ទាយនិស្ស័យមនុស្សតាមរយៈការបរិភោគផ្លែឈើ
27 May 2008 33 Comments
ផ្លែឈើគឺជាអាហារសាកសមសម្រាប់មនុស្សគ្រប់រូប គ្រប់វ័យ ។ អ្នកណាៗក៏ចូលចិត្តវាដែរ ។ យើងជឿជាក់ថា មនុស្សគ្រប់រូប មានផ្លែឈើដែលខ្លួនចូលចិត្តបរិភោគខ្លាំងជាក់ជាមិនខាន ។ មកទាយមើលថា តើផ្លែឈើមួយមុខៗដែលលោកអ្នកចូលចិត្ត អាចសបញ្ជាក់ពីនិស្ស័យរបស់អ្នកចូលចិត្តវាច្បាស់កម្រិតណា ?
ផ្លែកំពីងរាជ ៖ អ្នកចូលចិត្តផ្លែកំពីងរាជ គឺជាមនុស្សដែលមានលក្ខណៈ រឹងខាងក្រៅ តែទន់ខាងក្នុង ។ មើលតែពីសំបកក្រៅ ហាក់ដូចជាមនុស្សកាចសាហាវ តែ ការពិតទៅជាមនុស្សដែលមានទឹកចិត្តល្អ ងាយនឹងទន់ជ្រាយ មិនចូលចិត្តភាពហឹង្សា និងស្រឡាញ់ភាពស្ងប់ស្ងៀម ។
ផ្លែចេក ៖ មើលពីសំបកក្រៅ លោកអ្នកជាមនុស្សស្ងប់ ហ្នឹងហ្នរ តែខាងក្នុងវិញ ជាមនុស្សមានចិត្តទន់ជ្រាយ ។ ប្រសិនបើជាមានអ្នកណាម្នាក់និយាយប៉ះពាល់ដល់ខ្លួនបន្តិចបន្តួច និងយកទៅគិតទាំងមិនសប្បាយចិត្ត ។ លោកអ្នកជាមនុស្សមានហេតុផល មើលអ្វីវែងឆ្ងាយ ចូលចិត្តកំណត់ផែនការឲ្យខ្លួនឯង និងមនុស្សនៅជុំវិញខ្លួនឯងជានិច្ច ។ លោកអ្នកជាមនុស្សមានចិត្តសណ្ដោសប្រណី និងជាមនុស្សមានចិត្តកុសល ចូលចិត្តធ្វើបុណ្យដល់អ្នកដែលមានទុក្ខ ឬលំបាកវេទនា ។
ផ្លែសាវម៉ាវ ៖ លោកអ្នកជាមនុស្សចូលចិត្តលេងសើចច្រើន ដែលអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនមានសេចក្ដីសុខជាមួយ ។ ទោះបីជាលោកអ្នកពូកែ ង បន្តិចក៏ដោយ តែមិត្តភក្តិរបស់លោកអ្នកនៅតែចូលចិត្តលោកអ្នក ដោយសារតែចរឹតរួសរាយរបស់លោកអ្នក ។
ផ្លែជំពូរ ៖ ចំពោះលោកអ្នកដែលចូលចិត្តបរិភោគផ្លែជំពូរ គឺជាមនុស្សដែលពូកែក្រែងចិត្តគេ ។ លោកអ្នកជាមនុស្សពូកែអត់ធ្មត់ខ្ពស់ អាចញញឹមបានគ្រប់ស្ថានការណ៍ តែជាមនុស្សដែលមើលពិភពលោកក្នុងផ្លូវអាក្រក់ និងជាមនុស្សដែលគិតច្រើន ។ លោកអ្នកមិនចូលចិត្តធ្វើបានទឹកចិត្តអ្នកណាម្នាក់នោះទេ ។ សម្រាប់លោកអ្នកដែលមានបណ្ដូលចិត្តជាអ្នកចូលចិត្តញ៉ាំផ្លែជំពូរ លោកអ្នកត្រូវពូកែយកចិត្តបន្តិចហើយ ព្រោះគាត់គិតអ្វី គឺផ្លូវមិនល្អជានិច្ច ។
