Posted by: រជ្ជនី on: July 5, 2008
បងប្អូន! ពេលនេះរូបភាពបានចេញមកដល់ហើយ! មិនដឹងថា បើសិនជាបោះលក់ទៅមានគេទិញពាក់ឬអត់ទេ! ហើយមិនដឹងយកទៅលក់នៅណា? បើតាំងក្នុងហាងម៉ាក់ មិនបាច់និយាយទេ, មានតែគេរកអាវ ស៊ីភីភី គ្មាននរណារកអាវ
“I ♥ KHMER“ ទេ! អាចនឹងមានពីរពណ៌ ស&ខ្មៅ! អាម៉េចដែរ? បើមានទីផ្សារ អាចនឹងពិភាក្សារជាមួយថ្នាក់លើបោះលក់!
នឹងហើយបោះទៅបងយកពណ៌ខ្មៅ តែទាល់តែfree បានយក កិកិកិ
អូហ៍បង!
បងៗម្នាក់ៗសុទ្ធតែកាម៉ង់ទុកមុនទៀត!
បងហា៎!មួយថ្លៃប៉ុន្មានដែលបង?
បើថោកៗប្អូនយកមួយតែបើថ្ងៃប្អូនអត់មានលុយទិញទេ!
បងហា៎!លក់ថោកៗបានហើយចាំប្អូនជួយទិញណាបង។
ប្អូនយកពណ៌ខ្មៅព្រោះវាស្រួលបោកជាងពណ៌សណាបង!
ចំឱកាសល្អណាស់ បោះអាវ “I love Khmer” ឬ “ខ្ញុំ ស្រលាញ់ ខ្មែរ” ឆាប់ៗទៅ ច្បាស់ជាមានទីផ្សារ ។ ម៉្យាងទៀត បើ បោះអាវ ” I love Preah Vihear Temple” ឬ “ខ្ញុំ ស្រលាញ់ ប្រាសាទព្រះវិហារ” ក៏ល្អដែរ ពិតជាមានទីផ្សារ ព្រោះពេលនេះមានបញ្ហាព្រះវិហារ។
ចង់ដឹង បោះ ៥០០ ឬ ១០០០ អាវសាកមើល, ជឿថាច្បាស់ជា បានចំណេញប្រាក់ច្រើន។
ឃើញមានទីផ្សារ មិនចាំបាច់រង់ចាំសួរថ្នាក់លើទេ នាំយូរ, ទៅធនាគារធ្វើពាក្យខ្ចីលុយ ធនាគរ អោយគេបោះពុម្ភអាវទៅ ប្រមូលលុយភ្លាម ទាន់ឱកាសល្អ ពេលនេះ។
ផេងជី អាពាក្យនឹងចាំសួរ ម្ចាស់ប្លក់ទៅព្រោះខ្ញុំក៏ចេះពីគេដែរ ។ ម្ចាស់ប្លក់គេរវល់ណាស់ឡូវអត់មានពេលមកលេងប្លក់ខ្លួនឯងសោះ ។
បងក៏ស្រលាញ់ដែរតែបងស្រលាញ់អាវមានក
បងស្រលាញ់ពណ៍ខ្មៅអោយបងមួយមកអូន
ចឹងអត់ស្រសាញ់បងទេមែនទេ?បើស្រលាញ់ពិតជាបានfreeហើយ
បោះទៅ សុំមួយផង(មិនមែនសូមទិញទេ គឺសុំតែម្ដង)
សួស្តី!!
តើនៅពេលអុំទូកខាងមុខនេះអ្នកទាំងអសើគ្នាមានគំរោងទៅណាដែរ?
ខ្ញូំទៅទិញអាវដែរ ពីព្រោះអាវមានរូបឡូកូស្រីស្ងាតមានដាក់លកតិចណាស់នៅ លើទីផ្សារ តើរជ្ជនីអាចអោយខ្ញុំមួយបានដែរទេ? ខ្ញុចង់បានមុនពេលបុណ្យអុំទូកមកដល់ ប្រសិនបើបានពាក់អាវស្ងាតម្លឹង ច្បាស់ជាគេមើលច្រើនណាស់ហើយ ប្រញាប់ឡើង រជ្ជនី,,,,,
សូមមានសំណាងល្ងនិងមានសំរស់កាន់តែស្ងាត
July 5, 2008 at 9:26 am
អីយ៉ា! ឡូយណាស់។ បោះទៅបងទិញមួយ។ បងស្រឡាញ់អាព័ណ៌ស។