Posted by: រជ្ជនី on: May 27, 2008
ផ្លែឈើគឺជាអាហារសាកសមសម្រាប់មនុស្សគ្រប់រូប គ្រប់វ័យ ។ អ្នកណាៗក៏ចូលចិត្តវាដែរ ។ យើងជឿជាក់ថា មនុស្សគ្រប់រូប មានផ្លែឈើដែលខ្លួនចូលចិត្តបរិភោគខ្លាំងជាក់ជាមិនខាន ។ មកទាយមើលថា តើផ្លែឈើមួយមុខៗដែលលោកអ្នកចូលចិត្ត អាចសបញ្ជាក់ពីនិស្ស័យរបស់អ្នកចូលចិត្តវាច្បាស់កម្រិតណា ?
ផ្លែកំពីងរាជ ៖ អ្នកចូលចិត្តផ្លែកំពីងរាជ គឺជាមនុស្សដែលមានលក្ខណៈ រឹងខាងក្រៅ តែទន់ខាងក្នុង ។ មើលតែពីសំបកក្រៅ ហាក់ដូចជាមនុស្សកាចសាហាវ តែ ការពិតទៅជាមនុស្សដែលមានទឹកចិត្តល្អ ងាយនឹងទន់ជ្រាយ មិនចូលចិត្តភាពហឹង្សា និងស្រឡាញ់ភាពស្ងប់ស្ងៀម ។
ផ្លែចេក ៖ មើលពីសំបកក្រៅ លោកអ្នកជាមនុស្សស្ងប់ ហ្នឹងហ្នរ តែខាងក្នុងវិញ ជាមនុស្សមានចិត្តទន់ជ្រាយ ។ ប្រសិនបើជាមានអ្នកណាម្នាក់និយាយប៉ះពាល់ដល់ខ្លួនបន្តិចបន្តួច និងយកទៅគិតទាំងមិនសប្បាយចិត្ត ។ លោកអ្នកជាមនុស្សមានហេតុផល មើលអ្វីវែងឆ្ងាយ ចូលចិត្តកំណត់ផែនការឲ្យខ្លួនឯង និងមនុស្សនៅជុំវិញខ្លួនឯងជានិច្ច ។ លោកអ្នកជាមនុស្សមានចិត្តសណ្ដោសប្រណី និងជាមនុស្សមានចិត្តកុសល ចូលចិត្តធ្វើបុណ្យដល់អ្នកដែលមានទុក្ខ ឬលំបាកវេទនា ។
ផ្លែសាវម៉ាវ ៖ លោកអ្នកជាមនុស្សចូលចិត្តលេងសើចច្រើន ដែលអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនមានសេចក្ដីសុខជាមួយ ។ ទោះបីជាលោកអ្នកពូកែ ង បន្តិចក៏ដោយ តែមិត្តភក្តិរបស់លោកអ្នកនៅតែចូលចិត្តលោកអ្នក [...]
Recent Comments