Design is honest. Advertising is lying.

អ្នក​លេង​ជើង​ថ្មី​ ប៉ះ​ មេ​ក្រុម​ស្រី ណាលី​​ (វគ្គ​បី​)

Posted by: រជ្ជនី​ on: August 27, 2008

វគ្គ​៣​៖​ ក្រុម​ពីងពាង​​ (Spider)
ខ្ញុំ​រអ៊ូ​តិចៗ​ក្រោយ​ពី​ដើរ​រក​ពេញ​ផ្ទះ​នឹង​សួន​មក​​!​ នៅ​មាន​កន្លែង​ខ្លះ​ដែល​ខ្ញុំ​មិន​ទាន់​ទៅ​​​ នោះ​ក៏​ជា​បន្ទប់​របស់​ដេវីត
…..តុក​….តុក​….តុក​….
មិន​បាច់​ឆ្ងល់​ទេ​ វា​ជា​សម្លេង​គោះ​ទ្វារ​!
- វីត​…​វីត​…បើក​ទ្វារ​!
- មាន​ការ​អី​?
(សួរ​មើល​តា​វា​ជា​ឪ​យើង​អញ្ចឹង​វ៉ើយ​!​)​ ទ្វារ​របើក​តែ​មិន​ឃើញ​មនុស្ស​…
- ឯង​ប្ដូរ​ឋានៈ​មក​ជា​ឪ​យើង​វិញ​ល្អ​ដែរ​ទេ​?
ខ្ញុំ​ដើរ​ទៅ​អង្គុយ​លើ​គ្រែ​ដែល​ពោរពេញ​ដោយ​សៀវ​ភៅ​តុក្កតា​របស់​វីត​!
- បង​លើក​តម្កើង​ខ្ញុំ​​ដល់​ថ្នាក់​នេះ​ហ្អ៎​?​ មិន​ហ៊ាន​ទទួល​ទេ​ៗ​​!
ដេវីត​និយាយ​ដោយ​មិន​ដក​ភ្នែក​ពី​អេក្រង់​ទូរទស្សន៍​ ( * o * ) (​គិត​ដល់​ណា​ហើយ​?​)
វា​កំពុង​តែ​លេង​ប្រណាំង​ឡាន​ហ្នឹង​ណា៎​! ង៉ៃ​​ក្រោយ​បើ​គេ​មិន​ទាន់​ប្រាប់​កុំអាល​គិត​ទៅ​ជ្រៅ​ពេក​ ( ^ . ^ )
ខ្លូស​!
- អូ៎យ​!​ វ៉ៃ​ខ្ញុំ​ធ្វើ​ស្អី​បង​? ឈឺ​ណា៎​!
មិន​ឲ្យ​ឈឺ​យ៉ាង​ម៉េច​?​ បើ​ខ្ញុំ​យក​សៀវភៅ​តុក្កតា​ដែល​នៅ​លើ​ពូក​វ៉ៃ​ម៉ា​តាហ៊ឹង​មនុស្ស​ចាស់​ទៅ​ហើយ​នោះ​!​ សម​មុខ​ហើយ​ឯង​!!!​ ( ^ _ ^ )
- សំដី​បាន​ផង​អាឡូវ​​​​!​ ( ” . ” )
- កាត់​តាម​បង​ហ្នឹង​ណា៎​!​​ ( ^ o ^ )
ទ្រាំមិន​ញញឹម​មិន​បាន​ទេ​! លេង​សសើរ​គ្នា​នៅ​នឹង​មុខ​បែប​នេះ​!​ (នេះ​ហ្អេ៎​ ពាក្យ​សសើរ​?​)​​ សុខ​ៗ​ទូរស័ព្ទ​របស់​ខ្ញុំ​ក៏​រោទិ៍​ឡើង​!​​ ខ្ញុំ​ប្រញាប់​ដើរ​ចេញ​ពី​បន្ទប់​ព្រោះ ដេវីត​មិន​ចូលចិត្ត​គេ​រំខាន​វា​លេង​ហ្គេម​ (​ចង់​គេច​មិន​ថា​ទេ​) ឈ្មោះ​នៅ​លើ​អេក្រង់​គឺ​​ នុត​!​ នុត​ខល​មក​ ខ្ញុំ​ប្រញាប់​ចុច​ទទួល​ពេល​រក​បាន​កន្លែង​គួរ​សម​​ (​តុ​អង្គុយ​​លេង​នៅ​រាន​ហាល​ផ្ទះ​ខ្ញុំ​)
- ណាលី​!​ មិញ​ហ្អែង​ខល​ម៉ោ​មែន​ហ្អេ៎​?
(​ដឹង​ហើយ​នៅ​សួរ​ទៀត​)
- អើ​! ព្រឹក​មិញ​ម៉េច​មិន​ម៉ោ​រៀន​?​ ង៉ៃ​តាបូង​ផង​វ៉ីយ​!
ខ្ញុំ​និយាយ​ចេញ​មក​បែប​ចាប់​អារម្មណ៍​ពេល​ដែល​ពួក​វា​បាត់​ទៅ​បួន​នាក់​ព្រម​ៗ​គ្នា​!
