Posted by: រជ្ជនី on: May 22, 2008
ឃើញផ្ទះបងអាចម៍ផ្កាយមានសប្ដាហ៍ខ្មោចលង! ចឹងផ្ទះខ្ញុំសុំយករឿងគេមកដាក់ ដើម្បីឲ្យមានសម្លេងអ៊ូអរបន្តិច! ចង់ស្ដាប់ឆ្កែលូ! យ៉ាងណាៗ ដើរកាត់ហើយ សូមមេត្តាកុំងាកក្រោយ! ខ្ញុំមិនធានាថានឹងមានអ្វីកើតឡើងទេ! រឿងនេះដកស្រង់ចេញមកពីសៀវភៅខ្មោចព្រាយអសុរកាយ របស់លោក ជ្ជិត ខ៉្យៃ ខ្មែរអាន ជុត ខៃ
ខ្មោចព្រាយអសុរកាយ៚
ជំពូកមួយ
យប់ពាក់កណ្ដាលអធ្រាតទៅហើយ…ខ្ញុំភ្ញាក់នឹងសម្លេងម្ដាយខ្ញុំដែលគាត់ស្រែកឡើងយ៉ាងខ្លាំងថា “បើទៀវាឯងស្លាប់ទៅហើយ សូមកុំមកធ្វើបាបខ្ញុំ!”។
បងប្រុសនិងបងស្រីខ្ញុំក៏ស្ទុះមករកម្ដាយខ្ញុំ។ កាលនោះខ្ញុំទើបតែអាយុបាន៨ឆ្នាំទេ។ ខ្ញុំឃើញខ្លួនគាត់ញ័រ បែកញើសជោកអាវ។ បបូរមាត់ឡើងស្វាយ បញ្ជាក់ឲ្យឃើញថាអម្បាញ់មិញនេះ គាត់មានការភ័យសម្បើមនឹងរឿងអ្វីម៉្យាង។
“ម៉េចបានជាអ្នក(ម្ដាយ) ស្រែកខ្លាំងម្លេះ? (បងស្រីខ្ញុំសួរទៅម្ដាយខ្ញុំ)”។
” អញឃើញទៀឯងគាត់មករកអញ (ម្ដាយខ្ញុំឆ្លើយ) គាត់ដាស់ឲ្យអញក្រោក ដល់អញមិនក្រោកគាត់ក៏ទះខ្នងអញមួយដៃយ៉ាងស្រាល តែដៃរបស់គាត់ត្រជាក់ជាងទឹកកក ឬ ក៏ថ្មសំរិទ្ធទៅទៀត។”
នៅពេលដែលរឿងហេតុនេះកើតឡើង ពុកខ្ញុំគាត់តែអនិច្ចកម្មទៅបានបីថ្ងៃគត់។ ហើយនៅយប់នោះគឺ ជាយប់ទីមួយហើយដែលគេយកគាត់ទៅទុកឯព្រៃ។
បើតាមម្ដាយខ្ញុំមានប្រសាសន៍ប្រាប់កូនចៅ ថាពុកខ្ញុំដែលគាត់អនិច្ចកម្មទៅនោះ ភ្នែកគាត់បិទមិនជិតទេ គាត់នៅមានអារម្មណ៍គេតមករកប្រពន្ធកូនខ្លាំងណាស់ ព្រោះកាលៈទេសៈនៃការស្លាប់របស់គាត់ដូចជាឆាប់ពេក រកតែផ្ដាំផ្ញើកូនប្រពន្ធបងប្អូនថាដូចម្ដេចក៏មិនបានផង។
ម្ដាយខ្ញុំមានការសោកស្ដាយពុកខ្ញុំជាខ្លាំង ព្រោះគាត់មិនបានមើលពុកខ្ញុំសោះ មុនពេលដែលគាត់ធ្វើមរណកាលទៅ។
កាលនោះជារដូលទឹកឡើង អ្នកស្រុកកោះសំរោងឲ្យតែទឹកឡើងក៏នាំគ្នាទៅកាប់ឧសនៅតាមទន្លេមេគង្គ។ ចំណែកពុកខ្ញុំនិងមាខ្ញុំម្នាក់ឈ្មោះ វ៉ាន់ បានទៅកាប់ឱសជាមួយគ្នាដល់ខែត្រក្រចេះឯណោះ។ មួយខែក្រោយមក គេឃើញពុកខ្ញុំនិងមាខ្ញុំ នាំឧសជាច្រើនក្បូនមកផ្ទះ។ លុះមកដល់ផ្ទះភ្លាម ពុកខ្ញុំចាប់ឈឺគ្រុនក្ដៅតែម្ដង។ មុនដំបូងម្ដាយខ្ញុំគាត់ស្មានថាពុកខ្ញុំឈឺក្ដៅធម្មតា គាត់ក៏ពុំសូវជាយកចិត្តទុកដាក់នឹងមើលឪពុកខ្ញុំទាល់តែសោះ។ លុះដល់ថ្ងៃទីពីរស្រាប់តែគាត់ក្ដៅសន្លប់បាត់មាត់ហើយក៏ធ្វើមរណកាលទៅ… ទុកឲ្យម្ដាយខ្ញុំសោកសង្រេងចិញ្ចឹមកូនតូចៗជាច្រើននាក់តែម្នាក់ឯង។ អ្នកជិតខាងបាននិយាយថា “ឪពុកខ្ញុំស្លាប់នេះ គឺមកពីអ្នកតាធ្វើ” ។ ពេលនោះខ្ញុំក៏ជឿគេថាអ្នកតាធ្វើឪពុកខ្ញុំមែនបានជាគាត់ស្លាប់។ ដល់ខ្ញុំធំដឹងក្ដីបានទៅរៀនសូត្រនឹងគេ ទើបខ្ញុំយល់ថា ឪពុកខ្ញុំគ្មានអ្នកតា អ្នកយាយឯណាធ្វើគាត់ឲ្យស្លាប់។ កាលដែលគាត់ស្លាប់គឺដោយសារមកតែឈឺនឹងជំងឺគ្រុណចាញ់តែប៉ុណ្ណោះ ព្រោះការធ្វើដំណើរតាមទន្លេមេគង្គទៅខែត្រក្រចេះនៅពេលទឹកឡើងខ្លាំងដូច្នេះ ឪពុកខ្ញុំគាត់ពិសាទឹកឆៅ។ ការទទួលទានទឹកឆៅនេះហើយ ដែលជាហេតុបបណ្ដាលឲ្យគាត់ទៅជាគ្រុនចាញ់ ដែលគ្មានអ្នកណាគិតស្មានហើយនាំគ្នាយល់ថា “អ្នកតាធ្វើ” ទៅវិញ ព្រោះរឿង “អ្នកតាធ្វើ” នេះអ្នកស្រុកកាលជំនាន់នោះ (ឆ្នាំ1954) ដែលមិនស្គាល់ពេទ្យហ្ម ដូចម្ដេចផងតែងតែនាំគ្នាជឿយ៉ាងនេះ។
មរណភាពនៃឪពុកខ្ញុំឃើញថាវារហ័សពេក ដូច្នេះហើយបានជាអ្នកជិតខាង គេនាំគ្នានិយាយប្រាប់ម្ដាយខ្ញុំនិងបងៗ ខ្ញុំថា “ឪពុកខ្ញុំគាត់ត្រូវតែមករកកូនប្រពន្ធអញ្ចឹងហើយ ព្រោះកាលៈទេសៈនៃការគាត់ស្លាប់នោះវាឆាប់ពេកណាស់ រកតែគាត់ផ្ដាំផ្ញើកូនប្រពន្ធមិនទាន់។ ដើម្បីកុំឲ្យគាត់មកទៀត នៅយប់ក្រោយៗទាល់តែរកអាចារ្យណាពូកែមែនទែនមកពទ័្ធសីមានៅលើផ្នូរគាត់នឹងនៅផ្ទះ។
ពេលយប់បានមកដល់ទៀតហើយ គឺជាយប់ទីពីរដែលគេយកឪពុកខ្ញុំទៅទុកនៅឯព្រៃ។ ម្ដាយខ្ញុំដោយគាត់ភ័យហើយខ្លាចផងនោះ គាត់ក៏បានហៅកូនប្រុស ស្រីមកកំដរគាត់នៅក្នុងមុងជាមួយគ្នា។
បងស្រីខ្ញុំម្នាក់ជាអ្នកមិនចេះខ្លាចខ្មោច បិសាចទេ។ លឺថាឪពុកខ្ញុំមករកដូច្នេះ គាត់សប្បាយចិត្តខុសគេទៅវិញ ព្រោះគាត់ចង់ឃើញឪពុកខ្ញុំ។ នៅពេលព្រលប់ គាត់ក៏អុជចង្កៀងប្រេងកាតមួយទុកជាស្រេច ដើម្បីនឹងបំភ្លឺមើលខ្មោចឪពុកខ្ញុំ។
ចំណែកម្ដាយខ្ញុំវិញគាត់ញ័រអស់ហើយខ្លួនប្រាណ ព្រោះគាត់ភ័យ។ ការដែលគាត់ភ័យខ្លាចនេះ បណ្ដាលឲ្យគាត់ទៅជាខ្យល់ចាប់។ បងប្រុស បងស្រីខ្ញុំពីរនាក់ ព្រមទាំងខ្ញុំផង ជួយកោសរឹតគាត់ តែខ្ញុំមិនសូវជាដឹងអីនឹងគេទេ ព្រោះខ្ញុំនៅតូច។ ខ្ញុំឥតខ្លាច ខ្ញុំគ្រាន់តែលឺថា ឪពុកខ្ញុំមករកម្ដាយខ្ញុំនៅពេលយប់។ ម្ដាយខ្ញុំគាត់ឥតសម្រាន្តទេនៅយប់នោះ។ ចំណែកបងស្រីខ្ញុំវិញគាត់ក៏ឥតសម្រាន្តលក់ដែរ ព្រោះគាត់អង្គុយយាមចាំមើលផ្លូវខ្មោចឪពុកខ្ញុំ។ អង្គុយដល់ពេលយប់ជ្រៅ គាត់ក៏មិនទាន់សម្រាន្តទៀត។ ពេលនោះយើងចូលមកដល់ខែរងា។ នៅតាមទន្លេមេគង្គ ខ្យល់រងាបក់បោកខ្លាំងណាស់។
