Posted by: រជ្ជនី on: August 25, 2008
វគ្គពីរ៖ Ma Family ( ^ . ^ )
គ្រាន់តែដើរមិនទាន់ដល់កន្លែងអង្គុយស្រួលបួលផងសិស្សគ្រប់គ្នាមើលមកខ្ញុំហាក់ដូចខ្ញុំនេះជាតួត្លុក!
មិនដឹង! មិនខ្វល់! ទៅកន្លែងអង្គុយល្អជាង! តែទ្រាំមិនបានទេវ៉ីយ! អាខ្សែភ្នែកបែបនេះស្អប់ណាស់!
ខ្ញុំងាកមកស្ញេញដាក់អាម្នាក់ដែលនៅជិត
- សើចស្អី?
អត់បានការ! យ៉ាប់មែនទែន! គ្រាន់តាសម្លុតប៉ុណ្ណឹង មើលចុះមុខឡើងស្លេក ( – . – )
- ថ្លង់ទេហ្អី? យើងសួរថាសើចស្អី?
មើលចុះ! ណ្ហើយ! គួរឲ្យអាណិតបែបនេះ ខ្ជិលធ្វើបាប! ខ្ញុំបែរទៅមើលអាមុខងាប់ដែលកំពុងអង្គុយញញឹមយ៉ាងមានក្ដីសុខ!
- អូយ! ឈឺណា៎យាយឡប់!
សម្លេងស្រែករបស់អាតាមុខងាប់ពេលដែលខ្ញុំដើរមកទាត់ជើងវាស្រស់ៗ! សមមុខហើយ! ហ៊ានហៅយើង យាយឡប់ផង!
- ឯងធ្វើស្អី? ញញឹមធ្វើស្អី?
កំពុងតែសួរចម្លើយអាមុខងាប់ ក្រដាសមួយសន្លឹកបានលេចឡើងនៅចំពោះមុខខ្ញុំ
(ខ្ញុំខុសហើយល្បងណាក់! ខ្ញុំសុំទោសដែលនិយាយសំដីឆ្គាំឆ្គងដាក់បងកាលពីព្រឹកមិញ)
(ស្រែក…)
ខ្ញុំស្រែកមុននឹងចាត់ការអាមុខងាប់! ការពិតដើរតាមយើងព្រោះចង់បិទក្រដាសនេះទេហ្អី! ខ្ញុំងាកមកបំរុងនឹងដាល់ តែ
វាក៏ចាប់ច្របាច់ដៃខ្ញុំយ៉ាងខ្លាំង!
- លែងដៃយើង!
ខ្ញុំស្រែកចេញមកដោយការភ្ញាក់ផ្អើល!
- ចង់ប្រើដៃប្រើជើងផងហ្អេប្អូនស្រី? ខ្លួនជាស្រីណា៎! ធ្វើខ្លួនឲ្យសុភាពបន្តិចទៅ! ( @ O @ )
- ចុះបើយើងធ្វើខ្លួនបែបនេះ វាទើសស្អីឯង! (កាចហើយថាមិនកាចទៀត)
- សំដីបានណាស់ណ៎! ហាត់បន្ថយសម្លេងខ្លះទៅបានទេ?
និយាយបានប៉ុណ្ណេះគ្រូក៏មកដល់។ អាមុខងាប់ងាកមកខ្សិបតិចៗដាក់ខ្ញុំ៖
- ស្អែកជួបគ្នានៅលើដំបូលសាលាពេលចេញពីរៀនណា៎!
- ហេតុអីយើងត្រូវទៅជួបឯង? ( – . - )
- បើមិនជួប មានតាខ្លាច!
គ្មានផ្លូវ! ខ្ញុំគ្មានផ្លូវខ្លាចវាដាច់ខាត! ខ្ញុំមើលមុខវារបៀបឌឺហើយដើរមកកន្លែងវិញ! ត្រូវហើយ សិស្សក្នុងថ្នាក់គ្មាននរណហ៊ានក្អកនោះទេ!
(ព្រោះខ្លាចងាប់អត់ដីកប់ហ្នឹងណា៎!) ខ្ញុំទប់ខ្លាំងណាស់(កំហឹង)ទម្រាំផុតថ្ងៃដ៏សែនធុញ និងស៊យៗៗៗៗៗៗ…
មកដល់ផ្ទះ
- មកវិញហើយ!
បន្ទាប់ពីចតម៉ូតូស្រួលបួលហើយ ខ្ញុំក៏ស្រែកឲ្យដំណឹងអ្នកក្នុងផ្ទះ!
- មកវិញហើយហ្អេស?
យើងឈរនៅត្រង់នេះហើយនៅសួរទៀត! ពេលណាទើបឈប់សួរសំនួរល្ងង់ៗបែបនេះដាក់យើង? ធុញ…
ក្មេងប្រុសអាយុ ១៦ឆ្នាំ ដែលកំពុងអង្គុយមើលទូរទស្សន៍ [ (កីឡាកាស) ចង់ប្រាប់ថាវាជាកម្មវិធីបោកក្មេងទេ!
ឯងធំហើយ ចង់ឲ្យគេបោកដល់ពេលណាហ្អាស៎? ]
- អឺ!
