្មម… ខ្ញុំញញឹមរួចដើរទៅអង្គុយនៅខាងក្រោយបំផុតនៃថ្នាក់! ម្សៀរនេះនៅមិនទាន់ស្គាល់ទេថាខ្ញុំជានរណា ហ៊ឹស! ចង់លេងជាមួយនរណាមិនលេង លេងជាមួយណាលី ឯងត្រៀមខ្លួនចុះនរកឲ្យហើយទៅ! ហាសហាសហា… ខ្ញុំក៏ញញឹមចេញមកយ៉ាងមានក្ដីសុខ ធ្វើឲ្យអាតាមុខងាប់នោះមើលមកខ្ញុំដោយកំហឹងចងអាឃាត! ( ^ o ^ )
សម្លេងកណ្ដឹងរោទិ៍ឡើង អារម្មណ៏ធុញរបស់ខ្ញុំនៅមិនទាន់បាត់នៅឡើយទេ ព្រោះអាពួកម៉ាកក្បាលខូចខ្ញុំវាមិនមករៀនថ្ងៃដំបូង (សង្ស័យយមរាជកោះហៅដឹង!) ទៅរកទិញទឹកញ៉ាំបន្តិច ហើយខ្ញុំក៏មកអង្គុយយកខ្យល់អាកាសដើម្បីឲ្យស្រួលចិត្តស្រួលអារម្មណ៍ខ្លះ ជើងស្អាតមួយគូឈប់នៅចំពោះមុខខ្ញុំខណៈពេលដែលខ្ញុំឈ្ងោកផឹកទឹក។
- ជួបគ្នាទៀតហើយប្អូន!
(មានចេតនារកយើងសងសឹកច្បាស់ណាស់)
- ចៃដន្យមែនណ៎!
ខ្ញុំនិយាយទាំងញញឹមដាក់អាមុខងាប់ ( ^ . ^ ) តាមមើលទៅសង្ស័យតែជាពួកជើងកាងកំប៉ិកកំប៉ុក (ថែមទាំងក្បាលមួយទៀត)
ប្រចាំសាលាហើយមើលទៅ! (ម៉េចនឹងអាចប្រៀនជាមួយខ្ញុំបានទៅ)
និយាយរួចក៏ដើរចេញ ប៉ុន្តែអាមុខងាប់នោះនៅតែដើរតាមខ្ញុំជាប់! មកដល់មុខស្រះទឹក៖
- ចង់ដើរតាមខ្ញុំដល់ណាហ្អា? (ធុញមុខដល់ហើយ បើគិតតែញញឹមបែបនេះ គួរឲ្យស្អប់!)
- មិនដឹងដែរ!
- ( – _ - )
យេ៎! ទីបំផុតមកដល់ថ្នាក់ហើយ! ធុញបំផុតដែលត្រូវអាមុខងាប់ដើរតាម!
ហ៊ីយ! ពួកម៉ាកស្អី! មេក្រុមស្អី! សុទ្ធតាពាក្យបោកប្រាស់!
ទុកយើងចោលម្នាក់ឯង! ចាំមើលណា៎…
ខ្ញុំបានប្រាប់ហើយមែនទេថាខ្ញុំក៏មិនសូវកាចទេ
បើភ្លេចទៅអានពីខាងលើមកវិញម្ដងទៀតទៅ! ខ្ញុំជាមេក្រុមពីងពាង រឺអ្នកដទៃគេចូលចិត្តហៅថា Spider
អាចនិយាយថាកាងក៏បាន! តែពួកខ្ញុំមិនមែនចូលចិត្តដើររករឿងគេគ្រប់គ្នានោះទេ!
ពួកខ្ញុំគ្រាន់តែមិនចូលចិត្តឈរមើលគេធ្វើបាបអ្នកដែលទន់ខ្សោយជាងខ្លួនប៉ុណ្ណោះ។
ក្រុមរបស់ខ្ញុំមានប្រាំនាក់ ក្នុងនោះមានខ្ញុំ ចិត្រា នុត រិទ្ធ និងរ៉ា (ពីរនាក់នេះជាធ្វីន)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
គិតគិតទៅក៏ពិបាកដែរណា៎ មនុស្សទើបតែសរសេររឿងលើកដំបូង! (ជួយណែរនាំផងណា៎!)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
តាមដានវគ្គក្រោយ! ឆាប់ៗនេះ!
Posted by: រជ្ជនី on: August 20, 2008
Posted by: រជ្ជនី on: July 22, 2008
Posted by: រជ្ជនី on: July 15, 2008
កាលពីម្សិលមិញមាននរណាគេបានទៅស្តាតខ្លះ? សម្រាប់ខ្ញុំបានទៅជាហ្វូងតាម៉ង! សប្បាយអស់ទាស់! ខានឃើញមនុស្សច្រើនចឹងយូរហើយ!
មនុស្សច្រើនដល់ក!
ការពិតទៅហ្នឹងមានគម្រោងទៅតាគ្នាឯងទេ! តែទៅដល់ជួបក្រុមសាលា និងគ្រូៗ ក៏ចូលអង្គុយដែរទៅ (ក្នុងឋានៈសិស្សប៊ែលធីដូចគ្នា!)
ពេលច្រៀង ហេតុអីចាំបាច់មើលក្រដាស?