ផ្លែឳឡឹក ៖ លោកអ្នកជាមនុស្សដែលមានទឹកចិត្តទូលាយ ទន់ភ្លន់ មានចិត្តស្រឡាញ់មិត្តភក្តិ ស្មោះត្រង់ ជាមនុស្សងាយៗ សម្លឹងពិភពលោកក្នុងផ្លូវល្អ មិនចូលចិត្តរអ៊ូរទាំ ឬគិតច្រើន និងជមនុស្សតាំងចិត្តធ្វើការយ៉ាងល្អ ។ ចំណុចខ្សោយរបស់លោកអ្នកគឺ មានភាពអៀនខ្មាស់ និងចាញ់ច្រាបមនុស្សដែលមានភេទផ្ទុយពីខ្លួន ។
ផ្លែដូង ៖ លោកអ្នកជាមនុស្ស ដែលមានចិត្តបុណ្យ មានចិត្តកុសល សុទិដ្ឋិនិយម និយាយអ្វីតឮមានឥទ្ធិពល ហើយអាចធ្វើឲ្យអ្នកដទៃឈឺចិត្តបានយ៉ាងងាយដោយគ្រាន់តែប្រើវាចា ។
ផ្លែល្ហុង ៖ លោកអ្នកដែលចូលចិត្តបរិភោគផ្លែល្ហុង គឺជាមនុស្សដែលមានចិត្តអត់ធ្មត់ខ្ពស់ មានការគិតវែងឆ្ងាយ គិតមានហេតុផល និងជាមនុស្សដែលពូកែធ្វើផែនការ ។
ផ្លែមង្ឃុត ៖ គឺសក្តិសមសម្រាប់មនុស្សដែលចូលចិត្តថែរក្សាខ្លួន រក្សាប្រាណ ពូកែស្រមើស្រមៃ និងមានអារម្មណ៍រ៉ូមែនទិច ។ លោកអ្នកជាមនុស្សងាយទន់ជ្រាយ ស្រឡាញ់មនុស្សងាយ ហើយចូលចិត្តយកទៅគិតតែម្នាក់ឯង តែមិនយូរទេនឹងភ្លេចដោយខ្លួនឯង ហើយនឹងទៅលង់ស្រឡាញ់អ្នកណាផ្សេងទៀតជាប្រចាំ ។ និយាយឲ្យស្រួលស្ដាប់ គឺជាមនុស្សដែលមានសណ្ដាណជាព្រានស្នេហា ។
ផ្លែភ្ញៀវ ៖ លោកអ្នកជាមនុស្សដែលមានទឹកចិត្តសណ្ដោសប្រោសប្រណី ចូលចិត្តការធ្វើដំណើរ ចូលចិត្តការផ្សងព្រេងទៅកន្លែងដែលខ្លួនមិនធ្លាប់ទៅ និងជាមនុស្សដែលអភិរក្សនិយម ។
ផ្លែគូលេន ៖ គឺជាមនុស្សដែលចូលចិត្តធ្វើការស្រាលៗ មិនត្រូវការប្រើកំលាំងកាយច្រើន ។ មនុស្សនេះ ខ្លាចថាមិត្តភក្តិនឹងធ្វើការលំបាកតិចជាង ទើបការងារទាំងឡាយ តែងតែឲ្យមិត្តភក្តិជួយធ្វើជាប្រចាំ ហើយខ្លួនឯងគឺសម្ងំផ្ដល់កំលាំងចិត្តពីក្រោយយ៉ាងស្រួល ។ ស្រឡាញ់មិត្តភក្តិណាស់ !
