Posted by: រជ្ជនី on: May 27, 2008
ផ្លែឈើគឺជាអាហារសាកសមសម្រាប់មនុស្សគ្រប់រូប គ្រប់វ័យ ។ អ្នកណាៗក៏ចូលចិត្តវាដែរ ។ យើងជឿជាក់ថា មនុស្សគ្រប់រូប មានផ្លែឈើដែលខ្លួនចូលចិត្តបរិភោគខ្លាំងជាក់ជាមិនខាន ។ មកទាយមើលថា តើផ្លែឈើមួយមុខៗដែលលោកអ្នកចូលចិត្ត អាចសបញ្ជាក់ពីនិស្ស័យរបស់អ្នកចូលចិត្តវាច្បាស់កម្រិតណា ?
ផ្លែកំពីងរាជ ៖ អ្នកចូលចិត្តផ្លែកំពីងរាជ គឺជាមនុស្សដែលមានលក្ខណៈ រឹងខាងក្រៅ តែទន់ខាងក្នុង ។ មើលតែពីសំបកក្រៅ ហាក់ដូចជាមនុស្សកាចសាហាវ តែ ការពិតទៅជាមនុស្សដែលមានទឹកចិត្តល្អ ងាយនឹងទន់ជ្រាយ មិនចូលចិត្តភាពហឹង្សា និងស្រឡាញ់ភាពស្ងប់ស្ងៀម ។
ផ្លែចេក ៖ មើលពីសំបកក្រៅ លោកអ្នកជាមនុស្សស្ងប់ ហ្នឹងហ្នរ តែខាងក្នុងវិញ ជាមនុស្សមានចិត្តទន់ជ្រាយ ។ ប្រសិនបើជាមានអ្នកណាម្នាក់និយាយប៉ះពាល់ដល់ខ្លួនបន្តិចបន្តួច និងយកទៅគិតទាំងមិនសប្បាយចិត្ត ។ លោកអ្នកជាមនុស្សមានហេតុផល មើលអ្វីវែងឆ្ងាយ ចូលចិត្តកំណត់ផែនការឲ្យខ្លួនឯង និងមនុស្សនៅជុំវិញខ្លួនឯងជានិច្ច ។ លោកអ្នកជាមនុស្សមានចិត្តសណ្ដោសប្រណី និងជាមនុស្សមានចិត្តកុសល ចូលចិត្តធ្វើបុណ្យដល់អ្នកដែលមានទុក្ខ ឬលំបាកវេទនា ។
ផ្លែសាវម៉ាវ ៖ លោកអ្នកជាមនុស្សចូលចិត្តលេងសើចច្រើន ដែលអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនមានសេចក្ដីសុខជាមួយ ។ ទោះបីជាលោកអ្នកពូកែ ង បន្តិចក៏ដោយ តែមិត្តភក្តិរបស់លោកអ្នកនៅតែចូលចិត្តលោកអ្នក [...]
Posted by: រជ្ជនី on: May 25, 2008
កំពុងតា Chitchat ជាមួយបងរដ្ឋ ស្រាប់តាឃ្លាន ព្រោះអត់បានអ៊ីតអីតាំងពីថ្ងៃ! រើចុះរើឡើងបានអានេះម៉ាកម៉ុងដែរ៖
កាលពីយប់មិញមានការព្រមព្រាងជាមួយបង Khmer Bird ថាជួយឌីសាញ Poster រឿងឲ្យ! តែសុំទោសណាបងដែលមិនបានប្រគល់ឲ្យនៅម៉ោង ១២យប់មិញ! ព្រោះខ្ញុំឆក់ខ្សែរភ្លើង ហើយស្ពឹកអស់ម៉ាចុះហៀងខ្លួន! ក៏សំងំដេកទៅ!
កាលពីម៉ោង៣ល្ងាចនេះ មានភ្លៀងបន្តិចដែរនៅម្ដុំផ្ទះ ទើបមានអីដែលស្អាតអើយ…សែនស្អាត ៖
នៅមិនទាន់ស្រួលខ្លួននៅឡើយទេ!!!!
Posted by: រជ្ជនី on: May 25, 2008
កាលពីម្សិលម្ង៉ៃបានទៅដែរ តែចេះតាមានអីរំខានទើបមិនបានយកអីឲ្យមើល!
មានរូបម៉ោចែក៖
ថតជាមួយមិត្តពេលព្រឹក…
សត្វល្អិត ខ្ញុំ បងរ៉ាមណា
សត្វល្អិត បងChharda ខ្ញុំ បងរ៉ាមណា
មិនបាច់ឆ្ងល់ថាបាត់នីទៅណាទេ! ខ្ញុំអ្នកថត…
មនុស្សច្រើនដល់ហើយ!
អញ្ជើញល្បងបឿន ឡើងបញ្ហាញបន្តិចបាទ!!!
