Design is honest. Advertising is lying.

Archive for August 2008

វគ្គ​បួន​៖​ អា​មុខ​ងាប់​ម្នាក់​នេះ​មាន​ឈ្មោះ​ថា​ រតនៈ
ឈឺ​ក្បាល
អារម្មណ៍​ដែល​ខ្ញុំ​ដឹង​ពេល​នេះ​ គឺ​ឈឺ​ក្បាល​! ហើយ​ក៏​វា​មិន​មែន​ឈឺ​ធម្មតា​ទេ​ គឺ​ចង់​ផ្ទុះ​ចេញ​មក​ទៅ​ហើយ​!​​ ហើយ​អា​​ម្ចាស់​សម្លេង​ជជែក
គ្នា​ខ្លាំង​ៗ​រំខាន​ពេល​ដេក​របស់​ខ្ញុំ​នៀក​​ វា​ហ៊ាន​ដល់​ថ្នាក់​ហ្នឹង​ហ្ន៎​!​ ហេតុ​អី​ក៏​មិន​នាំ​គ្នា​ទៅ​និយាយ​គ្នា​ខាង​ក្រៅ​វ៉ី​?
- ឯង​ថា​​ណាលី​ធ្ងន់​ធ្ងរ​ឬ​អត់​វ៉ី​?
- អាច​បាត់​បង់​ការ​ចង​ចាំ​អត់​ណ៎​?
- ហើយ​ឯង​នឹង​ប្រាប់​បង​គេ​ថា​ម៉េច​?
សំនួរ​មហា​រំខាន​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ក្បាល​កាន់​តែ​ខ្លាំង​ឡើង​ហើយ​នៀក​!
-​ គ្មាន​ឃើញ​ពិបាក​ស្អី​ផង​!​ ប្រាប់​ទៅ​ថា​ណាលី​ទៅ​មាន​រឿង​ជា​មួយ​ពួក​បង​ធំ​​ ហើយ​សឺ​ៗ​​ក៏​ត្រូវ​គេ​វ៉ៃ​ចំ​ក្បាល​នឹង​ណា៎​!
សម្លេង​មនុស្ស​ស្រី​! នាង​នេះ​ជា​នរណា​​វ៉ី​?​ ហ៊ាន​ថា​យើង​សឺ​​ៗ​ហើយ​ត្រូវ​គេ​វ៉ៃ​ចំ​ក្បាល​អញ្ចឹង​ហ្អេ៎​?​​ យើង​ត្រូវ​​ក្បាល​ម៉ា​ដំបង​ទៅ​វិញ​ទេ​នាង
ល្ងង់​!​ អូយ៎​! នៅ​មិន​ទាន់​បាត់​ឈឺ​ទេ​!​​ ម៉្យាង​យើង​ជួយ​រង​ជំនួស​អាតា​មុខ​ងាប់​តើ​!
- អញ្ចឹង​ធ្វើ​ម៉េច​ទៅ​?
នាង​និយាយ​ត
- មិន​បាច់​ធ្វើ​ស្អី​ទាំង​អស់​!​​ ចេញ​ទៅ​ឲ្យ​អស់​ទៅ​!