- គាប់​ជួន​ព្រឹក​មិញ​ជាប់​ណាត់​ហ្នឹង​ណា៎​!
ណាត់​! ណាត់​ស្រី​ហ្នឹង​ណា៎​!​​ ( – _ – )
- បាន​ស្រី​ភ្លេច​ពួក​ម៉ាក​ចឹង​ហ្អ៎​?​ កែ​មិន​ឡើង​មែន​…
- អើ​! ហើយ​ង៉ៃ​តាបូង​ ម៉េច​ដែរ​?
នាំ​និយាយ​ភ្លាម​ នៅ​មិន​ទាន់​បាត់​គុំ​ផង​…
- មា​ន​យ៉ាង​ម៉េច​! ចូល​មក​ក៏​ត្រូវ​អា​អ្នក​លេង​ក្បាល​មួយ​លេង​ម៉ា​ក្ដារ​​ ខ្មាស​គេ​​…
- អាណា​ អី​ក៏​ឈ្លើយ​ម៉េះ​វ៉ី​?
និយាយ​មិន​ទាន់​ចប់​ផង​ចេះ​កាត់​ទៅ​កើត​វ៉ីយ​​!
- មិន​ដែល​ឃើញ​មុខ​ដែរ​ហ្នឹង​ណា៎​! តែ​ស្អែក​វា​ណាត់​ឲ្យទៅ​ជួប​វា​នៅ​លើ​តាបូល​សាលា​ពេល​ចេញ​ពី​រៀន​!
- ចឹង​ ចាំ​ស្អែក​ជួប​គ្នា​ណា៎​! ប៉ុណ្ណឹង​បាន​ហើយ​មាន​គេ​កំពុង​ចាំ​ម៉ា​ខ្សែ​ទៀត​!
- អើ​!​ បាយ​!
- បាយ​!
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ព្រឹក​ដ៏​មហា​ស្រស់​ស្រាយ​បាន​មក​ដល់​!​ តែ​ខ្ញុំ​ដូច​ជា​មិន​សូវ​ស្រួល​ខ្លួន​សោះ​!​ ក្បាល​ដូច​ចង់​ក្រឡាប់​ចុះ​ក្រោម​ តែ​ទោះ​ជា​ឈឺ​យ៉ាង​ណា​ក៏​ខ្ញុំ​ត្រូវ​តែ​ទៅ​សាលា​ឲ្យ​បាន​​!​ ដោយ​សារ​ខ្ញុំ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​​ ខ្ញុំ​ក៏​ប្រញាប់​រៀបចំ​ខ្លួន​ទៅ​សាលា​!​​ ចុះ​មក​ដល់​ខាង​ក្រោម​​​ ខ្ញុំ​រក​ម៉ូតូ​មិន​ឃើញ​សោះ​…​ បាត់​ម៉ូតូ​ ហ្អា៎​បាត់​ម៉ូតូ​ខ្ញុំ​ទៅណា៎​?​ (​សង្ស័យ​គេ​យក​ទៅ​លាង​)
បាត់​ឡាន​សេរី​ឆ្លាម​ពណ៌​ទឹក​ប្រាក់​ពី​រោង​ចត​ឡាន​​ មាន​ន័យ​ថា​ដេវីត​ទៅ​រៀន​ ដែល​មាន​ពូ​ណាត​ (​អ្នក​បើក​ឡាន​ប្រចាំ​​ផ្ទះ​ខ្ញុំ​)​ជូន​ទៅ​ នៅ​សល់​ឡាន​ពីរ​ទៀត​​ អា​បើ​ក​ដំបូល​ពណ៌​ខ្មៅ​នោះ​ជា​របស់​ខ្ញុំ​! ធុញ​ដល់​ហើយ​ត្រូវ​បើក​ឡាន​ទៅ​សាលា…​ មាន​អ្នក​ខ្លះ​ឆ្ងល់​ថា​មាន​ឡាន​ហើយ​មិន​ជិះ​ សុខ​ចិត្ត​ជិះ​ម៉ូតូ​មក​សាលា​​! ខ្ញុំ​ក៏​មិន​ចង់​ដែរ​ តែ​បើ​ផ្លូវ​នៅ​ស្រុក​ខ្មែរ​យើងស្ទះ​ម្ដងៗ​​សុទ្ធ​តា​រាប់​ម៉ោង​ បែប​នេះ​ ខ្ញុំ​មិន​ត្រូវ​មក​យឺត​រាល់​ថ្ងៃ​ហើយ​ហ្អេស៎​?​​ ​​មាន​ម៉ូតូ​ជិះ​ចាត់​ទុក​ថា​សំណាង​ជាង​អ្នក​មាន​ឡាន​​ (​ព្រោះ​ស្រួល​ជ្រែ​ពេល​ស្ទះ​ម្ដង​ៗ​)
យេ៎​!​​ ទី​​បំផុត​មក​ដល់​សាលា​ហើយ​!
