Posted by: រជ្ជនី on: July 5, 2008
កាលពីប៉ុន្មានង៉ៃមុនទៅញ៉ាំអីនៅដូរ៉េម៉ុន (Doraemon) នៅម្ដុំសាលារៀនគួរ ជ័យថាវី! កន្លែងនោះតែងតែមានសិស្សសរសេរចង់រាប់អានមិត្តដាក់ក្រោមកញ្ចក់តុ! បន្ទាប់ពីហៅអីរួចហើយខ្ញុំក៏ត្រូវរង់ចាំហើយក៏ឈ្ងោកអានស្អីដែលគេសរសេរ! ឈ្ងោកៗ ស្រាប់តែឃើញក្រដាសពីរសន្លឹកដែលគេសរសេរឆ្លើយឆ្លងគ្នា! អានហើយសើចឡើងចុកពោះ!
ខ្ញុំបាទឈ្មោះ Ka ស្វែងរកមិត្តស្រីស្អាតៗ លេខទូរស័ព្ទ 011 57 88 72 រៀននៅវត្តកោះ ជាសិស្សក្រៅសាលា។
បើជាសិស្សក្រៅសាលា គ្មាននរណារាប់អានជាមួយឯងទេ!
ចេះតាមានម៉ង! កំប្លែងដល់ហើយ!
ហាហា ហាហា គួរឲ្យចង់សើច !
យើស ម្នាក់ៗសុទ្ធតែ ចង់ដាក់ដែរ ចឹងខ្ញុំចាំកាល់ចង់រាប់អានមិត្តនឹងគេដែរ អាចសរសេរបានអត់ ឬក៏ទុកសំរាប់តែក្មេងៗទេ?
July 5, 2008 at 9:25 am
អូហ៍គេមានចឹងៗដែរ? ចាំបងទៅរកសរសេរនឹងគេ។