ខ្ញុំ​ទ្រាំ​លែង​បាន ​ហើយ​ក៏​ហែក​មាត់​ស្រែក​​​! អ្នក​ណា​ទៅ​ទ្រាំ​បាន​លេង​មក​ថា​ឲ្យ​គ្នា​បែប​នេះ​នោះ​!
- ភ្ញាក់​ហើយ​ហ្អ៎​?
សម្លេង​អា​មុខ​ងាប់​តើ​នៀក​!
- ……
ហេតុ​អី​មាន​មនុស្ស​ច្រើន​ម៉្លេះ​?​ ​ខ្ញុំ​សម្លឹង​មនុស្ស​ដែល​ឈរ​ក្បែរ​ៗ​គ្រែ​​ អ៎​​ពួក​ម៉ាក​របស់​អា​តា​មុខ​ងាប់​តើ​នៀក​ តែ​ស្រី​ម្នាក់​ទៀត​មិន​ដែល
ឃើញ​ទេ​!
- យ៉ាង​ម៉េច​ហើយ​?​ ត្រូវ​ការ​ឲ្យ​ខ្ញុំ​ទៅ​​ហៅ​ពេទ្យ​ម៉ោ​ទេ​?
អា​មុខ​ងាប់​​សួរ​ខ្ញុំ​ មើល​ធ្វើ​មុខ​ចុះ​​! បើ​មិន​ចង់​សួរ​ថា​​ចុះ​ ណាលី​ម្នាក់​នេះ​ទទួល​យក​បាន​!!!​​ ហើយ​ពណ៌​បន្ទប់​​ស​ វាំង​នន​ស​ ថែម​ទាំង
មាន​ក្លិន​ថ្នាំ​ពេទ្យ​ហួង​បែប​នេះ​! មិន​ថា​ពេទ្យ​ណា​ទេ​ គឺ​ដូច​គ្នា​ទាំង​អស់​ហ្នឹង​!​​ ពេទ្យ​តើ​នៀក​! យើង​ម៉ោ​នៅ​ពេទ្យ​យ៉ាង​ម៉េច​នឹង​?
- នេះ​ជា​មន្ទីរ​ពេទ្យ​មែន​ទេ​?
ខ្ញុំ​បែរ​ទៅ​សម្លឹង​តា​មុខ​ងាប់​ដែល​ឈរ​ធ្វើ​មុខ​​ឆ្ងល់
- បាន​ន័យ​ថា​មិន​បាន​បាត់​បង់​ការ​ចងចាំ
សម្លេង​របស់​នរណា​ម្នាក់​!​ អេ៎​!​ បើ​ចាំ​មិន​ខុស​ទេ​ ម្នាក់​នេះ​​ឈ្មោះ​សត្យា​​​!​ ឈ្មោះ​ពិរោះ​ មុខ​មាត់​ស្អាត​បាត​ តែ​គួរ​ឲ្យ​ស្ដាយ​ត្រង់​មាត់​ឆ្កែ​!
បើ​យើង​មិន​ស្ថិត​ក្នុង​សភាព​បែប​នេះ​ណា៎​ ថ្មើ​នេះ​ឯង​ប្រហែល​បែក​មាត់​ទៅ​ហើយ​វ៉ីយ​!
- នៅ​ឈឺ​ខ្លាំង​មែន​ទេ​?​ ទ្រាំ​បន្តិច​ទៅ​ណា៎​! បន្តិច​ទៀត​​បង​ប្រុស​ឯង​មក​ដល់​ហើយ​!
អា​មុខ​ងាប់​និយាយ​ព្រម​ទាំង​ឱន​មុខ​មក​រក​ខ្ញុំ
- [...]