ក្រោម​អាគារ​សាលា​មាន​ដើម​ឈើ​ធំ​ម៉ា​ដើម​​ ហើយ​មាន​បង់​សម្រាប់​អង្គុយ​លេង​ផង​ដែរ​! ​កំលោះ​បួន​នាក់​​មុខ​មាត់​សង្ហារ​ៗ​​ ហើយ​មាន​ស្រី​ៗ​បួន​ប្រាំ​នាក់​កំពុង​ឈរ​ផ្គា​ប់ផ្គ​ន់​ចាំ​ហុយ​ទឹក​ ហុច​នំ​ នោះ​ហើយ​ជា​កូន​ចៅ​ខ្ញុំ​! ( ^ _ ^ ) ដោយ​សារ​​តែ​បង់​មាន​ទំហំ​តូច​​ ដូច្នេះ​ហើយ​មាន​ពីរ​នាក់​ឈរ​ និង​ពីរ​នាក់​អង្គុយ​!​ នាយ​ម្នាក់​ដែលអង្គុយ​នៅ​ខាង​ស្ដាំ​​ហើយ​​ស្លៀក​ពាក់​សម្លៀក​បំពាក់និសិត្ស​​មិន​រៀបរយ​ អាវ​​មូរ​ដៃ​ ហើយ​ថែម​ទាំង​ចំហរ​ឡេវ​បង្ហាញ​ដើម​ទ្រូង​ដ៏​ខ្ចី​​ អើយ​!​ មិន​មែន​ទេ​ចំហរ​ឡេវ​បង្ហាញ​ខ្សែក​ខ្មៅ​ដែល​មាន​បន្តោង​រូប​ពីងពាង​ដំណាង​ក្រុម​​​​​ សំបុរ​ស​​ (​ព្រោះ​ជា​កូន​កាត់​ចិន​)​ សក់ពណ៌​ទង់​ដែង​​​ ​ភ្លឺ​ផ្លេក​ៗ​ តែ​ទោះ​ជា​ស្លៀក​ពាក់​បែប​នេះ​ក៏​នៅ​តែ​សង្ហារ​ដូច​ដើម​​​,​ ម្នាក់​នេះ​​ឈ្មោះ​​ រ៉ានុត​​ មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ​របស់​ខ្ញុំ​!
ចំណែក​ម្នាក់​ដែល​អង្គុយ​នៅ​ខាង​ឆ្វេង​នោះ​គឺ​ នាយ​ចិត្រា​ ​ស្លៀក​ពាក់​​រៀប​រយ​​ ជា​មនុស្ស​រៀប​រយ​រឿង​រៀន​​ ហើយ​​​​ជា​ព្រាន​មុខ​ស្រស់​ ប្រមាញ់​មិន​រើស​មុខ​​ ( – _ – ) ភ្នែក​ធំៗ​ ច្រមុះ​ស្រួច
សាច់​មុខ​​​ម៉ត់​ ខ្ចី​​ (ជាង​ខ្ញុំ​ទៅ​ទៀត​!​)​ សំបុរ​ស្រអែម​ ហើយ​សក់​ពណ៌​មាស​​​​​!​ ចំនែក​អា​ពីរ​នាក់​ឈរ​ខាង​ក្រោយ​​គឺ​ រ៉ា​ និង​ រិទ្ធ​ គេ​ទាំង​ពីរ​ជា​កូន​ភ្លោះ​ដូច​នេះ​ការ​តែង​ខ្លួន​នឹង​ ចរិត​របស់​គេ​គឺ​ស្រដៀងៗ​គ្នា​ហ្នឹង​ឯង​!​ មុខ​មាត់​សង្ហារ​ (​លំដាប់​តារា​)​ សក់​ពណ៌​ទង់​ដែង​ ឆ្កឹះ​ពណ៌​ស​ ឬ​​​ពណ៌​មាស​​​ទុក​វែង​តាម​បែប​ស្ទាវ​សម័យ​ឥឡូវ​ ពាក់​អាវ​អត់​ស៊ក​ចូល​ក្នុង​ខោ​​ មូ​រដៃ​អាវ​ ហើយ​ចំហរឡេវ​ដូច​គ្នា​ទៅ​នឹង​នុត​ដែរ​! ពេល​នៅ​ជា​មួយ​អា​ពីរ​នាក់​នេះ​ខ្ញុំ​ត្រូវ​ញញឹម​រហូត​ព្រោះ​វា​ពូកែ​កំប្លែង​​ណាស់​! ( ^ _ ^ ) មិន​គិត​ច្រើន​ទេ​​​!​ ខ្ញុំ​ប្រញាប់​ដើរ​ចូល​ទៅ​រក​​ពួក​វា​ទាំង​បួន​នាក់​!
- ម៉ោហើយ​ហ្អេ៎​អា​លី​!