Free Internet…
Posted by: រជ្ជនី on: May 22, 2008
ឃើញផ្ទះបងអាចម៍ផ្កាយមានសប្ដាហ៍ខ្មោចលង! ចឹងផ្ទះខ្ញុំសុំយករឿងគេមកដាក់ ដើម្បីឲ្យមានសម្លេងអ៊ូអរបន្តិច! ចង់ស្ដាប់ឆ្កែលូ! យ៉ាងណាៗ ដើរកាត់ហើយ សូមមេត្តាកុំងាកក្រោយ! ខ្ញុំមិនធានាថានឹងមានអ្វីកើតឡើងទេ! រឿងនេះដកស្រង់ចេញមកពីសៀវភៅខ្មោចព្រាយអសុរកាយ របស់លោក ជ្ជិត ខ៉្យៃ ខ្មែរអាន ជុត ខៃ
ខ្មោចព្រាយអសុរកាយ៚
ជំពូកមួយ
យប់ពាក់កណ្ដាលអធ្រាតទៅហើយ…ខ្ញុំភ្ញាក់នឹងសម្លេងម្ដាយខ្ញុំដែលគាត់ស្រែកឡើងយ៉ាងខ្លាំងថា “បើទៀវាឯងស្លាប់ទៅហើយ សូមកុំមកធ្វើបាបខ្ញុំ!”។
បងប្រុសនិងបងស្រីខ្ញុំក៏ស្ទុះមករកម្ដាយខ្ញុំ។ កាលនោះខ្ញុំទើបតែអាយុបាន៨ឆ្នាំទេ។ ខ្ញុំឃើញខ្លួនគាត់ញ័រ បែកញើសជោកអាវ។ បបូរមាត់ឡើងស្វាយ បញ្ជាក់ឲ្យឃើញថាអម្បាញ់មិញនេះ គាត់មានការភ័យសម្បើមនឹងរឿងអ្វីម៉្យាង។
“ម៉េចបានជាអ្នក(ម្ដាយ) ស្រែកខ្លាំងម្លេះ? (បងស្រីខ្ញុំសួរទៅម្ដាយខ្ញុំ)”។
” អញឃើញទៀឯងគាត់មករកអញ (ម្ដាយខ្ញុំឆ្លើយ) គាត់ដាស់ឲ្យអញក្រោក ដល់អញមិនក្រោកគាត់ក៏ទះខ្នងអញមួយដៃយ៉ាងស្រាល តែដៃរបស់គាត់ត្រជាក់ជាងទឹកកក ឬ ក៏ថ្មសំរិទ្ធទៅទៀត។”
នៅពេលដែលរឿងហេតុនេះកើតឡើង ពុកខ្ញុំគាត់តែអនិច្ចកម្មទៅបានបីថ្ងៃគត់។ ហើយនៅយប់នោះគឺ ជាយប់ទីមួយហើយដែលគេយកគាត់ទៅទុកឯព្រៃ។
បើតាមម្ដាយខ្ញុំមានប្រសាសន៍ប្រាប់កូនចៅ ថាពុកខ្ញុំដែលគាត់អនិច្ចកម្មទៅនោះ ភ្នែកគាត់បិទមិនជិតទេ គាត់នៅមានអារម្មណ៍គេតមករកប្រពន្ធកូនខ្លាំងណាស់ ព្រោះកាលៈទេសៈនៃការស្លាប់របស់គាត់ដូចជាឆាប់ពេក រកតែផ្ដាំផ្ញើកូនប្រពន្ធបងប្អូនថាដូចម្ដេចក៏មិនបានផង។
ម្ដាយខ្ញុំមានការសោកស្ដាយពុកខ្ញុំជាខ្លាំង ព្រោះគាត់មិនបានមើលពុកខ្ញុំសោះ មុនពេលដែលគាត់ធ្វើមរណកាលទៅ។
កាលនោះជារដូលទឹកឡើង អ្នកស្រុកកោះសំរោងឲ្យតែទឹកឡើងក៏នាំគ្នាទៅកាប់ឧសនៅតាមទន្លេមេគង្គ។ ចំណែកពុកខ្ញុំនិងមាខ្ញុំម្នាក់ឈ្មោះ វ៉ាន់ បានទៅកាប់ឱសជាមួយគ្នាដល់ខែត្រក្រចេះឯណោះ។ មួយខែក្រោយមក គេឃើញពុកខ្ញុំនិងមាខ្ញុំ នាំឧសជាច្រើនក្បូនមកផ្ទះ។ លុះមកដល់ផ្ទះភ្លាម ពុកខ្ញុំចាប់ឈឺគ្រុនក្ដៅតែម្ដង។ មុនដំបូងម្ដាយខ្ញុំគាត់ស្មានថាពុកខ្ញុំឈឺក្ដៅធម្មតា គាត់ក៏ពុំសូវជាយកចិត្តទុកដាក់នឹងមើលឪពុកខ្ញុំទាល់តែសោះ។ លុះដល់ថ្ងៃទីពីរស្រាប់តែគាត់ក្ដៅសន្លប់បាត់មាត់ហើយក៏ធ្វើមរណកាលទៅ… ទុកឲ្យម្ដាយខ្ញុំសោកសង្រេងចិញ្ចឹមកូនតូចៗជាច្រើននាក់តែម្នាក់ឯង។ [...]
Posted by: រជ្ជនី on: May 16, 2008
ហេឡូ! រជ្ជនីម៉ោវិញហើយណា!
នេះគឺជារូបថ្មីដែលខ្ញុំឌីសាញម៉ោសម្រាប់ Khmer!
ម៉េចដែរស្អាតទេ?
Recent Comments