ខាងក្រៅផ្ទះ គេគ្មានលឺសូរអ្វីក្រៅពីស្លឹកចេកបកបោកលើគ្នាឡើយ។ ខ្យល់ពាក់កណ្ដាលអាធ្រាតបក់មកលឺសូរវឺៗគួរឲ្យខ្លាច…។ ឆ្កែលូលឺសូរល្វើយៗព្រឺអស់ឆ្អឹងខ្នង។
ដោយទ្រាំនឹងការងងុយដេកមិនបាន បងខ្ញុំនិងម្ដាយខ្ញុំ ក៏លក់មួយភាំងទៅ។ នៅពេលលក់នោះ ស្រាប់តែលឺសម្លេងស្រែកពីក្រៅ ”អ្នកវាបើកទ្វារ អ្នកវាបើកទ្វារ ដល់ពេលទៅកាប់ឧសហើយ អាវ៉ាន់វានៅចាំក្រោមផ្ទះ…លឿនឡើងៗ” ។ រូចមកគេលឺសូរសម្លេងច្រវ៉ាក់វូៗ គឺច្រវាក់សម្រាប់យកទៅចងទូកឬចងឧស។
បងស្រីខ្ញុំគាត់ឥតខ្លាចក៏ស្ទុះទៅបើកទ្វារភ្លាម ហើយស្រែកថា៖ “ទៀ! ទៀ!”។ តែគ្មានលឺសូរអ្វីឡើយ ក្រៅពីសម្លេងមនុស្សចុះជណ្ដើរស្រឹបៗ។ បងស្រីខ្ញុំក៏ចុះទៅតាមភ្លាម។ គាត់លឺសូរសម្លេងមនុស្សនិយាយគ្នាតិចៗ ដើរទៅក្រោយផ្ទះបាត់។
បងស្រីខ្ញុំក៏កាន់ចង្កៀងឡើងមកលើផ្ទះវិញ។ ម្ដាយខ្ញុំឡើងភ័យញ័រជាខ្លាំង។ បងស្រីខ្ញុំក៏កាន់ចង្កៀងឡើងមកលើផ្ទះវិញ។ ម្ដាយខ្ញុំឡើងភ័យញ័រជាខ្លាំង។ រួចមកបងស្រីខ្ញុំក៏កោសខ្យល់ឲ្យគាត់ម្ដងទៀត។ ស្អែកឡើងម្ដាយខ្ញុំក៏ឲ្យបងខ្ញុំទៅនិមន្តលោកនិង អញ្ជើញអាចារ្យមកពទ័្ធសីមានៅផ្នូរឪពុកខ្ញុំ និងផ្ទះខ្ញុំ។
ដល់យប់ទីបី បងៗខ្ញុំចាំមើលហេតុភេទនេះទៀតដោយប្រយត្ន័និងស្ងៀមស្ងាត់ជាទីបំផុត តែគេគ្មានឃើញរឿងអ្វីកើតឡើងឡើយ។ ឪពុកខ្ញុំគាត់លែងមកទៀតហើយ រឺមួយក៏គាត់មកដែរ តែចូលផ្ទះមិនចុះ ដោយសារលោកអាចារ្យពទ័្ធសីមាផ្ទះមាំពេក? មួយថ្ងៃ ពីរថ្ងៃក្រោយមក ម្ដាយខ្ញុំចាប់ឈឺរហូត ឈឺកាន់ខែ កាន់ឆ្នាំ។
ចាប់តាំងពីពេលនោះមកដែរ ខ្ញុំក៏ក្នុងចិត្តថា ខ្មោចពិតជាមានមែន មិនអត់ទេ ព្រោះខ្ញុំបានឃើញច្បាស់នឹងភ្នែក។ លុះដល់ខ្ញុំមករៀនសាលា រៀនអក្សរបារាំង ទោះជាគ្រូបារាំងឬ ក៏មិត្តភក្តិឯណា ពន្យល់ថាអត់មានខ្មោចទេ ខ្ញុំក៏ឥតជឿដែរ។ តើឲ្យខ្ញុំជឿដូចម្ដេច បើខ្ញុំធ្លាប់ដឹងនិងធ្លាប់លឺផ្ទាល់ត្រចៀកទៅហើយនោះ? ៚
កុំភ្លេចរងចាំអានជំពូកបន្តទៀតណា! ប្រចាំអាទិត្យ! ម៉ាអាទិត្យ ម៉ាជំពូក!