ផ្លែសារី ៖ លោកអ្នកជាមនុស្សដែលមានចរិតផ្អែមល្អែម សុភាព ទន់ភ្លន់ មិនចូលចិត្តជំទាស់ចិត្តគេ សុទិដ្ឋិនិយម មិននិន្ទា ឈ្នានីសនរណា ហើយថែមទាំងជាមនុស្សពូកែនិយាយរឿងទៀតផង ។
ផ្លែក្រូច ៖ លោកអ្នកជាមនុស្សទាន់សម័យ គិតអ្វីឈានមុខ តែពូកែហួងហែង និងអាចនឹងត្រូវមើលចិត្តឲ្យធ្លុះយ៉ាងងាយ ។
ផ្លែក្រូចថ្លុង ៖ អ្នកចូលចិត្តផ្លែក្រូចថ្លុង គឺជាមនុស្សដែលចូលចិត្តភាពសប្បាយរីករាយ ចិត្តងាយទន់ជ្រាយ ហើយងាយស្រួលលួងលោម ។
ផ្លែម្នាស់ ៖ លោកអ្នកជាមនុស្សដែលយកចិត្តទុកដាក់លើអ្នកដទៃ ជ្រុលហួសហេតុ ដែលនេះអាចនឹងធ្វើឲ្យមិត្តភក្តិមានការរំខានចិត្តបាន ។
ផ្លែទំពាំងបាយជូរ ៖ លោកអ្នកជាមនុស្សស្អាត មានមន្តស្នេហ៍ ។ អ្នកជាមនុស្សពូកែទំនាក់ទំនង ចូលចំណោមនឹងអ្នកដទៃបានយ៉ាងងាយ និស្ស័យរាក់ទាក់ មានការគិតគ្រប់ជ្រុងជ្រោយ តែសំដី និងចិត្តមិនសូវជាដូចគ្នាទេ ហើយថែមទាំងជាមនុស្សមិនចូលចិត្តនិយាយរឿងខ្លួនឯងប្រាប់អ្នកដទៃទៀត ផង ។
ផ្លែប៉ោម ៖ លោកអ្នកជាមនុស្សកណ្ដោចកណ្ដែង ខ្វះមិត្តភក្តិមិនបាន ជាមនុស្សមិនសូវខ្វស់ពីរឿងស្នេហា គឺរបៀបគិតស្រឡាញ់ គឺស្រឡាញ់ភ្លាម ហើយបើគេចង់បែក គឺបែកភ្លាម ។ ប៉ុន្តែជាមនុស្សដែលឧស្សាហ៍ព្យាយាម អត់ធ្មត់ក្នុងការងារ ។
អគុណសម្រាប់ការចែករំលែក ពី ស្តាយយុវវ័យ





May 27, 2008 @ 23:09:32
គួរអោយចាប់អារម្មណ៍ ប៉ុន្តែ រកផ្លែស្វាយមិនឃើញ !
May 28, 2008 @ 13:04:53
យ៉ាប់តាម៉ងវ៉ី!!ឯងចូលចិត្តផ្លែឪឡឹក
ចឹងតើ ឲ្យតែឃើញស្រីស្អាតចេះតែដើរគេច ។
May 28, 2008 @ 14:00:41
Mr. Raths. I like watermelon like you too.
why you said like this? if you don’t polite have not only one of good lady
to love you. but i don’t know about bad girl…………………..!
but I think you are so good, maybe.coz by your blog!
I don’t believe about guess. little girl! coz I think it doesn’t ture guess.
little girl you are very nice.
you can write something that very useful for the people.
Try more and more for you.
nice to know you!
May 29, 2008 @ 02:30:21
thanks for your recommanded secretgirl
May 30, 2008 @ 06:54:05
ផ្លែឳឡឹក ៖ លោកអ្នកជាមនុស្សដែលមានទឹកចិត្តទូលាយ ទន់ភ្លន់ មានចិត្តស្រឡាញ់មិត្តភក្តិ ស្មោះត្រង់ ជាមនុស្សងាយៗ សម្លឹងពិភពលោកក្នុងផ្លូវល្អ មិនចូលចិត្តរអ៊ូរទាំ ឬគិតច្រើន និងជមនុស្សតាំងចិត្តធ្វើការយ៉ាងល្អ ។ ចំណុចខ្សោយរបស់លោកអ្នកគឺ មានភាពអៀនខ្មាស់ និងចាញ់ច្រាបមនុស្សដែលមានភេទផ្ទុយពីខ្លួន ។
yes maybe heuy , i like watermelon men ten ta mong . how are u sis
May 30, 2008 @ 13:10:22
ួYou’re welcome. Mr.Raths.
I had wonder! why your name have “s” ?
could you tell me?
mabye it meant have many raths right.
May 30, 2008 @ 14:08:36
ស្រីភា បងក៏ចូលចិត្តស្វាយដូចគ្នា! តែបងចូលចិត្តសាវម៉ាវជាង!
បងរដ្ឋ សមហើយ!!!
