Design is honest. Advertising is lying.

Archive for December 2008

វគ្គ​ប្រាំ​៖​ អ្នក​មើល​ថែ
ព្រឹក​ដ៏​សែន​ស្រស់​ស្រាយ​បាន​ចូល​មក​ជំនួស​ថ្ងៃ​ដែល​ស៊យ​ៗ​ៗៗៗៗ​!​ ខ្ញុំ​បើក​ភ្នែក​ឡើង​​​​​ ​ហើយ​សម្លឹង​មើល​ក្នុង​បន្ទប់​, ពេល​នេះ​ម៉ោង​ប្រាំ​បួន​ហើយ​! ខ្ញុំ​ដឹង​ច្បាស់​ថា​បង​ណា​ នឹង​ចាត់​ការ​សុំ​ច្បាប់​ឲ្យ​ខ្ញុំ​មិន​ខាន​​! សម្លេង​ស្រាលៗ​លាន់​​ចេញ​មក​ពី​រាន​ហាល​បន្ទប់​ខ្ញុំ​,​ សម្លេង​ដូច​ជា​ស្រដៀង​ៗ​…
ខ្ញុំ​ប្រញាប់​ចុះ​ពី​លើ​គ្រែ​​ហើយ​ដើរ​ទៅ​កាន់​រាន​ហាល​ដែល​ទ្វារ​ត្រូវ​បាន​ចំហរ​…
-​​ នាង​មិន​ស្រួល​ខ្លួន​ទេ​!…មិន​បាច់​មក​ទេ​ ព្រោះ​នៅ​​ខាង​ណេះ​ខ្ញុំ​ចាត់​ការ​រួច​រាល់​ហើយ​​!​…ពួក​ឯង​នៅ​រៀន​ចុះ​!​…​អើ​! ប៉ុណ្ណឹង​ចុះ​ណា៎​!
នេះ​, នេះ​ជា​ទូរស័ព្ទ​របស់​ខ្ញុំ​តើ​នៀក​! នាយ​នេះ​ជា​ស្អី​ហ៊ាន​ប៉ះ​ពាល់​របស់​របរ​ខ្ញុំ​ផង​ហ្អេ៎​?
- ឲ្យ​ម៉ោ​នេះ​!
ខ្ញុំ​ប្រញាប់​ទៅ​កញ្ឆក់​ទូរស័ព្ទ​ពី​ដៃ​របស់​នាយ​មុខ​ងាប់​!
- អេ៎! ភ្ញាក់​ហើយ​ហ្អេ៎​?
នាយ​មុខ​ងាប់​​ងាក​មក​ញញឹម​ដាក់​ខ្ញុំ
- ហើយ​ឯង​ណា៎​!​ ចូល​មក​ក្នុង​បន្ទប់​យើង​បាន​យ៉ាង​ម៉េច​ហ្អា៎​?
- អ៎! កាល​ពី​ព្រឹក​មិញ​នេះ​ បង​ណា​គាត់​​ខល​មក​ថា​ឲ្យ​មក​ជួយ​មើល​ខ្លួន​ឯង​ហ្នឹង​ណា៎​! ព្រោះ​ដេវីត​ត្រូវ​ទៅ​រៀន​ ហើយ​បង​ណា​ក៏​ត្រូវ​ទៅ​មើល​ការងារ​ឯ​សណ្ឋាគារ​ទើប​​ឲ្យ​ខ្ញុំ​មក​ជួយ​មើល​ខ្លួន​ឯង​​!
អា​ម្នាក់​នេះ​ជា​នរណា​? ចាំ​សួរ​បង​ណា​ល្អ​ជាង​! ពេល​នេះ​ធ្វើ​យ៉ាង​ណា​គឺ​បណ្ដេញ​ម្នាក់​នេះ​ចេញ​ពី​បន្ទប់​សិន​!
- មិន​ចាំ​បាច់​ទេ​! យើង​អាច​មើល​ថែ​ខ្លួន​ឯង​បាន​!
ខ្ញុំ​សម្លុត​!
- មិន​បាន​ទេ​! បង​ណា​ផ្ដាំ​ដាច់​ខាត​ថា​ត្រូវ​មើល​ខ្លួន​ឯង​ឲ្យ​ល្អ​! ម៉្យាង​ទោះ​ជា​បង​ណា​មិន​ផ្ដាំ​ក៏​ខ្ញុំ​ត្រូវ​មើល​ខ្លួន​ឯង​ដែរ​!
និយាយ​មើល​តា​វា​ជា​ម្ចាស់​យើង​អញ្ចឹង​វ៉ើយ​!
- ចុះ​រឿង​ដែល​ឯង​ទទួល​ទូរស័ព្ទ​យើង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​ទូរស័ព្ទ​នោះ​ជា​ស្អី​?
- ឃើញ​ខ្លួន​ឯង​​កំពុង​គេង​មិន​ទាន់​ភ្ញាក់​ក៏​ទទួល​ជំនួស​ទៅ​ព្រោះ​ខ្លាច​សង្សារ​ខ្លួន​ឯង​ពិបាក​ចិត្ត​ពេល​ដែល​ខ្លួន​ឯង​អត់​ទទួល​ទូរស័ព្ទ​!