បន្ទាប់ពីហ្នុ៎ងម៉ោ! ញ៉ុមក៏ត្រលប់មកផ្ទះវិញដោយសុវត្ថិភាព!
Posted by: រជ្ជនី on: July 5, 2008
បងប្អូន! ពេលនេះរូបភាពបានចេញមកដល់ហើយ! មិនដឹងថា បើសិនជាបោះលក់ទៅមានគេទិញពាក់ឬអត់ទេ! ហើយមិនដឹងយកទៅលក់នៅណា? បើតាំងក្នុងហាងម៉ាក់ មិនបាច់និយាយទេ, មានតែគេរកអាវ ស៊ីភីភី គ្មាននរណារកអាវ
“I ♥ KHMER“ ទេ! អាចនឹងមានពីរពណ៌ ស&ខ្មៅ! អាម៉េចដែរ? បើមានទីផ្សារ អាចនឹងពិភាក្សារជាមួយថ្នាក់លើបោះលក់!
Posted by: រជ្ជនី on: July 5, 2008
ពេលប្រលងឆមាសខ្ញុំបានទៅប្រលងជាមួយសិស្សសាលារដ្ឋដែរ! ពេលទៅកន្លែងញ៉ាំអីនោះ ងើយៗ ស្រាប់តែឃើញរូបស្ដេចយើងដាក់តាំង! ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង! ដែលសំខាន់មិនមែនមានតែកន្លែងហ្នឹងមួយទេដែលមាន! សូម្បីកន្លែងលក់នំផ្សេងៗក៏មានដែរ! អ្នកលក់នេះពិតជាគួរឲ្យស្រលាញ់មែន!
Posted by: រជ្ជនី on: July 5, 2008
កាលពីប៉ុន្មានង៉ៃមុនទៅញ៉ាំអីនៅដូរ៉េម៉ុន (Doraemon) នៅម្ដុំសាលារៀនគួរ ជ័យថាវី! កន្លែងនោះតែងតែមានសិស្សសរសេរចង់រាប់អានមិត្តដាក់ក្រោមកញ្ចក់តុ! បន្ទាប់ពីហៅអីរួចហើយខ្ញុំក៏ត្រូវរង់ចាំហើយក៏ឈ្ងោកអានស្អីដែលគេសរសេរ! ឈ្ងោកៗ ស្រាប់តែឃើញក្រដាសពីរសន្លឹកដែលគេសរសេរឆ្លើយឆ្លងគ្នា! អានហើយសើចឡើងចុកពោះ!
ខ្ញុំបាទឈ្មោះ Ka ស្វែងរកមិត្តស្រីស្អាតៗ លេខទូរស័ព្ទ 011 57 88 72 រៀននៅវត្តកោះ ជាសិស្សក្រៅសាលា។
បើជាសិស្សក្រៅសាលា គ្មាននរណារាប់អានជាមួយឯងទេ!
ចេះតាមានម៉ង! កំប្លែងដល់ហើយ!
Posted by: រជ្ជនី on: June 28, 2008
ម៉ោវិញហើយបងៗ! សុខសប្បាយជារ៉េ? មានរូបយកមកចែក៖
ព្រឹកថ្ងៃទីបី នាពេលប្រលង! អត់បើកភ្នែកទេខ្ញុំ!
មានអ្នកខ្លះរុំបង់ម៉ោប្រលងទៀតហ្អា!
លុះល្ងាចនាំគ្នាមកលេងវាំងព្រោះដំរីចង់មកលេងជុំគ្នា!
ណារ៉េន និងញ៉ុម
រូបថតជុំគ្នា!
ល្ងាចឡើងយើងចេញមកញ៉ាំស៊ុបនៅម៉ាស្ទើរស៊ុគីស៊ុប! នេះជាចាននំខេកដែលយកមកអបអរង៉ៃខួបរបស់ដំរី! សើប្រាយពីរតង់! តែតង់ទីមួយសាម៉ីខ្លួនមុខមិនសូវរីកសោះ! (សង្ស័យនំតូចពេកដឹង!)
ប្រេតនាំគ្នាដណ្ដើមនំ! 555
Happy Birthday to you, Happy Birthday to you, Happy Birthday to you…
យ៉េជិតបានអ៊ីតនំហើយ!
សើចស្រស់ដល់ហើយដំរី!
ជាត្រកូលវាទេ!
Posted by: រជ្ជនី on: June 19, 2008
អត់មានអីផូសទុកឲ្យមើលទេ!
ដាក់រូបឲ្យមើលចុះ! រូបនេះថតពីលើដំបូលផ្ទះញ៉ុម
ម៉ោងប្រហែលប្រាំកន្លះល្ងាច! មើលទៅស្អាតដែររ៉េ?
ពេលប្រលងចប់នឹងមានអីឲ្យមើលច្រើនទៀត!
កុំភ្លេចចូលរួមជូនពរ ដំរី នៅថ្ងៃទី២១ នេះជាថ្ងៃខួបកំណើតរបស់គេ!
តែកាលពីព្រឹកមិញគេដួលម៉ូតូ! គួរឲ្យអាណិតណាស់! ថ្ងៃប្រលងគេងជ្រុលហើយប្រញាប់ ទើបបើកលឿនហើយក៏ដួលនៅជិតផ្ទះនឹងឯង! មិនធ្ងន់ធ្ងរទេ អាចដើរបាន!
ជូនពរឆាប់ជាណា ដំរី!
Recent Comments