Design is honest. Advertising is lying.

Archive for May 22nd, 2008

ខ្មោច​ព្រាយ​អសុរកាយ​៚​

Posted by: រជ្ជនី​ on: May 22, 2008

ឃើញ​ផ្ទះ​បង​​អាចម៍​ផ្កាយ​​មាន​សប្ដាហ៍​ខ្មោច​លង​! ចឹង​ផ្ទះ​ខ្ញុំ​​សុំ​យក​រឿង​គេ​មក​ដាក់​​ ដើម្បី​ឲ្យ​មាន​សម្លេង​អ៊ូអរ​បន្តិច​! ចង់​ស្ដាប់​ឆ្កែ​លូ​! យ៉ាង​ណា​ៗ ដើរ​កាត់​ហើយ​ សូម​មេត្តា​កុំ​ងាកក្រោយ​! ខ្ញុំ​មិន​ធានា​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទេ​! រឿង​នេះ​ដក​ស្រង់​ចេញ​មក​ពី​សៀវ​ភៅ​ខ្មោច​ព្រាយ​អសុរកាយ​ របស់​លោក​ ជ្ជិត​ ខ៉្យៃ​ ខ្មែរ​អាន​ ជុត​ ខៃ

ខ្មោច​ព្រាយ​អសុរកាយ​៚
ជំពូក​មួយ
យប់​ពាក់​កណ្ដាល​អធ្រាត​ទៅ​ហើយ​…​ខ្ញុំ​ភ្ញាក់​នឹង​សម្លេង​ម្ដាយ​​ខ្ញុំ​ដែល​គាត់​ស្រែក​ឡើង​យ៉ាង​​ខ្លាំង​ថា​ “បើ​ទៀ​វា​ឯង​ស្លាប់​ទៅ​ហើយ​ សូម​កុំ​មក​ធ្វើ​បាប​ខ្ញុំ​!​”។
បង​ប្រុស​និង​បង​ស្រី​ខ្ញុំ​ក៏​ស្ទុះ​មក​រក​ម្ដាយ​ខ្ញុំ​។​ កាល​នោះ​ខ្ញុំ​ទើប​តែ​អាយុ​បាន​៨​ឆ្នាំ​ទេ​។​ ខ្ញុំ​ឃើញ​ខ្លួ​ន​គាត់​ញ័រ​ បែក​ញើស​ជោក​អាវ​។​ បបូរ​មាត់​ឡើង​ស្វាយ​ បញ្ជាក់​ឲ្យ​ឃើញ​ថា​អម្បាញ់​មិញ​នេះ​ គាត់​មាន​ការ​ភ័យ​សម្បើម​​នឹង​រឿង​អ្វី​ម៉្យាង​។
“ម៉េ​ច​បាន​ជា​អ្នក​​(ម្ដាយ​) ស្រែក​ខ្លាំង​ម្លេះ​? (បង​ស្រី​ខ្ញុំ​សួរ​ទៅ​ម្ដាយ​ខ្ញុំ​)​”​។
” អញ​ឃើញ​ទៀ​​ឯង​គាត់​មក​រក​អញ​ (ម្ដាយ​ខ្ញុំ​ឆ្លើយ​) គាត់​ដាស់​ឲ្យ​អញ​​ក្រោក​ ដល់​អញ​មិន​ក្រោក​​គាត់​ក៏​ទះ​ខ្នង​អញ​មួយ​ដៃ​យ៉ាង​ស្រាល​ តែ​ដៃ​របស់​គាត់​​ត្រជាក់​​ជាង​ទឹក​កក​ ឬ ក៏​ថ្ម​សំរិទ្ធ​ទៅ​ទៀត​។​”
នៅ​ពេល​ដែល​រឿង​ហេតុ​នេះ​កើត​ឡើង​ ពុក​ខ្ញុំ​គាត់​តែ​អនិច្ចកម្ម​ទៅ​បាន​បី​ថ្ងៃ​គត់​។​ ហើយ​នៅ​យប់​នោះ​គឺ ជា​យប់​ទី​មួយ​ហើយ​ដែល​គេ​យក​គាត់​ទៅ​ទុកឯព្រៃ​។
