Posted by: រជ្ជនី on: July 5, 2008
បងប្អូន! ពេលនេះរូបភាពបានចេញមកដល់ហើយ! មិនដឹងថា បើសិនជាបោះលក់ទៅមានគេទិញពាក់ឬអត់ទេ! ហើយមិនដឹងយកទៅលក់នៅណា? បើតាំងក្នុងហាងម៉ាក់ មិនបាច់និយាយទេ, មានតែគេរកអាវ ស៊ីភីភី គ្មាននរណារកអាវ
“I ♥ KHMER“ ទេ! អាចនឹងមានពីរពណ៌ ស&ខ្មៅ! អាម៉េចដែរ? បើមានទីផ្សារ អាចនឹងពិភាក្សារជាមួយថ្នាក់លើបោះលក់!
Posted by: រជ្ជនី on: July 5, 2008
ពេលប្រលងឆមាសខ្ញុំបានទៅប្រលងជាមួយសិស្សសាលារដ្ឋដែរ! ពេលទៅកន្លែងញ៉ាំអីនោះ ងើយៗ ស្រាប់តែឃើញរូបស្ដេចយើងដាក់តាំង! ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង! ដែលសំខាន់មិនមែនមានតែកន្លែងហ្នឹងមួយទេដែលមាន! សូម្បីកន្លែងលក់នំផ្សេងៗក៏មានដែរ! អ្នកលក់នេះពិតជាគួរឲ្យស្រលាញ់មែន!
Posted by: រជ្ជនី on: July 5, 2008
កាលពីប៉ុន្មានង៉ៃមុនទៅញ៉ាំអីនៅដូរ៉េម៉ុន (Doraemon) នៅម្ដុំសាលារៀនគួរ ជ័យថាវី! កន្លែងនោះតែងតែមានសិស្សសរសេរចង់រាប់អានមិត្តដាក់ក្រោមកញ្ចក់តុ! បន្ទាប់ពីហៅអីរួចហើយខ្ញុំក៏ត្រូវរង់ចាំហើយក៏ឈ្ងោកអានស្អីដែលគេសរសេរ! ឈ្ងោកៗ ស្រាប់តែឃើញក្រដាសពីរសន្លឹកដែលគេសរសេរឆ្លើយឆ្លងគ្នា! អានហើយសើចឡើងចុកពោះ!
ខ្ញុំបាទឈ្មោះ Ka ស្វែងរកមិត្តស្រីស្អាតៗ លេខទូរស័ព្ទ 011 57 88 72 រៀននៅវត្តកោះ ជាសិស្សក្រៅសាលា។
បើជាសិស្សក្រៅសាលា គ្មាននរណារាប់អានជាមួយឯងទេ!
ចេះតាមានម៉ង! កំប្លែងដល់ហើយ!
Recent Comments