Posted by: រជ្ជនី on: August 21, 2008
គ្គ១៖ មេក្រុមស្រី (ណាលី)
សួស្ដី! ខ្ញុំឈ្មោះ ណាលី ស្រីដែលសង្ហារនិង ល្បីជាងគេនៅទីនេះ! មានក្មេងប្រុសជាច្រើនដែលច្រណែននឹងភាពសង្ហាររបស់ខ្ញុំ ហាសហា! ជួយមិនបានទេ! មនុស្សកើតមកសង្ហារស្រាប់ទៅហើយ។ ថ្ងៃនេះជាថ្ងៃចូលរៀនលើកដំបូងនៃជីវិតសិស្សឆ្នាំទីពីរដូចខ្ញុំ! (ជានិស្សិតឆ្នាំទីពីរផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច) មនុស្សដូចខ្ញុំក៏មិនសូវជាកាចអីប៉ុន្មានដែរ គ្រាន់តែមិនសូវចូលចិត្តឲ្យគេមើលងាយ (មនុស្សមិនត្រូវមើលងាយមនុស្ស) ហើយក៏ជាមនុស្សដែលមិនចូលចិត្តឲ្យគេដើរខ្សែរលើតាប៉ុណ្ណឹងឯង។
ខ្ញុំរកថ្នាក់ថ្មីបានយ៉ាងងាយ (ព្រោះដើរឡើងសឹកសាលា) ព្រោះរៀនម៉ោពីឆ្នាំមុនក៏ល្មមម៉ាស្គាល់ទឹកដីសាលានឹងណា៎! ពួកម៉ាកភាគច្រើនរបស់ខ្ញុំជាក្មេងប្រុស ហើយខ្ញុំក៏ចូលចរិតបែបប្រុសៗនឹងម៉ោព្រោះនៅផ្ទះខ្ញុំមានតែមនុស្សប្រុស (ម៉ាក់បែកផ្លូវជាមួយប៉ា) ទើបនិស្ស័យទន់ភ្លន់ដែលមនុស្សស្រីមាន វាមិនកាត់មករកខ្ញុំសោះ!
ថ្មើរនេះហើយអាពួកម៉ាកក្បាលខូចរបស់ខ្ញុំនៅមិនទាន់មកទៀត (សង្ស័យមិនទាន់ងើបពីម្ឈូស) ដើរចូលថ្នាក់មិនប្រយត្ន័ក៏ជាន់ជើងមនុស្សប្រុសម្នាក់៖
- សុំទោស! ( - . – )
ខ្ញុំនិយាយទាំងធុញ
- សុំទោសហើយវាបាត់ឈឺដែរទេប្អូន?
គេងើបឡើងហើយធ្វើមុខដូចជាចង់រករឿង តាមមើលទៅមុខមាត់សង្ហារដែរ (សម្រាប់ពួកឆ្កួតនឹងប្រុសម៉ាចំនួន តែចំពោះខ្ញុំ គ្មានផ្លូវចូលចិត្តគេដាច់ខាត)
- ខ្ញុំគ្មានចេតនានោះទេ!
ខ្ញុំតម្លើងសម្លេងបន្តិច (ប្រាប់ហើយថាមនុស្សដូចខ្ញុំមិនចេះខ្លាចគេនោះទេ)
- ឯងហ៊ានតម្លើងសម្លងជាមួយយើងផងហ្អេ? ដឹងទេថាយើងជានរណា?
(ចង់សើចណាស់វ៉ីយ!)
- បងខ្លួនឯងនៅមិនស្គាល់ផង ចុះទម្រាំខ្ញុំជាអ្នកក្រៅ! ( ^ ~ ^ )
(សាកទាយមើលទៅថាពេលនេះ អាម្សៀរមុខងាប់នោះវាធ្វើមុខបែបណា)
- ឯង…. ( = _ = )
គ្រូក៏មកដល់ល្មម… ខ្ញុំញញឹមរួចដើរទៅអង្គុយនៅខាងក្រោយបំផុតនៃថ្នាក់! ម្សៀរនេះនៅមិនទាន់ស្គាល់ទេថាខ្ញុំជានរណា ហ៊ឹស! ចង់លេងជាមួយនរណាមិនលេង លេងជាមួយណាលី ឯងត្រៀមខ្លួនចុះនរកឲ្យហើយទៅ! ហាសហាសហា… ខ្ញុំក៏ញញឹមចេញមកយ៉ាងមានក្ដីសុខ ធ្វើឲ្យអាតាមុខងាប់នោះមើលមកខ្ញុំដោយកំហឹងចងអាឃាត! ( ^ o ^ )
សម្លេងកណ្ដឹងរោទិ៍ឡើង អារម្មណ៏ធុញរបស់ខ្ញុំនៅមិនទាន់បាត់នៅឡើយទេ ព្រោះអាពួកម៉ាកក្បាលខូចខ្ញុំវាមិនមករៀនថ្ងៃដំបូង (សង្ស័យយមរាជកោះហៅដឹង!) ទៅរកទិញទឹកញ៉ាំបន្តិច ហើយខ្ញុំក៏មកអង្គុយយកខ្យល់អាកាសដើម្បីឲ្យស្រួលចិត្តស្រួលអារម្មណ៍ខ្លះ ជើងស្អាតមួយគូឈប់នៅចំពោះមុខខ្ញុំខណៈពេលដែលខ្ញុំឈ្ងោកផឹកទឹក។
- ជួបគ្នាទៀតហើយប្អូន!