បើ​តាម​ម្ដាយ​ខ្ញុំ​មាន​ប្រសាសន៍​ប្រាប់​កូន​ចៅ​ ថា​ពុក​ខ្ញុំ​ដែល​គាត់​អនិច្ចកម្ម​ទៅ​នោះ​ ភ្នែក​គាត់​បិទ​មិន​ជិត​ទេ​ គាត់​នៅ​មាន​អារម្មណ៍​គេត​មក​រក​ប្រពន្ធ​កូន​ខ្លាំង​ណាស់​ ព្រោះ​កាលៈទេសៈ​នៃ​ការ​ស្លាប់​របស់​គាត់​ដូច​ជា​ឆាប់​ពេក​ រក​តែ​ផ្ដាំ​ផ្ញើ​កូន​ប្រពន្ធ​បង​ប្អូន​ថា​ដូច​ម្ដេច​ក៏​មិន​បាន​ផង​។
ម្ដាយ​ខ្ញុំ​​មាន​ការ​សោក​ស្ដាយ​​ពុក​ខ្ញុំ​ជា​ខ្លាំង​ ព្រោះ​គាត់​មិន​បាន​មើល​ពុក​ខ្ញុំ​សោះ​ មុន​ពេល​ដែល​គាត់​ធ្វើ​មរណកាល​ទៅ​។
កាល​នោះ​ជា​រដូល​ទឹក​ឡើង​ អ្នក​ស្រុក​​កោះ​សំរោង​ឲ្យ​តែ​ទឹក​ឡើង​ក៏​នាំ​គ្នា​ទៅ​កាប់​ឧស​នៅ​តាម​ទន្លេ​មេគង្គ​។​ ចំណែក​ពុក​ខ្ញុំ​និង​មា​ខ្ញុំ​ម្នាក់​ឈ្មោះ​ វ៉ាន់​ បាន​ទៅ​កាប់​ឱស​ជាមួយ​គ្នា​ដល់​ខែត្រ​ក្រចេះ​ឯ​ណោះ​។​ មួយ​ខែ​ក្រោយ​មក​ គេ​ឃើញ​ពុក​ខ្ញុំ​និង​មា​ខ្ញុំ​ នាំ​ឧស​ជា​ច្រើន​ក្បូន​មក​ផ្ទះ​។​ លុះ​មក​ដល់​ផ្ទះ​ភ្លាម​ ពុក​ខ្ញុំ​ចាប់​ឈឺ​គ្រុន​ក្ដៅ​តែ​ម្ដង​។​ មុន​ដំបូង​​ម្ដាយ​ខ្ញុំ​គាត់​ស្មាន​ថា​ពុក​ខ្ញុំ​ឈឺ​ក្ដៅ​​ធម្មតា​ គាត់​ក៏​ពុំ​សូវ​ជា​យក​ចិត្ត​ទុក​​ដាក់​នឹង​មើល​ឪពុក​ខ្ញុំ​ទាល់​តែ​សោះ​។​ លុះ​ដល់​ថ្ងៃ​ទី​ពីរ​​ស្រាប់​តែ​គាត់​ក្ដៅ​សន្លប់​បាត់​មាត់​ហើយ​ក៏​ធ្វើ​មរណកាល​ទៅ​…​ ទុក​ឲ្យ​ម្ដាយ​ខ្ញុំ​សោកសង្រេង​ចិញ្ចឹម​​កូន​តូច​ៗ​ជា​ច្រើន​នាក់​តែ​ម្នាក់​ឯង​។​ [...]


កម្ពុជា-CAMBODIA

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

 

May 2008
M T W T F S S
    Jun »
 1234
567891011
12131415161718
19202122232425
262728293031  

Flickr Photos

Feather n Birds Tattoo

Field of Dreams

Moon over Sunshine Skyway bridge

More Photos

ការចុចច្រើនបំផុត

  • None

Blog Stats

  • 5,311 hits