Secretgirl Thanks sis!
Bong Da ort ey te! jea hery! or kun na…
ប្រាប់ចុះ រ៉េនណាចួលចិត្តមង្ឃុត។
May 30, 2008 @ 14:52:19
“ផ្លែសារី ៖ លោកអ្នកជាមនុស្សដែលមានចរិតផ្អែមល្អែម សុភាព ទន់ភ្លន់ មិនចូលចិត្តជំទាស់ចិត្តគេ សុទិដ្ឋិនិយម មិននិន្ទា ឈ្នានីសនរណា ហើយថែមទាំងជាមនុស្សពូកែនិយាយរឿងទៀតផង”
បងចូលចិត្តញ៉ាំ សារី តែពេលបងនិយាយទៅក៏ផ្អែមដែរ មិនដែលកោងកាចដាក់អ្នកណាទេ តែមានស្រីណាគេបាក់មកលើបងចឹង!!!!
សូមជំរាបសួរបងប្អូនWP ទាំងអស់!!!
May 30, 2008 @ 14:59:20
អត់ជឿ! បើចឹងមែន! មិនមែនរកមួយមិនបានដូចគេទេ!
May 30, 2008 @ 15:54:25
ចឹងបានជាឆ្ងល់ហ្នឹងណា៎!!
May 30, 2008 @ 15:56:54
សង្ស័យនៅមិនទាន់ដល់គូ!!!!
May 31, 2008 @ 13:48:28
ប្រហែលមិនទាន់ដល់មែនទេដឹង!! ហេហេ មិនដឹហអង្កាលណ៎??
Jun 01, 2008 @ 01:24:39
បងនរណាគេប្រាប់បងទៅណាភាចូលចិត្តហូបស្វាយនោះ?
ដូចជាអត់មានអ្នកណាប្រាប់បងទេ។
ប្អូនចូលចិត្តហូបឪឡឹកជាងសាវម៉ាវ។ឯមង្ឃុតចូលចិត្តដែរតែពេលហូបពេលយប់គឺ
ចុកពោះរាល់យប់ដូច្នេះមិនសូវជាចូលចិត្តប៉ុន្មានទេ។
ចូលចិត្តស្វាយទុំស្វាយខ្ចីពេលថ្ងៃត្រង់ផ្ទបជាមួយអំបិលបុកលាយម្ទេសដបរឺក៏ម្ភៃ
គ្រាប់ទៅត្រូវតែម្តងហ្នឹងហើយ!ចំអ្នកចូលចិត្តម្ទេសផងអត់មានបញ្ហា។
បើមានចូលពេទ្យតែប៉ុននោះរួចស្រេចហើយ។ហើយចូលចិត្តខ្លាំងបំផុតនោះគេឪឡឹក
ពេលដែលអង្គុយហូបជាមួយឪពុកម្តាយ។
Jun 01, 2008 @ 08:44:45
ចូលចិត្តទាំងអស់… មិនដឹងរើសយកមួយណាទេ…lolz
Jun 01, 2008 @ 22:14:50
រើសយកអាមួយណាឆ្ងាញ់ទៅបង!
អោយតែអាណាអត់ឆ្ងាញ់កុំរើសយកអី។
ចូលចិត្តទាំងអស់តែស្មោះតែមួយ។
ឆ្ងាញ់ទាំងអស់តែចូលចិត្តហូបតែមួយ!
បងរចនាចូលចិត្តម្ឃុតរឺបង?
Jun 03, 2008 @ 03:58:40
ចុះបើចូលចិត្តផ្លែ កន្ទួត ពុទ្ទ្រា អីអាហ្នឹងគេទាយម៉េចវិញណ៎??
Jun 03, 2008 @ 05:53:02
ខ្ញុំទាយឲ្យចុះ! អាហ្នឹងគេហៅថាសន្តានកាំប្រម៉ា និង សត្វចាប ឬ ក៏សេក…………… (និយាយលេងទេ អត់ចេះទាយទេ!)
Jun 03, 2008 @ 11:59:52
បងណាង ប្រហែលនៅយូរណាស់បងអើយ!
ស្រីភា បងប្រហែលជាច្រលំជាមួយបងដើមត្នោត! សុំទោស!
បងរដ្ឋ អត់ដឹងដែរ!!!