រិទ្ធិ ​បើក​មាត់​សួរ​ ខណៈ​ពេល​ដែល​ខ្ញុំ​ដើរ​ចូល​ទៅ​! ហើយ​ស្រី​ៗ​ដែល​នៅ​​​​ឈរ​អែន​អន​​មិញ​នេះ​ក៏​បែរ​ក្បាល​ចូល​ទៅ​ក្នុង​អាគារ​បាត់​ (​ខ្លាច​ងាប់​នឹង​ណា៎​!​)
- អើ​!
- ខាន​ជួប​គ្នា​យូរ​ឯង​ស្អាត​ជាង​មុន​ច្រើន​ណាស់​ណ៎​!
ចិត្រា​និយាយ​ពេល​ដែល​វែក​កន្លែង​ដែល​នៅ​សល់​ចន្លោះ​គេ​​ និង​រ៉ានុត​ឲ្យ​ខ្ញុំ
- សង្ហារ​វ៉ីយ​! បែប​យើង​គេ​មិន​ហៅ​ថា​ស្អាត​នោះ​ទេ​! ( ^ 3 ^ )
- អា​នុត​​វា​ប្រាប់​ថា​មាន​​​ក្មេង​​​​មិន​ទាន់​បាត់​ក្លិន​ទឹក​ដោះ​រក​រឿង​ឯង​មែន​ហ្អេ៎​?
រ៉ា​​​ហើប​មាត់​​ បន្ទាប់​ពី​ស្ងាត់​មក​យូរ​ហើយ​​!
- ប្រហែល​មិន​ទាន់​ស្គាល់​ Spider ច្បាស់​ទេ​មើល​ទៅ​!
ប្អូន​និយាយ​ បង​អ្នក​ថែម​…
- ដល់​ម៉ោង​ចូល​រៀន​ហើយ​!
នៅ​សុខៗ​ក៏​និយាយ​ឡើង​​​ យ៉ាប់​មែន​នុត​នេះ​!​​ មិន​ដឹង​ថា​ង៉ៃ​នេះ​វា​កើត​ស្អី​បាន​មិន​មាត់​មិន​ក​ស្អី​សោះ​​?​ ហើយ​យើង​ទាំង​ប្រាំ​ក៏​ងើប​ដើរ​ចេញ​ពី​បង់​ដើម្បី​ឡើង​ទៅ​ថ្នាក់​ដែល​នៅ​ជាន់​ទី​២​!
អេ៎​! ថ្ងៃ​នេះ​អា​ម្សៀរ​មុខ​ងាប់​នោះ​មិន​ម៉ោ​រៀន​ទេ​ហ្អេ៎​?​ សង្ស័យ​តែ​ដឹង​ខ្លួន​ហើយ​មើល​ទៅ​​!​​ ថ្ងៃ​នេះ​ជា​ថ្ងៃ​​ដែល​សប្បាយ​បំផុត​ព្រោះ​គ្មាន​អា​មុខ​ងាប់​នោះ​មក​តាម​រក​រឿង​!​ ( ^ _ ^ )
តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ខ្ញុំ​ត្រូវ​តែ​ឡើង​លើ​ដំបូល​សាលា​ដដែល​ហ្នឹង​! ស្មាន​អី​ចេះ​ខុស​​! ការ​ពិត​ទៅ​រក​​​​គ្នា​អញ្ចឹង​តើ​​​ បាន​ជា​អត់​ម៉ោ​រៀន​! ឆឺស​! ស្មាន​តា​ខ្លាំង​!!!
- ម៉ោ​ហើយ​ហ្អេ៎ស​?
អា​មុខ​ងាប់​សួរ​នៅ​ពេល​ដែល​ឃើញ​ខ្ញុំ​ដើរ​នាំ​មុខ​សម្លាញ់​ទាំង​បួន​​មក​ឈប់​នៅ​មុខ​វា​ ដែល​មាន​គ្នា​៤​នាក់​រាប់​ទាំង​អា​មុខ​ងាប់​ផង​! ថ្ងៃ​នេះ​​មើល​ទៅ​សង្ហារ​គួរសម​​ អាវ​យឺត​ស​ ហើយ​ពាក់​អាវ​ដៃ​វែង​ពី​ខាង​ក្រៅ​ ជា​មួយ​ហ្នឹង​ខោ​ខោប៊យ​​រៀង​សំយ៉េះ​បន្តិច​​ សក់​ពណ៌​ត្នោត​​វែង​ ស្តាយ​យុវវ័យ​ មុខ​ស​ស្អាត​ ភ្នែក​ធំៗ​ ច្រមុះ​ស្រួច​ នឹង​បបូរ​មាត់​ស្ដើង​​ ប្រាប់​​បាន​តែ​ម៉ា​ម៉ាត់​គត់​ថា​សង្ហារ​!​ ( ^ . ^ ) ​ហើយ​ចំណែក​បរិវារ​ទាំង​បី​ដែល​ឈរ​អែប​ៗ​នោះ​ក៏​មិន​ណយ​ដែរ​! ( ^ . ^ )