វគ្គ​៣​៖​ ក្រុម​ពីងពាង​​ (Spider)
ខ្ញុំ​រអ៊ូ​តិចៗ​ក្រោយ​ពី​ដើរ​រក​ពេញ​ផ្ទះ​នឹង​សួន​មក​​!​ នៅ​មាន​កន្លែង​ខ្លះ​ដែល​ខ្ញុំ​មិន​ទាន់​ទៅ​​​ នោះ​ក៏​ជា​បន្ទប់​របស់​ដេវីត
…..តុក​….តុក​….តុក​….
មិន​បាច់​ឆ្ងល់​ទេ​ វា​ជា​សម្លេង​គោះ​ទ្វារ​!
- វីត​…​វីត​…បើក​ទ្វារ​!
- មាន​ការ​អី​?
(សួរ​មើល​តា​វា​ជា​ឪ​យើង​អញ្ចឹង​វ៉ើយ​!​)​ ទ្វារ​របើក​តែ​មិន​ឃើញ​មនុស្ស​…
- ឯង​ប្ដូរ​ឋានៈ​មក​ជា​ឪ​យើង​វិញ​ល្អ​ដែរ​ទេ​?
ខ្ញុំ​ដើរ​ទៅ​អង្គុយ​លើ​គ្រែ​ដែល​ពោរពេញ​ដោយ​សៀវ​ភៅ​តុក្កតា​របស់​វីត​!
- បង​លើក​តម្កើង​ខ្ញុំ​​ដល់​ថ្នាក់​នេះ​ហ្អ៎​?​ មិន​ហ៊ាន​ទទួល​ទេ​ៗ​​!
ដេវីត​និយាយ​ដោយ​មិន​ដក​ភ្នែក​ពី​អេក្រង់​ទូរទស្សន៍​ ( * o * ) (​គិត​ដល់​ណា​ហើយ​?​)
វា​កំពុង​តែ​លេង​ប្រណាំង​ឡាន​ហ្នឹង​ណា៎​! ង៉ៃ​​ក្រោយ​បើ​គេ​មិន​ទាន់​ប្រាប់​កុំអាល​គិត​ទៅ​ជ្រៅ​ពេក​ ( ^ . ^ )
ខ្លូស​!
- អូ៎យ​!​ វ៉ៃ​ខ្ញុំ​ធ្វើ​ស្អី​បង​? ឈឺ​ណា៎​!
មិន​ឲ្យ​ឈឺ​យ៉ាង​ម៉េច​?​ បើ​ខ្ញុំ​យក​សៀវភៅ​តុក្កតា​ដែល​នៅ​លើ​ពូក​វ៉ៃ​ម៉ា​តាហ៊ឹង​មនុស្ស​ចាស់​ទៅ​ហើយ​នោះ​!​ សម​មុខ​ហើយ​ឯង​!!!​ ( ^ [...]