Jun 04, 2008 @ 02:47:02
hahah u like to eat sari huh , kekekek , u talk sweet too heheh , talk to me tech mok na ,
to aun Rachny , glad u r find na dear , hope to c u again na ,
hello to everyone too na .
Jun 04, 2008 @ 14:33:47
Yes! Me too sis!
Jun 04, 2008 @ 16:54:03
ok . That’s ok. I also like to eat mango too.
you guessed right.
don’t you sorry me.
I will forgive to all of the people that have mistake fo me,
now you shoudn’t sorry me .coz you didn’t have mistake on me.
Jun 05, 2008 @ 05:55:43
That OK sis!
Jun 06, 2008 @ 12:49:35
ម៉េចរកមិនឃើញ ស្រម៉រ និង កន្ទួតព្រៃអីចឹង។
បើបានអំបិលម្ទេស ឬ ក៏ផ្អកត្រីប្រៃរឹតតែប្រសើរជាមួយបាយកកពេលរសៀល។
Jun 07, 2008 @ 05:00:07
ខ្ញុំមិនដែលញ៉ាំផង! ប្រហែលជាឆ្ងាញ់ហើយមែនទេបង?
Jun 07, 2008 @ 06:01:33
ឆ្ងាញ់រំបល់យក៍អី!! កន្ទួតព្រៃនិង ស្រម៉ ល្វីញណាស់… តែវិធីដែលឆ្ងាញ់ គឺជ្រលក់ជាមួយត្រីប្រៃ (ត្រីល្អិតៗ) ។ ស្រម៉ បើជ្រលក់អំបិលបន្តិចទំពារច្រិបៗ ទៅ រួចលេបទឹកមាត់ក្រោយទំពារ នឹងមានអារម្មណ៍ក្នុងមាត់មានជាតិផ្អែម ជីបជីប… (នេះជាអាថ៌កំបាំងនៃរសជាតិ)
។ ផ្លែឈើពួកប្រភេទនេះ យកមកត្រាំក៏មានរសជាតិឆ្ងាញ់ដែរ ភាគច្រើនគេចូលចិត្ត ។
Jun 09, 2008 @ 12:23:09
ម៉ោពីខ្ញុំមិនដែលញ៉ាំ! ទើបខ្ញុំសួរ! ចង់ញ៉ាំដល់ហើយ!
Jun 15, 2008 @ 19:14:40
ចុះអ្នកចូលចិត្តផ្លែស្លែងជាមនុស្សអាម៉េចវិញរ៉ូវ
Jun 16, 2008 @ 05:00:22
អានឹងអត់ដឹងរ៉េ!!!!
Jun 20, 2008 @ 04:48:15
ហេហេហេ! អត់ដែលបានចូលមើលកំណត់ហេតុរបស់រជ្ជនីសោះ!
ខ្ញុំប្រកាសក្នុងប្លុកខ្ញុំអត់មានអ្នក comment សោះ តែដល់ដាក់ក្នុងប្លុករបស់រជ្ជនី អូយ! អាន ២ ថ្ងៃទំរាំចប់ ។ ខ្ញុំមិនដែលបាន update ប្លុកខ្ញុំសោះ។ ចាំមើលរកទៅអើតវាម៉ាដងម៉ាកាល កុំឲ្យវាភ្លេចមុខម្ចាស់វា។ :p
Jun 20, 2008 @ 05:00:06
អុញម៉ោក្រោយគេ គេយកអស់អាលីងបានអីញាំនឹងគេទៅឮ? សួរដូចឆោតបើពីតូចចូលចិត្តញាំផ្លែ តាឡឹងតឹង(ដូចផ្លែរស្ពឺ ម៉ោពីតូចមានតែដើមនឹងសំបូរក្បែរផ្ទះ) មានន័យមិចទៅ?
Jun 28, 2008 @ 02:44:43
បងពិសិដ្ឋ៖ អគុណបងដែលបានម៉ោអើត!
បងPosoky: អត់ដឹងដែរបង!
Mar 24, 2011 @ 04:20:08
សូមចូលរួមលេងជាមួយផង
Mar 24, 2011 @ 04:20:57
ខ្ញុំចូលចិត្តផ្លែសាវម៉ៅ