- ថ្ងៃ​នេះ​មាន​គ្នា​ផង​! ​នេះ​​ សក្កិ​ សត្យា​ រដ្ឋ​! ពួក​ម៉ាក​របស់​បង​!​​ ហើយ​ប្អូន​​ណាលី​មិន​គិត​ណែនាំ​មិត្ត​ឲ្យ​បង​ស្គាល់​ទេ​ហ្អេ៎ស​?
មិន​ប្លែក​ទេ​គ្រាន់​តែ​ឈ្មោះ​នោះ​ គ្រាន់​តែ​សួរ​អ្នក​បោស​សំអាត​នៅ​សាលា​ក៏​ស្គាល់​ដែរ​!
- ​យើង​មិន​បាន​សួរ​ឈ្មោះ​​បក្សពួក​ឯង​ទេ​! ប្រាប់​យើង​ធ្វើ​ស្អី​?​ ហើយ​ពួក​ម៉ាក​យើង​វា​ក៏​មាន​មាត់​របស់​វា​ដែរ​ មិន​ចាំ​បាច់​ឲ្យ​យើង​ឆ្លើយ​ជំនួស​នោះ​ទេ​!
- ខាង​ណេះ​ឈ្មោះ​ រ៉ានុត​,​ ចិត្រា​ ចំណែក​យើង​ឈ្មោះ​រិទ្ធិ​ ហើយ​នេះ​រ៉ា​!​ ដូច​ឯង​ឃើញ​ស្រាប់​យើង​នឹង​អា​រ៉ា​ជា​កូន​ភ្លោះ​ បើ​ចង់​​ដឹង​ថា​មួយ​ណា​ រ៉ា,​ មួយ​ណា​ រិទ្ធិ​ នោះ​ងាយ​បំផុត​​! ចាំ​ទៅ​ថា​យើង​ឈ្មោះ​រិទ្ធិ​ ហើយ​ម្នាក់​នេះ​ឈ្មោះ​រ៉ា​!
(នេះ​ហ្អេ៎​វិធី​ចំណាំ​របស់​វា​?​)​ ( = _ = )
- មាន​អី​ក៏​និយាយ​ឲ្យ​លឿន​ៗ​ទៅ​! យើង​គ្មាន​ពេល​ឈរ​មើល​មុខ​ឯង​យូរ​ហ្អេ​!
ខ្ញុំ​និយាយ​មក​ទាំង​ធុញ​!​ ហើយ​ពេល​នេះ​ណា៎​! ប្រាប់​ចុះ​ថា​ក្បាល​ខ្ញុំ​ដូច​ត្រូវ​គេ​វ៉ៃ​រាប់​​ម៉ឺន​ដំបង​អញ្ចឹង​​!
- ​បង​គ្រាន់​តែ​ចង់​ណែនាំ​ប្អូន​ៗ​ឲ្យ​ស្គាល់​បង​ហ្នឹង​ណា៎​! ព្រោះ​រៀន​ថ្នាក់​ជា​មួយ​គ្នា​​វា​ជៀស​មិន​ផុត​ទេ​!
- យើង​ជា​ប្អូន​ឯង​តាំង​ពី​អង្កាល់​ហ្អា៎​?
- បើ​តាម​មើល​ទៅ​​ ពួក​ឯង​អាយុ​តិច​ជាង​យើង​ហ្នឹង​ណា៎​​!
(ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ចាស់​!​)
- បើ​គ្មាន​ស្អី​ទៀត​ទេ​! យើង​ទៅ​វិញ​!
នុត​និយាយ​ឡើង​!​​ ហើយ​ក៏​​ដើរ​ចេញ​ទៅ​! ​ខ្ញុំ​នឹង​ចិត្រា​ រ៉ា​និង​ រិទ្ធិ​ក៏​ដើរ​ចេញ​ទៅ​ដូច​គ្នា​!
បន្ទាប់​ពី​បែក​ពី​អាតា​មុខ​ងាប់​ហើយ​ ខ្ញុំ​និង​គ្នីគ្នា​ក៏​ចុះ​មក​ក្រោម​អាគារ​រៀប​ចំ​ទៅ​ផ្ទះ
- ង៉ៃ​នេះ​យើង​មិន​បាន​ជិះ​ម៉ូតូ​មក​ទេ​!
ខ្ញុំ​និយាយ​ចេញ​មក​ដោយ​អារម្មណ៍​ខូច​ចិត្ត
- ម៉ូតូ​ឯង​កើត​អី​បាន​ជា​មិន​ជិះ​ម៉ោ?
នុត​ងាក​មក​សួរ​ ចំណែក​បី​នាក់​ទៀត​បាន​តែ​ធ្វី​មុខ​ឆ្ងល់
- អ្នក​នៅ​ផ្ទះ​ហ្នឹង​ណា៎​ យក​ម៉ូតូ​ទៅ​លាង​ទាំង​ព្រលឹម​​ទើប​យើង​យក​ឡាន​ចេញ​!
- អញ្ចឹង​យើង​បែក​គ្នា​ត្រឹម​ហ្នឹង​សិន​ចុះ​ណា៎​!
+++++++++++++++++++++++++++++++++++++++++++++++++++++++++