វគ្គ​ពីរ​៖​ Ma Family ( ^ . ^ )
គ្រាន់​តែ​ដើរ​មិន​ទាន់​ដល់​​កន្លែង​អង្គុយ​ស្រួល​បួល​ផង​សិស្ស​គ្រប់​គ្នា​មើល​មក​ខ្ញុំ​ហាក់​ដូច​ខ្ញុំ​នេះ​ជា​តួ​ត្លុក​!
មិន​ដឹង​​!​ មិន​ខ្វល់​!​​ ទៅ​កន្លែង​អង្គុយ​ល្អ​ជាង​!​ ​តែ​ទ្រាំ​មិន​បាន​ទេ​វ៉ីយ​! អា​ខ្សែ​​ភ្នែក​បែប​នេះ​ស្អប់​ណាស់​!
ខ្ញុំ​ងាក​មក​ស្ញេញ​ដាក់​អា​ម្នាក់​ដែល​នៅ​ជិត
- សើច​ស្អី​?
អត់​បាន​ការ​!​ យ៉ាប់​មែន​ទែន​! គ្រាន់​តា​សម្លុត​ប៉ុណ្ណឹង​​ មើល​ចុះ​មុខ​ឡើង​ស្លេក​ ( – . – )
- ថ្លង់​ទេ​ហ្អី​? យើង​សួរ​ថា​សើច​ស្អី​?
មើល​ចុះ​! ណ្ហើយ​!​ គួរ​ឲ្យ​អាណិត​បែប​នេះ​ ខ្ជិល​ធ្វើ​បាប​!​ ខ្ញុំ​បែរ​ទៅ​មើល​អា​មុខ​ងាប់​ដែល​កំពុង​អង្គុយ​ញញឹម​​យ៉ាង​មាន​ក្ដី​សុខ​!
- អូយ​! ឈឺ​ណា៎​យាយ​ឡប់​!
សម្លេង​ស្រែក​របស់​អា​តា​មុខ​ងាប់​ពេល​ដែល​ខ្ញុំ​ដើរ​មក​ទាត់​ជើង​វា​ស្រស់​ៗ​! សម​មុខ​ហើយ​! ហ៊ាន​ហៅ​យើង​​ យាយ​ឡប់​ផង​!
- ឯង​ធ្វើ​ស្អី​? ញញឹម​ធ្វើ​ស្អី​?
កំពុង​តែ​សួរ​ចម្លើយ​អា​មុខ​ងាប់​ ក្រដាស​មួយ​សន្លឹក​បាន​លេច​ឡើង​នៅ​ចំពោះ​មុខ​ខ្ញុំ
(​ខ្ញុំ​ខុស​ហើយ​ល្ប​ង​​ណាក់​! ខ្ញុំ​សុំទោស​ដែល​និយាយ​សំដី​ឆ្គាំ​ឆ្គង​ដាក់​បង​កាល​ពី​ព្រឹក​មិញ​​)
(ស្រែក​…​)
ខ្ញុំ​ស្រែក​មុន​នឹង​ចាត់​ការ​អា​មុខ​ងាប់​!​ ការ​ពិត​ដើរ​តាម​យើង​ព្រោះ​ចង់​បិទ​ក្រដាស​នេះ​ទេ​ហ្អី​!​​ ខ្ញុំ​ងាក​មក​បំរុង​នឹង​ដាល់​ តែ
វា​ក៏​ចាប់​ច្របាច់​​​ដៃ​​ខ្ញុំ​យ៉ាង​ខ្លាំង​!
- លែង​ដៃ​យើង​!
ខ្ញុំ​ស្រែក​ចេញ​មក​ដោយ​ការ​ភ្ញាក់​ផ្អើល​!
- ចង់​ប្រើ​ដៃ​​ប្រើ​ជើង​ផង​ហ្អេ​ប្អូន​ស្រី​?​ ខ្លួន​ជា​ស្រី​ណា៎​! ធ្វើ​ខ្លួន​ឲ្យ​សុភាព​បន្តិច​ទៅ​! ​ ( @ O @ )
- ចុះ​បើ​យើង​ធ្វើ​ខ្លួន​បែប​នេះ​ វា​ទើស​​ស្អី​​​ឯង​!​​ [...]