ស្អី​គេ​?​ យើង​មាន​សង្សារ​ពី​អង្កាល់​វ៉ី​?
- ឯង​ថា​អ្នក​ណា​ជា​សង្សារ​យើង​?​ តាំង​ពី​កើត​រហូត​ដល់​អាយុ​ប៉ុណ្ណេះ​យើង​មិន​ដែល​ពាក់​ព័ន្ធ​ជា​មួយ​នរណា​បាន​ម្នាក់​ទេ​វ៉ើយ​!
- ហ្អាស​?
- ហ្អាស​ស្អី​?
- ស្មាន​ថា​រ៉ានុត​នឹង​ឯង​ជា​សង់…
- បិទ​មាត់​ឆ្កែ​របស់​ឯង​ទៅ​! បើ​គេ​មិន​ប្រាប់​! កុំ​ប្រញាប់​ម៉ៃ​ពេក​!
ខ្ញុំ​និយាយ​ហើយ​ក៏​ដើរ​ចេញ​​ពី​មុខ​អា​មុខ​ងាប់​!
- អញ្ចឹង​ខ្ញុំ​ក៏​នៅ​មាន​សង្ឃឹម​! មែន​ទេ​?
អា​មុខ​ងាប់​ខ្សឹប​ក្បែរ​ត្រចៀក​ខ្ញុំ​! បែប​នេះ​ត្រូវ​តែ​ប្រដៅ​បន្តិច​ទើប​បាន
ផាច់​!
ហាស​ហា​! ត្រូវ​ម៉ា​ដៃ​ហើយ​!
- នេះ​រាប់​ថា​ជា​មេរៀន​ទី​មួយ​របស់​ឯង​​!
ខ្ញុំ​ប្រញាប់​ដើរ​ចូល​បន្ទប់​ទឹក​មុន​ពេល​ដែល​នាយ​ណាក់​ច្រវាក់​វ័ន​ក​នោះ​ហា​មាត់​ទាន់​!
- គ្រាន់​តែ​ខ្សឹប​ត្រូវ​ម៉ា​កំភ្លៀង​ទៅ​ហើយ​! ចំ​ជា​ឆ្នាស់​​មែន​!
អា​មុខ​ងាប់​បាន​ត្រឹម​តែ​យក​ដៃ​អង្អែល​ថ្ពាល់​ញញឹម​​ ហើយ​ក៏​ចេញ​ពី​បន្ទប់​ទៅ​!
ពេល​នេះ​ខ្ញុំ​ស្លៀកពាក់​រួច​រាល់​ហើយ​ក៏​ចេញ​ពី​បន្ទប់​ទឹក​ នឹក​ថា​នឹង​ទៅ​រក​ស្អី​ញ៉ាំ​នៅ​ខាង​ក្រោម​ តែ​ក្លិន​បបរ​ឈ្ងុយ​ពេញ​បន្ទប់​ ខ្ញុំ​ក៏​ប្រញាប់​ដើរ​ទៅ​រក​ប្រភព​ក្លិន​ជា​ប្រញាប់​ព្រោះ​ពោះ​​វា​ស្រែក​រក​របប​តាំង​ពី​ភ្ញាក់​មក​​ហើយ​!​ នៅ​​រាន​ហាល​! ក្លិន​ចេញ​មក​ពី​រាន​ហាល​! [...]

Trip…

Posted by: រជ្ជនី​ on: December 24, 2008

ហេឡូ​! ​មាន​ពេល​ទំនេរ​មក​អាប់​ឌែត​​ប្លក​ម្តដ​ម្កាល​!​ ទើប​តែ​​ប្រលង​ចប់​ សប្បាយ​ចិត្ត​!​​ ចង់​មក​អើត​​ ហើយ​អួត​រូប​ហ្នឹង​គេ​​​….

នេះ​ជា​ឈ្មោះ​ Group Design របស់​ខ្ញុំ​!

Smile Please….

ទាំង​នេះ​ជា​រូប​ភាព​ដ៏​តិច​តួច​ដែល​មាន​បំណង​យក​មក​អួត​!


កម្ពុជា-CAMBODIA

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

 

December 2008
M T W T F S S
« Nov   Jan »
1234567
891011121314
15161718192021
22232425262728
293031  

ប្រកាសនានាដែលលើគេ

Flickr Photos

My farewell

Atlantic Express (explored)

Bee killer - Tueur d'abeille

More Photos

ការចុចច្រើនបំផុត

  • None

Blog Stats

  • 5,307 hits