ត្រូវហើយក្មេងម្នាក់នេះឈ្មោះ ដេវិត (ឈ្មោះខុសគេម៉ាផ្ទះ) ជាប្អូនដែលចេញពីពោះម៉ែតែមួយជាមួយខ្ញុំ មុខមាត់ស្អាតបាត
ព្រោះវាជាកូនកាត់អង់គ្លេស (ម៉ាក់ខ្ញុំជាពួកអាគាំងហ្នឹងណា៎) ពេលធំឡើងប្រាកដជាសង្ហារដូចបងវាហើយ (មិនបានអួតទេណា៎)
ឆ្លើយតែប៉ុណ្ណេះខ្ញុំក៏ឡើងទៅបន្ទប់ដែលនៅជាន់ទីពីរ! ក្រៅពីដេវីត ខ្ញុំក៏នៅមានបងប្រុសម្នាក់ទៀតដែរ!
ប៉ានិងបងប្រុសធំរបស់ខ្ញុំមិននៅទេ!ពួកគាត់ទៅម៉ាឡេស៊ី ព្រោះតែការងារ (បើកសណ្ឋាគារនិង ភោជនីយដ្ឋាន)
របស់ប៉ាទើបធ្វើឲ្យយើងមិនសូវបាននៅជុំគ្នា! បងប្រុសខ្ញុំរៀនចប់ផ្នែក គ្រប់គ្រង និងសេដ្ឋកិច្ច
គ្រាន់តែរៀនចប់ភ្លាមប៉ាក៏អូសគាត់ចូលមកជួយការងារតែម្ដង មុខមាត់របស់គាត់សង្ហារណាស់
មានស្រីៗជាច្រើនចង់តោងគាត់ព្រោះសង្ឃឹមថាគាត់ជាកូននាយកសណ្ឋាគារលំដាប់
ផ្កាយប្រាំ បើតោងជាប់គេនឹងដេកស៊ីយកងាប់រស់តែម្ដង! តែសោកស្ដាយផងចុះ
បងប្រុសដ៏សែនសង្ហារនិងឆ្លាតរបស់ខ្ញុំ មិនល្ងង់ដល់ថ្នាក់ឲ្យពួកនាងតោងជាប់ទេ! ( ^ _ ^ )
ផ្លាស់ខោអាវរួចខ្ញុំប្រញាប់យកទូរស័ព្ទដ៏ទំនើបរបស់ខ្ញុំចេញពីកាតាបរូបក្បាលខ្មោចរបស់ខ្ញុំ ហើយខលទៅអាពួក
សម្លាញ់អាប់របស់ខ្ញុំ!
……តឺត…..តឺត…..តឺត…..តឺត…..តឺត…..លេខដែលលោកអ្នកកំពុងហៅពុំមានការឆ្លើយតបទេនៅពេលនេះ សូមព្យាយាមម្ដងទៀតនៅពេលក្រោយ…..តឺត
(សង្ស័យតាភ្លេចទូរស័ព្ទនៅក្រៅម្ឈូសហើយមើលទៅ) នេះមិនមែនតែអានុតម្នាក់ទេ ដែលហ៊ានមិនទទួលទូរស័ព្ទខ្ញុំសូម្បីអា៣ ក្បាលទៀតក៏មិនទទួលដែរ! មិនដឹងថាពួកវាបាត់ក្បាលទៅណាទេ!
- ធុញ!!!!!
ខ្ញុំស្រែកហើយក៏ចុះទៅក្រោមដើម្បីរកញ៉ាំបាយ! ជាធម្មតាទេ ផ្ទះខ្ញុំមានអ្នកនៅ៤នាក់ឯណោះ! មិនដឹងជាប៉ាគាត់ជួលមកច្រើនបែបនេះធ្វើស្អី? តែវាជារឿងរបស់គាត់ ខ្ញុំមិនខ្វល់រឿងក្នុងផ្ទះស្រាប់ទៅហើយ! នៅលើតុមានអាហារគ្របស្រាប់សម្រាប់ខ្ញុំដែលទើបមកពីរៀនហត់ (ឈ្លោះគ្នាហត់មិនថាទេ)
ធម្មតាផ្ទះនេះមិនដែលញ៉ាំបាយជុំគ្នាទេ អ្នកមកមុនត្រូវញ៉ាំមុន ព្រោះម្នាក់ៗមកផ្ទះមិនទៀងម៉ោង បើអាល័យតែចាំ សង្ស័យត្រូវដាច់ពោះងាប់! រាល់ថ្ងៃខ្ញុំត្រូវញ៉ាំបាយតែម្នាក់ឯង ធុញ អផ្សុក ឯការ (អ្នកណាប្រើឲ្យមកផ្ទះយឺត?) ឆ្អែតហើយក៏ដើរចេញពីតុទៅរកមើលដេវីតតែមិនឃើញ!
- អេ៎! ទៅណាណ៎?
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
មែនហើយសាហាវហើយឆ្នាស់ទៀតឆ្នាស់ដល់ក៏តាម៉ង
ហាហាហាហាហហា
August 25, 2008 at 1:24 pm
ចាហាវម៉េះទេ កាចនោះកាច…