រសៀល​​ម៉ោង​បី​៖
ពេល​នេះ​ខ្ញុំ​កំពុង​តែ​ដើរ​នៅ​​បរិវេណ​សាលា​របស់​ខ្ញុំ​!​ សាលា​នេះ​មាន​អាគារ​​​​បោះ​បង់​ចោល​​ វា​ជា​អាគារ​ចំណាស់​ជាង​គេ​ហើយ​ម៉្យាង​ទៀត​​​​កន្លែង​នេះ​ក៏​ជា​កន្លែង​​ជំរះ​បញ្ជី​របស់​សិស្ស​សាលា​នេះ​ផង​ដែរ​!​ ​ កំពុង​តា​ដើរ​ទាំង​សឺ​ៗ​ ព្រោះ​ឈឺ​ក្បាល​ស្រាប់​តែ​សម្លេង​គ្រលរ​មួយ​​បន្លឺ​ឡើង​៖
- ថ្ងៃ​នេះ​ហេង​មែន​ទែន​ដែល​បាន​ជួប​ស្រី​ស្អាត​!
ខ្ញុំ​ប្រញាប់​ងាក​ទៅ​រក​​ប្រភព​សម្លេង​ Tiger, ម្នាក់​នេះ​ឈ្មោះ​ Tiger។​ ខ្ញុំ​ក៏​ធ្លាប់​មាន​រឿង​ជា​មួយ​ពួក​វា​ដែរ​​​ គឺ​ពេល​ដែល​នាយ​ចិត្រា​ ទៅ​ទាក់​ទង​ស្រី​របស់​​ Tiger! ពេល​នោះ​ណ៎ា​!​ អា​ Tiger ត្រូវ​ដេក​​​ពេទ្យ​ ចំណែក​គ្នី​គ្នា​ ក៏​ត្រូវ​ធ្ងន់​គ្រប់​ៗ​គ្នា​​, ប្រហែល​ជា​នៅ​ចង​អាឃាត​ខ្ញុំ​នឹង​ណា៎​!​ អេ៎​! កុំ​ប្រាប់​ណា៎​វ៉ីយ​ ថា​ចង់​មក​សកសឹក​ពេល​នេះ​នោះ​​!​ នៅ​ម្នាក់​ឯង​ហើយ​មិន​ស្រួល​ខ្លួន​ទៀត​! លើក​នេះ​ធ្ងន់​មិន​ខាន​ទេ​ខ្ញុំ​!!!​ ( OoO )
- ចាំ​លើក​ក្រោយ​ចុះ​ណា៎​! ថ្ងៃ​នេះ​យើង​គ្មាន​អារម្មណ៍​វ៉ៃ​គ្នា​ទេ​!
ខ្ញុំ​​ប្រថុយ​និយាយ​ពាក្យ​នេះ​ចេញ​មក​ ទោះ​ដឹង​ថា​លទ្ធផល​ដែល​​ចេញ​មក​វា​មិន​អាច​ស្រប​នឹង​ស្អី​ដែល​ខ្ញុំ​និយាយ​ចេញ​មក​ក៏​ដោយ​!
- គ្មាន​លើក​ក្រោយ​សម្រាប់​ឯង​ទេ​ ណាលី​!
អា​ Tiger ងាក​ទៅ​បក្ស​ពួក​ពីរ​នាក់​របស់​វា​ ហើយ​ធ្វើ​​មុខ​កាច​ ដែល​​ជា​សញ្ញា​បញ្ជា​ថា​ ‌​ចាត់​ការ​!
ហ៊ីយ​! ស្អី​គេ​វ៉ី​?​ នេះ​វា​លេង​មែន​ទែន​ហ្អ៎​?​​ ធ្វើ​ម៉េច​ទៅ​?
ផាច់​​!!!
- អូ៎យ​!
នេះ​វា​វ៉ៃ​មនុស្ស​ស្រី​ហ្អ៎​?​ ពួក​នេះ​មិន​មែន​មនុស្ស​ទេ​វ៉ីយ​! ឈឺ​ដល់​​ហើយ​! លេង​ទះ​គ្នា​ម៉ា​តា​ហឹង​បែប​នេះ​!
ឈើ​, ឈើ​!​ ស្អី​ដែល​​សំខាន់​ពេល​នេះ​គឺ​ឈើ​!​ បើ​មាន​ឈើ​ពួក​វា​មិន​រួច​ខ្លួន​ទេ​ ចាំ​មើល​ចុះ​​!
- យ៉ាង​ម៉េច​ដែរ​?​ ឈឺ​ដែរ​ទេ​ ណាលី​?​ ប្រហែល​ជា​ឈឺ​ខ្លាំង​ហើយ​មើល​ទៅ​?​ ឯណា​កូន​ឆ្កែ​ទាំង​បួន​​​ដ៏​សែន​ស្មោះ​ស្ម័គ្រ​របស់​ណាលី​មិន​មក​ជួយ​ទេ​ហ្អេ៎​?