គ្គ​១​៖​ មេ​ក្រុម​ស្រី​​ (ណាលី​)
សួស្ដី​! ខ្ញុំ​ឈ្មោះ​​ ណាលី​ ស្រី​ដែល​សង្ហារ​និង​​ ល្បី​ជាង​គេ​នៅ​ទី​នេះ​!​ មាន​​ក្មេង​ប្រុស​ជា​ច្រើន​ដែល​ច្រណែន​នឹង​ភាព​សង្ហារ​របស់​ខ្ញុំ​​​ ហាស​ហា​! ជួយ​មិន​បាន​ទេ​!​​ មនុស្ស​កើត​មក​សង្ហារ​ស្រាប់​ទៅ​ហើយ​។​​ ថ្ងៃ​នេះ​ជា​ថ្ងៃ​ចូល​រៀន​លើក​ដំបូង​នៃ​ជីវិត​សិស្ស​ឆ្នាំ​ទី​ពីរ​ដូច​​ខ្ញុំ​!​​​ (ជា​និស្សិត​ឆ្នាំ​ទី​ពីរ​​​ផ្នែក​​ទេសចរណ៍​ និងបដិសណ្ឋារកិច្ច)​​​​ មនុស្ស​ដូច​ខ្ញុំ​ក៏​មិន​សូវ​ជា​កាច​អី​ប៉ុន្មាន​ដែរ​ គ្រាន់​តែ​មិន​សូវ​ចូល​ចិត្ត​ឲ្យ​គេ​មើល​ងាយ​​​ (​មនុស្ស​មិន​ត្រូវ​មើល​ងាយ​មនុស្ស​)​ ហើយ​ក៏​​ជា​មនុស្ស​ដែល​​មិន​ចូល​ចិត្ត​ឲ្យ​គេ​ដើរ​ខ្សែរ​លើ​​​តា​ប៉ុណ្ណឹង​ឯង​។
ខ្ញុំ​រក​ថ្នាក់​ថ្មី​បាន​យ៉ាង​ងាយ​ (​ព្រោះ​ដើរ​ឡើង​សឹក​​សាលា​)​ ​ព្រោះ​រៀន​ម៉ោ​ពី​​ឆ្នាំ​មុន​ក៏​​ល្មម​ម៉ា​ស្គាល់​ទឹក​ដី​សាលា​​នឹង​ណា៎​! ​ពួក​ម៉ាក​ភាគ​ច្រើន​របស់​ខ្ញុំ​ជា​ក្មេង​ប្រុស​​ ហើយ​​ខ្ញុំ​ក៏​ចូល​ចរិត​បែប​ប្រុស​ៗ​នឹង​ម៉ោ​ព្រោះ​នៅ​ផ្ទះ​ខ្ញុំ​មាន​តែ​មនុស្ស​ប្រុស​​ (​ម៉ាក់​បែក​ផ្លូវ​ជា​មួយ​ប៉ា​)​​ ទើប​និស្ស័យ​ទន់​ភ្លន់​ដែល​មនុស្ស​ស្រី​មាន​ វា​មិន​កាត់​មក​រក​ខ្ញុំ​សោះ​!
ថ្មើរ​នេះ​ហើយ​អា​ពួក​ម៉ាក​ក្បាល​ខូច​របស់​ខ្ញុំ​នៅ​មិន​ទាន់​មក​ទៀត​​ (​សង្ស័យ​មិន​ទាន់​ងើប​ពី​ម្ឈូស​)​ ​​ដើរ​ចូល​ថ្នាក់​មិន​ប្រយត្ន័​ក៏​ជាន់​ជើង​មនុស្ស​ប្រុស​ម្នាក់​៖
-​ សុំទោស​!     ( -  . – )
ខ្ញុំ​និយាយ​ទាំង​ធុញ
- សុំទោស​ហើយ​វា​បាត់​ឈឺ​ដែរ​ទេ​ប្អូន​?
គេ​ងើប​ឡើង​​ហើយ​ធ្វើ​មុខ​ដូច​ជា​ចង់​រក​រឿង​​ តាម​មើល​ទៅ​មុខ​មាត់​សង្ហារ​ដែរ​ (សម្រាប់​ពួក​ឆ្កួត​នឹង​ប្រុស​ម៉ា​ចំនួន​ តែ​ចំពោះ​ខ្ញុំ​​ គ្មាន​ផ្លូវ​ចូល​ចិត្ត​គេ​ដាច់​ខាត​)
- ខ្ញុំ​គ្មាន​ចេតនា​នោះ​ទេ​!
ខ្ញុំ​តម្លើង​សម្លេង​បន្តិច​ (​ប្រាប់​ហើយ​ថា​មនុស្ស​ដូច​ខ្ញុំ​មិន​ចេះ​ខ្លាច​គេ​នោះ​ទេ​)
- ឯង​ហ៊ាន​តម្លើង​សម្លង​ជាមួយ​យើង​ផង​ហ្អេ​?​ ដឹង​ទេ​ថា​យើង​ជា​នរណា​?
(ចង់​សើច​ណាស់​វ៉ីយ​!​)
- បង​ខ្លួន​ឯង​នៅ​មិន​ស្គាល់​ផង​ ចុះ​ទម្រាំ​ខ្ញុំ​ជា​អ្នក​ក្រៅ​!​    ( ^  ~ ^ )
(​សាក​ទាយ​មើល​ទៅ​ថា​ពេល​នេះ​ អា​ម្សៀ​រ​មុខ​ងាប់​នោះ​វា​ធ្វើ​មុខ​បែប​ណា​)
- ឯង​….     (  = _ =  [...]

ជំនាញ​ថ្មី​ជា​មួយ​Adobe Illustrator

Posted by: រជ្ជនី​ on: August 20, 2008

 
កាដូ​ង៉ៃ​កំណើត​បស់​ញ៉ុម​! ម៉ិច​ដែរ​?

បន្ទាប់​ពី​បាន​​គូរ​រួច​! គួរ​ឲ្យ​ស្រលាញ់​ដល់​ហើយ​!!!​


កម្ពុជា-CAMBODIA

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

 

August 2008
M T W T F S S
« Jul   Nov »
 123
45678910
11121314151617
18192021222324
25262728293031

Flickr Photos

Feather n Birds Tattoo

Field of Dreams

Moon over Sunshine Skyway bridge

More Photos

ការចុចច្រើនបំផុត

  • None

Blog Stats

  • 5,311 hits