(មានចេតនារកយើងសងសឹកច្បាស់ណាស់)
- ចៃដន្យមែនណ៎!
ខ្ញុំនិយាយទាំងញញឹមដាក់អាមុខងាប់ ( ^ . ^ ) តាមមើលទៅសង្ស័យតែជាពួកជើងកាងកំប៉ិកកំប៉ុក (ថែមទាំងក្បាលមួយទៀត)
ប្រចាំសាលាហើយមើលទៅ! (ម៉េចនឹងអាចប្រៀនជាមួយខ្ញុំបានទៅ)
និយាយរួចក៏ដើរចេញ ប៉ុន្តែអាមុខងាប់នោះនៅតែដើរតាមខ្ញុំជាប់! មកដល់មុខស្រះទឹក៖
- ចង់ដើរតាមខ្ញុំដល់ណាហ្អា? (ធុញមុខដល់ហើយ បើគិតតែញញឹមបែបនេះ គួរឲ្យស្អប់!)
- មិនដឹងដែរ!
- ( – _ - )
យេ៎! ទីបំផុតមកដល់ថ្នាក់ហើយ! ធុញបំផុតដែលត្រូវអាមុខងាប់ដើរតាម!
ហ៊ីយ! ពួកម៉ាកស្អី! មេក្រុមស្អី! សុទ្ធតាពាក្យបោកប្រាស់!
ទុកយើងចោលម្នាក់ឯង! ចាំមើលណា៎…
ខ្ញុំបានប្រាប់ហើយមែនទេថាខ្ញុំក៏មិនសូវកាចទេ
បើភ្លេចទៅអានពីខាងលើមកវិញម្ដងទៀតទៅ! ខ្ញុំជាមេក្រុមពីងពាង រឺអ្នកដទៃគេចូលចិត្តហៅថា Spider
អាចនិយាយថាកាងក៏បាន! តែពួកខ្ញុំមិនមែនចូលចិត្តដើររករឿងគេគ្រប់គ្នានោះទេ!
ពួកខ្ញុំគ្រាន់តែមិនចូលចិត្តឈរមើលគេធ្វើបាបអ្នកដែលទន់ខ្សោយជាងខ្លួនប៉ុណ្ណោះ។
ក្រុមរបស់ខ្ញុំមានប្រាំនាក់ ក្នុងនោះមានខ្ញុំ ចិត្រា នុត រិទ្ធ និងរ៉ា (ពីរនាក់នេះជាធ្វីន)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
គិតគិតទៅក៏ពិបាកដែរណា៎ មនុស្សទើបតែសរសេររឿងលើកដំបូង! (ជួយណែរនាំផងណា៎!)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
តាមដានវគ្គក្រោយ! ឆាប់ៗនេះ!
ប្អូនៗបានអានក្រោយបងទេបងបានអានមុនតែមិនបានផ្តល់យោបល់ពីព្រោះរវល់តែនិនាយពីរឿងចរិកតួស្រីជាមួយប្អូននី ហាហាហា ខំប្រឹងតិចទៀតប្អូនតូច
យី បងអេដា ឆ្លៀតម៉ោអួតទៀតហាហា… ញ៉ុមទេដឹងបានអានមុនគេនោះ ព្រោះដាក់ភ្លាមញ៉ុមដឹងភ្លាម ហាហា
បងអានបានមុនមែនណាពីព្រោះពេលអូនរចនាសរសេររួចប្រាប់បងអោយមកអានភ្លាម។ហាហហាហាហាហម៉េចចុះអូនណារដ្ឋ
រជ្ជនីអ្នកប្រាប់ច្រលំទេពៅកុំខឹងអីណាពេលខ្លះច្រលំដែរណឹងណាពីព្រោះអីស្អាតៗដូចគ្នា
ណារដ្ឋហ្អា កុំថាឡើយតែឆ្នាំទីពីរ នៅមានចារិកដូចប្រុស កាលបងនៅរៀនមហាវិទ្យាល័យនោះ ដល់ឆ្នាំទី4 ក៏នៅតែមិនដែលស្លៀកសំពត់ដែរ។ ប្រុសសុទ្ធតែម្តង កាលនោះ។ ទាល់តែចេញធ្វើគ្រូនៅសាលាច្បាប់ហើយ ទើបព្រមស្លៀកសំពត់ ព្រោះតែគេកំណត់អោយស្លៀក។ កុំអី ទាល់តែយូរបានស្លៀក។
August 21, 2008 at 8:42 am
ហាហា ឡូយបស់គេ ឆាប់សរសេរមកដាក់បន្ថែមណា បងចាំតាមដាន ស៊ូ ស៊ូ ស៊ូ អោយរស់