Tiger និយាយ​ព្រម​ទាំង​យក​ដៃ​ដ៏​សែន​កខ្វក់​របស់​វា​មក​អង្អែល​ថ្ពាល់​ខ្ញុំ​!​ ហ៊ីយ​!​ អា​ឡប់​នេះ​វា​ហ៊ាន​ដល់​ថ្នាក់​នេះ​ផង​ហ្អេ៎​?​​ ​ហើយ​វា​ហៅ​ពួក​ម៉ាក​យើង​ថា​ឆ្កែ​ទៀត​! ទ្រាំ​លែង​បាន​ហើយ​វ៉ីយ​!
- អូយ​! មី​ស្រី​ឡប់​!
ខ្ញុំ​ប្រមូល​កម្លាំង​ចុង​ក្រោយ​​មក​ផ្ដុំ​នៅ​ត្រង់​ជើង​ហើយ​ទាត់​សំដៅ​អា​ប្អូន​របស់​វា​យ៉ាង​​​​ខ្លាំង​! សម​មុខ​ហើយ​​ឯង​! ដូច​ឯង​មិន​ឃើញ​ក្ដាម​ម្ឈូស​ មិន​ស្រក់​ទឹក​ភ្នែក​ទេ​មើល​ទៅ​!
- ដេញ​តាម​!
អា​ Tiger បញ្ជា​កូន​ចៅ​វា​ឲ្យ​ដេញ​ខ្ញុំ​ ខណៈ​ពេល​ដែល​វា​កំពុង​ដេក​ប្រកាច់​នៅ​នឹង​ដី​នៅ​ឡើយ​!​ ​ខ្ញុំ​ប្រញាប់​រត់​​យក​រួច​ខ្លួន​! ព្រោះ​ខ្ញុំ​គ្មាន​កម្លាំង​ស៊ូ​ទៀត​ទេ​!​ មើល​ចុះ​សូម្បី​រត់​ក៏​ដួល​ដែរ​! ពេល​នេះ​​មាន​តែ​ពាក្យ​មួយ​ឃ្លា​ទេ​ដែល​ខ្ញុំ​នឹក​​ឃើញ​ សូម​ព្រះ​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ដល់​ឋាន​សួគ៌​ផង​ចុះ​!
ដឹប​! ដឹប​!
ខ្ញុំ​បើក​ភ្នែក​ឡើង​!​ នេះ​អា​មុខ​ងាប់​តើ​! មាន​គេ​មក​ជួយ​យើង​ហើយ​! យេ៎​!​ ខ្ញុំ​ឈរ​​ភ្លឹក​មើល​អា​មុខ​ងាប់​​បញ្ចេញ​សមត្ថភាព​​​ ព្រោះ​មើល​ទៅ​វា​ក្លាហាន​លើស​ខ្ញុំ​ទៅ​ទៀត​! ប្រាកដ​ហើយ​! ព្រោះ​ម្នាក់​នេះ​ជា​មនុស្ស​ប្រុស​​!​ មួយ​រយ​ភាគ​រយ​ធានា​ថា​អា​កូន​ចាប​កូន​ព្រាប​របស់​ Tiger ត្រូវ​ស្ដូក​ក្នុង​ដៃ​អា​មុខ​ងាប់​!​ ចាត់​កា​រ​រួច​ហើយ​​ក៏​បែរ​មក​ញញឹម​ដាក់​ខ្ញុំ
- ប្រយ័ត្ន​!
ខ្ញុំ​ស្រែក​ឡើង​បន្ទាប់​ពី​ឃើញ​ក្រោយ​ខ្នង​របស់​អាមុខ​ងាប់​ គឺ​ Tiger ដែល​កំពុង​យា​ដំបង​សំដៅ​ក្បាល​​អា​មុខ​ងាប់
ប៉ូក​!!!
- អូយ​!
ខ្ញុំ​ស្រែក​ឡើង​​យ៉ាង​ខ្លី
- ណាលី​!
ខ្ញុំ​​បាន​លឺ​សម្លេង​អាតា​មុខ​ងាប់​ស្រែក​!​ ហើយ​វា​ក៏​ជា​សម្លេង​ចុង​ក្រោយ​ដែល​ខ្ញុំ​បាន​លឺ​!
++++++++++++++++++++++++++++++++++++++++++++++++++++++++++