បើអត់ឃើញបានន័យថា អត់!!!
លឺ បងឆ៉រដានិយាយថាល្អហើយដូចជាមិនវាអ្វី គួរអោយខ្លាចទេមើលទៅនោះ។
បើបងឆ៉រដាមិនខ្លាចផងហ្នឹងម៉េចអ្នកដទៃគេខ្លាចទៅ បង?
បង!ប្អូនអត់ទេខ្លោចព្រោះ ប្អូនបានជួបម្តងហើយ។
ស្លៀករ៉ូបសរ។
ស្អាតៗមែនទែន។
និយាយចឹង!បងចង់ឃើញដូចប្អូនដែររឺទេបង?
បងខ្លាចរឺបង?
មានន័យថាបងមិនដែលបានឃើញទេមើលទៅនោះ?
បានឃើញហើយគឺអត់មានអីគួរអោយខ្លាចណាស់ណាទេបង!
ប្រយ័ត្នយប់ហ្នឹងណាបងគឺភ្នែកធំៗភ្នែកលាចេញមកក្រៅហើយសក់វែងអូសដី
ក្រចកដៃខ្មៅហើយវែង។ហូរឈាមតាមមាត់តាមភ្នែក
ឈាមពេញខ្លួនណាបង។
ប្រយ័ត្នហោះចូលតាមបង្ងួតណាបង។
នៅម្នាក់ឯងប្រយ័ត្នគាត់មកនៅពីក្រោយណាបង។
ហាហាហា
ចឹងហ៎បង!
អត់ខ្លាចមែនរឺបង?បងនីគង់មានថ្ងៃណាភ្លេចមិនខានទេបងអើយ!
បងផ្កាយគ្មានអីគួរអោយខ្លាចទេសំរាប់ខ្ញុំនោះ។
ទោះពិភពប្លក់សុទ្ធសឹងដោយរឿងខ្មោចក៏ខ្ញុំមិនខ្លាចដែរ។
បើចេះខ្លាចខ្មោចដូចគេនោះចាំតែអាចនៅវាយកុំព្យូទ័រដល់យប់ម៉ោង១ម៉ោងពីរ
យប់ម្នាក់ឯងបានតើ!
រឿងក្មេងវត្តនិងក្មេងសាលាបារាំងខ្ញុំដឹងថារឿងនោះមានគោលបំនង
សំខាន់មួយហើយក៏ជារឿងដែលមានចំនោទបញ្ហាស្មោគស្មាញក្នុងពេលបច្ចុប្បន្ននេះដែរ។
បងរជ្ជនីនិងបងផ្កាយពិតជាត្រូវរូវគ្នាណាខាងរឿងខ្មោចហើយចូលចិត្តបន្លាចគេណាស់។
ខ្ញុំអត់គាំទ្រសោះ។រឿងអឺមិនដាក់ទៅត្រូវរូវគ្នាដាក់រឿងខ្មោចទៅវិញទៅ!
«គប់យោបល់ហើយខ្ញុំ!»
ពួកែដូចគ្នាណាស់ពួកបងៗនេះ។
អាងតែខ្ញុំអត់សូវមានជំនាញខាងសរសេរអារឿងខ្មោចនោះ។
មិនដឹងថាចេះរឺមិនចេះទេបើមិនដែលសាកផងហ្នឹង។
May 25, 2008 at 8:38 am
roueng nis la or merl men , orkun for sharing na