14 Responses to "អ្នក​លេង​ជើង​ថ្មី​ ប៉ះ​ មេ​ក្រុម​ស្រី ណាលី​​ (វគ្គ​បី​)"

ណាលី​ ឡូយ​មេះ​មាន​ឡាន​អត់ច​ង់​ជិះ​ទៀត​ អត់​ដូច​បង​សោះ​រក​តា​ម៉ូតូ​ស្អាត​មួយ​ជិះ​គ្មាន ។ អូ​ មែន​ហើយ​ ស្អប់​អាមុខ​ងាប់​ណាស់​ឡូវ​បាន​អាមុខ​ងាប់​មក​ជួយ កិកិកិ

tal tae change PC tov commetn ban , ouy jet dach kjal , part 3 kor ouy jang read jang part 2 ,good job sis , try more na pov , am always be ur Fan, love u sis, take care

អគុណ​ច្រើន​!​ មាន​ Fan ទៀត​ញ៉ុម​!​​ បង​រ៉ាមណា​ កុំ​មាត់​!​​ ទុក​ឲ្យ​គេ​អាន​ខ្លួន​គេ​!​ ;)

haha neang muk ros trov ma ta bong!! som muk hoey….
reang nov?? reang nov??

bong raths ei kor prai psai mes? ke trov ma ta bong hery nov serch ouy ke teat? kour ouy anit tov vinh te!

hahahah Narath : dal kor mong aun

ors ke hery bong mouy neng nus! ;)

why i cant comment the part 4 jing sis , even i change the pc / what wrong ning ?

ជំរាបសួរ បង ស្ងាត់បាត់មុខមាត់យូរហើយបង!
ហើយខែភ្ជុំនេះ បានទៅវត្តណាខ្លះហើយបង?

Been after these episodes of story for a while… Quite interesting hah! But Naly is kinda naughty, but guess that is da way tomboy of ganstar’s leader is supposed to be… Da way she called da guy, ah muk ngob is kinda hahaha cute… (0_-)

Keep up da good work,

Sorry for late…
Thanks for coming here…
Let’s read a new episode. ;)

ចាំ​អាន​វគ្គ ៦ :D

អាន​វគ្គ​ប្រាំ​សិន​ទៅ​!​
;)

វគ្គ​៥​ហ្នឹង​អាន​រួច​តាំង​ពីយូរ​ហើយ ហាហា ទើប​ដាក់​អីណា៎!

Leave a Reply

កម្ពុជា-CAMBODIA

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

 

August 2008
M T W T F S S
« Jul   Nov »
 123
45678910
11121314151617
18192021222324
25262728293031

ប្រកាសនានាដែលលើគេ

Flickr Photos

My farewell

Atlantic Express (explored)

Bee killer - Tueur d'abeille

More Photos

ការចុចច្រើនបំផុត

  • None

Blog Stats

  • 5,307 hits